Home Blog Page 618

មោទនភាព! បវរកញ្ញាវ័យក្មេង៣រូបយកជ័យជម្នះជូនកម្ពុជាគួរជាទីមោទនៈ

0

បវរកញ្ញាវ័យក្មេង លីង យ៉ាងយ៉ាង, សំរិទ្ធ ប៉ូទីនដា និង គង់ សោមា បាននាំយកកិត្តិយសជូនប្រទេសកម្ពុជានៅលើឆាកអន្តរជាតិក្នុងប្រកួតនៅលើទឹកដីប្រទេសម៉ាឡេស៊ី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh65x9O1dX1ldgrnwlLFEwT5goxuyEqlakb9oKAqxcBw7d_HxJOrjlLKZM7My7yYYXSFJBWLc1-bDgkRXdutvBq31_nxyU_g7M2O0HNCKD0RGU1OnXudv52W7yz50jQmgTN4OW4Gi8dUM_GLwJQxkXnVVTk_RMstSt2e8roCxEc65efY8lJQONlxHeN-OXg/s1440/image_2025-02-10_13-46-53%20(2).png

លោក អ៊ិន វិចិត្រ បានបញ្ជាក់នៅលើបណ្តាញសង្គមនាយប់ថ្ងៃទី៩ កុម្ភៈ ថាសមិទ្ធផលថ្មីរបស់យើង ក្រោយពីប្រកួតដោយស្វិតស្វាញជាមួយ ១១ប្រទេស នៅដើមឆ្នាំ២០២៤កម្មវិធីបវរកញ្ញាអាយុក្រោម ១៨ ឆ្នាំ ទទួលបានលទ្ធផលគួរជាទីមោទនភាពនោះគឺបវរកញ្ញាវ័យក្មេង លីង យ៉ាង យ៉ាង ទទួលបានជ័យជម្នះក្លាយជា Mini Miss Global 2025 ចំណែកឯ សំរិទ្ធ ប៉ូទីនដា ក៏ទទួលបានជ័យលាភីឯកដូចគ្នាគឺបានក្លាយជាម្ចាស់មកុដ Little Miss Global 2025 ខណៈ គង់ សោមា បានជាប់លំដាប់រងទី៣ Miss Preteen Global 2025។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGA01CWM7A8sEt6CPwfxQYCYmf93Ysr_o7PagjndQherVEEx9LJVxh9Bk6wTxXAxJyL9hyphenhyphenGW6Gx70jkFcxFMUMp5SJNciA9sV2FhyOmdIG4zwzxPmMyIhKOqc8LEFFPzQS7z5EI1UPPFKJypx345sMjoS5QVU9IHrvC18hFVYbDm4y1dY-Cbm4GPTZXAXP/s893/image_2025-02-10_13-46-55.png

ជាមួយគ្នានេះលោក អ៊ិន វិចិត្រ បាននិយាយដែរថា «សម្រាប់លោកមកុដ Winner ឬ Runner-up ពួកគាត់ជា Winner ក្នុងបេះដូងមនុស្សរាប់លាននាក់។ ក្នុងនាមលោកជា CEO និងអ្នកគ្រប់គ្រងកូនៗបវរកញ្ញា លោកពិតជាមានមោទនភាពជាមួយពួកគាត់ ដែលខំប្រឹងប្រែងទាំងកម្លាំងកាយ និងចិត្ត ហើយគេងបានតែ ២-៣ ម៉ោងក្នុងមួយថ្ងៃ ដើម្បីជាតិយើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWQkZyUmoPYg0n7fkyfGCNIPimc5NlJydNhwVFW74GPm0dUFS5_xZuUnwz3T4NZ5l_gIywyia9fHdzokjJmFUe4RJQCLaaUIIYARMUMKLraCInx9Mr82qV3YoeRcwASfXENAxsGALpNev-I6uMj3bTjQuCwtbNKcuTxaADqIpNM5sxQ-RLt42VMXCuWcSR/s1000/image_2025-02-10_13-47-02.png

វគ្គផ្តាច់ព្រ័ត្រការប្រកួត Kids and Teens Pageant Global 2025 គឺបានប្រព្រឹត្តនៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីល្ងាចថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៥ ។ ជាការកត់សម្គាល់របស់ទស្សនិកជនអ្នកស្នេហាវិស័យបវរកញ្ញាការប្រកួតបវរកញ្ញាវ័យក្មេងជារឿយៗតែងតែទទួលបានលទ្ធផលជាទីគាប់ប្រសើរនៅលើឆាកអន្តរជាតិទទួលបានមកុដធំនៅក្នុងការប្រកួត ដែលអាចបញ្ជាក់បានថាវិស័យបវរកញ្ញានៅកម្ពុជាកាន់តែរីកចម្រើនទៅៗជាពិសេសធនធានជំនាន់ក្រោយៗគឺធ្វើបានល្អជាទីគាប់ប្រសើរគួរទីមោទនភាពសម្រាប់ប្រទេសកម្ពុជា៕

 

 

នៅចិនកំពុងល្បីពាក្យចចាមអារ៉ាមថា IU និងតារាសម្តែង Lee Jong Suk បានបែកគ្នា

0

ខណៈពេលដែលគូស្នេហ៍ទាំងពីរមានទំនាក់ទំនងជាសាធារណៈតាំងពីឆ្នាំ ២០២២ ពាក្យចចាមអារ៉ាមភ្លាមៗបានរីករាលដាលនៅលើ Weibo ដោយស្មានថាតារាចម្រៀង IU និងតារាសម្តែង Lee Jong Suk ពួកគេលែងមានទំនាក់ទំនងជាមួយគ្នាទៀតហើយ។ ប្រការនេះនៅលើបណ្តាញសង្គមចិនកំពុងផ្ទុះប្រធានបទនេះយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeyYNy0qIJP09zsstJ20vTIeX4h8bk-z4q7zsQwCGpZZsvMYvahDJCOVa7TLCde3erVDvTcnRgkLcpcRth07ljtweX-yKXbAK4t59gWgbrllOYwJ5YMjcND6SnxmF29zU0jTtK4KXw_8CUi7n3IQHEcwMk5RjalSo7TygZaJX3wSwvWNapjrHzeLiOEGc3/s1770/image_2025-02-11_09-39-15.png

អ្នកនិយមលេងអ៊ីនធឺណិតចិនបានចែករំលែករូបភាព screenshots លើ Weibo ដោយអះអាងថាពួកគេបានរកឃើញព័ស្តុតាងមើលទៅ IU និង Lee Jong Suk ទំនងជាបែកគ្នា?! អ្នកនិយមលេងអ៊ីនធឺណិតបានរកឃើញថា IU កំពុងពាក់ចិញ្ចៀននៅលើម្រាមចង្អុលរបស់នាង ដែលមានន័យថាអ្នកនោះនៅលីវក្នុងប្រទេសកូរ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhz2byD36KsVPkam0-wNnz6dVbiwG3ab-nEnTspgQSp13DFtWEogex31Y-_yRlucGYbHBponlKNqNcOoPk6u8lcLNY94nR6MVOnazzBzKcZ4TAalF6MrqlwKPhwqrUFU__V39vkh3cmmiq88Tts0PGdrEDAPgsiVfR1znAfQGVCrpFSdA9SIU1OJv8KnQwR/s1817/image_2025-02-11_09-39-16.png

គូស្នេហ៍មួយគូនេះក៏ត្រូវបានគេមើលឃើញថាកំពុងពេញនិយមនៅលើបញ្ជីស្វែងរករបស់ Weibo ផងដែរស្ថិតនៅលេខរៀងទី៧ក្នុងប្រធានបទក្តៅផ្សេងទៀត។ ខណៈពេលដែលមិនមានរបាយការណ៍អំពីរឿងនេះកំពុងពេញនិយមនៅក្នុងប្រទេសកូរ៉េ វាបានក្លាយជាប្រធានបទក្តៅនៅលើ Weibo ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6uVxm3GjWt_OBO9mFeqyGY_uP82TcLVwzZCrc6F_65hVDAyucYuVJp28FhCEhuYSTft8n8cPLhRYC0VC9EK1fgyNPJZDOWi0ZwgGafOyzkkTFmZvEcKyeQQjmu5_xWCxkKmHdmZGMM0KvBk3uZdSBtN9SByjcYKl4IXeeAC7rGwO5fxD5IqOB2Wbyc2y4/s1600/image_2025-02-11_09-39-18%20(2).png

