Home Blog Page 615

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងពិនិត្យមើលលើការច្រៀង Diss ប្រើពាក្យមិនស.មរម្យ

0

ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ កំពុងពិនិត្យមើលលើការច្រៀង Diss ប្រើពាក្យមិនសមរម្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ។ ការបញ្ជាក់នេះគឺគណនីហ្វេកប៊ុកក្រសួងបានឆ្លើយតបទៅកាន់អ្នកស្នើសុំឱ្យត្រួតពិនិត្យលើបញ្ហានេះដោយព្រួយបារម្ភជះដល់ក្មេងៗ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiutMUHm7x6hAZG3KJtVnlg8Yhg0ufO015L1Lgp_hmSdtdpLMdYelCCX-Ov6i6lkmP_OkfZJ6EtyKunLPI7ghVfXwyy8ypuKZuz2ntA4Ov4hJRcHIDsrIcjAr3qaakEfDCG6fRhv5b0YtQD3zEw-T_lhyphenhyphenM3QrapcXJrltyTTnifLKQa48DI2wojzYmPze1i/s1280/image_2025-02-11_16-20-48.png

រយៈពេលចុងក្រោយនេះបទចម្រៀង Diss Track បានបង្កឱ្យមានការពិភាក្សាគ្នាយ៉ាងទូលំទូលាយដោយប៉ារ៉ូលនៃបទចម្រៀងគឺបានឌឺដងផ្លែផ្កាទៅកាន់ភាគីម្ខាងទៀតហើយមិនមែនមានតែតារាចម្រៀងមួយរូបទេគឺគេសង្កេតឃើញថាមានលើសពីនេះ។ ជុំវិញបញ្ហានៃបទចម្រៀង Diss Track បែបលោកខាងលិចនៃវិស័យហ៊ីបហបដែលច្រៀងលាយឡំជាមួយពាក្យមិនសមរម្យនេះអ្នកលេងបណ្តាញសង្គមគឺបានចូលទៅខម្មិនស្នើឱ្យក្រសួងត្រួតពិនិត្យលើករណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4G3BS-Ac_iWKbJgtYRfJYPETBj3aWrlI6cg0zg-hCaBWhJogK-GiLX6sEWjF38bYkGi-Ew5BXF0jepbrEu2DUtos8uXghseYO4k1FjDwTRj9Hz2gChYWw2HIfvxPpqMWOJvCxiEZ-HHhs89He5pl5663sS0NthCmKWyeq8JTdnrp_rk_frQgoZmfFNpH7/s1284/image_2025-02-11_16-20-51.png

ជាក់ស្តែងគណនីហ្វេកប៊ុកមួយឈ្មោះថា «Kem Hout CE » បានចូលទៅខម្មិនលើការបង្ហោះរបស់ផេកផ្លូវការក្រសួងវប្បធម៌និងវិចិត្រសិល្បៈ កាលពីថ្ងៃទី៩ កុម្ភៈ ថា «សូមអត់ទោស ក្រសួងសូមពិនិត្យមើល បទចម្រៀង ដែលគេចេញថ្មី ប្រភេទ Diss នឹងផង ពោរពេញទៅដោយពាក្យមិនសមរម្យ ព្រួយបារម្ភជះដល់ក្មេងៗ»។ ការស្នើសុំនេះផេកក្រសួងវប្បធម៌បានឆ្លើយតបនៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ថា «សូមអរគុណ ក្រុមការងារបានពិនិត្យ និងកំពុងហៅអ្នកពាក់ព័ន្ធមកធ្វើការអប់រំណែនាំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFWFJIxKycqYUwFGLP8QEXXx-GHlIYX0kq8EkUXhLjTRo7fhJZOx_egWJzsyAdkI052bGN8MJyrCx5gubV9ffR8fh53V-aqNeKodyj6ImHnm_DxnEcyRXeQM1frJDT7SRoMte3CqUq8gJtkbNbEh7ChwZ2XDkMQkGXlghhdn5Ju6Yk5h1rrHgRj5lp2fo6/s1038/image_2025-02-11_16-07-20.png

គួរបញ្ជាក់ផងដែថា ថ្មីៗកន្លងមកនេះអត្ថបទរបស់ បណ្ឌិត ហ៊ឺ វីរៈ អំពីតារាចម្រៀងរ៉េបពីរដួងគឺទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសត្រង់ឃ្លាថា «ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ»។

