Home ព័ត៌មានអន្តរជាតិ នាវាដឹកប្រេងចិនអាចឆ្លងកាត់ច្រកសមុទ្រ«ហ័រមូស»យ៉ាងរំភើយ ក្រោយមានការអនុញ្ញាតពីអ៊ីរ៉ង់

នាវាដឹកប្រេងចិនអាចឆ្លងកាត់ច្រកសមុទ្រ«ហ័រមូស»យ៉ាងរំភើយ ក្រោយមានការអនុញ្ញាតពីអ៊ីរ៉ង់

12
0

ខ្សែធំមិនធម្មតា! ខណៈដែលភាពតានតឹងនៅមជ្ឈិមបូព៌ាកាន់ឡើងកាន់តែខ្លាំងធ្វើឲ្យការដឹកជញ្ជូនរបស់ប្រទេសជាច្រើនត្រូវបានកាត់ផ្ដាច់ ចិនគឺជាប្រទេសតែមួយគត់ដែលទទួលបានការអនុញ្ញាតពីអ៊ីរ៉ង់ក្នុងការដឹកជញ្ជូនប្រេងឆ្លងកាត់តាមច្រកសមុទ្រ ហ័រមូស យ៉ាងសុវត្ថិភាពដោយគ្មានការបារម្ភ។ នេះបើតាមរបាយការណ៍ដែលចុះផ្សាយដោយ Bloomberg ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPhfoJkWKmvLbbdwUMgk2KCkGSy5jVzZu4-Xpa6Sb87JzZBAbNr6BQ5uHQopYlaYlRaL-YG_7CGm-pF7LgciO-738DUdv36BbAQJakVUCNOuu86NCTq40mtySO73Y4IcPpOttOk99rBMXFLcRHFvlqn7uEOyUZWZN3O04gT_vwQ941US9ks5yxxOgl8eMz/s770/photo_2026-03-07_10-17-48%20(2).jpg
ស្របពេលដែលកងឆ្មាំបដិវត្តន៍អ៊ីស្លាមអ៊ីរ៉ង់ (IRGC) បាននិយាយថា ពួកគេបានគ្រប់គ្រងផ្លូវទឹក ហើយបានព្រមានបា.ញ់កម្ទេចនាវានាប្រទេសណាក៏ដោយដែលព្យាយាមឆ្លងកាត់ច្រកសមុទ្រដោយមីស៊ីល មានរបាយការណ៍ផ្សេងទៀតបានបង្ហាញថា នាវាដឹកប្រេងរបស់ប្រទេសចិននៅតែអាចឆ្លងកាត់តំបន់នេះជាធម្មតា។ នេះបានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់ទីក្រុងប៉េកាំងជាមួយទីក្រុងតេអេរ៉ង់ក្នុងអំឡុងពេលវិបត្តិក្នុងតំបន់ដែលកំពុងកើនឡើង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiYXQzNpcVUacGKFCo3GJHdrxeoGo9C47hUDD4utIi41IOG-eo9Oxj6G3jmsEuSBBzOPkVj71OpabZAE_2_iD5cRIc0GrPaCBVgpGydgMy7nkKhiXO9tucm4wSW2Z-E57Fp_kcplFImv9GgT_tc82c7U02fRCSWiisdmDI8AZ8L5neOsDRui7SypPNWkthQ/s1280/photo_2026-03-07_10-17-48.jpg

គួរជម្រាបថា ច្រកសមុទ្រហ័រមូសគឺជាផ្លូវសមុទ្រដ៏សំខាន់បំផុតមួយរបស់ពិភពលោក ដែលដឹកជញ្ជូនប្រហែល 20% នៃការផ្គត់ផ្គង់ប្រេងជាសកលពីប្រទេសផលិតប្រេងសំខាន់ៗនៅឈូងសមុទ្រដូចជា អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម គុយវ៉ែត អ៊ីរ៉ាក់ និងកាតាទៅកាន់ទីផ្សារអន្តរជាតិ។ ហេតុដូចនេះ ការរំខានណាមួយចំពោះការដឹកជញ្ជូននៅក្នុងផ្លូវដ៏សំខាន់នេះអាចបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងចំពោះការផ្គត់ផ្គង់ថាមពល និងជំរុញឱ្យតម្លៃប្រេងសកលកើនឡើងកាន់តែខ្ពស់ប្រសិនបើការបង្អាក់អូសបន្លាយពេលកាន់តែយូរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEimE27be_GaYwkmnFcdnraJMQ-reSwYYMYLR5F1ClmnwMFBrstQBlaEI5__iZExW_TQXRJtye25MeIEMRGobyeYInwL0o8Oga_TPmcT6axzrwNSfvfmcRbUyRbb1qO8WIsK3OzfrNoOvm074GNfnx1S53ixcfGt0v07uzYGwOntBg2j1BNCQ9iswkwgv1sK/s1280/photo_2026-03-07_10-17-49.jpg

ដោយសារមូលហេតុទាំងនេះហើយ ទើបប្រទេសចិនបានអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ និងជំរុញឱ្យគ្រប់ភាគីទាំងអស់ធានានូវការធ្វើនាវាចរណ៍ដោយសុវត្ថិភាពតាមផ្លូវទឹកជាចាំបាច់ ដោយសង្កត់ធ្ងន់ថា ស្ថិរភាពនៃការផ្គត់ផ្គង់ថាមពលសកលពឹងផ្អែកយ៉ាងខ្លាំងទៅលើលំហូរប្រេង និងឧស្ម័នដែលគ្មានការរំខានតាមរយៈច្រកសមុទ្រ។ ស្ថានភាពនៅតែបន្តត្រូវបានតាមដានយ៉ាងដិតដល់ ខណៈដែលភាពតានតឹងផ្នែកយោធានៅទូទាំងមជ្ឈិមបូព៌ាមិនត្រូវបានគេរំពឹងថានឹងធូរស្បើយក្នុងពេលឆាប់ៗនេះឡើយ៕