មួយរយៈមុននៅលើប្រព័ន្ធផ្សព្វផ្សាយកូរ៉េ IU និង Lee Jong Suk ធ្លាប់ល្បីកក្រើកនៃពាក្យចចាមអារ៉ាមការបែកគ្នារបស់អ្នកទាំងពីរម្តងរួចមកហើយប៉ុន្តែបានស្ងប់ស្ងាត់ទៅវិញនៅពេលតារាសម្តែង Lee Jong Suk ត្រូវបានគេប្រទះឃើញនៅក្នុងការប្រគំតន្រ្តីក្នុងថ្ងៃបញ្ចប់ដំណើរទេសចរណ៍របស់ IU ជាមិត្តស្រីខ្លួន កាលពីខែកញ្ញា ឆ្នាំ២០២៤។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwRioPYJqvhFauSaOdjJWMSoT7zKi0PViSBk1ZzMt2IcL3vRMjKerfTbgpduiPOhHGq_q7JYEy4V6ddYX7RlYiFjZWfqMymwwyPa2WWjFFjkPRGGoJyrSRCQDCVbkfGBS5mw9Ijdg2JfVMa6KL3pdATizsxoViNdPhG-ZWF5Se9qE640m21kRfPOMvhn3v/s1309/image_2025-02-11_09-39-18.png

គួរបញ្ជាក់ផងដែរថានៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ Dispatch បានបញ្ចេញគូស្នេហ៍ដើមឆ្នាំរបស់ខ្លួនជាតារាចម្រៀង IU និង Lee Jong Suk ដោយបានបង្ហោះ រូបថតរបស់គូស្នេហ៍សិល្បៈទៅលេងប្រទេសជប៉ុនកាលពីបុណ្យណូអែលកន្លងមក។ ពួកគេបានស្នាក់នៅរមណីយដ្ឋានលំដាប់ខ្ពស់ក្នុងទីក្រុង Nagoya ។ មុនពេលជួប IU នៅទីនេះ Lee Jong Suk បានចូលរួមកម្មវិធីជួបជុំអ្នកគាំទ្រនៅ Osaka។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTIhwtDhLKJNf2TKV3yPQmcZYG_481Nq10MzkX28yu5ZLqffR-rmLEilHVEFPeocxWjy58pJ0EtargHncw7Xmywk9uBhEt3A606-Xqtqu6t7zjg4V2XMo1EHljmF0J0nAMZENnJgsSvd-A27oEkscnw1xr_LDHfWkRuv5VTHlq0A6oxhPbfydp0ocVzEgU/s640/image_2025-02-10_14-31-13%20(2).png

នៅថ្ងៃដដែលនោះតំណាងក្រុមហ៊ុនគ្រប់គ្រងរបស់ Lee Jong Suk បាននិយាយថា ថ្មីៗនេះ តារាទាំងពីរដួងបានផ្លាស់ប្តូរពីមិត្តរួមការងារទៅជាគូស្នេហ៍ ទាំងចិត្តស្មោះស្ម័គ្រនឹងគ្នា។ ការប្រកាសទំនាក់ទំនងនេះបានធ្វើឱ្យអ្នកគាំទ្រជាច្រើនគាំទ្រចំណងស្នេហ៍អ្នកទាំងពីរផងដែរ៕

 

 

រដ្ឋបាលខេត្តសៀមរាប ចេញមុខបដិសេធការផ្លាស់ប្តូរឈ្មោះសួនព្រះរាជដំណាក់

0

ថ្មីៗនេះ មហាជនមានការងឿងឆ្ងល់ជាខ្លាំង ក្រោយពីរដ្ឋបាលខេត្តសៀមរាបប្រើឈ្មោះ “សួនតេជោសន្តិភាព” ជំនួស “សួនព្រះរាជដំណាក់” នៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnq30x6kQsyKwiCj1t8h42N1GWCUiYWvZN8qoGqUj5Jx0hQEZl6wnx6aSUhEzFwbgqY1ShuaEwXDRo5iCf2Dk3GopZBCmAHAN9oYGlaSar7qKWD46gIPbd3nR4wD0OkM6_J7atZ_jry2b20eUe-ME8_OW-E5nD2S8ovdVB3h2gNRWCyiZx0oDxLBlMRqo3/s1800/image_2025-02-11_08-57-53.png

ពាក់ព័ន្ធនឹងបញ្ហានេះ ពលរដ្ឋរស់នៅខេត្តសៀមរាប បានថ្លែងស្រដៀងគ្នាថា៖”ក្រៅពីសួនព្រះរាជដំណាក់ ឬ សួនបឹងគីឡូ ខ្ញុំអ្នកសៀមរាប មិនទទួលស្គាល់ទេ ចង់ដាក់ឈ្មោះថ្មី ទៅបង្កេីតសួនច្បារថ្មីទៅ”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjf29tsQlHo6Iz6ZZ56_qmEWTeOkrdAqeLWXn32-7n3-ZSvtSwuTePKX9CB9DyfJaaci9zxH1MN_vA3OoFZJgx4wqy8U0ky2H4oBuu313-ZYiZVYZjto4qV1bMLhyphenhyphenueaRs0vH5gjDOgb8rfOF2MGNoysAmrVJ6l1pAKe_e2vem_S374IkJV7M6VRYc1Y8dR/s1024/image_2025-02-11_09-01-47%20(4).png
បើតាមរដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា៖” សួនច្បារព្រះរាជដំណាក់ ពុំបានប្ដូរឈ្មោះដូចដែលមានការបង្ហោះផ្សាយនៅលើទំព័រហ្វេសប៊ុកមួយចំនួននោះទេ។ សួនតេជោសន្តិភាព ជាឈ្មោះផ្លូវការសួនមួយទៀត”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1eHBGNyyRtRgcfyQPdGUpvMKrwvj0yCfK0cymSVPhYzxNHDUFP23IrDXbt1hNfYzrFwHLSD-AFWRhfSb15Yx4ej_Y0KXvNBO_KaTuLOMWZGM3BCMXE81a0gK6ny5-2ql3E0v0seSCnYby0wPxt6ih0LPYB7rvzmk2hmdYNqrDafcQQobRAun1wn2oCAn2/s1080/image_2025-02-11_09-01-47%20(3).png
ការដាក់ឈ្មោះថា “សួនតេជោសន្តិភាព” ជាការររំឭកដល់គោលនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យមានសន្តិភាពរហូតដល់សព្វថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCNuKLtn5lQQXdDzEVbv_nl65bqiQb1JAdYIMTbgje1NBHOnBLTGDjLW1RQ5kzCcdWHWK-jYywCmJxA4ct2qnldtGuzNp4T0WN-Diedu5ZvNeJOOkibk0RhUjL0XPGuvXP8AWfGkT6cGvPaSiO9vOI6JJGRkvFHCFmNPqtz0pf4hC4e8kMXiLDl6c9hHLs/s1080/image_2025-02-11_09-01-47%20(2).png

យោងតាមលោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប បានលើកឡើងថា៖” បើយើងដាក់ថាសួនព្រះរាជដំណាក់ គឺមានន័យថា យើងកំពុងកែប្រែសួននៅក្នុងរបងមានរូបសំណាក់មេទ័ពទាំង១២ ដែលក្រសួងព្រះបរមរាជវាំងបានរៀបចំស្អាតហើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4BL-q7rkwXdGmEBK_t1_WWEYi-KaNAIss6zCuVxmUD5OM3_Cpd9huAPnKs_aNP-ZdCCSrc9asex_CZVfLYabB4sToswmrG81BAQzzvJFnRA1GLtV1EUa1k94NrYQbvsTHv-mWZ8FshmM8tXw0IQJtaJ14Ac3QPKhQABw1L8sNniJ9T9v8SjSV_KE1AsgL/s1000/image_2025-02-11_09-01-49%20(2).png

លោក លី វណ្ណៈ បានសង្កត់ធ្ងន់ទៀតថា៖”យុវជនជំនាន់ក្រោយ គួរដឹង និងស្វែងយល់ប្រវត្តិសាស្រ្តឱ្យបានច្រើន មុននឹងប្រតិកម្មទៅនឹងឈ្មោះអ្វីមួយ”៕

មានរឿងអ្វីបានជា ទេព ពិសិដ្ឋ បង្ហោះសំណេរយ៉ាងដូច្នេះ?

