Home Blog Page 617

ប៉ាណាម៉ាដកខ្លួនចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិនក្រោយរងសម្ពាធខ្លាំងពីអាមេរិក

0

ប្រទេសប៉ាណាម៉ា ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump តែងតែដាក់សម្ពាធលើប្រទេសផ្សេងៗ ដើម្បីឱ្យប្រទេសទាំងនោះធ្វើតាមតម្រូវការរបស់លោក ហើយប៉ាណាម៉ា ក៏ដូចគ្នាដែរ ។ លោក Trump បាននិយាយនាពេលកន្លងមកថា នឹងគ្រប់គ្រងប៉ាណាម៉ា ដោយសារប្រទេសនេះទទួលឥទ្ធិពលចិនខ្លាំងពេក ហើយអាមេរិកចង់ដកឥទ្ធិពលចិនចេញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4DBNQL3V1d3ug6RRcl94HJhZy3QFYfVykLe3F-gDKTT9iJvyJPZBV0ThQ488pM8kASveURdD387LxfVBnbqjZBkqWe11YaHfG7krzsBxUzeGdk0AOhXevBoxMUdMal1dEiJPGHj3TAMPJTAJXsbX46QmsChtKsY2Wwb40umAFxE-US2pFBjbXn4ows3wq/s800/photo_2025-02-11_14-19-36%20(2).jpg

កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ប្រធានាធិបតីប៉ាណាម៉ាបានយល់ស្របចំពោះការលើកឡើងរបស់លោក Trump ដោយសម្រេចចិត្តដកប៉ាណាម៉ាចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ខណៈមន្ត្រីទូតអាមេរិកនិយាយថា នេះហើយជាជោគជ័យរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjupHrfSmpFu2g5RggHV5uluvS6ippRlPHf4xKPAAbphUWGWw80Ksc3TXSIaTlnYNH1SjOl7ZEvRbiU3A-L-eTeEwOsHDtjmkxh5EuQyg1dObCEtXFamlPw4cvOBwlDt3qw-h_5shMLM21oggM0nhxLGj-Ste36MzlAVl4zqeFoMLuwsW3wTIg31nQOV_dm/s1023/photo_2025-02-11_14-19-36.jpg

ប្រធានាធិបតីប៉ាណាម៉ា លោក Jose Raul Mulino ប្រកាសកាលពីថ្ងៃទី៦ ខែកុម្ភៈ ថា លោកបានផ្តល់ដំណឹងទៅចិនឱ្យជ្រាបជាផ្លូវការរួចហើយពីការសម្រេចចិត្តដកខ្លួនចេញពីគម្រោងវិនិយោគ និងសាងសង់ខ្នាតធំរបស់ចិនស្របតាមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ក្រោយពីប៉ាណាម៉ាចុះកិច្ចព្រមព្រៀងជាមួយចិន កាលពីឆ្នាំ២០១៧ ។ លោក ពុំជ្រាបពីអ្នកដែលតាំងចិត្តចុះកិច្ចព្រមព្រៀងវិនិយោគជាមួយចិនទេ តើអ្វីដែលប៉ាណាម៉ាទទួលបាននារយៈពេលប៉ុន្មានឆ្នាំនេះ? តើអ្វីដែលល្អបំផុតបានពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវសម្រាប់ប៉ាណាម៉ា? ដូច្នេះ លោកសម្រេចចិត្តដកខ្លួនចេញពីគម្រោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFZkouBuYESCMVmbLG_Z6pWk8YFbvVeKfVUczke3J5IwA8JDV1UoAThYJEtF6v5DvJuASQpUzNxrvPFT9qGPMXI-IP5ntxhVqSdg6C7yZ9Vt5ylFeaamV_FnVHEOrCOciNhefYXbWtWZgYQ1tpMv4bo2_tySpYhaHEr6XpZhnvVC_v2ed9gc6DeBtfJ-vR/s1920/image_2025-02-11_14-22-11.png

មន្ត្រីក្រសួងការបរទេសចិនបានលើកឡើងពីការជ្រៀតជ្រែករបស់អាមេរិកចំពោះការចាប់ផ្តើមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប៉ាណាម៉ា ដោយការដាក់សម្ពាធ និងបង្ខំ ហើយមន្ត្រីរូបនេះប្រាប់ថា ការសម្រេចចិត្តរបស់ប៉ាណាម៉ាធ្វើឱ្យចិនខកបំណងយ៉ាងខ្លាំង ។ ចិនចង់ឃើញប៉ាណាម៉ាសម្រេចចិត្តបានត្រឹមត្រូវផ្អែកតាមសម្ព័ន្ធភាពទ្វេភាគី និងផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរ និងចៀសផុតពីការជ្រៀតជ្រែកខាងក្រៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQT6_UnsPgOSbCIPBW2NN_sA5r4VTxDacG2j6YVMMGRSJ2akVLm_LJPv1UHBxWhiPgNAAWp452VwI-5Q2yerPrtH0I0DnUzQMRdCLBIL7LL1Bc8iBrTVOZ0fktb4mUABWhgbHzxpV0qwkB1tIX8wwhAgsLXVEQ8v1u2mgYJClCggIbwjbc9ZZ6tmUe7WO1/s1280/photo_2025-02-11_14-19-37.jpg

គួរបញ្ជាក់ថា ការសម្រេចចិត្តដកខ្លួនចេញពីគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន គឺបានកើតឡើងក្រោយពីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកធ្វើដំណើរទស្សនកិច្ចនៅប៉ាណាម៉ា ហើយលើកឡើងពីការបារម្ភរបស់លោក Trump ពាក់ព័ន្ធនឹងចិនមានឥទ្ធិពលកាន់តែខ្លាំងលើប៉ាណាម៉ា ។ មន្ត្រីទូតអាមេរិកបានហៅការដកខ្លួននេះថា ជាជោគជ័យរបស់អាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhydOb25UOVF0JeM_S4CuIaOd3zWCQNbIV_y7fsTYvZ2PTk3Tss5y7_B9lsL_lxC-xSn5VIHnhMmNAHo5YskuWYSkMIfj8BcOoG3ByAGct9U5p2tjaMxNKmAbVtf1Pu7dVWcZnOyFbuyapBIdqN02GBFTvgTWM1WUfJMhDEFZ77dfSftHlkLq3VRAibY5Th/s1280/photo_2025-02-11_14-19-38.jpg

ប៉ាណាម៉ា គឺជាប្រទេសអាមេរិកឡាទីនដំបូងគេ ដែលបានចូលរួមគម្រោងខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រធានាធិបតីចិន លោក ស៊ី ជិនពីង ក្រោយពីប៉ាណាម៉ាផ្តាច់ទំនាក់ទំនងជាមួយតៃវ៉ាន់មិនយូរប៉ុន្មានកាលពីឆ្នាំ២០១៧ ហើយប្រកាសទទួលស្គាល់អធិបតេយ្យភាពចិនលើតៃវ៉ាន់ ៕

ការស្រាវជ្រាវបង្ហាញថា អ្នកនឹងអាយុវែងបើក្រោកពីព្រឹកក្នុងចន្លោះម៉ោងនេះ

0

យើងតែងតែបានឮរហូតមកថា ការក្រោកនៅពេលព្រឹកនឹងផ្តល់ផលល្អសម្រាប់សុខភាពរាងកាយ ឬមានអារម្មណ៍ស្រស់ស្រាយ ប៉ុន្តែតើការក្រោកពីព្រឹកនេះ គួរតែក្រោកនៅម៉ោងប៉ុន្មាន ទើបល្អសម្រាប់សុខភាពបំផុត និងមានអាយុវែង?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2yJfEYP5-RnCxSqDlvgq0ZoFFG3o6lA868l-_y6xPo7KeovbKUfWd48fYiIZ3xFKOcCzUf1UcVFbBYuFXJg1jTEZZlVrrvsi7NLhAzSMk8pf3VVf2QBnbiXAW97tGcy0iJ3f3TiaH0qAt85vf53SAYu6jImC0qZApQZv-QBnkTA2VHipb-qUTVutRupkH/s999/image_2025-02-11_13-55-13.png

