ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើអិនធើណេត! អតីតយុទ្ធជនកងម៉ារីនអាមេរិកម្នាក់ ត្រូវបានកម្លាំងសន្តិសុខច្រើននាក់នាំគ្នាអូសចេញពីបន្ទប់ប្រជុំភ្លាមៗ ក្រោយចិត្តធំហ៊ានក្រោកឈរស្រែកនៅកណ្ដាលហ្វូងមនុស្សដើម្បីបង្ហាញការតវ៉ារបស់ខ្លួនថា «អ៊ីស្រាអែលជាអ្នកបង្កសង្រ្គា.ម ហើយគ្មានទាហានអាមេរិកណាម្នាក់ចង់ប្រយុទ្ធដើម្បីអ៊ីស្រាអែលទេ»។ ការណ៍នេះកើតឡើងស្របពេលដែលសហរដ្ឋអាមេរិកកំពុងពួតដៃគ្នាជាមួយអ៊ីស្រាអែល ធ្វើសង្រ្គា.មកាច់បំបា.ក់កម្លាំងយោធាអ៊ីរ៉ង់យ៉ាងសា.ហាវព្រៃផ្សៃ។.jpg)
យោងតាមវីដេអូដែលត្រូវគេបង្ហោះនៅលើបណ្ដាញសង្គមកាលពីថ្ងៃព្រហស្បត្តិ៍ ទី៥ ម្សិលមិញបានឲ្យដឹងថា លោក Brian McGinnis អតីតទាហានម៉ារីនអាមេរិក និងជាបេក្ខជននយោបាយមួយរូប បានក្រោកឈរឡើងក្នុងអំឡុងពេលស្តាប់សវនាការ ហើយរិះគន់ចំពោះសង្គ្រាមដែលកំពុងកើតមាននៅតំបន់មជ្ឈិមបូព៌ា ដោយស្រែកយ៉ាងខ្លាំងៗថាពលរដ្ឋអាមេរិកមិនចង់បញ្ជូនកូនៗដែលជាទាហានរបស់ពួកគេទៅប្រយុទ្ធក្នុងជម្លោះជំនួសប្រទេសផ្សេងទៀតទេ។
ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងពេលស្តាប់សវនាការរបស់ព្រឹទ្ធសភាអាមេរិកដែលបើកការពិភាក្សាអំពីការត្រៀមខ្លួនរបស់យោធា និងសង្គ្រាមដែលកំពុងបន្តដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិក អ៊ីស្រាអែល ជាមួយនឹងអ៊ីរ៉ង់។ វីដេអូនៃហេតុការណ៍នេះបានបង្ហាញពីការប្រតាយប្រតប់គ្នាយ៉ាងរញ៉េរញ៉ៃ រហូតធ្វើឲ្យលោក McGinnis បា.ក់ថៃ ខណៈដែលមន្ត្រី និងប៉ូលីសជាច្រើននាក់បានព្យាយាមអូសគាត់ចេញពីបន្ទប់ប្រជុំ។
.jpg)
ហេតុការណ៍នេះបានបង្កឱ្យមានការជជែកវែកញែកនៅទូទាំងសហរដ្ឋអាមេរិកអំពីការប្រើប្រាស់កម្លាំងប្រឆាំងនឹងអ្នកតវ៉ានៅខាងក្នុងអគាររដ្ឋាភិបាល។ ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្ររដ្ឋបាលលោក Donald Trump បាននិយាយថា ការដែលក្រុមប៉ូលីសចាប់បញ្ជូនលោក McGinnis ចេញពីអង្គប្រជុំបែបនេះ គឺដើម្បីស្តារសណ្តាប់ធ្នាប់ឡើងវិញតែប៉ុណ្ណោះ ព្រោះការក្រោកឈរនិងស្រែកតវ៉ារបស់គាត់បានធ្វើឲ្យប៉ះពាល់ដល់របៀបវិរៈដែលមានស្រាប់។
.jpg)
ទោះជាមានការបកស្រាយបែបនេះក្ដី ប៉ុន្តែក្រុមអ្នករិះគន់នៅតែអះអាងថា ការប្រឈមមុខដាក់គ្នានេះបង្ហាញពីភាពតានតឹងផ្នែកនយោបាយផ្ទៃក្នុងដែលកំពុងកើនឡើងជុំវិញរឿសង្គ្រាម និងការប្រឆាំងជាសាធារណៈចំពោះការចូលរួមរបស់សហរដ្ឋអាមេរិកនៅមជ្ឈិមបូព៌ា ជាពិសេសពាក់ព័ន្ធនឹងការគាំទ្រចំពោះអ៊ីស្រាអែលក្នុងការដាក់សម្ពាធលើអ៊ីរ៉ង់៕