0

តារារ៉េប ទេព ពិសិដ្ឋ បានបង្ហោះសំណេររបស់ខ្លួនរៀនសូត្រពីកំហុសខ្លួនភាពឆេវឆាវបានធ្វើឱ្យជីវិតគេត្រូវឯកា មិនស្តាប់គេឯង យល់តែពីអារម្មណ៍ខ្លួនឯងកំហុសអាក្រក់នេះក្លាយជាមេរៀនដ៏ល្អសម្រាប់ខ្លួនលោកផ្ទាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgStlZ9gDFzhMVUXtQWymnOJjAABYCl6aUpW7zqGMzqD2UEIIWEdIqmLtvkjqawSL7GRCBMYrQyjYVGZryv19wHc_bgcKD8SumCeX868Sq5YLsqit4NylNQ1ZeyNEInV4PPU_KW6An0xq9ApjU0Bz8juIB7eIfkvkKJVuQCX1FI7pyfA1nWIFmA9u3UDwBm/s2048/image_2024-12-06_10-56-05.png
នៅយប់ថ្ងៃទី៨ កុម្ភៈ គណនីហ្វេកប៊ុកឈ្មោះថា «ចាំទេ អ្នក ចាំខ្ញុំទេ» ដែលគេដឹងថាជាគណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ ទេព ពិសិដ្ឋ បានបង្ហោះសំណេរយ៉ាងវែងខុសពីរាល់ដង ហើយតារារ៉េបវ័យក្មេងរូបនេះពុំធ្លាប់បានបង្ហោះយ៉ាងដូច្នេះកាលពីមុនមកឡើយ។ នៅខ្លឹមសារនោះ ទេព ពិសិដ្ឋ ម្ចាស់បទ« 20 Out Now» បានរៀបរាប់ថា «ថ្ងៃមួយសិដ្ឋ រៀនពីកំហុសមួយ ហើយក៏ទើបនឹងទទួលស្គាល់ថា សិដ្ឋធ្វើចឹងមិនត្រឹមត្រូវទេ ឆេវឆាវ បានធ្វើឱ្យជីវិតសិដ្ឋឯកា សិដ្ឋពិតជាខ្មាសគេណាស់ ដែលខ្លួនមិនស្ដាប់គេឯង យល់តែពីអារម្មណ៍ ខ្លួនឯង កំហុសអាក្រក់នេះជាមេរៀនដ៏ល្អសម្រាប់សិដ្ឋ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgykUzp2EWMe1JgmZqgcMA4Olt29GG23NK5s4ndz0YX_OGdNb3fr5q1GWi_delwcMEtfG8vvYfSp8FvEn174N6CL9ARxt8PPXWC9456M1pE2sYEe1GNQM6djKy7zlTGf10dAXDjqSCvVl8KFmXK9f0F4L1SVx-daMCNV_72F4VpklGJMhjOC_OWbVDvIPo/s960/image_2024-12-06_10-56-06.png

លោកបានបន្តទៀតថា «ច្រើនតិចហើយ តែសង្ឃឹមអ្នកមានពេលបានអានដល់ចប់
សិដ្ឋមិនចង់បានអីទាំងអស់ សិដ្ឋចង់បានតែ ឱកាស កែខ្លួន នឹងអាចនៅក្បែរមនុស្សដែលសិដ្ឋស្រលាញ់និងមនុស្សល្អជាច្រើនទៀតដែលសិដ្ឋ បានធ្លាប់ធ្វើអោឱ្យប៉ះពាល់អារម្មណ៍ ពីមុនៗ ចង់ឃើញគ្រប់គ្នាមានស្នាមញញឹម ហើយ សិដ្ឋ ចង់ធ្វើជាមនុស្សដែលអាចផ្ដល់ស្នាមញញឹមទៅគ្រប់គ្នា ខ្ញុំពិតជាមិនចង់បាត់បង់អ្នកគ្រប់គ្នាទេ អ្នកគ្រប់គ្នាគឺជាមនុស្សល្អរបស់សិដ្ឋ បែបនេះហើយសិដ្ឋចង់បានឱកាសសម្រាប់កែខ្លួន នឹង ត្រលប់ទៅនៅក្បែរនឹងមើលថែអ្នកដែរសិដ្ឋ ស្រលាញ់វិញ ម្ដង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzWgTzi6pyJRmHqOYPQPhN9uscc-nskDiMnGEYneuqZzFAN0DgonT4a8h3zP_jUehY2aHEQpr8KiICAxiKGan6cFbj8ezVepX8TXe_ds4HfOJwSr2kYlUZju_yiy0ew44Z15Vjc13LBqMkbtStOVWUY-5ukZibWZfCzSnZp_FwPuSYAEtTop_YyOmAMSGQ/s960/image_2024-12-06_10-56-07%20(2).png

ទោះបីជាមិនបញ្ជាក់ច្បាស់លាស់អំពីរឿងរ៉ាវកើតឡើងនិងមានចេតនាអ្វីមួយក្តី គេបានសង្កេតឃើញថាអ្នកគាំទ្រជាច្រើនបានចូលទៅផ្តល់កម្លាំងចិត្តទៅកាន់តារាចម្រៀងរ៉េបវ័យក្មេងដែលកំពុងឡើងកូដរូបនេះនិងថាដឹងកំហុសកែប្រែវាគឺជារឿងល្អ។ កាលពីមុន ទេព ពិសិដ្ឋ ក៏បានបញ្ចេញសំណេរខ្លីមួយស្របពេលសង្គ្រាម Diss Track នាដើមឆ្នាំ២០២៥ នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg8ZW6xz27R16I77c15G4zGhyT8Y86HXgzIvHh3gc-u2DEg_8ZUKYDY-SNJQpdEBFPleiAe-TSz-OfDg9SYjmQB4VLNmnRPzpA_b5tLIIG1UGHTLmA3hPIjD37qMstJnODpdTW0cTvIPTf4QuGhE-4TLJkxL5jmJbnHFQ0TmOMy_F-Xgn4s2_7w03JHrPMN/s2048/image_2024-12-06_10-56-07.png
គួរបញ្ជាក់ផងដែរថា បទដែលទើបទម្លាក់របស់ ទេព ពិសិដ្ឋ មានចំណងជើងថា «ភក្តីស្នេហ៍» កំពុងទទួលបានការគាំទ្រពីសំណាកទស្សនិកជនស្របពេលបទនេះជាប់ចំណាត់ថ្នាក់លេខ២ ក្នុងបញ្ជីបទចម្រៀងដែលមានការពេញនិយមនៅលើឆាណែលយូធូបកម្ពុជាគិតត្រឹមរសៀលថ្ងៃទី១០ ខែកុម្ភៈនេះ៕

ដីរអិលពីលើភ្នំសង្កត់ផ្ទះ និងពលរដ្ឋជាច្រើននាក់រស់នៅភូមិមួយរបស់ចិន

0

ប្រទេសចិន ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា មានហេតុការណ៍ដីរអិលពីលើភ្នំបណ្តាលឱ្យសង្កត់លើផ្ទះ និងពលរដ្ឋរស់នៅភូមិមួយក្នុងខេត្តស៊ីឈួន ប្រទេសចិន ។ ភ្នាក់ងាររាប់រយនាក់បានជួយសង្គ្រោះមនុស្សចំនួន២នាក់ ប៉ុន្តែមនុស្សប្រមាណ ៣០នាក់ទៀតត្រូវបានដីសង្កត់បាត់ខ្លួនរកពុំឃើញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaOLdyN9xKUI59G-y2gSyCqx6DKHbZs7HgrFMMGNTGNv8fASlV-DHVpRxnQvtEyqGklojA_Uw0TRrRcpKx4_v19ddEmp6QyEyQC6sJw1qXgXzK47Vv8tNTGo7nse28r0F9zvTTi70jc3lqeNnt1Fobx1G1EZv7LKdPuY1cS0V9JmJVe1eSHbfZbL4huY-t/s1800/image_2025-02-10_16-22-24%20(2).png