ការស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Harvard នៅសហរដ្ឋអាមេរិកបង្ហាញថា អ្នកក្រោកពីព្រលឹមចាប់ពីម៉ោង៥ព្រឹក រហូតដល់ម៉ោង៧ព្រឹក គឺនឹងមានសុខភាពល្អ និងអាយុវែងជាងអ្នកក្រោកយឺត ។ បើអ្នកក្រោកពីដំណេកក្នុងចន្លោះម៉ោងនេះ នឹងមានអាយុវែងជាងមុនរហូតដល់២០ឆ្នាំ បើធៀបនឹងការក្រោកនៅម៉ោងផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCmozDKdo5dXg_NkdxFJ3jAFhRe2beUjB9lE_3VVVibUYn_n7dcxI4mDv5EVHRkylPJ896WUlptAxQuJ9ExZrVDTJnYhyphenhyphen68DXi6PjTYDPAWnyPaMhtoPUDT3x_e8cFojds7dp31Nnd0drb5e4pV7I8bCdr1UkD3GJAhbrLF_GLtcSYj_jRiy0NZXTBsSLp/s1500/image_2025-02-11_13-55-14%20(2).png

អ្នកស្រាវជ្រាវអាមេរិកនិយាយថា នាឡិកាជីវិតរបស់យើងមានប្រព័ន្ធដំណើរការយ៉ាងទៀងទាត់ ហើយវាកំណត់ពេលវេលាសម្រាក និងសុខភាពទូទៅ ។ បើយើងគោរពតាមប្រព័ន្ធដំណើរការរបស់នាឡិកានេះតាមធម្មជាតិ ដូចជា ៖ ពេលវេលាបំពេញការងារ និងសម្រាកបានត្រឹមត្រូវ គឺយើងនឹងមានសុខភាពល្អបំផុត ហើយប្រព័ន្ធផ្សេងៗរបស់រាងកាយនឹងដំណើរការល្អដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi64ler8BSRJ46297YHTP9LUjzoLI6hwUG0KXO9C-NxZGdbEOgNyqRbTvthEcQvDB1QLqKMYHFmToGsFsJ9L0zxqq3KKvj7RItpzb_ecaKB0dyJxGP8DzGmsb1VWq7oPQ2NhvTNZxGYvqB2E0KYQ-k0V4y7tVIt517Fg6F_6syOBFp94jGd3mbOYUp4cwMX/s1600/image_2025-02-11_13-55-14.png

ផ្ទុយទៅវិញ ការចូលសម្រាកនៅយប់ជ្រៅពេក ឬសម្រាករយៈពេលច្រើនម៉ោង រហូតដល់រាំងស្ទះដល់ការដំណើរការរបស់នាឡិកាជីវិត វានឹងបណ្តាលឱ្យមានបញ្ហាសុខភាព ដូចជា ៖ ភាពពុំប្រក្រតីនៃអរម៉ូន ឬប្រព័ន្ធការពាររាងកាយចុះខ្សោយ ហើយចុងក្រោយ យើងនឹងអាយុខ្លី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib11shCSRwcrl47NPnfYY7g9aljITVYgtghxk5lwbtD5Y5_9nioaJpaVWIiYkPyR6yZP7vMfvKtn7GJYnAQe8tnKOo86nWWtw2neVpZ50Eq7JtJiN-eyyj6SZ2YlVRwVmVAT9vQ8WPkeR9f64R7LsiFQCLzQ6rq8H0GlBiHah9JbuC7chpK0neXNOmoTJA/s1600/image_2025-02-11_13-55-15%20(2).png

ក្រៅពីនេះ គួរតែអនុវត្តតាម ៣ចំណុចនេះនៅពេលព្រឹក ដើម្បីជួយឱ្យអាយុវែង និងសុខភាពល្អ រួមមាន ៖

១-ដកដង្ហើមវែងៗ ៖ ការដកដង្ហើមវែងៗនៅពេលព្រឹកនឹងជួយពង្រឹងសុខភាពបេះដូង និងសួត, សម្រួលលំហូរឈាម និងកាត់បន្ថយភាពតានតឹង ធ្វើឱ្យមានអារម្មណ៍ល្អ ។
២-ផឹកទឹកក្តៅឧណ្ឌៗ ៖ ការផឹកទឹកក្តៅឧណ្ឌៗក្រោយពេលក្រោកពីដំណេក អាចជួយដល់ការរំលាយអាហារ និងបណ្តេញជាតិពុលចេញពីរាងកាយ ។
៣-ហាត់ប្រាណ ៖ ការហាត់ប្រាណពេលព្រឹកជួយឱ្យមានសុខភាពល្អ កាត់បន្ថយហានិភ័យដោយសារជំងឺរ៉ាំរ៉ៃ ព្រមទាំងធ្វើឱ្យអារម្មណ៍ស្រស់ថ្លា និងមានថាមពលពេញមួយថ្ងៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgVnV_-trV1CfkpZrAH3aJgJMzQZnpVdQM1UHnMBIIlVR_vvxBWDa2ABpK4ZOZ7Pe-RhI7MZVJ3ajFtvD7FhGgCN_GE7yZZxedexfyu_X063-An-KuDfR8Ml2NnEylgKlxhNJIhq9U59XMZ3ioQZ4rEWtC7sdhylzBLIhcLyJiaj_kl8l322kKK3r1jnwJi/s1800/image_2025-02-11_13-55-15.png

ឥណ្ឌូណេស៊ីពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃដើម្បីកាត់បន្ថយអត្រាស្លា.ប់ ដោយសារជំងឺទាំងនេះ

0

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមកាត់បន្ថយអត្រាការស្លា.ប់ របស់ពលរដ្ឋដោយសារជំងឺផ្សេងៗ តាមរយៈការបង្កើតគម្រោងត្រួតពិនិត្យសុខភាពពលរដ្ឋគ្រប់រូបពុំគិតថ្លៃ ហើយគម្រោងនេះចាប់អនុវត្តពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ ។ ក្រៅពីនេះ រដ្ឋាភិបាលឥណ្ឌូណេស៊ី ក៏មានគម្រោងផ្តល់អាហារថ្ងៃត្រង់ពុំគិតថ្លៃដល់សិស្សសាលាផងដែរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg35emg46Owr3MoPvy-LKLyRjn_X1oy4r1-1f6JKfFG5qn9dZUyYvmcPI4ykfgPExqbbkXfxFvQ8EtCZyE44PuK0FLJq0K81SMUiJcDfnn6cAZbZ87hHVW6nCKlzs0QwEcxOa22XJMZ925d0oWNijOJxBKxa3TV0QyyrrfCJBkOBolLM7Kszs4nXi8ihAbE/s2048/image_2025-02-11_13-45-08%20(2).png
ឥណ្ឌូណេស៊ីចាប់ផ្តើមអនុវត្តគម្រោងត្រួតពិនិត្យសុខភាពពលរដ្ឋប្រចាំឆ្នាំពុំគិតថ្លៃ ក្នុងគោលបំណងឱ្យពលរដ្ឋដឹងថា តើពួកគេកើតជំងឺអ្វីខ្លះ ដើម្បីព្យាបាលបានទាន់ពេលវេលា ។ ហេតុនេះ ពលរដ្ឋគ្រប់រូបមិនថាមានអាយុប៉ុន្មាន គឺអាចត្រួតពិនិត្យសុខភាពនៅថ្ងៃកំណើតរបស់ខ្លួន ហើយគ្រូពេទ្យនឹងពិនិត្យឈាម វាស់សម្ពាធឈាម វាស់ភ្នែក ត្រចៀក ពិនិត្យហានិភ័យជំងឺបេះដូង មហារីក សុខភាពផ្លូវចិត្ត និងដាច់សរសៃឈាមខួរក្បាល ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPAlnfzdaK0lvevQVze1DjnN4kT6C8lRW1cNYmHj5dCGafXfnJzHsxVCFNp-T_bQ_keIVk2i9NuE-XWTXH332sl4FLR-DHiC3aOGTgY8BApmxpbgVI-P51nLigdCSoOgqS597hUKakIOzwm05cokfhHN7yMbYybtclfE7K6Pdh_U0-zf5zFAblIb9YiEJR/s1200/image_2025-02-11_13-45-11.png
ឥណ្ឌូណេស៊ី គឺជាប្រទេសមានពលរដ្ឋច្រើនលំដាប់ទី៤ លើពិភពលោក ហើយពលរដ្ឋឥណ្ឌូណេស៊ីភាគច្រើនស្លាប់ដោយសារជំងឺបេះដូង ដាច់សរសៃឈាមខួរក្បាល និងរបេង បើការត្រួតពិនិត្យរកឃើញជំងឺ គឺពលរដ្ឋនឹងអាចព្យាលជំងឺទាន់ពេលដើម្បីកាត់បន្ថយអត្រាការស្លាប់ ។ មន្ត្រីក្រសួងសុខាភិបាលនិយាយថា គម្រោងពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃ នឹងចំណាយថវិកាច្រើនរហូតដល់ជាង១៨ម៉ឺនដុល្លារអាមេរិក ដែលចាត់ទុកថា គឺជាគម្រោងផ្នែកសុខាភិបាលដ៏ធំបំផុតរបស់ឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgThEcjBy3dikABS6xx628S0E4ysp_9zN5nWoOFg8fyo0ptMg6BDP2OR0HZoXPaqSSx6Xf9qTcj4q5xMudy-LLc6YaEcYXTnY-GysWC_npCNQYL9QejmlgalBvueiK-Ph0ADEadNHE8wLmUT7BQfu3OKB_89jbtYy7sPIFGEasjxz4oPWjJgyiEqcLBLmRj/s1024/image_2025-02-11_13-45-12.png

