Home សុខភាព អាការៈសាមញ្ញៗ តែមិនធម្មតាខាងក្រោមនេះ អាចជាសញ្ញានៃមហារីកក្រពេញអូវែ!

អាការៈសាមញ្ញៗ តែមិនធម្មតាខាងក្រោមនេះ អាចជាសញ្ញានៃមហារីកក្រពេញអូវែ!

28
0

មហារីកក្រពេញអូវែ គឺជាជំងឺដ៏កាចសាហាវមួយដែលបានសម្លាប់ស្ត្រីម្នាក់រៀងរាល់ពីរម៉ោងម្តងនៅក្នុងចក្រភពអង់គ្លេស។ បញ្ហាប្រឈមធំបំផុតនៃជំងឺនេះ គឺរោគសញ្ញារបស់វាមានសភាពស្រដៀងនឹងជំងឺទូទៅដទៃទៀត ដែលធ្វើឱ្យស្ត្រីភាគច្រើនមើលរំលង រហូតដល់ជំងឺឈានចូលដំណាក់កាលធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi3fk0rJ3gAzEy9yRq5h-AwWHbb_CZYfiIjdLdyHI1JzLTwVywqcffW3HsP5u5JBU4F4LofFiwLpcs5jhmsqxOyzjYSzF-RnMmAmkwzJAdbB7RyLLOzwRaqwXX3B7FeJhmy8lQL8DsoynFQvdkIDlHiSltvPsy-1QXkdUn9-3Lm-8K7n5dVM2K4nP0dOigl/s1000/photo_2026-03-06_16-04-55%20(2).jpg

យោងតាមអង្គការ The Robin Cancer Trust ប្រសិនបើរកឃើញក្នុងដំណាក់កាលដំបូង មហារីកក្រពេញអូវែអាចព្យាបាលជាសះស្បើយរហូតដល់ទៅ ៩០% ឯណោះ។ យ៉ាងណាមិញ រោគសញ្ញាជំងឺនេះ ច្រើនតែត្រូវបានគេភាន់ច្រឡំថាជា បញ្ហាក្រពះពោះវៀន (IBS) ការស្រ្តេស ឬបញ្ហាអស់រដូវធម្មតាៗ ជាដើម។ ប៉ុន្តែប្រសិនជាអ្នកជួបប្រទះសញ្ញាទាំងនេះ ជាប់ៗគ្នា (Persistent) អ្នកត្រូវតែប្រុងប្រយ័ត្នឲ្យមែនទែន និងត្រូវប្រញាប់ទៅជួបគ្រូពេទ្យជាបន្ទាន់ ដូចជា៖

-ការហើមពោះ(Bloating) ជាប់រហូត ដែលមិនមែនក្រោយញ៉ាំអាហារឆ្អែតធម្មតានោះទេ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEin5rv3L72rcaj04LWAwrAurR6rh-vK3vSN1jT4FpkzrQKi95KLBBtYJe07XsmklLFouB2bLPcJkWbLi_SGxBtl53jeQMq3iXTXVIGXzT5g5owWa9Kh-llwP24LetHVOYhn_R4FDfccGHjuubBhGnlIFJKTgGDAzRv7SkEUJOnbzEsvLZCon01S8cJ6IlnQ/s1280/photo_2026-03-06_16-04-55%20(3).jpg

-ការនោមញឹកញាប់ (Frequent Urination) ទោះបីជាទើបតែនោមរួចក៏ដោយ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUK66zatMkjygxv7GA3eYXQ00lmioY7dB24f68TOK7GACovM6zA3ZynhEPW-bExsRC7zTIZUUn_25iPSO1_63SSF5DIOslXjm6ix9lket2JaH8UOgWD8GT11uElxtvmORvwvUi6JZ_8rvF1cXm5mcUyFT2KYxge3fjhtqQVq76WBbK-t3VL432evirW1-K/s800/photo_2026-03-06_16-04-55%20(4).jpg