ដីបានរអិលពីលើភ្នំក្បែរភូមិជិនផីង (Jinping) ខេត្តស៊ីឈួន (Sichuan) ស្ថិតនៅភាគនិរតីប្រទេសចិន កាលពីថ្ងៃទី៨ ខែកុម្ភៈ កន្លងមក និងសង្កត់ផ្ទះពលរដ្ឋជាច្រើនខ្នង និងមនុស្សជាច្រើននាក់ ។ ភ្នាក់សង្គ្រោះបន្ទាន់រាប់រយនាក់ត្រូវបានបញ្ជូនមកកាន់កន្លែងកើតហេតុដើម្បីស្វែងរកមនុស្សបាត់ខ្លួន ហើយរហូតមកដល់ពេលនេះ (ថ្ងៃទី៩ ខែកុម្ភៈ) ពួកគេបានជួយសង្គ្រោះមនុស្ស២នាក់ (គឺម្នាក់របួសធ្ងន់ និងម្នាក់ទៀតរបួសស្រាល) ប៉ុន្តែមនុស្សប្រមាណ ៣០នាក់ទៀត រកពុំឃើញ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnwhCwsl3s_uPhV1Hc_2BEgodVLY8JEo7-f-uiVHnzn1VIsT3qL1air5JgJ24xGkxjIVPOGG_pFNH-uweHykjF0IEIcmDPP9SDYlHBhsDf7aUB56VtRtuVkiPG2g_Nwe484cI1vKXITHjAXzDfLhvoj-e3qRbKql0UYItaEwZTtrN9FTohNTyqIoJeF-34/s512/image_2025-02-10_16-22-24.png

ក្រៅពីនេះ ភ្នាក់ងារសង្គ្រោះបានជម្លៀសពលរដ្ឋរស់នៅក្បែរនោះចំនួន៩៥គ្រួសារ សរុប៣៦០នាក់ ទៅកាន់តំបន់មានសុវត្ថិភាព ព្រមទាំងបញ្ជូនរបស់របរប្រើប្រាស់ចាំបាច់ និងម្ហូបអាហារឱ្យពលរដ្ឋទាំងនេះ ។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានបញ្ជាឱ្យអាជ្ញាធរអនុវត្តគ្រប់វិធីដើម្បីស្វែងរក និងជួយសង្គ្រោះមនុស្សបាត់ខ្លួន ដោយកាត់បន្ថយការខូចខាតឱ្យបានច្រើនបំផុត ។ រដ្ឋាភិបាលចិនបានត្រៀមថវិកាចំនួន៥០លានយាន់ សម្រាប់ជួសជុលហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ និងថវិកា៣០លានយន់ សម្រាប់ផ្តល់ឱ្យភ្នាក់ងារជួយបង្កើនកម្លាំងស្វែងរកមនុស្សបាត់ខ្លួន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPF2sFAL-rDCu0DV3GOBIq8JmfAXz9RuWrjgnTzzt0Kz0pnhAwnBiWyIFQwMBphqAHUNSkw1wZX5AIR9Aw-OwKdpy_ukEv5oUVsrVtoxeP4Tu2wFLZu-PkNdLXlUmn7ACzLLKN6NvyYehhJlXSYSllWo648WiqI535p_olkuZdK4pW6eMds1XriEMSetrl/s1280/photo_2025-02-10_16-14-48.jpg
ចំណែកលោក លី ឈៀង នាយករដ្ឋមន្ត្រីចិនបានអំពាវនាវឱ្យត្រួតពិនិត្យហានិភ័យភូមិសាស្ត្រនៅក្បែរកន្លែងកើតហេតុ ក្រោយសារព័ត៌មានចិនចុះផ្សាយដោយដកស្រង់តាមការលើកឡើងរបស់អ្នកភូមិក្នុងតំបន់ថា រយៈពេល៦ខែមកនេះ មានដុំថ្មធំៗរអិលពីលើភ្នំក្បែរភូមិជាញឹកញាប់ ។ លោក លី និយាយថា អ្នកភូមិជិនផីង គួរតែជម្លៀសចេញពីទីនេះ ដើម្បីចៀសផុតពីគ្រោះថ្នាក់កាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgQg8OE1MTSgTAuOsRLT9P_MDYhPUcb4IfJmNo-45kmobPTYaHXJ1Tz_7zJlDwAX7xwpOps3bhyN8DD6c49LnMTn3EAyZqCkQrgXRBlV3xcgdTchYX2BwX_pn54j1gszOmYId1RnYY0i1LURMK5OhBDy8WWzPTBj9QUNwJiia0Guh-xYMnlhA4maoBJDy3/s1280/photo_2025-02-10_16-14-49.jpg

អាជ្ញាធរក្នុងតំបន់ជឿថា ភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំខ្ពស់បានធ្វើឱ្យដីទន់ជ្រាយ និងរអិលចុះពីលើភ្នំចុះមកក្រោម ហើយដីនៅតែរអិលជាបន្តបន្ទាប់ ។ អាជ្ញាធរបានអនុវត្តវិធានការតាមដាន និងព្រមានពីការបាក់ដីជាមុនតាមការបញ្ជារបស់ប្រធានាធិបតីចិន ដើម្បីទប់ស្កាត់គ្រោះមហន្តរាយកើតឡើងជាថ្មី ៕

អតីតស្វាមីនិងអតីតម្តាយក្មេករបស់ សាន់ឆាយ ត្រូវបានពិន័យពីបទ «បំ.ពានក្រ.មសីលធម៌»

0

លោក Wang Xiaofei និងអ្នកស្រី Zhang Lan ដែលជាអតីតសាច់ញាតិរបស់តារាសម្តែង Barbie Hsu ឬ សាន់ឆាយ ត្រូវបានហាមឃាត់ពីវេទិកា Douyin សម្រាប់ «ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងបំពានក្រមសីលធម៌»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhNknMtTJuEiv51OqAkPzu5mK7zpw6t7ade0yaJhfKAu98NsyanvDsEhd8-Yss6X9GHV0YUxH3daQz63iWufqRTtcC0sxTsQdaEV3xPd-V-itK9hbEbOt5S26vFZ6WlUKTsOoTK3qqmy7S1ZPArpXAs0tQhytbcKa3ZmE3ifXPsypmJahP2Z0yGNjatCCNY/s931/image_2025-02-07_16-48-00%20(2).png

យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sina កាលពីថ្ងៃទី ៨ ខែកុម្ភៈ មជ្ឈមណ្ឌលសុវត្ថិភាព Douyin (កំណែក្នុងស្រុករបស់ប្រទេសចិននៃ TikTok) បានបង្ហោះការជូនដំណឹងអំពីការបិទគណនីរបស់ Wang Xiaofei, Zhang Lan និងមនុស្សពាក់ព័ន្ធមួយចំនួន។ បើតាមការប្រកាសនោះ បន្ទាប់ពីតារាសម្ដែង សាន់ឆាយ បានទទួលមរណភាព ទស្សនិកជនជាច្រើនបានចូលរួមរំលែកទុក្ខ និងជូនពរអ្នកស្លាប់បានទៅកាន់សុគតិភព ប៉ុន្តែមានមហាជនមួយចំនួនចាប់អារម្មណ៍ដោយការផ្សព្វផ្សាយពាក្យចចាមអារ៉ាមខុសឆ្គង ប៉ះពាល់ដល់សីលធម៌ និងសតិសម្បជញ្ញៈរបស់មនុស្ស និងមើលងាយចំពោះអ្នកស្លាប់ និងក្រុមគ្រួសារនៃសព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNKNBx6bL3GpOFUBCNVAE45E7BLYNsN3oMepnETbzZMKo2-y598Y4aT7d524gEpxIflLQ16JaiKkDK4FqQ9_NZWks8GwpWiiQ6lIvFmhtHjZWjOmCk4Oi6vB61cxBYrXIou4S_EpUutU4oK5XhdYQXooPt-sStf5Js4EIx8Tv1vOAFC-R3UwGsVFmdI-ll/s850/image_2025-02-10_09-57-50%20(2).png