ពីដំបូង រដ្ឋាភិបាលមានបំណងចំណាយថវិកាច្រើនជាងនេះសម្រាប់គម្រោងពិនិត្យសុខភាពពលរដ្ឋ ប៉ុន្តែថវិកាគម្រោងនេះត្រូវបានកាត់បន្ថយមួយចំនួនក្រោយពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto ថ្លែងថា នឹងបែងចែកថវិកាខ្លះសម្រាប់ចំណាយក្នុងគម្រោងផ្សេង ដែលលោកធ្លាប់សន្យាពេលរកសំឡេងឆ្នោត ដូចជា ៖ គម្រោងផ្តល់អាហារថ្ងៃត្រង់ពុំគិតថ្លៃដល់សិស្សសាលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUEqMHzKMoCLb5VWZtOGeEu7yccdui4k0__ihMgB40cYw2wuO2Fx5TaRBX47t4AogdhVeHGzwfQK3c8GAgUYAP1pY84Ra_wP7rxa5Gcx_uvHkEnpdVhQUfCd5OEaU5HGmfTsU9T5P0qLKqc-gvzpjfqIEuBIDEJzyMcdcj3U9wLx_z1-F4-GtceeWj6l30/s1600/image_2025-02-11_13-45-08.png

មន្ត្រីអគ្គនាយកដ្ឋានសុខភាពបឋម និងសហគមន៍នៃក្រសួងសុខាភិបាលឱ្យដឹងថា គម្រោងនេះមានតួនាទីការពារជំងឺផ្សេងៗដែលឆក់យកជីវិតពលរដ្ឋ ហើយក្រសួងសង្ឃឹមថា ការពិនិត្យសុខភាពពលរដ្ឋពុំគិតថ្លៃនឹងធ្វើឡើងចាប់ពីទារក រហូតដល់មនុស្សចាស់ ដើម្បីឱ្យពួកគេយល់ដឹងពីសុខភាពរបស់ខ្លួន ។ រហូតមកដល់ថ្ងៃទី១០ ខែកុម្ភៈ ពលរដ្ឋប្រមាណ១៧,០០០នាក់ បានមកពិនិត្យសុខភាព ហើយគោលបំណងរបស់គម្រោងពុំមែនព្យាបាលជំងឺទេ ប៉ុន្តែជាការលើកទឹកចិត្តឱ្យពលរដ្ឋព្យាបាលជំងឺទាន់ពេល ៕

ភ្ញាក់ផ្អើលយន្តហោះ១គ្រឿងធ្វើដំណើរពុំដល់គោលដៅ និងហោះចុះឡើងលើសមុទ្រអស់ជាង៥ម៉ោងមុនចុះចត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា យន្តហោះក្រុមហ៊ុនអាកាសចរណ៍ Aeroflot ដែលចាកចេញពីខេត្តភូកេត ប្រទេសថៃ ទៅកាន់ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី មានបញ្ហាបច្ចេកទេសពេលហោះហើរ ហើយពុំអាចធ្វើដំណើរទៅដល់គោលដៅ ។ យន្តហោះនេះបានហោះចុះឡើងនៅលើសមុទ្រអាន់ដាម៉ាន់ រហូតដល់ជាង៥ម៉ោង ក្រោយមក អាកាសយានិកក៏បានចុះចតយន្តហោះនៅអាកាសយានដ្ឋានសុវណ្ណភូមិ ដោយសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj-OPjRx9YsnvdtZMY8BV-E5oWBltuN9hsVbd7Mrz2Dynk__hvPUc4SSnnXb7PG3A4RST3RWHfUVYR9A6l-P1exyAsQnfxxDI0X4mTdkzKJKN5BNQX56RvfDz3oEgwyVaqMV0YqX_Xz_sy0JSaftnHBaTo3Wq2kQHmduygEqoS0JBgYD5qx7WQraYPMBKM/s863/image_2025-02-11_13-40-45.png

យន្តហោះ SU277 របស់ក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី Aeroflot បានកំណត់ការធ្វើដំណើរពីអាកាសយានដ្ឋានភូកេត ប្រទេសថៃ ទៅកាន់អាកាសយានដ្ឋាន Sheremetyevo ទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ប៉ុន្តែយន្តហោះនេះធ្វើដំណើរយឺតយ៉ាវជាងការប្រកាស ។ ក្រោយចាកចេញពីអាកាសយានដ្ឋានភូកេត យន្តហោះក៏តម្រង់ទៅទិសពាយ័ព្យ រួចហើយ យន្តហោះពុំបានហោះទៅទីក្រុងមូស្គូទេ បែរជាហោះចុះឡើងលើសមុទ្រអាន់ដាម៉ាន់ រយៈពេលជាង៥ម៉ោង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMXTWqattj3WDDgduLl9PZWnYQIQM-_1nU1f2mwBY7s3obtfN_ft5z5b0gCld3n2wBBoBUb47tV2K60tRPXDYclRW4ndQbhV_4PSa9iOf7VsqrQ7-SdZxEZOf84Id9IiBa9B8BHqhBsZs5nJKEO3yiLsJ3A1cf4XTUZY-FlZQCP6CdKI6Bu7WKwUhP148W/s1280/photo_2025-02-11_12-04-03.jpg