ការចេញបទចម្រៀង Diss Track ដែលផ្ទុះខ្លាំងបំផុតនៅក្នុងប្រទេសកម្ពុជាគឺនៅឆ្នាំ២០១៩, ២០២២ និងដើមឆ្នាំ២០២៥នេះ៕

ធ្លាប់ឆ្លងកាត់ សុភ័ក្រ្ត កុសុម៉ា ចេញមុខនិយាយបែបនេះបន្ទាប់ពីមានអ្នកពេ.បជ្រាយសម្រស់ភរិយាតារាចម្រៀង ជា សុជាតិ

0

ទស្សនិកជនអ្នកលេងបណ្តាញសង្គមរួមទាំងអ្នកសិល្បៈមួយចំនួនបានបញ្ចេញមតិប្រតិកម្មទៅកាន់អ្នកលេងបណ្តាញសង្គមម្នាក់ដែលខម្មិនបន្តុះបង្អាប់សម្រស់ភរិយាតារាចម្រៀង ជា សុជាតិ ដែលទើបសម្រាលកូន។ សុភ័ក្ត្រ កុសុម៉ា ថាមានដៃសរសេរមិនបានគិតវាធ្វើឱ្យប៉ះពាល់អារម្មណ៍ បើចិត្តទន់នឹងបាក់ទឹកចិត្តខណៈរឿងឈឺចាប់បែបនេះនាងធ្លាប់ឆ្លងកាត់តាំងពីក្មេង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsNAILdfANdyNxlenQEzx8NQbMk1Z0vyfOoeU3LZd395tRv5kPKv9A5iot28PKdPhvf70BGcXnPWGKqqVspomnoTfjsIp27-h-9biHp9l1_dN93rTs4bXXxHb6iYNSlY9HROzEY8luJRl-NLQvNi3HMPgQgneu7zEXp5tL-lup0O4zrPuN7cTUkKLuVLZE/s960/image_2025-02-11_15-46-58.png

នៅថ្ងៃទី១១ សុភ័ក្ត្រ កុសុម៉ា បានចែករំលែកការបង្ហោះមួយជាមួយនឹងខ្លឹមសារថា«គេបង្កើតហ្វេសប៊ុកដើម្បីងាយស្រួលបង្កើតទំនាក់ទនងល្អជាមួយគ្នានឹងគ្នា មិនមែនមានដៃចេះតែសរសេរដោយមិនបានឆ្លងការគិតនោះទេ ការសរសេររបស់អ្នកដឹងទេវាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍គេ បើគេចិត្តធ្ងន់មានអី ចុះបើគេចិត្តទន់ គេមិនបាក់ទឹកចិត្ត»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgU_m_o_Ia25m559mA2LsDq7ohEWCHb3OCQjRSRkNHAfvolpSyH7uEM2sYzjmBAi8_I9ZODyxc5tqPO30fUa6SE0-R8T2AbrDbCXgtI6YHFh3sh-NH45Waa37dZy_zhRweTNMSJkJM8QYy9LyyCCRhDtLvFIVDAKjYL9caS4PefdgCWJwQj2QB4HxldbgQc/s2048/image_2025-02-11_15-47-07.png

ពិធីការិនីនិងជាតារាចម្រៀងរូបនេះបានបន្តទៀតថា «ឈប់ទៅ ព្រោះថាខ្ញុំឆ្លងកាត់អស់ហើយតាំងពីខ្ញុំនៅក្មេង មីនេះខ្មៅម៉េះ អាក្រក់ម៉េះ មើលស្បែកខ្មៅឡើងគ្រើម មីក្របី មីខ្ទីង ខ្មៅឃើញតែធ្មេញ កាលបានលាបឡេសរដូចគេ ខ្មៅចឹងតតែដាំទឹកក្តៅកោស ខ្មៅចឹងត្រាំទឹកដោះគោមួយពាងក៏មិនសដែរ ស្គាល់ភាពឈឺចាប់អស់ហើយ រស់ជាមនុស្សដូចគ្នាគួរណាចេះលើកទឹកចិត្ត ចេះសរសើរពាក្យល្អៗគឺបានបុណ្យណាស់»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhr5V0lXWtJ-c3c1Svgb3kKOU5ZXYpr6FDHMCp3Zy_VyNCWbD-njne2rzSYw13o0H8f_hkBmjw6Dbyhq3aUisJm7k4m5GpAXLWJfJdtBYK8AakZsmyuRV-z_O8kdnFWnlv0w1Rz5cX4V2me8x0gxVI7R-rOOeK43WLfparMXADQAt0-M74ApXUgu5dtJUVf/s731/image_2025-02-11_15-15-30.png
ការលើកឡើងបែបនេះរបស់ សុភ័ក្ត្រ កុសុម៉ា គឺនៅពេលតារាចម្រៀង ជា សុជាតិ បានបង្ហាញដំណឹងល្អលោកក្លាយជាឪពុកគេហើយខណៈមានគណនីមួយបានចូលទៅខម្មិនថា «បងតារាល្បីហេតុអីមានប្រពន្ធអាក្រក់ម៉េសតែបានកូន Cute យោង»៕