គណនីរបស់អ្នកស្រី Zhang Lan និងអ្នកជំនួញ Wang Xiaofei ត្រូវបានហាមឃាត់ដោយគ្មានកំណត់ពីបទ «បង្កបញ្ហាបន្ទាប់ពីការស្លាប់របស់អ្នកដទៃ និងការបង្ហោះវីដេអូមិនពិត»។ យោងតាមមជ្ឈមណ្ឌលសុវត្ថិភាព គណនីទាំងពីរនេះបានបង្ហោះម្តងហើយម្តងទៀតនូវខ្លឹមសារមិនពិត និងត្រូវបានផាកពិន័យ ប៉ុន្តែមិនបានកែកំហុសរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn31i6u3x9UxjwDmHotnOVlE7k_-fahwk5P0uYz-piKaFGKd2TumDsxx3rENvmGGdS89DgKix3ZYGWaKO6XfQ9W7PKFRzx6FNIVIsP0HaLa-bfYJEqTY3SCqtX5unUTA6upT493tdvdzrVlHGOqRrgaeIjbdv2p0fbtw-hX6GlZL46H1371ESxfEg-9XUp/s680/image_2025-02-10_09-57-50.png
គណនីមួយទៀតដែលជឿថាជាកូនចិញ្ចឹមរបស់អ្នកស្រី Zhang Lan ក៏ត្រូវបានហាមឃាត់ផងដែរសម្រាប់ហេតុផលដូចគ្នា។ កូនចិញ្ចឹមអ្នកស្រី ធ្លាប់បានបង្កការភ្ញាក់ផ្អើលពេល បានធ្វើវីដេអូមួយដែលមានខ្លឹមសារថា «គ្រួសារ Wang Xiaofei បានចំណាយលើថ្លៃជួលយន្តហោះឯកជនដើម្បីយកធាតុរបស់ សាន់ឆាយ ត្រឡប់ទៅតៃវ៉ាន់»។ បន្ទាប់មកអ្នកស្រី Zhang Lan ចុច Like និងណែនាំវីដេអូនេះ។ បន្ទាប់ពីហាមឃាត់នៅលើបណ្តាញសង្គមអ្នកស្រីបាននិយាយថាខ្លួនមិនទទួលយកការដាក់ទណ្ឌកម្មនេះទេ។ អ្នកស្រីបាននិយាយថា គណនីនោះ មិនមែនជាកូនចិញ្ចឹម ឬបុគ្គលិករបស់ខ្លួនទេប៉ុន្តែគ្រាន់តែជាអ្នកគាំទ្រអ្នកស្រី និងក្រុមហ៊ុនប៉ុណ្ណោះ។ អ្នកស្រីបានបដិសេធចំពោះការចោទប្រកាន់ថាបានបញ្ជូនអ្នកណាម្នាក់ទៅផ្សព្វផ្សាយព័ត៌មានថា «ជួលយន្តហោះឯកជនមកមើលបុណ្យសពសាន់ឆាយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd74RHXAPmk8r1Xi80zqb7b9vUGEsuqzkmnt9tDAvUPFe4Vqff-thEXUvgcjFfuVyVwE2qS4y4SQ3hm1-K0J1rzjCxXWhtQ4atkqwUOVPewjL4BGEw5-Bt-UREFAUs1s0CMcmYjLxg44w2g-1yI_PYU_t_cIQqVpMSnRwZ_EMXc0I8bGzUuwUTkIl_GZWu/s1200/image_2025-02-07_16-48-00.png

អតីតម្តាយក្មេក សាន់ឆាយ បាននិយាយថាបន្ទាប់ពីអតីតកូនប្រសាររបស់ខ្លួនបានទទួលមរណភាព អ្នកស្រីបានបញ្ឈប់ការផ្សាយផ្ទាល់រយៈពេល ៦ ថ្ងៃ ដើម្បីចូលរួមរំលែកទុក្ខដល់គ្រួសារអតីតកូនប្រសាស្រី ខណៈដែល Wang Xiaofei មិនដែលផ្សាយផ្ទាល់ទេ។ អាជីវកររូបនេះបាននិយាយថា៖ «អ្វីដែលយើងធ្វើគឺយើងធ្វើដោយអស់ពីចិត្ត។ អ្នកស្រីបាននិយាយថា ការបិទគណនីនេះបានប៉ះពាល់ដល់ក្រុមហ៊ុន និងនិយោជិត ធ្វើឱ្យពួកគេព្រួយបារម្ភ ហើយក៏បានបង្កជាឧបសគ្គធំដល់ការទទួលបានការថែទាំចៅរបស់យើង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjC9BUVlDiNgTkZBe2zbtGYlBWpOegQDFpKh-1Fl4RibzY_N22qtOF1qu7B7QngoZ8R7KjLwk5CoxIsfLuxY5mHeQKLjUHdlknD05j7BT2AD2brQM47map-55tMyQ3jSMNr_7hqHr82kM7w5g9_vAzAnWWqyNrrSHYeiuRiwkEXz_WU9vEuC0_aATrdfuv0/s640/image_2025-02-07_16-46-28.png

យោងតាមកាសែត Liberty Times របស់តៃវ៉ាន់កាលពីថ្ងៃទី៦ ខែកុម្ភៈ បានឱ្យដឹងថា អ្នកស្រី Zhang Lan ដែលជាម្តាយចិញ្ចឹមរបស់ Wang Xiaofei អតីតស្វាមី Barbie Hsu ឬសាន់ឆាយ បានធ្វើការផ្សាយផ្ទាល់លក់ទំនិញ។ តាមសេចក្តីរាយការណ៍បានឱ្យដឹងថា ការ Live នេះបានទាក់ទាញអ្នកទស្សនាជាង ៩.៣ លាននាក់ ដោយរកចំណូលបានជាង ១ លានយន់ប្រហែល ១៥ម៉ឺនដុល្លារក្នុងការលក់។ មនុស្សជាច្រើនបានរិះគន់អ្នកស្រី ហាក់ដូចជាចំណេញពីព័ត៌មានសោកនាដកម្ម ដោយចោទសួរអំពីសីលធម៌របស់អ្នកស្រី៕

វ៉ាន់ នីឡា សួរបែបនេះស្រាប់តែ សួន សុវណ្ណចន្នី ផ្លែផ្កាថា «ចេញមុខខុសពេល snake សា.ហាវ idol សារីតែមួយ»