គ្មានព័ត៌មានបញ្ជាក់ថា ហេតុអ្វីទើបយន្តហោះនេះពុំអាចធ្វើដំណើរទៅដល់ទីក្រុងមូស្គូ ប៉ុន្តែគេសន្និដ្ឋានថា យន្តហោះអាចមានបញ្ហាបច្ចេកទេសមួយចំនួន ទើបហោះមិនឆ្ងាយពីខេត្តភូកេត បែបនេះ ។ សារព័ត៌មានថៃរាយការណ៍ថា យន្តហោះត្រូវចុះចតជាបន្ទាន់ ទើបអាកាសយានិកចាំបាច់ត្រូវបើកយន្តហោះលើសមុទ្រដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjw01rxxkcYU9qUImpj7ET3N6N-6y4hrHrQeWH0N7zyZatfiYopJBUtTdyOrY7zz4ENiYWp4lrqtjfZFhI-lrzkWS0ibNDHWIE_HRpilT9TgFbtu6UqG_bjRGMc7AeHNRRrrgMgBJcxctBXphBwj6QzKtLPyGa77Q-Y4OtQLYm_eJGrneEqp6jWh93x3uZI/s1280/photo_2025-02-11_12-04-06.jpg
យន្តហោះ SU277 របស់ក្រុមហ៊ុនអាកាសចរណ៍ Aeroflot បានចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិដោយសុវត្ថិភាព ខាងអាកាសយានដ្ឋានបានត្រៀមខ្លួនទទួលការចុះចតជាបន្ទាន់ ដោយសារយន្តហោះមានបញ្ហាបច្ចេកទេស ទើបពុំអាចហោះទៅដល់គោលដៅ ។ ភ្នាក់ងារអាកាសយានដ្ឋានបានត្រួតពិនិត្យយ៉ាងតឹងរ៉ឹង និងផ្តោតសំខាន់ខ្លាំងលើសុវត្ថិភាពអ្នកដំណើរ ។ នេះបើតាមភ្នាក់ងារអាកាសយានដ្ឋានសុវណ្ណភូមិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxg5BeXfCmpW2U4ztFEJIooGUJosiOKX31DRXGr21Li5dFYdgfUMwsvtCIAMKjQ_3IVwcsNpi9Qq74IVhCtnn0jSNCgGw8BNYe_1_sTqvvpS6VFgm914G_UWDRhQlu6lSIe2s9rqG_HU_02eJer5uOE4M2_j8e89LPYxNwU1A2AMCH4IZSs4t3Q6BJa0Yy/s1280/photo_2025-02-11_12-04-07.jpg

លោក គិទីផុង គិទិខាចន នាយកអាកាសយានដ្ឋានសុវណ្ណភូមិ និយាយថា លោកបានស្នើឱ្យភ្នាក់ងារពាក់ព័ន្ធត្រៀមទប់ទល់ស្ថានការណ៍ ដូចជា ៖ ភ្នាក់ងារពន្លត់ភ្លើង ភ្នាក់ងារសង្គ្រោះ គ្រូពេទ្យ និងឧបករណ៍ផ្សេងៗ ។ ក្រោយពីយន្តហោះចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិដោយសុវត្ថិភាព និងឱ្យអ្នកដំណើរចុះពីយន្តហោះ ភ្នាក់ងារអាកាសយានដ្ឋានបានបញ្ជូនកម្លាំងមកថែទាំ និងចែកទឹកបរិសុទ្ធឱ្យអ្នកដំណើរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnsvhKvv_eyTKB9NrrFMxKI-3jzR39eeljm_sHmsk6NeAaRcnOs9M_iXaJy2tDPBzW6Hdefutkd1plCYfY7s-2SiBSYhCOIg16cT9EPE2M4Usb8og-kuHASvrcHyKJIIhufC1lGNHlDoye_gRYxKSuh1GKtIUF8NScIY7xrYkI7v6ST6SymOMDngvo6cO6/s1280/photo_2025-02-11_12-04-09.jpg
ក្រុមហ៊ុនអាកាសចរណ៍ Aeroflot សម្រេចចិត្តចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ បង្ហាញឱ្យឃើញថា ពួកគេមានទំនុកចិត្តលើស្តង់ដារសុវត្ថិភាព និងការត្រៀមខ្លួនករណីកើតអាសន្ន ។ អាកាសយានិកបាននាំបុគ្គលិកអាកាសចរណ៍១៥នាក់ និងអ្នកដំណើរ ៣៣១នាក់ ទៅសម្រាកក្នុងសណ្ឋាគារ ហើយក្រុមហ៊ុនអាកាសចរណ៍នឹងស្វែងរកយន្តហោះថ្មីឱ្យអ្នកដំណើរ ៕

មកដឹងពីប្រវត្តិ និងទ្រពសម្បត្តិមិនធម្មតារបស់តារាកំប្លែង «អាក្លូ» និង «អាកច់»

0

បច្ចុប្បន្នវីដេអូត្លុកកំប្លែងខ្លីៗជាច្រើនរបស់លោក Osita Iheme ហៅអាក្លូ និងលោក Chinedu Ikedieze ហៅអាកច់ គឺមានប្រជាប្រិយភាពខ្លាំងណាស់ ដោយត្រូវបានគេហទំព័រហ្វេសប៊ុកក្នុងស្រុកមួយចំនួន យកវីដេអូពួកគេមកច្នៃបញ្ចូលសំឡេងជាភាសាខ្មែរ បង្កើតបានជាភាពអស់សំណើចស្ទើតែគ្រប់វីដេអូតែម្តង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEix9QpwcvBBfaZlQllHRO7dgQXLrFi3VKL7FunIKnIfLNnUkMyDHtsxDrDo_gU-Mgf4RmSbMlnddqe2wVdytfkvNA7qA8eXPu5LrLh3iPaPOjTwOx9YFpS61hLjt-1Qg_-wz6MdcE5rKg8kHXDFEZeXLNg4Kx8tuiaqR-JOvfmOHH-qOCwjZPdKS2PIskOk/s827/photo_2025-02-10_15-33-29.jpg

លោក Osita Iheme ឬហៅថាអាក្លូ និងលោក Chinedu Ikedieze ហៅអាកច់ គឺជាមិត្តភក្តនឹងគ្នា ត្រូវបានមនុស្សជាច្រើនគិតថា អ្នកទាំងពីរមានអាយុទើបតែ ១០ ឆ្នាំនោះទេ ប៉ុន្តែតាមពិតទៅពួកគេគឺមានអាយុជាង ៤០ ឆ្នាំហើយ និងមានទ្រពសម្បត្តិច្រើនមិនគួរឱ្យជឿទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVKE82XfSQVDNTI_aTJHcOX0JUXvwF-g0lXHsNV0idyZRGzKQAWxdZXF7-0dsNCsKzrTnDBb9lxDw1KGF06LvptVRCo6_97ebq9bZVSoE4wp0hoh0IVoRmMqTZFJBHdTDEm6U0MhupmDVuvmHa0kTAqjG1DL1rFzWl-_n55mTkpU_Y91U856Gu3zYRzfdF/s960/photo_2025-02-10_15-45-23.jpg

លោក Osita Iheme ហៅអាក្លូ កើតនៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៨២ ដែលសព្វថ្ងៃលោកមានអាយុ ៤២ ឆ្នាំហើយ ខណៈមិត្តភក្តិរបស់លោកគឺ អាកច់ បច្ចុប្បន្នមានអាយុ ៤៧ ឆ្នាំ។ អ្នកទាំងពីរសុទ្ធតែជាតារាកំប្លែងអាជីពដ៏ល្បីល្បាញមួយនៅក្នុងប្រទេសនីហ្សេរីយ៉ា ក្រៅពីធ្វើជាតារាកំប្លែងបង្ហោះវីដេអូខ្លីៗ ដែលមានអ្នកទស្សនារាប់លាននាក់ទូទាំងសកលលោក អ្នកទាំងពីរក៏ជាសហគ្រិន និងអ្នកបម្រើការក្នុងប៉ុស្តិ៍ទូរទស្សន៍ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEizEQP9g-VoGhJCmtrw1EYsimiUD0Ydy4Co7Y3JdmUZUWbyjqZnvnaN35q7Nnba4-laFRDFbh8JOeHSuswjBKWk5TaUiWohy4LZyZNX30RYL20PVEKUebDFZqqapauyf3lc_WdbqOZYWVZDS4JVHi7chRhS-9zSc4B0zbAfpCa5JlGPB6MfzceKK9hGpiqL/s960/photo_2025-02-10_15-33-31.jpg

