ល្បីផ្ទះមួយនៅខេត្តកំពង់ស្ពឺ ថាមានខ្មោ.ចលងតៗគ្នាពេក ស្រាប់តែពេលនេះម្ចាស់ផ្ទះទ្រាំលែងបាន ចេញមុខមកថាចំៗ កុំអោយចេះតែល្បីតាមគ្នា ប្រវត្តិនៃផ្ទះនេះមិនដូចជាអ្វីដែលមនុស្សមួយចំនួន បាននិយាយពន្លើសឡើយ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមថ្មីៗនេះ ឃើញមានមនុស្សមួយចំនួន បានបង្ហោះវីដេអូ និងរូបជាច្រើនសន្លឹក បង្ហាញពីផ្ទះមួយ ដែលមានលក្ខណៈដូចផ្ទះតាមជនបទទូទៅ ប៉ុន្តែគ្មានអ្នករស់នៅ ព្រមទាំងគ្មានកាំជណ្ដើរសម្រាប់ឡើង បានធ្វើអោយមនុស្សជាច្រើន ជាពិសេសសិស្សសាលា ផ្អើ.លនាំគ្នាទៅមើល ដោយល្បីតៗគ្នាថាមានរឿងរ៉ាវបែបនេះ បែបនោះ ចម្លែកៗពីមាត់មួយទៅមាត់មួយ បង្កើតជាចម្ងល់សម្រាប់មនុស្សជាច្រើននៅក្នុងបណ្ដាញសង្គម។
ផ្ទះនេះស្ថិតក្នុងខេត្តកំពង់ស្ពឺ ត្រូវបានម្ចាស់ទុកចោល និងគ្មានកាំជណ្ដើរថែមទៀត ដែលនេះកាន់តែធ្វើអោយវាកាន់តែចម្លែកទៀត។ ក្រោយមក មិនដឹងថាមានមូលហេតុអ្វីអោយប្រាកដនោះទេ ប៉ុន្តែមានក្មេងៗ និងសិស្សសាលាជាច្រើននៅតំបន់នោះ នាំគ្នាមកមើល និងព្យាយាមឡើងលើផ្ទះនេះ ហើយនាំគ្នាផ្អើ.លល្បីថា ពួកគេថតជាប់វិញ្ញាណខ្មោ.ច និងចែកចាយពេញបណ្ដាញសង្គម បណ្ដាលអោយមនុស្សជាច្រើនឆ្ងល់ថា តើវាជាការពិតដែរ ឬទេ?

មានមនុស្សចំនួន ដែលអះអាងថាគេស្គាល់ប្រវត្តិផ្ទះនេះ បាននិយាយថា ផ្ទះនេះគឺជាផ្ទះខ្មោ.ចទិញ ដោយសាងសង់មិនទាន់រួចផង ម្ចាស់ផ្ទះនៅលែងបានក៏នាំគ្នារើចេញ។ ចំណែកខ្លះទៀតនិយាយថា ម្ចាស់ផ្ទះនេះបានបា..ត់ប.ង់ជីវិតទាំងគ្រួសារ រីឯអ្នកខ្លះទៀតថា ម្ចាស់ផ្ទះដែលជាប្ដី បានសម្លា..ប់ប្រពន្ធ រួចសម្លា..ប់ខ្លួនតាមក្រោយនៅលើផ្ទះនេះ និងមានការនិយាយខុសៗគ្នាជាច្រើន ដោយមិនដឹងថាគួជឿខាងណាឡើយ។ បន្ថែមពីនេះ មានអ្នកខ្លះចង់ដឹង ចង់ឃើញខ្លាំងពេក រហូតព្យាយាមតោងឡើង ដើម្បីចូលទៅមើលស្ថានភាពក្នុងផ្ទះនេះ ដែលវាហាក់មិនសមរម្យទាល់តែសោះ។
ដោយឡែករឿងរ៉ាវផ្ទះមួយនេះ បានដឹងទៅដល់កូនម្ចាស់ផ្ទះនេះពិតប្រាកដ និងបានចេញមកនិយាយថាអោយខ្លាំងៗ ចំពោះអ្នកដែលបាននិយាយប្រឌិតពីប្រវត្តិផ្ទះរបស់គាត់។ គាត់បាននិយាយថា ផ្ទះនេះគឺជាផ្ទះសាងសង់ហើយរស់នៅជុំគ្រួសារធម្មតា ប៉ុន្តែក្រោយមកពួកគាត់បានផ្លាស់ប្ដូរទៅរស់នៅក្នុងភូមិដែលមានមនុស្សអ៊ូអរវិញយូរមកហើយ។ គាត់បានបន្តថា សម្រាប់អ្នកដែលថតផ្ទះរបស់គាត់ដោយគ្មានការអនុញ្ញាត និងអ្នកដែលចេះតែនិយាយពន្លើសទាំងឡាយ គឺប្រៀបដូចជាដាក់ទំនាយគ្រួសារគាត់អញ្ចឹង ដូច្នេះគាត់ទុករយៈពេលអោយ ២៤ម៉ោង ក្នុងការសុំទោសជាសាធារណៈ និងលុបវីដេអូទាំងនោះចេញវិញ បើមិនធ្វើតាម នោះគាត់និងអនុវត្តតាមផ្លូវច្បាប់៕