0

ស្របពេលដែលផ្ទុះភាពចម្រូងចម្រាសជុំវិញរឿង ជី ដេវីត នឹងចាត់វិធានការទៅកាន់ផេក «អាក្លូ» តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរសួរទៅកាន់ប្រិយមិត្តរបស់ខ្លួនអំពីតួអង្គដែលត្រូវបានយកមកបញ្ជូលសំឡេង Toll នេះ។ ទោះយ៉ាងណា គេបានឃើញតារាចម្រៀង សួន សុវណ្ណចន្នី អតីត TOP4 នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ស្រាប់តែចូលទៅខម្មិនផ្លែផ្កាថាចេញខុសពេល snake សា.ហាវ idol សារីតែមួយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLrIB4zuHWFTcQBqedsBVYgCdUzI1bwtzoinTqDqOpo1K8XsACcyzz7Yh2A9tGZjkysX8w7OFnmtMH4eWScuGtTw7EU-2PkRqwB_4KOtnVtl5Oi1WskzBDPkskhr3-i9k7Tmwz4V2h87a9HJ0UHkKYCE2DAn-iDVZzeQArYAwA4UV-4hKTjjCui8q65WCJ/s2048/image_2025-02-10_10-45-00.png
នៅយប់ថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០២៥ តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះប្រយោគមួយថា «សុំសួរមួយបងប្អូន កូនតូច២នាក់ដែលគេយកទៅធ្វើអាក្លូហ្នឹងនៅរស់តើហ្អី? ព្រោះអីខ្ញុំឃើញពណ៌វីដេអូដូចចាស់ៗសារីមុនអាមិចទេ»។ ការបង្ហោះមួយនេះអ្នកលេងបណ្តាញសង្គមក៏បានចូលទៅខម្មិនកូនតូចដែល វ៉ាន់ នីឡា សរសេរនេះគឺមានអាយុច្រើន ហើយជាជនជាតិនីហ្សេរីយ៉ាពួកគាត់ទាំងពីរជាមនុស្សក្រិនប៉ុន្តែមានអាយុច្រើនថែមទាំងជាអ្នកមានទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4zEyqafWIRFYYEMgox7yuwz4JmBLfirBDXHoG2Rw1eFQjihvqnx5vwom7P-w3rET3avPDmyueMIS6DO1GdiBtGXqkCB5HrnXAkTs3t7uENehC6rySGP_GFwVtL83LQ9qskRqfwIM4yOqa28QDrOjUSvOXpyRuXG3hfGq_q1H36iQUzZwOOWMQpl7noi1P/s1848/image_2025-02-10_10-45-08.png
ទោះយ៉ាងណា ទន្ទឹមនឹងការជីកសួរបែបនេះគេបានឃើញតារាចម្រៀង សួន សុវណ្ណចន្នី បានចូលទៅខម្មិនក្នុងការបង្ហោះរបស់ វ៉ាន់ នីឡា ថា «អរ»។ បន្ទាប់ពីមានមតិយោបល់ជាច្រើន វ៉ាន់ នីឡា ក៏បានសរសេរនៅក្នុងខម្មិនបន្ថែមថា «អគុណបងប្អូនខ្ញុំបានចូលឆែកឆេរក្នុង IG គាត់ហើយ សូមទោសអ៊ំ»។ អ្វីដែលកាន់តែចាប់អារម្មណ៍ សួន សុវណ្ណចន្នី ក៏បានចូលទៅ Reply ពាក្យសម្តី វ៉ាន់ នីឡា ជាមួយនឹងពាក្យថា «ចេញមុខខុសពេល snake សាហាវ idol សារីតែមួយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuf-4coGv2xpOzApxTpIRvEna9eutTD6MrWiKYGpchjKJ3RWEBGriQ1Nt0CBoZ5eVyhMBl8KNNJkfgK2TAIacMLFSV0A3Cdhe0hcqC8xuPjK7OAQX0yV-vLFVifCH9MZ33ZalXWRmztqhZu5A3aUbsUXVvKua1EbDfqfKqZmMqaHV0cO4qP8-1NpxRvKZG/s670/image_2025-02-10_08-52-18.png

ន័យបញ្ឆិតបញ្ឆៀងផ្លែផ្កានេះ ក៏មានអ្នកចូលទៅតបតារាចម្រៀងរូបនេះថា លោកដូច tocixដល់ហើយ ខណៈ វ៉ាន់ នីឡា ក៏បានចោទសួរទៅកាន់ សួន សុវណ្ណចន្នី ថា «ចង់បានន័យថាម៉េចហ្នឹង?»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8rhf5FdGEMalQAbNSFkc1Xx5GMWivvL3AGG3W2bPhSXLIM854hNK3LgfrEw60_2g2hHWrRGKYfBnunFj2EAwotaxwzpn97-UVXu-Pl8oUREmlS_wvzCWJyPcq80SBchkRe7qrF3jkXM3eAhfOJg-9gwJEuvDMKVR_cqvD7SnBOHi3-4tACn8Svs5XBRJS/s910/image_2025-02-10_08-52-18%20(2).png

គួរបញ្ជាក់ផងដែរថា ការបង្ហោះសួរតួអង្គខាងលើរបស់ វ៉ាន់ នីឡា គឺនៅពេលផ្ទុះភាពចម្រូងចម្រាសរវាង ជី ដេវីត និងអ្នកកាន់ផេក អាក្លូ ដែលនឹងឈានដល់បន្តនិតីវិធីតាមប្រព័ន្ធផ្លូវច្បាប់ដើម្បីទាមទារកិតិ្តយសយុត្តិធម៌សម្រាប់ប្រពន្ធកូនលោកដែលត្រូវបានផេកយកទៅ Toll ចូលក្នុងជម្លោះ Diss Track ៕

អាមេរិកប្រឈមនឹងការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតនាពេលនេះមានអ្នកស្លា.ប់ជាង១ម៉ឺននាក់

0

សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសរាយការណ៍ថា អាមេរិកកំពុងប្រឈមនឹងការឆ្លងរាតត្បាតជំងឺគ្រុនផ្តាសាយធ្ងន់ធ្ងរបំផុតក្នុងរយៈពេល១៥ឆ្នាំ ដែលមានពលរដ្ឋឆ្លងជំងឺនេះរហូតដល់២៤លាននាក់ និងស្លា.ប់ យ៉ាងហោចណាស់ ១៣,០០០នាក់ ។ ជំងឺផ្តាសាយបានធ្វើឱ្យសាលារៀនក្នុងរដ្ឋជាច្រើនបិទទ្វារ និងបង្រៀនសិស្សតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWSPGM5LLidzxB4L7Wc_J3zYB-BhxLQTpXRTESfhE3_RwprXUXC6qHqcUHrHuE9labxV_gwLpB7cdBsUMDxuvm5bi64ER95PEgJJcG7sNE7BWzM-hirXoT3wunksIBPIRQtZ_Cdu7_CvlkqXTP1Qm2K-STpIZnpqL28J9W-_t9e73p0gWi0hCinyUG0Rix/s1480/image_2025-02-10_15-07-26.png

កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក (CDC) ប្រកាសថា បច្ចុប្បន្ន ពលរដ្ឋអាមេរិកបានឆ្លងជំងឺផ្តាសាយយ៉ាងហោចណាស់ ២៤លាននាក់ ក្នុងនោះអ្នកជំងឺផ្តាសាយដែលទៅព្យាបាលនៅមន្ទីរពេទ្យ ស្មើជាង៣សែននាក់ ។ អ្នកជំងឺផ្តាសាយ៩៦% បានឆ្លងជំងឺផ្តាសាយប្រភេទ A H1N1 និង H3N2 ហើយមានចំនួនអ្នកស្លាប់រហូតដល់១៣,០០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgdoMRRD8J-Ou1aalbe8odRPgFfur8tq0_cAaAAaCOVa029Kmml7Ca2Vx__QIx2z6cX8l-5yvpQK9ZFhWZHRAYtXRDb8u1I8mWU9Gdt0_2xwY9-VkSbOChjcx3Ui56gGphyxjoHKTNs4vX2uxc0v4Mido35YbJkgw8n46rq6uwRwzQCtHmVTgRTNX2vqN_P/s1254/image_2025-02-10_15-07-27.png

តាមរបាយការណ៍របស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអាមេរិក គឺពលរដ្ឋអាមេរិកបានកើតជំងឺផ្តាសាយយ៉ាងច្រើន ហើយចំនួនអ្នកឆ្លងនឹងកើនឡើងថែមទៀតនៅទូទាំងប្រទេស ។ សាលារៀនក្នុងរដ្ឋជាច្រើនបានបង្រៀនសិស្សតាមអនឡាញ ក្រោយពីកុមារ និងមនុស្សពេញវ័យឆ្លងជំងឺនេះ ដូចជា ៖ សាលាក្នុងតំបន់ Godley រដ្ឋតិចសាស់ បានផ្អាកការបង្រៀន៣ថ្ងៃ ក្រោយសិស្ស៦៥០នាក់ និងសាស្ត្រាចារ្យ-បុគ្គលិកសាលា ៦០នាក់ ឆ្លងជំងឺផ្តាសាយត្រឹមតែ១ថ្ងៃ ខណៈតំបន់នេះមានសិស្ស និងសាស្ត្រាចារ្យ-បុគ្គលិកសាលា សរុប៣,២០០នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgH3qesUPFE4TQu3-pnrhY8Lyd2n_V_VvYGoczNwfDf9wLmu2iSF9SzpNKDb9WqsV5PArtqPgolAgGE-qDy3hcDNhbvPF6KhDHhaESbnZp6-KNvOLcviCeCobi-kwuKFiq50EkPiaRtm_sigXluiPzeYqlXbgmKZQSXdHd5rrT-NWupCojA27TwoRlltdZi/s1500/image_2025-02-10_15-07-28.png