យោងតាមគេហទំព័របរទេស The daily post គិតត្រឹមឆ្នាំ ២០២៤ ទ្រពសម្បត្តិរបស់នាយក្លូ មានរហូតដល់ ៣.៥ លានដុល្លារអាមេរិក ខណៈទ្រពសម្បត្តិរបស់ នាយកច់ វិញមានរហូតដល់ ៣.៨ លានដុល្លារអាមេរិក។ Osita Iheme ហៅអាក្លូ ត្រូវបានមនុស្សទូទាំងសកលលោកដាក់រហ័សនាមថា Paw-Paw។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvEouqJy2Ob9nCaBEJ27MFZI7NvLnaAWSGJSeIvmDgeHfOb236nj-OMqDYNj6GJCW5BSMWSS-u4hlmDCMalBfUMgU7jg0FBh6tM47e7oOyUWfF-tRqNudrxtqozNBTQl0i31ddNCG2-IVyuNHc7h7uLJZ3TNM_wjkWIYqrxzdPqPJ3ySmp73rLEHshnNLE/s863/photo_2025-02-10_15-33-28.jpg

តារាកំប្លែងរូបនេះសព្វថ្ងៃគឺទទួលបានការគាំទ្រខ្លាំង ហើយក៏ធ្លាប់ទទួលបានពានកិត្តយសគឺមេដាយមាស MFR ដែលផ្តល់ដោយប្រធានាធីបតីនីហ្សេរីយ៉ាផ្ទាល់ទៀតផង។ ដោយសារសមត្ថភាព និងទេសកោសល្យដ៏ពូកែរបស់លោក បច្ចុប្បន្ននាយក្លូ មានផ្ទះធំៗ លុយ និងឡានទំនើបៗជាច្រើនគ្រឿងដែលមានតម្លៃរាប់ម៉ឺនដុល្លារដូចជា Toyota Harrier រថយន្តស្ព័រ NSX និងរថយន្ត Land Rover LR3 ថែមទាំងមានសណ្ឋាគារផ្ទាល់ខ្លួនមួយទៀតផង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtwvVHLd3zLd17B4DFis6t3zQ18bjb9mgisX7qI-z0LYdUQYASaXoZ9DUVxWHumveGPoiaUHb3Pq02NC5iGJDB5w05orG5VXF63f73DB-yNHVJWd5R-R5py5LkoFBXQEE4d4zp9Ln95PpwIwHva_8fuIzd-ijkxNTQzQ-3u_lnpM0rdN52_4v6sArEHerc/s680/photo_2025-02-10_15-45-24.jpg

រីឯនាយកច់ វិញក៏មិនធម្មតាដែរ ដោយលោកត្រូវបានគេដឹងថា មានផ្ទះធំស្កឹមស្កៃ ក៏ដូចជាមានលុយ ឡាន និងប្រើប្រាស់របស់របរថ្លៃៗតម្លៃរាប់ម៉ឺនដុល្លារផងដែរ៕

«ផាត់សណ្តាយ» សហគមន៍អេកូទេសចរណ៍ធម្មជាតិដ៏មានសក្តានុពលនៅក្នុងខេត្តកំពង់ធំ

0

«ផាត់សណ្តាយ» ដែលមានទីតាំងស្ថិតនៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គឺជាសហគមន៍ទេសចរធម្មជាតិមួយ ដែលមានសក្តានុពលបំផុតក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកចូលលេងទស្សនាកម្សាន្តជាហូរហែ។ យោងតាមក្រសួងព័ត៌មាន សហគមន៍នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៩ ដែលមានទំហំផ្ទៃដីប្រមាណ ២៣,០០០ ហិកតា ជាសហគមន៍អេកូទេសចរណ៍ដែលមានធនធានធម្មជាតិដ៏សម្បូរបែប និងជាអេកូទេសចរណ៍ដ៏សំខាន់ ដែលមានការបម្រើសេវាកម្មផ្ទះស្នាក់នៅ សេវាម្ហូបអាហារ សេវាកម្មទូក និងបោះតង់ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrMo19R7e5fxDUlHwuqBbe-anxl-hMq6LklCzxMtlPUQZ4CNtNRrZRiYiuaZodMlP7sS4zVkTl-AizPBiIEVu03Mpht3af5BmSN_CCz9lbGGcInClGd4BBoPXEg4SezQYcqip4dkE4GUGIV_bgt0FmBvU8x4z_rCsyUK6BEdqjbRx2xz_5zPin1i79HQxd/s900/image_2025-02-11_11-38-13%20(2).png

លើសពីនេះអេកូទេសចរណ៍ធម្មជាតិផាត់សណ្តាយ ក៏មានព្រៃសហគមន៍ ព្រៃលិចទឹកជាច្រើនហិកតា ទស្សនាសត្វស្លាបចម្រុះជាច្រើនប្រភេទ ឱ្យចំណី និងទស្សនាត្រីមេពូជ ក៏ដូចជាទស្សនាព្រែកអភិរក្សទាំង ៥ របស់សហគមន៍ រួមទាំងទស្សនាថ្ងៃរះនិងថ្ងៃលិចនៅផ្ទៃបឹងទន្លេសាប ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqZlDKi5cEgK8fp_PkCI8w907EOt54_f92a7y_QRTxmDGSsL3PG1fn-ufJaHThwgw1txlWWVLGlhAYZF9I4Z1Sz_WZiXGMa4O_-OwHQbHGaYu0eTjD5tkhXyqge9vuaUGcff2elJLYizzlCMToC1aos3qLOwKUXZwNf0nyEopenwKQ0Fcbu368DGU1BLYv/s1201/image_2025-02-11_11-38-13.png

ដូច្នេះដើម្បីទៅគោលដៅដ៏មានប្រជាប្រិយភាពនេះ លោកអ្នកអាចធ្វើដំណើរតាមផ្លូវគោក ប្រើប្រាស់មធ្យោបាយដោយរថយន្តឬម៉ូតូក៏បាន ឬតាមរយៈកាណូតរបស់សហគមន៍ចេញពីទីរួមខេត្តតាមស្ទឹងសែនមកកាន់សហគមន៍ក៏បាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTjbUGkbXzwsIySdRe0gnxQOUudNDnulIxIBgeoRymimLa4tVXJuQoIdKP1rbqPCXqTpPdSO8EakkvbPVJHMxT9XFAYVyOygsNl3tRfRp7FjU7eAR3fg6MxNgZXR9MhBLyxN5gD5tGxBxjWfOV50mT2fAIivfLtoNTMdRhcvxFX9d7OOwel7P0jOmuPkXz/s1280/image_2025-02-11_11-38-14.png

នៅពេលទៅដល់សហគមន៍អេកូទេសចរណ៍ធម្មជាតិនេះ លោកអ្នកមិនត្រឹមតែអាចសម្រាកលម្ហែកាយយ៉ាងសប្បាយរីករាយ និងមានក្តីសុខជាមួយទេសភាពធម្មជាតិដ៏ល្អឥតខ្ចោះប៉ុណ្ណោះទេ លោកអ្នកក៏អាចមើលឃើញផ្ទាល់អំពីជីវភាពរស់នៅប្រចាំថ្ងៃ របស់ប្រជាសហគមន៍ដែលរស់នៅជុំវិញនោះប្រមាណជាង ១០០០ គ្រួសារដែលភាគច្រើនពួកគាត់ពឹងអាស្រ័យលើវិស័យទេសចរណ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn6h_l6n5pSqn6ZoXp8yM1DwRGcBzPIEQEnY-hK_dtEnSHq-3rBv4iUowLZN9gBIiqHDEOZ_SUpP27AAzSgDYb4_vih9EhJaWMs1r0mE6XZWVMujpNEkCCwXLnpqzqrBcPSjVEyjQSc54AcI6aBArsspZ0ZD7_UHvrqg7AoAUKReNznRYEliCnMMR716_t/s1080/image_2025-02-11_11-38-15%20(2).png

ហេតុនេះសហគមន៍អេកូទេសចរណ៍ធម្មជាតផាត់សណ្តាយ គឺជាកន្លែងដែលមានបរិយាកាសស្រស់ស្រាយ ជាមួយនឹងសោភ័ណភាពស្រស់ស្អាត ខ្យល់ត្រជាក់បរិសុទ្ធនៃផ្ទះបណ្តែតទឹក មានវត្តបុរាណ និងមានទីទួលបុរាណរាប់រយឆ្នាំ សក្តិសមសម្រាប់ដំណើរកម្សាន្តជាគ្រួសារ និងមិត្តភក្តិ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhF4gw3rLF_ClIEjya2r513WLJiBtid_zqpOShCOAsnFppmKYfzI-vK2L80vWMuucRrmTx5A7jbSBGvSeb90Ka8vSu2SAHT9a38YPD1QPS-_L3DZKNtOPwx3e_pZFzigkgsce9gsl3WinCzd8NIm6eDzCqhggnxm3BWgGfJVOaKnAOGonYNgy5xck3TkSl_/s1080/image_2025-02-11_11-38-15.png

ទឹកអំពៅផ្តល់អត្ថប្រយោជន៍ដល់សុខភាព ប៉ុន្តែមនុស្ស ៥ ប្រភេទនេះមិនអាចទទួលទានបានឡើយ!

