មន្ត្រីនគរបាលចរាចរ នឹងចាប់ផ្តើមបន្ថែមការត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃ ចាប់ពីម៉ោង១២តទៅ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។
យោងតាមលោកឧត្តមសេនីយ៍ទោ ឡុង ធូ អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍បានលើកឡើងថា៖”ការចាប់ផ្ដើមត្រួតពិនិត្យជាតិស្រវឹងនៅពេលថ្ងៃនេះ ក៏ព្រោះតែគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងច្រើននៅពេលថ្ងៃ ដោយសារតែកម្មវិធីជប់លៀងភាគច្រើនបង្វែរមកនៅពេលថ្ងៃ”។
លោកឧត្តមសេនីយ៍ទោ បានសង្កត់ធ្ងន់ទៀតថា៖” ជាទូទៅចំពោះបរិមាណនៃការពិសារគ្រឿងស្រវឹង សម្រាប់ស្រាបៀរទឹកសឬទឹកលឿង កម្រិតត្រឹម២កំប៉ុងឡើងទៅ អាចជាប់ក្នុងកម្រិតដែលត្រូវផាកពិន័យ សម្រាប់ទឹកខ្មៅ១កំប៉ុងអាចជាប់ហើយ”។
បន្ថែមពីការដាស់វាស់ជាតិអាកុលពេលថ្ងៃ រដ្ឋាភិបាលក៏នឹងកំពុងរៀបច្បាប់រឹតបន្តឹងគ្រឿងស្រវឹង ដោយកំពុងសិក្សាយ៉ាងយកចិត្តទុក្ខដាក់ ព្រោះច្បាប់នេះអាចប៉ះពាល់ពាល់ខ្លាំងដល់អាជីវករ។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៤កន្លងទៅ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងស្រវឹង សមត្ថកិច្ចឃាត់ខ្លួនមនុស្សជាង១២០០០នាក់ ហើយបើសិនជាមិនបានឃាត់ខ្លួនពួកគេដើម្បីបន្សាបជាតិស្រវឹងដោយបណ្ដោយឱ្យបើកបរ បើសិនជាម្នាក់បុកមនុស្សស្លាប់ម្នាក់ យ៉ាងហោចណាស់ក៏មាន១២០០០នាក់ត្រូវបានស្លាប់ដោយសារតែការបើកបរក្នុងស្ថានភាពស្រវឹងដែរ៕