រដ្ឋចំនួន៤៣ របស់អាមេរិកមានពលរដ្ឋកើតជំងឺផ្តាសាយច្រើនជាងគេ ហើយរដ្ឋដែលផ្ទុះការឆ្លងរាតត្បាតជំងឺផ្តាសាយច្រើនបំផុត រួមមាន ៖ រដ្ឋតិចសាស់, ញូវម៉ិកស៊ីកូ, នេប្រាស្កា, មិឈីហ្គេន, អូហៃអូ, ថឺននេសស៊ី, សៅខូរ៉ូឡៃណា, ញូវជឺស៊ី, ញូវហែមស៊ែ, ម៉ាសសាឈូសេត និងញូវយ៉ក ។ គ្រូពេទ្យបានណែនាំឱ្យពលរដ្ឋលាងសម្អាតដៃជាញឹកញាប់, ចៀសវាងការយកដៃប៉ះភ្នែក ច្រមុះ និងមាត់ និងនៅឱ្យឆ្ងាយពីអ្នកគ្រុនផ្តាសាយ ដើម្បីការពារកុំឱ្យជំងឺនេះឆ្លងរាលដាលខ្លាំង ។ ចូរដាក់តាមខ្លួនជានិច្ចនូវម៉ាស់, ដបអាល់កុល និងវីតាមីន C ការពារប្រព័ន្ធរាងកាយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4Ioxv4eau6Ar_P_hSzzs-QXDwmadHhTuPkNaWP4qh3tDO1vdTNOwRXmfQlTmSYSeQMVY4wfgO74i1KzjBa6LfUUuzxtdAFruSjMzzE3rFuUyE4mNcY3OjbTiaOGqtp5ScF2v_XQIZsBVMU_YwuejIGxzldDcvBjIz4QPxikaq9I8ZHSXXZolQZUfUhk5N/s2048/image_2025-02-10_15-07-29.png

គួរបញ្ជាក់ថា ប្រទេសជប៉ុន ក៏ប្រឈមនឹងការឆ្លងរាតត្បាតនៃជំងឺផ្តាសាយច្រើនដែរ គឺពលរដ្ឋជប៉ុនបានកើតផ្តាសាយតាំងចុងខែកញ្ញា ឆ្នាំ២០២៤ ហើយរហូតមកដល់ដើមខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋជប៉ុន ចំនួន៩លាន ៥សែន បានកើតជំងឺផ្តាសាយ ដែលជាការឆ្លងខ្លាំងបំផុតក្នុងរយៈពេល២៦ឆ្នាំ ។ ទីក្រុងធំៗ ដូចជា ៖ តូក្យូ, អូសាកា និងហ្វូគូកាក់ មានពលរដ្ឋកើតជំងឺនេះយ៉ាងច្រើនធ្វើឱ្យជប៉ុនខ្វះខាតគ្រែ និងថ្នាំព្យាបាល ៕

ប្រាសាទថ្មីមួយ នឹងលេចរូបរាងនៅកណ្តាលផ្ទៃបឹងតាកែវ

0

រដ្ឋបាលខេត្តតាកែវ បានបញ្ចេញគម្រោងរៀបចំសាងសង់ប្រាសាទមួយ ស្ថិតនៅចំកណ្ដាលផ្ទៃបឹងតាកែវ ដើម្បីទុកជាទីសកា្ករៈគោរពបូជា និងទាក់ទាញភ្ញៀវទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxY1gt37Aw8lccXRGcykEuZ8qBZ8HgniVbq_Gh0uxLzGLI1YPlaH0EkWP7osusgHYtJleqJyVPH6fUFPrltjaw3qunRujHs4CJVnkhKKme8etdzMZ8xJ9Snx65MOHhmly_hA4iyG7nyixLqsJsfrF-HlHW37xyrIa_uWgj9Yhnqgkf-xumnt7-9FNhziiA/s1024/image_2025-02-10_14-27-54.png

បើតាម ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានថ្លែងថា៖”គម្រោងរៀបចំសាងសង់ប្រាសាទមួយកន្លែង នៅកណ្ដាលបឹងតាកែវ គ្រោងនឹងចំណាយថវិកាប្រមាណជាង ២លានដុល្លារ ដោយមិនប្រើប្រាស់ថវិកាជាតិឡើយ ពោលគឺជាថវិកាដែលបានមកពីការចូលរួមពីបណ្ដាសប្បុរសជនជិតឆ្ងាយក្នុង និងក្រៅប្រទេស”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhEz8BmsQzAA9mo_xru0sySKgsTFwwRF88KT6vISfzz79sDrMqg93EXmcjz3rE6sndoholBnsh4de17CvzMLvcl6vfxybOTkfGjASlpGcsxiCYgzMCDQMMHvrJIMNiAcWcI8JMav5amdrWzyzWQSLDIVZywgUcK-0pwM3QcAEIfArQ57BCwBCC9a5IWKCGM/s1280/image_2025-02-10_14-28-25.png

ការកសាងប្រាសាទនេះ គឺដើម្បីទុកជាទីសកា្ករៈគោរពបូជា ពិសេសទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ មកលេងកម្សាន្តខេត្តតាកែវកាន់តែច្រើន ក៏ទុកជាកេរ្ដិ៍ដំណែលតកូនចៅរាប់សិបជំនាន់ទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh14DOadANZvSwbw8YFhcqjvPfkHPB_BuVLEOzms6chZkFt-GqKAINxxeyD_58CwYngZkSUak9vPs7oCFh-pdzWY9rJg3FGvccTjHEdTLAeAHdE1YqABbNZnupgYvPuU96S8qL8NqK9A-PC_t-BDCLmCVKsJYRvGcnTzhtJAXVBWen7NpmbUXN2FcyA-kP0/s1280/image_2025-02-10_14-27-28%20(2).png

ក្រៅតែពីគម្រោងសាងសង់ប្រាសាទនៅកណ្ដាលបឹងតាកែវ អាជ្ញាធរខេត្ត ក៏នឹងរៀបចំផ្លូវក្រវ៉ាត់បឹងតាកែវមួយទៀតរួមជាមួយ សួនច្បារ និងដើមឈើអមសងខាងផ្លូវ ដែលមានប្រវែងសរុបប្រមាណជាង១០គីឡួម៉ែត្រ សម្រាប់ប្រជាពលរដ្ឋហាត់ប្រាណ កន្លែងជិះកង់កម្សាន្ត សម្រាកលំហែរក្រោយទំនេរពីការងារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9zYHCC-T9ED6ZN7vrdvXYdHgSpMAaY8y9LeXjQa55yTBUTe3hg021pWlVg53UjdMEABnT63Fgo2eVhgEi7eP7ZjAEYMfHJTakjjmOsFFWd6nuQFngcfKyC79sjTjT4eiIznhoyUPV_3N9tXHjprnfBKgY8yB5TynVAQoKS08N7rs-_1pTPF7_h4ZzUTFe/s1280/image_2025-02-10_14-27-42.png

ក្រោយសាងសង់រួច ក្រុងដូនកែវ ដែលជាបេះដូងនៃខេត្តតាកែវ នឹងប្រែមុខមាត់ថ្មី អាចទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនឡើងថែមទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhndI-1mbSvSwmfZe9DaW0S_5yuovASAbDRp8vs48RuaJjCtHvlwpV4bwbSu9lf7ASqNKODIo-e1SF5Zw-g6hzTZc-LhTkWPdYXyWLarF-_gDaUtBJL1wDAy63bjRikwExaZ9CZqmxBDdK0WauhVuA3GPjxV5FNylkSmPIPCgg3oJhbDU076XDopkGOgNfK/s960/image_2025-02-10_14-29-00.png

មិននឹកស្មានថា ផ្លែខ្វិតផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពច្រើនយ៉ាងនេះសោះ!