0

អំពៅគឺជារុក្ខជាតិដែលមានប្រយោជន៍ខ្លាំងណាស់ចំពោះសុខភាពរាងកាយរបស់យើង នេះបើយោងតាមវេជ្ជបណ្ឌិតឯកទេស Huynh Tan Vu សាស្ត្រាចារ្យនៃមហាវិទ្យាល័យឱសថបុរាណទីក្រុងហូជីមិញ បាននិយាយថា ការញ៉ាំផ្លែអំពៅ ឬផឹកទឹកអំពៅជារៀងរាល់ថ្ងៃ អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពដូចជា៖ ព្យាបាលការក្អួត ការធ្លាក់សតាមទ្វារមាសចំពោះស្ត្រី ព្យាបាលការហូរឈាមច្រមុះ កាត់បន្ថយកំដៅក្នុងខ្លួន ព្យាបាលក្អក មាត់ស្ងួត រួមទាំងព្យាបាលកំដៅក្នុងក្រពះ ល្វីងមាត់ មិនឃ្លានអាហារ និងទល់លាមកជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt7j8oohaWr4Kax0gb4nX_-Vf55WXJuNxrKgfrJTxFgyQy0oQ9_EdePtLMBbhxQkgkIGl1P-n9Stpn-OZi10Sx3DwA4p26m4SK8kNElYWpeGAf6O0E31e1JTQ5A_8pGpgEKdZnMn011kziw-cQ3JKqCx2YnMqKEC2Mhs6NxfC81XPszxnCU5FoYzAHXvhJ/s1200/image_2025-02-11_11-30-46.png

លើសពីនេះទឹកអំពៅក៏មានប្រសិទ្ធភាពបំបាត់ក្លិនមាត់ បំបាត់ការស្រេកទឹក និងមានជីវជាតិល្អចំពោះរាងកាយរបស់យើងផងដែរ។ ទន្ទឹមនឹងនេះអំពៅក៏ជាវត្ថុធាតុដើមសម្រាប់ធ្វើស្ករ និងទឹកម៉ូលេគុលប្រើជាអាហារ ឱសថ និងស្រាទៀតផង។ ទោះជាយ៉ាងណាសម្រាប់មនុស្ស ៥ ប្រភេទខាងក្រោមនេះគឺមិនអាចញ៉ាំអំពៅ ឬផឹកទឹកអំពៅបានឡើយ ដោយសារហេតុផលទាំងនេះ៖

១.អ្នកកើតជំងឺទឹកនោមផ្អែម៖ អ្នកកើតជំងឺទឹកនោមផ្អែម ហាមដាច់ខាតកុំទទួលទានអំពៅ ដោយសារជាតិស្ករធម្មជាតិក្នុងទឹកអំពៅមានច្រើន ជាហេតុបណ្តាលឱ្យជំងឺកាន់តែធ្ងន់ធ្ងរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9SNNENN45sJVEMO3ESEvFn6q-WRHrWMR4ynEpesYr1VvrKULPeyRStNiJkxHvBQ0Hkf90ufP3w9GgFfxbaXCG95h6eUs1PkeEcSQWh0YvzgcrWqUr8LcvFcDjS5BLUAhk0SHY66sGXndCZL-8kjhpRFKPkRbUz6qzaFWmw74z4eVIguq72PDx0rNUUlNH/s4032/image_2025-02-11_11-30-47%20(2).png

២.អ្នកតមអាហារ ឬលើសទម្ងន់៖ ដោយសារទឹកអំពៅមានជាតិស្ករខ្ពស់ ងាយធ្វើឱ្យឡើងទម្ងន់ និងធាត់ ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់ អ្នកត្រូវផឹកទឹកអំពៅក្នុងកម្រិតមធ្យម ព្រោះទឹកអំពៅមានថាមពលខ្ពស់ បើផឹកច្រើនពេកនឹងនាំឱ្យធាត់ព្រោះរាងកាយមានថាមពលលើស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHn4hgyWCiPpZqeH4dkp7SCPaHc_NQsx8vN7LYZNpSKeryMVLhWlRAyATpGKGzien4mlWojSA9r9yAV1fyDMwJmBPQAPJ8PhdYmvjC94TkOhiZ_vILfVAWH4ytyD_E-70IMdc1rGeWI2pV1Oi0nzXfDgJnLHBzvO970HD0eTUkra9Wh0Fgoi0GjoitVnIE/s800/image_2025-02-11_11-30-47.png

៣.ស្ត្រីមានផ្ទៃពោះ៖ ទឹកអំពៅមានរសជាតិឆ្ងាញ់ ប៉ុន្តែស្ត្រីមានផ្ទៃពោះងាយនឹងកើតជំងឺទឹកនោមផ្អែម ឬលើសទម្ងន់។ ដូច្នេះហើយ ពួកគេមិនគួរពិសាទឹកអំពៅច្រើនពេកទេ ដែលអាចបង្ករការឆ្លងរោគ ឬជំងឺទឹកនោមផ្អែមពេលមានផ្ទៃពោះបានយ៉ាងងាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigGsLHHAZExqHDT0W0aX8IFB0dzUISqIud_lJk8VcpUK_TldFIHYSEYeT9f35K8pEEdi-CxKbxvSUsKg9xlo1-bqAOC8ouLqSGUIDIxyrHGSha198W7d33saVlXtfO4UFUS0LqYxi1rAVqSfOltXXpnvKudE5xFGm3t3MKxkTvlKfzT-Bl4TwMVDCvP_Dh/s960/image_2025-02-11_11-30-54%20(2).png

៤.អ្នកដែលមានប្រព័ន្ធរំលាយអាហារមិនល្អ៖ អ្នកដែលមានលំពែងខ្សោយ និងក្រពះមានការរំលាយអាហារមិនល្អ ជារឿយៗមានអាការៈហើមពោះ ពិបាករំលាយអាហារ រាគ និងក្រពះត្រជាក់ មូលហេតុគឺដោយសារទឹកអំពៅមានភាពត្រជាក់ និងមានជាតិស្ករខ្ពស់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-uL8e6CGWtmdPTjQFkmwoMtC_T5KVxvZb5gnPcRU0s7Ulicc7XYXfm7pH0d6RV_N3YA9wF5HzSugkm9TpvGtBngEpfKKtKIgtI6WqVv4FSDBr0Jvq-NK88zpbrGJAOrUrIANr797wvfC807UvKHDAXc73CfRUHc75XXN-OYpsDze2FTpwk1Eoc9mmJo4E/s800/image_2025-02-11_11-30-54.png

