Home ព័ត៌មានអន្តរជាតិ យន្តហោះរាប់រយគ្រឿងកកស្ទះលើមេឃគ្មានកន្លែងចុះចត ព្រោះដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋានធំបំផុតក្នុងទីក្រុងឡុងដ៍

យន្តហោះរាប់រយគ្រឿងកកស្ទះលើមេឃគ្មានកន្លែងចុះចត ព្រោះដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋានធំបំផុតក្នុងទីក្រុងឡុងដ៍

217
0

ប្រទេសអង់គ្លេស ៖ កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា Heathrow គឺជាអាកាសយានដ្ឋានមានទំហំធំបំផុត លំដាប់ទី៤ លើពិភពលោក ស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស បានបិទដណើរការជាបណ្តោះអាសន្នដោយសារដាច់ចរន្តអគ្គិសនី ក្រោយពីភ្លើងឆេះស្ថានីយបញ្ជូនចរន្តអគ្គិសនីមកអាកាសយានដ្ឋាន Heathrow ដែលស្ថិតនៅក្បែរគ្នា ។ វាធ្វើឱ្យយន្តហោះរាប់រយគ្រឿងកកស្ទះលើមេឃ គ្មានកន្លែងចុះចត ព្រមទាំងប៉ះពាល់ដល់ជើងហោះហើរជិត១,៤០០ជើង និងអ្នកដំណើរជិត៣សែននាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Cjj3ft8e-6p1Zs4jUjVCXXyZapbys06hTWOYG-4UAO4JLZG0v2SGn80PPuUrNybhWHLDdTxTeCmVgaB4oJf-vaeX-bkILnfjtuDohgwC44KabJ7bMVQ3bi0Ije6Fkf91bmLR8rmvlWLYVIp-9PEe-coGKQEv3KidIoCTlkEsIuwKl_P6w1TOw0RGi89b/s644/photo_2025-03-22_10-46-34.jpg

អាកាសយានដ្ឋាន Heathrow ពុំបានបញ្ជាក់ថា នឹងតភ្ជាប់ចរន្តអគ្គិសនីឡើងវិញ ដើម្បីដំណើរការការងារហោះហើរក្នុងអាកាសយានដ្ឋាននៅពេលណាទេ ដែលធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ជាច្រើនផ្លាស់ប្តូរគម្រោងហោះហើរបណ្តោះអាសន្ន និងត្រូវចុះចតយន្តហោះនៅអាកាសយានដ្ឋានក្បែរៗ ។ មូលហេតុធ្វើឱ្យដាច់ចរន្តអគ្គិសនីក្នុងអាកាសយានដ្ឋាន Heathrow គឺបណ្តាលមកពីភ្លើងឆេះនៅស្ថានីយបញ្ជូនចរន្តអគ្គិសនីមកអាកាសយានដ្ឋាន ដែលស្ថិតនៅក្បែរគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuQnndf17ef8U05OaVBGCc358-EIKkP8PdDXaBO8oKXbgM332kuM485osRu2oY1nyQuet7Kcy4jx1_JrLpqzYpAXnJ1YfTSNkbGyGVe9vWdpEVtafj1WOtG08uK8wR4pRhYAzm1RVHlndBFTehbz4RCEG7bZKqS4za5hS1TPtH2S1ZzIroF6JeoEO2rGZP/s1280/photo_2025-03-22_10-46-35.jpg

ភ្លើងបានឆាបឆេះស្ថានីយបញ្ជូនចរន្តអគ្គិសនីមកអាកាសយានដ្ឋាន Heathrow នៅទីក្រុងឡុងដ៍ តាំងពីថ្ងៃទី២០ ខែមីនា កន្លងមក ដែលស្ថានីយនេះនៅក្បែរអាកាសយានដ្ឋាន ។ វាធ្វើឱ្យអាកាសយានដ្ឋាន Heathrow និងលំនៅឋានពលរដ្ឋនៅក្បែរនោះរាប់ពាន់ខ្នងដាច់ចរន្តអគ្គិសនី ។ ដូច្នេះ ដើម្បីផ្តល់សុវត្ថិភាពដល់អ្នកដំណើរគ្រប់រូប អាកាសយានដ្ឋានបានបិទដំណើរការបណ្តោះអាសន្ន នៅថ្ងៃទី២១ ខែមីនា និងសូមអ្នកដំណើរផ្អាកធ្វើដំណើរមកអាកាសយានដ្ឋាន ដោយទំនាក់ទំនងទៅកាន់ក្រុមហ៊ុនអាកាសចរណ៍នានាដើម្បីសាកសួរព័ត៌មានធ្វើដំណើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgxRNbIx-pooxhJK2vMAbywXttpxQBN2j2R2Gb7LDP4Tf73_13fxamM06mvUuve7FBrCdiF95mKlrDmnRndZDnlLoAshlATEumSyTyH9bOQaCNryS6eyO-4q2ag7l6jxOSp6dZuNLi4JXOcpbJaPX-STZPzVJaVTiPB0AMutiKZwlh7V2U-QxybUWoWuV-/s1280/photo_2025-03-22_10-46-36.jpg