-ឆាប់ឆ្អែតខុសធម្មតា (Feeling Full Quickly) សូម្បីតែអ្នកញុាំបន្តិចបន្តួច ក៏មានអារម្មណ៍ថាឆ្អែតភ្លាមៗ ឬមានអារម្មណ៍មិនរំលាយអាហារ និងចង់ក្អួត
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgptSinr6Z0TWBnKnfWse9Ob_8kZcNF9TAZpvw6eCj9TjQRViIUovqkLTuQKfiwPFfvsbjyLMBMmJNFncrfRGeOgwgwAZ4DB0cFAjndJN8_Ml2xaY7fS65L7AVJUa7cNcXD4vzh7MpicSJQy1nhbaCXZwZJu6a2r66gvxN4_DCay8xN4AArXH5BF4B0P8gK/s1100/photo_2026-03-06_16-04-56.jpg
-ការធ្លាក់ឈាមខុសប្រក្រតី (Irregular Bleeding) រាប់បញ្ចូលទាំងការធ្លាក់ឈាមចន្លោះពេលមករដូវ ការមករដូវច្រើនខុសពីធម្មតា ឬការធ្លាក់ឈាមក្រោយពេលអស់រដូវ (Post-menopausal bleeding)
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYlE-VUcsiFEd7AjsobnzjSs5WcYkf9HpetxUAZ5ks-NboJjWQgDrOA3UprCQOeo1UuMBCPm3zwmKxWoJEQWXYQJmTwkJz22Rh0nctGLUqA3CR5ZOhnzGncWnKaX1n3sycWHO8k8BYr-fzGjMHezHG_WuoeoU-LS_dpaX6X7aeg4F-uUp227qoPRmHczX6/s722/photo_2026-03-06_16-04-56%20(2).jpg
-ការឈឺចាប់ក្នុងអាងត្រគាក ឬពោះផ្នែកខាងក្រោម ដែលនេះវាអាចជាការឈឺចុក កន្ត្រាក់ ឬឈឺងំៗនៅតំបន់ពោះខាងក្រោម និងផ្នែកខ្នង ដែលមិនព្រមបាត់ទៅវិញតាមពេលវេលានោះទេ
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjmU4V-9QPI7EAfLRiz8YkcyinYxbQPESyC3nMNDgcH-_nv1cMn_4eNWerTkUO6TulUVNP75Z0gmBgU6fwuR877wbS3SPkF0_dxm2HF4DW5GkWncK52RuFtYb8biVlN0MiIp0XVG98WCQx6T0s7C_oTtJPwKBASp5XdEfmC0485adiV3x9Rtv_e2oPgnGl/s1200/photo_2026-03-06_16-04-55.jpg
បើទោះបីជាស្ត្រីគ្រប់រូបសុទ្ធតែមានឱកាសកើតជំងឺនេះក៏ដោយ ប៉ុន្តែមានកត្តាមួយចំនួនដែលបង្កើនហានិភ័យកាន់តែខ្លាំង ដូចជា៖ អ្នកដែលមានហ្សែនដដែលៗដូចជា BRCA1 (ហានិភ័យ ៤០%) ឬ BRCA2 (ហានិភ័យ ២៩%) អ្នកជំងឺស្រទាប់ស្បូន (Endometriosis) អ្នកលើសទម្ងន់ ឬធ្លាប់មានប្រវត្តិមហារីកនៅកន្លែងផ្សេងទៀតក្នុងរាងកាយ។

ដូចនេះ កុំបង្អង់យូរ! ប្រសិនបើមានរោគសញ្ញាខាងលើកើតឡើង ថ្មីប្លែកពីរាល់ដង និងជាប់ៗគ្នា គួរប្រញាប់ទៅជួបគ្រូពេទ្យឲ្យបានទាន់ពេលវេលា ព្រោះអាចជាការសម្រេចចិត្តដែលជួយសង្គ្រោះជីវិតរបស់អ្នកនៅពេលក្រោយ៕