៥.អ្នកដែលកំពុងលេបថ្នាំ៖ កុំផឹកទឹកអំពៅខណៈពេលកំពុងលេបថ្នាំគ្រាប់ ឬថ្នាំប្រឆាំងនឹងកំណកឈាម ដើម្បីជៀសវាងការប្រតិកម្មថ្នាំ។ ក្នុងពេលជាមួយគ្នានេះ ដោយសារតែទឹកអំពៅត្រជាក់ វានឹងប៉ះពាល់ដល់រាងកាយរបស់អ្នក និងងាយបង្កជាជំងឺក្រពះ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqM80LZoB5jQINck2aL0txjgutkmq0HJHE4urzJTlkjY6TmhNK0cFt97kUD5HBdI5CzScWSBo2T_ozGqmdj-KeXGJFyBjObay2zDKqmbUCVehHs3D2sCcxrbxtUtcK1jEA8jv3dP5NEB8jM51hcHta-1CdwZEVWM7dS4ZW-oPEqUEmCcoOywtRE4-wm-Z9/s1280/image_2025-02-11_11-30-55.png

សម្តេចតេជោ បង្ហើបថាមានក្រុមភេវរករចង់​ធ្វើ​ឃា​តសម្តេចតាមដ្រូន

0

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាព ពិធីកាត់ខ្សែបូណ៌សម្ពោធឆ្លងអគារសិក្សា និងសមិទ្ធផលនានានៅបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល នាថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហើបឱ្យដឹងថា៖”មានក្រុមភេវរក បានរៀបចំគម្រោងប្រាស់យន្តហោះដ្រូន ចង់ធ្វើឃាតសម្តេចនៅភូមិគ្រឹះសម្តេច នាក្រុងតាខ្មៅ”។

នៅក្នុងផែនការធ្វើឃាតនេះ ត្រូវបានសម្តេចតេជោក្តោបក្តាប់បានទាំងស្រុង ជាមួយនឹងព័ត៌មានជាក់លាក់ និងសំលេងច្បាស់លាស់។

សម្តេចតេជោ ចាត់ទុកទង្វើភេវរកម្ម ដែលមានផែនការធ្វើឃាតសម្តេច គឺជាកិច្ចការប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើសន្តិសុខជាតិ ដែលចាំបាច់ត្រូវតែកម្ទេចចោលឱ្យអស់។

បន្ថែមពីនេះ សម្តេចសុំជនបរទេសទាំងឡាយ ប្រយ័ត្នប្រយែងទៅលើការគាំទ្រទាំងឡាយនៃសកម្មភាពភេវរកម្ម និងកុំលូកលាន់លើកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ព្រោះកម្ពុជាត្រូវតែគ្រប់គ្រងសន្តិសុខជាតិឱ្យមានស្ថិរភាព៕

 

ជប៉ុនចាត់វិធានការបង្ក្រា.ប ក្រុមជនជាតិវៀតណាមដើរលួ.ច ទ្រព្យសម្បត្តិ និងបញ្ជូនទៅប្រទេសវិញ

0

ប្រទេសជប៉ុន ៖ ប្រទេសជប៉ុនបានចាត់វិធានការបង្ក្រា.ប ក្រុមជនជាតិវៀតណាមដើរលួ.ច ទ្រព្យសម្បត្តិនៅជប៉ុន និងបញ្ជូនទៅប្រទេសកំណើតវិញ ក្រោយពីរកឃើញថា ពួកគេបានបញ្ជូនសម្ភារៈលួ.ច បានទៅឱ្យបក្ខពួកនៅទីក្រុងហាណូយ ប្រទេសវៀតណាម ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL7PoYx9RYClulSrjBbolPCdPP1Ef_JMKyVydjBBfXV1SBk_RgpVqJt_WnP7v-Dj6lweWGSpmzcw_Fl5hw2LVWY-eDUbYb2zWBC5A1YySeZdG6E13B8WQeMmje2xGEaXG29mEiGM6RBZp6aiz1mwOKiJOCypENktkiGnXS2_8TTRmB7l6Jf8QxSG-Y70_v/s1024/image_2025-02-11_10-49-44.png

ភ្នាក់ងារស៊ើបអង្កេតជប៉ុនឱ្យដឹងថា ជនជាតិវៀតណាមទាំងនេះបានលួចសម្ភារៈផ្សេងៗពីហាងលក់ទំនិញនៅប្រទេសជប៉ុន រួចហើយ ពួកគេក៏បញ្ជូនសម្ភារៈទៅឱ្យបក្ខពួកដែលមានស្នាក់ការធំនៅទីក្រុងហាណូយ ។ កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ភ្នាក់ងារស៊ើបអង្កេតជប៉ុនបានឆ្មក់ចូលទីតាំងជាច្រើនកន្លែងរបស់ជនជាតិវៀតណាម ដែលត្រូវបានបង្កើតឡើងទូទាំងប្រទេសជប៉ុន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQu6Lwfc5JSA3RJco3WJklJC5fBAoF8IMGTJh0_jbZMT7MLnHPVjn_CtDDuudLqA9x4uSokOQEWYrKwKwukjK_DuFDoULzUpsfJZrvHwigCvhp34ZwGJL1TNd2Yz9dKxWk-UxWPZPn9R32NMWhpSIm7etW1bnXPYeALrY_CxnP6OgkDVo-Jo-BwMiz8TcT/s800/image_2025-02-11_10-49-44%20(2).png
ភ្នាក់ងារស៊ើបអង្កេតជឿជាក់ថា មានសម្ភារៈជាច្រើនដែលជនជាតិវៀតណាមលួចពីគ្លីនិកលក់ថ្នាំពេទ្យនៅទូទាំងប្រទេសជប៉ុន ហើយពួកគេបញ្ជូនមកទីតាំងជាច្រើនកន្លែងនៅជប៉ុន ។ តាំងពីខែវិច្ឆិកា ឆ្នាំ២០២៤ សមត្ថកិច្ចជប៉ុនបានចាប់ខ្លួនជនជាតិវៀតណាមចំនួន១១នាក់ តាមលទ្ធផលការសួរចម្លើយ និងឆែកមើលទូរស័ព្ទដៃដែលរឹបអូសបានឃើញថា ពួកគេមានស្នាក់ការធំនៅទីក្រុងហាណូយ និងមានជនជាតិវៀតណាមប្រុស-ស្រី២នាក់ធ្វើដំណើរមកជប៉ុន គឺជាអ្នកទិញសម្ភារៈតាមអនឡាញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQ3Sr_c5RA9i9PkdvUHoX-3_49_bGDlZZfYcQUqXPVJ0RliQ_8lG3kyG-t2zpP4LnH_XrCJGQgPtVa8_zYK0_FeWtrve9Ih6iwyB_EmEPW4MuhpQxvtR29qkpKf6gBfBcUvUr8NonJk8wRcQvFcYnjFpHrPiFycxz9NXmkJO9G3wLZUBnBp-uLIb5ksWtM/s996/image_2025-02-11_10-49-44%20(3).png

កាលពីខែមករា ឆ្នាំ២០២៥ ភ្នាក់ងារផ្សព្វផ្សាយជប៉ុន (NHK) បានធ្វើដំណើរចុះតាមតំបន់នានានៅប្រទេសវៀតណាម ហើយរកឃើញអគារមួយកន្លែងស្រដៀងនឹងឃ្លាំងទំនិញ ។ បុរសវៀតណាមម្នាក់រស់នៅក្បែរអគារប្រាប់ថា បានឃើញរថយន្តដឹកទំនិញចេញ-ចូលទីនេះគ្រប់ពេលវេលា ហើយបុគ្គលិកធ្វើការក្នុងអគារប្រាប់គាត់ថា ធ្វើការផ្នែកនាំចូលថ្នាំពេទ្យពីជប៉ុន ។ ប៉ុន្តែបរិមាណទំនិញដែលពួកគេដឹកជញ្ជូន ចាប់ផ្តើមធ្លាក់ចុះតាំងពីខែធ្នូ ឆ្នាំ២០២៤ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdMaQx-9Ite0xBRgkc4pAnLogt4OprlITbzGDxkX0tqwcrcxyvJFllslkiuwVP8kscUKao4KlEjddhTehT6tPR6V3aAFv1kMzdayHz5iumwGWuIjw2KhhyphenhyphenUrzay_3vmdpvbe-suWBlBhWUa1Gm-KiuvzftZY5VvJ4EwbLWeJ4AiBLZ64SSfCZ6uuwqFhwb/s1200/photo_2025-02-11_10-36-41.jpg