យោងតាមគេហទំព័រតាមដានការហោះហើរលើពិភពលោក ឱ្យដឹងថា ការដាច់ចរន្តអគ្គិសនីនៅអាកាសយានដ្ឋាន Heathrow បណ្តាលឱ្យប៉ះពាល់ដល់ជើងហោះហើរចំនួន១,៣៥១ជើង និងប៉ះពាល់ដល់អ្នកដំណើរចំនួន២សែន៩ម៉ឺននាក់ ។ ក្រៅពីនេះ មានជើងហោះហើរជាច្រើនទៀតបានផ្អាកការហោះហើរ ហើយមានយន្តហោះយ៉ាងហោច ១០០គ្រឿង បានប្តូរគោលដៅចុះចតនៅអាកាសយានដ្ឋានផ្សេង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLQ289QgM_PKi2Y0f_Wvw9cwY3hEugfnNPpvmzEvkqRjNUpyjbah9SEvbUiZiJoEPV3dCGHLYF94mWgzlihV_FiEeqEfnMweYp6_GPvhvnlPm3w5Qyjyi3czwrpUIVYF-mOtgURNq1exHQALFU86KHZCKs4wCTbz8BFi9B98FaiAOONGWjN8zC2uZsHXkw/s1280/photo_2025-03-22_10-46-37%20(2).jpg

អ្នកនាំពាក្យអាកាសយានដ្ឋាន Heathrow ពុំដឹងថា តើអាកាសយានដ្ឋាននឹងមានអគ្គិសនីប្រើប្រាស់វិញនៅពេលណាទេ ហើយសន្និដ្ឋានថា អាកាសយានដ្ឋាននឹងដាច់ចរន្តអគ្គិសនីជាច្រើនថ្ងៃទៀត ។ អាកាសយានដ្ឋាន Heathrow កំពុងរកមូលហេតុបណ្តាលឱ្យភ្លើងឆេះនៅស្ថានីយបញ្ជូនចរន្តអគ្គិសនីមកកាន់អាកាសយានដ្ឋាន ។ ភ្នាក់ងារសង្គ្រោះបានជម្លៀសពលរដ្ឋប្រមាណ១៥០នាក់ ដែលរស់នៅក្បែរអាកាសយានដ្ឋានទៅកាន់កន្លែងមានសុវត្ថិភាព ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_qk163ZoBFhb5OUjYkOU7CVSHL1p3G3-lBuuLMBABZR4__FX6L-3XWGgkn42ns-DtwEfW65RBn33xJ-1DLYhJnP1PUoa8AigE0-Rwlez-3rLYbSgdT0OrRYjbg3IOGx9FJ9nCw_Fukmjb8eP8LEXN1Qqcc6jGcAx4RiX2BDmZuULaMvcQ2CIc1q3Q2uCH/s1280/photo_2025-03-22_10-46-37.jpg
Heathrow គឺជាអាកាសយានដ្ឋានមានទំហំធំបំផុត ស្ថិតក្នុងលំដាប់ទី៤ លើពិភពលោក និងជាមជ្ឈមណ្ឌលការធ្វើដំណើរលំដាប់ទី១ ដែលបានតភ្ជាប់ការហោះហើរច្រើនបំផុតលើពិភពលោក ។ ជារៀងរាល់ថ្ងៃ អាកាសយានដ្ឋាននេះបានទទួលឱ្យយន្តហោះចុះចតប្រមាណ១,៣០០ជើង ព្រមទាំងអ្នកដំណើរជាច្រើននាក់បានប្រើប្រាស់អាកាសយានដ្ឋាននេះដើម្បីធ្វើដំណើរទៅគោលដៅផ្សេងៗ ៕