រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំឡានក្រុងចំនួន ៥៩៧ គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនដល់សាធារណជនរយៈពេល៦ថ្ងៃ ដោយឥតគិតថ្លៃ ក្នុងឳកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUmVkLhfpUb0Hp_rMy-vZCuCo7QMeAX9CZO3fjaDetR3nGTuiS8ulUtgvNyftcBeForLJR-v6exqbXe90y74f4I7bUXlW4lyHB3OLj9rUwr4Wmq4zYsR1XcQvdhrUMzVfAiEDzJ3cjx9bGwm1QjRJaGQ5D0jWTH2a_N6wy83H8sNHVqbke-i644XCvHZG6/s1280/photo_2025-03-22_09-33-42.jpg
យោងតាមការបង្ហោះនៅក្នុងផេករបស់ រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា ដោយអនុវត្តតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចេញរថយន្តក្រុងសាធារណៈ (City Bus) ចំនួន ៥៩៧គ្រឿង ដើម្បីជួយសម្រួលដល់ការចំណាយក្នុងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ទៅកាន់ស្រុកកំណើតជួបជុំក្រុមគ្រួសារ រឺទៅកម្សាន្តសប្បាយសង្រ្កាន្តឆ្នាំថ្មី នាឳកាសពិធីបុណ្យចូលឆ្នាំខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiYx73Qi2Y0gduLyh6Wy_UUomj6pcg3qjFMPSet9rKQoKzFk7yhnioyHeJQBq-HoDP_0DwRp5yvlTIR1hJuR0xl0BPYXg7SrvdzsOFrR9wr1N_TNSoZ4xFhD8BDanKXCGtm0-TOsIkXBc8eQf7plk8enoac_8gvnET4LvIU6sfG1OMS4NnE_SfzS8aXjGp/s1280/photo_2025-03-22_09-33-38.jpg

ក្នុងការការបម្រើសេវាដឹកជញ្ជូនដល់សាធារណៈជនដោយឥតគិតថ្លៃនេះ មានរយៈពេល៦ថ្ងៃ គឺចាប់ពីថ្ងៃទី ១២ ដល់ ១៧ ខែមេសា។ គួរជម្រាបថា រដ្ឋបាលរាជធានីភ្នំពេញ បានបែងចែករថយន្តក្រុងចំនួន ១០០គ្រឿង សម្រាប់ប្រតិបត្តិការដឹកជញ្ជូនទៅមកក្នុងរាជធានីភ្នំពេញដូចធម្មតា និងបែងចែករដយន្តចំនួន ៤៩៧គ្រឿងទៀត សម្រាប់បម្រើសេវាដឹងជញ្ជូនពលរដ្ឋចេញពីក្រុងភ្នំពេញ ទៅតាមបណ្ដារខេត្តនានា និងពីតាមបណ្ដារខេត្ត មកកាន់ក្រុងភ្នំពេញវិញ។ លើសពីនេះ នៅលើរថយន្តក្រុងដែលបម្រើសេវាដឹកជញ្ជូនទៅតាមបណ្ដារខេត្តនេះ ក៏មានរៀបចំជាទឹកសម្រាប់ពិសារតាមកៅអីអង្គុយនីមួយៗទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiv6sLCfHrEfB2BPRfmpNkI9FK0htGrsyQtTnfKO8ESqn9v7dMMCGOWPiCTZeKOzrlz8EKKMAm95SW7bvCQq_RtQyEoro1KxQ26p72QJivIm4GJHxVNH-0sl4y6PzZac1UjMa75x2CQ1JnOx_Z4G_eAZqUVICRnfG-C84Oq19r8xyQV2bp211eS1YIkYrPO/s1280/photo_2025-03-22_09-33-39.jpg
អាស្រ័យហេតុនេះ បងប្អូនកម្មករ-និយោជិក និងប្រជាពលរដ្ឋទាំងអស់ អាចចូលរួមធ្វើដំណើរ តាមរយៈរថយន្តក្រុងរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈ (City Bus) នេះបាន សម្រាប់ព័ត៌មានលម្អិត អំពីកាលវិភាគ រឺស្ថានីយចេញដំណើរ គឺមាននៅក្នុងផេករបស់ “រដ្ឋបាលរាជធានីភ្នំពេញ” ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIZYOZntS42vW2Slm3WY2iqHhtscEhzPKFQIwQx1EkGxhInDl7g_6JYvZ2-oSQNb27YCofN4vlPuNZn1yzpKQc8y2PmZjlZDMpen4oPiPOZokqQ9b_9n_LilNZDgZtnEEkZZA7rF4Y_0RfRc3-dME7jzXY0maQge-iC0qLKGtgxHLjZtrM0dHLddUh3aFF/s1280/photo_2025-03-22_09-33-40.jpg

ឆ្លៀតក្នុងឳកាសនេះផងដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម និងម្ចាស់រថយន្តដឹកជញ្ជូនអ្នកដំណើរទាំងអស់ សូមកុំតម្លើងថ្លៃសេវា ក្នុងឳកាសពិធីបុណ្យចូលឆ្នាំថ្មីនេះអី ដើម្បីជាការចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយចំណាយរបស់ប្រជាជន៕