0

ខ្វិតជាផ្លែឈើមួយប្រភេទ ដែលសម្បូរមានណាស់នៅក្នុងប្រទេសកម្ពុជាយើង និងពេញនិយមបំផុតក្នុងការទទួលទាន ដោយយើងអាចទទួលទានបានទាំងខ្ចី ចាស់ និងទុំ គ្រាន់តែខ្វិតខ្ចីមានរសជាតិចត់ ផ្លែចាស់ និងទុំ មានរសជាតិផ្អែមឆ្ងាញ់។ ទោះជាយ៉ាងណាផ្លែឈើនេះមិនមែនសម្បូរមានរាល់ថ្ងៃនោះទេ ពោលគឺវាមានទៅតាមរដូវកាលប៉ុណ្ណោះ។ ប៉ុន្តែតើលោកអ្នកដឹងទេថា ផ្លែខ្វិតក៏ផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពរបស់យើងផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilFiJucEnNMPW4-2dbYiZLzqHlIkrcpmpjamakx7KD7OedMqyoiqoioJIKPMPjaVIMCCqr7GlqzWQNdRbVDjRBNKY51UwHUYtPUfy3jPbMvX2bYR6PUnaVKs349RnUB-eYmwhCZ7vqtoaP-QDAHyGkSwBxoCBlfB1XSdXRWeCDweyyAikpGSpLhRTGmC0K/s960/79432188_2821076661275661_4280749395177111552_n.jpg
នេះបើយោងតាមការវិភាគពីសកលវិទ្យាល័យវិទ្យាសាស្ត្រកសិកម្មមួយឈ្មោះថា Bengaluru នៅប្រទេសឥណ្ឌា គេរកឃើញថា ផ្លែខ្វិតមានសារធាតុសំខាន់ៗជាច្រើនដែលល្អចំពោះសុខភាព ដូចជាសារធាតុសរសៃ វីតាមីនសេ និងសារធាតុរ៉ែ។ ដោយសារភាពសម្បូរទៅដោយសារធាតុចិញ្ចឹមនេះហើយ ទើបគេចាត់ទុកថា ផ្លែខ្វិតគឺជាផ្លែឈើដ៏អស្ចារ្យមួយ (super food)។ ដូច្នេះខាងក្រោមនេះគឺជាអត្ថប្រយោជន៍របស់ផ្លែខ្វិត៖
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhL5nqTAFaRxNxpG_PIT5jCbfXwHVwRiSeGUXwucdM5lXibJ6xBLoj6Lvqh10RTJcv5m7bBWTi7AnccO4MuiPE4A5MGXXufbOoojwCYgVztOhJjYpAkaCoEBviyoJ9VdPh8nfGRtWFDxGBaUjc5pZy8bChm5X6vNZEPA1WMKipwAInyqf62NszlsOpKtr2C/s600/80056497_2821076587942335_1500056584129085440_n.jpg
១.ល្អសម្រាប់សុខភាពថ្លើម និងតម្រងនោម៖ ផ្លែខ្វិតមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុមួយចំនួន ដែលប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរី ហើយថែមទាំងជួយធ្វើឱ្យដំណើរការមុខងារផ្សេងៗ នៃរាងកាយមានលក្ខណៈកាន់តែល្អប្រសើរឡើងផងដែរ។ ផ្លែខ្វិតជាប្រភពដ៏ល្អនៃសារធាតុ Betacarotene សារធាតុ Thiamine និង Riboflavin ដែលជួយពង្រឹងសុខភាពថ្លើម ហើយសាច់ខ្វិតក៏ដើរតួនាទីជាសារធាតុបន្សាបជាតិពុលផ្សេងៗ បែបធម្មជាតិ ដែលជួយការពារសុខភាពតម្រងនោម និងថ្លើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDLjtZc469vJ_UWRHVGjrcXsCLFBTOSfn3MURgp-3VvjFdBZ-51xrsN3YmEKxrn_Rk00c5unqd7DuwKA_BwAx-t6miTdCy07_x-NTpPeyKFaPb4EfO1bqjpHWKmB7LYo8mNXSC7yn7FEWK3DjrvkQpbxyC8sRrT-wWayeTsQ7Yno_TqkZ5OFj1Adr2udKt/s600/473093503_3707997622824932_864209633585065079_n.jpg

២.គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម៖ ផ្លែខ្វិត គឺមានប្រយោជន៍ណាស់ក្នុងការគ្រប់គ្រងសារធាតុ Fluoride ដែលជាសារធាតុបង្កបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។ ដូច្នេះសាច់ខ្វិត មានផ្ទុកសមាសធាតុដូចជា Saponins, Phytosterols, Flavonoids និង Ascorbic Acid ដែលមានប្រសិទ្ធភាពគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងឈាម។ ហេតុនេះការទទួលទានផ្លែខ្វិត អាចជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាមបានយ៉ាងប្រសើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFVr6UvnQl7iHIrhWhRMjFtKyE_TxfhK9SYQzrlBfwNN4bvsATF0ieWxtAtale8pumJUJp-aNVP0My48ootVOrXk8-CDTVBlkg5JBpwKsj26fm9G-NXv016ZzSXKeLrRhRGqsboScNj9qd3ZTmpeTiD0OEjpFKmDvQJqxRBsjgrBwsosCiT5LpuJtj0R6H/s2048/474477129_1614603052475752_3140318692577028622_n.jpg

៣.ព្យាបាលពស់ចឹក និងឃ្មុំទិច៖ តាំងពីសម័យបុរាណមក នៅក្នុងប្រទេសឥណ្ឌា សម្បកដើមខ្វិតត្រូវបានគេប្រើសម្រាប់ព្យាបាលពស់ចឹក ហើយសម្បកផ្លែខ្វិតវិញ គឺប្រើសម្រាប់ព្យាបាលឃ្មុំទិច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdEa2wov0yBwsYPbcEYZ-dTQrDXatvRXAJQlmYsNk60rIfTL_2vAnt7fMPX9OZMtwjcjV3RjRxVAxgyJnmHAwKuxDlQL9k3cF29wA55MCSp0YktnxAa5d6T9BIip0ZfBhqnI-ZKPcX6wPYdch2okqAPx6Z5Ddj8Z0TUF9Tjl1Z4YUqCYpeV0JrSiiVV1LY/s701/474703300_2090965611346142_7749177854505744878_n.jpg

៤.ជួយរំលាយអាហារ៖ ការទទួលទានផ្លែខ្វិតទុំ អាចជួយទប់ស្កាត់បញ្ហាទល់លាមកបានយ៉ាងមានប្រសិទ្ធភាព តាមរយៈសារធាតុ Laxative ដែលវាមាន។ ផ្លែខ្វិត ក៏ជួយកម្ចាត់ប៉ារ៉ាសិតក្នុងពោះវៀន និងជាឱសថមួយដ៏ល្អសម្រាប់ព្យាបាលជំងឺរំលាយអាហារផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhPu62_6JCv2ULT29tnx78YIp65XR7F1rcNKCXtzvg1fJe0aNVVjRXULNkpk2NYsi6pnSElkg7zloUbbUUQROd2mkcbUlj7OppxrYO7nBSvNb4Lc0hGzMaZ9IeoZkNVzO6_SO0uvLVDXpFqx4s8rpkS8jKlpn0JzE43HrtGvPVJUvWP4Mv_wVWKolA5Mgw7/s2048/image_2025-02-10_14-22-19.png

៥.ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនប្រភេទ៖ ផ្លែខ្វិតមានផ្ទុកសារធាតុ Carbohydrates និងប្រូតេអ៊ីន រួមទាំងវីតាមីន A, B, C និងជាតិកាល់ស្យូម ក៏ដូចជាផូស្វ័រ រួមទាំងជាតិសរសៃ ដែលជួយរក្សាសុខភាពរាងកាយឱ្យល្អ រឹងមាំ ចៀសផុតពីជំងឺផ្សេងៗ។ ទោះជាយ៉ាងណា សូមកុំទទួលទានច្រើនពេក ព្រោះវាក៏អាចបណ្តាលឱ្យលោកអ្នកហើមពោះ ឈឺពោះ និងឈឺបំពង់កបាន៕