គួរបញ្ជាក់ថា សមត្ថកិច្ចជប៉ុនបានចាប់ជនជាតិវៀតណាមលួចសម្ភារៈជាបន្តបន្ទាប់ ដូចជា ៖ កាលពីខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចជប៉ុនបានចាប់ជនជាតិវៀតណាម ៤នាក់ ករណីលួចសម្ភារៈ ហើយពួកគេសារភាពថា ធ្វើដំណើរមកជប៉ុនដើម្បីលួចសម្ភារៈយកទៅលក់នៅវៀតណាម ។ ក្រៅពីនេះ សមត្ថកិច្ចជប៉ុនក៏បានចាប់ជនជាតិវៀតណាម ២នាក់ទៀត ដែលលួចកង់ជាង៧០គ្រឿងនៅទីក្រុងតូក្យូ និងដោះគ្រឿងកង់ចេញពីគ្នាបញ្ជូនទៅវៀតណាម ៕

លោក Elon Musk ស្នើបិទវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និងវិទ្យុអឺរ៉ុបសេរី (RFE/RL)

0

សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ មហាសេដ្ឋីអាមេរិក លោក Elon Musk ប្រធានក្រសួងប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) បានស្នើឱ្យបិទវិទ្យុសំឡេងសហរដ្ឋអាមេរិក Voice of America (VOA) និងវិទ្យុអឺរ៉ុបសេរី Radio Free Europe/Radio Liberty (RFE/RL) ដោយលោកអះអាងថា ប្រព័ន្ធផ្សព្វផ្សាយទាំងពីរល្អ ប៉ុន្តែខ្ជះខ្ជាយថវិការបស់អ្នកបង់ពន្ធ ហើយសម្បូរពួកសកម្មជនឆ្វេងនិយម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMgSSvt9iZW7f3aCbzydiT3cWicClLAgu5CsVHJupNi8diWnAKfvIsFHhF8haG6ekX7j7BXkz5BcLB9aoivvWrV7WI2wfWpupWlGuMR0QOS3whsxPnUcX3mz1Ylu5FPCvMyIsRF6aGdEzajHwnQiPjN7hf35yu7Xy9S5EpWCHfLyzDLchY5ROZBaga1ZZR/s2000/image_2025-02-10_09-52-27.png

វិទ្យុអឺរ៉ុបសេរី (RFE/RL) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៥០ ដើម្បីផ្សព្វផ្សាយការឃោសនាគាំទ្រអាមេរិក និងប្រឆាំងសូវៀតនៅអឺរ៉ុប ហើយដំណើរការដំបូងដោយទីភ្នាក់ងារសម្ងាត់ CIA ។ រីឯវិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) ត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៤០ ដើម្បីប្រឆាំងនឹងការឃោសនារបស់ណាស៊ី ហើយផ្លាស់ប្តូរទៅសហភាពសូវៀត នៅឆ្នាំ១៩៤៧ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiz7WLVe817VGRZ1ubhklSYTEYfvxrK8_WVj56u4jk_yd2fGoh7tmFojNOdIiC2tGwEkAJfj5fCLtNIc9m_0kyFWQSF7q0vQ2jJfDvFAXtZE6s1k8invpzHALhyTam6VYX3_ntI3g7Cc2by1QYB8oDs5vTBWEE2qoc4N585c3kFU1JYlB-FjM_7JWi6Fms/s1500/image_2025-02-10_09-52-28%20(2).png

វិទ្យុទាំងពីរនេះបានទទួលថវិកាឧបត្ថម្ភពីសភា និងរដ្ឋាភិបាលអាមេរិកជាអ្នកគ្រប់គ្រងដោយផ្ទាល់ ហើយវិទ្យុទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (United States Agency for Global Media – USAGM) ដែលជាភ្នាក់ងាររបស់រដ្ឋាភិបាលកណ្តាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV8lvlNYkZ8PYNwBqOtGyR0ti7IXLlRs3RBRyUIV3Nf_1MXHez4AV6MR8kBIOf4bq1SFgJ6i81UfotBu6mMP2B-qtLC37wdV2G5az-0ux1QUpWG0naB-khwueqWwJHfYkCnbqR4vh9xdF9PmxlqGb32QFnOSbABXG8iX-45j69eeYU2DOY8uY1GNwDS_D1/s1500/image_2025-02-10_09-52-28.png

សំណើបិទវិទ្យុទាំងពីររបស់លោក Elon Musk ស្របនឹងការយល់ឃើញរបស់លោក Richard Grenell បេសកជនពិសេសរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលបានរិះគន់វិទ្យុទាំងពីរលើបណ្តាញសង្គម X កាលពីថ្ងៃទី៩ ខែកុម្ភៈ កន្លងមកថា ៖ «វិទ្យុទាំងពីរជាប្រព័ន្ធផ្សព្វផ្សាយចាយវាយថវិការបស់អ្នកបង់ពន្ធអាមេរិក និងមានរដ្ឋាភិបាលជាម្ចាស់ ប៉ុន្តែវិទ្យុទាំងនេះសម្បូរពួកសកម្មជនឆ្វេងនិយម ។ យើងពុំត្រូវការប្រព័ន្ធផ្សព្វផ្សាយដែលចាយវាយថវិការដ្ឋាភិបាលទេ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgUckSUf4S_8y-pk89w7q7ucrVr91QJ8q019xR-9osuVTv_VecGMSElvtoesPkRbFITsbaecWvQaawM-3MOlfXpayQeSy8oz2XVL1SJ1-Zw8JFDwrvBb3jtmRrtD1Ybu3o03v3IBymHCRQw7jwpGLmlV_EPt4klMBDOdAJylkC75cx6G-DAfIqgjKwN30X3/s900/image_2025-02-11_09-51-59.png

លោក Elon Musk ក៏បានឆ្លើយតបក្នុងបណ្តាញសង្គម X ថា ៖ «មែនហើយ បិទវិទ្យុទាំងពីរទៅ ពីព្រោះបច្ចុប្បន្ន អឺរ៉ុបមានសេរីភាពហើយ គ្មានអ្នកណាស្តាប់វិទ្យុទាំងនេះទៀតទេ ។ វានៅសេសសល់តែពួកឆ្វេងនិយមឆ្កួតៗដែលនិយាយជាមួយខ្លួនឯង ហើយខ្ជះខ្ជាយថវិការបស់អ្នកបង់ពន្ធអាមេរិក ចំនួន១,០០០លានដុល្លារក្នុង១ឆ្នាំ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGcdup2UnrygK16ZaC16HW4n0UzaQpncb5SohwScdzaHSom-_6IGB-h3THDQePG743MIEabC3dR8jj7iLNPP1gjsEo1qT-vl9BtKjhRhk9j_ZNhDSb1ymCIZ0AZ5tnRpPztkmQqwQxi8S6LM24H7AuqVAiBSVxH8PkkKBp28HUz9WLT7S0XBagHa_MWVzb/s1200/image_2025-02-11_09-51-59%20(2).png

រយៈពេលប៉ុន្មានឆ្នាំនេះ លោក Elon Musk និងលោក Grenell បានជំទាស់យ៉ាងខ្លាំងរឿងការស្វែងរកថវិការបស់រដ្ឋាភិបាលអាមេរិកដើម្បីផ្តល់ឱ្យប្រព័ន្ធផ្សព្វផ្សាយទាំងឡាយ ដោយពួកគេអះអាងថា ពុំគួរយកថវិការបស់អ្នកបង់ពន្ធមកឧបត្ថម្ភប្រព័ន្ធផ្សព្វផ្សាយទេ ។ ក្រុមការងាររបស់លោក Elon Musk បានស្វែងរកវិធីលុបចោលការឧបត្ថម្ភប្រាក់សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ហើយលោករិះគន់រដ្ឋាភិបាលដែលផ្តល់ប្រាក់ឱ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដូចជា ៖ Politico AP និង New York Times ៕