«APT« របស់ Rosé បំបែកកំណត់ត្រា «All I Want for Christmas Is You» នៅលើតារាងសហរដ្ឋអាម៉េរិក

0

នៅថ្ងៃទី ១១ ខែកុម្ភៈ Billboard បានរាយការណ៍នៅក្នុងអត្ថបទទាយទុកជាមុនថា «APT» របស់ Rosé ទទួលបានចំណាត់ថ្នាក់លេខ១ នៅលើតារាង Billboard Global Excl ។ តារាងចំណាត់ថ្នាក់របស់សហរដ្ឋអាម៉េរិកសម្រាប់ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២៥។ ជាមួយនឹងសមិទ្ធិផលនេះ «APT» បានកាន់កាប់តំណែងកំពូលអស់រយៈពេល ១៥ សប្តាហ៍ជាប់ៗគ្នា ដែលលើសពីកំណត់ត្រាមុន ១៤ សប្តាហ៍ នៃបទ «All I Want for Christmas Is You» របស់ Mariah Carey ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcKo8ha_K9kNO48ElBGAcUTfZz114KGSBzIgXrR3nq3YmGRkPo-RBvkgNQEbHJngk4_cr8r_R07wLwpC3fVkJpppPJOq-bxGTptDF7iWCJZH2JolhGkFikuPp_p2tjjqHZZvEQarHFyaoHCgVXru_Jww40bmvt8gzPYlDUFs_aZGmh7TavFMhDvC5Dn8rl/s1542/image_2025-02-03_10-07-09.png

លើសពីនេះទៀត «APT» បានទម្លាក់លេខមួយទៅលេខ ២ នៅលើតារាង Billboard Global 200 ដែលពីមុនបានកាន់កាប់តំណែងលេខ ១ អស់រយៈពេល ១២សប្តាហ៍ជាប់ៗគ្នា។ ទន្ទឹមនឹងនេះដែរនៅលើតារាង Billboard Hot 100 បទចម្រៀងនេះបន្តដំណើរការដ៏គួរឱ្យចាប់អារម្មណ៍របស់ខ្លួនដោយឈរនៅចំណាត់ថ្នាក់ ១៦ សប្តាហ៍ជាប់ៗគ្នា ហើយបច្ចុប្បន្នបានជាប់ចំណាត់ថ្នាក់លេខ ៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEigzDOjPyKc0URG7GC3X5xZiKQKIBEhwjBf7EVPPMehA1b3LSNQGARN65ZkwVgF3IedYjg7CDfDoM0212RRsn4txrqCNaxq3z7JLjwZVx7kj_ujfboSRZcfX9mRzx5xKnIGe36WscP6NIzDIc6I-h87iMOfy-Hw6POyLKhrr_8XD5qxzQo5Id3Ye9VcdN8r/s1440/image_2024-12-17_16-09-29.png
ចេញជាបទចម្រៀងមុនចេញផ្សាយពីអាល់ប៊ុមពេញដំបូងរបស់ Rosé គឺមានចំណងជើង «ROSIE» នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២៤ APT បានទទួលការឆ្លើយតបយ៉ាងខ្លាំងនៅពេលបង្ហាញខ្លួនលើកដំបូង។ បទចម្រៀងនេះបានបង្ហាញពីភាពជាប់បានយូរគួរឱ្យកត់សម្គាល់ ដោយបានឡើងលើតារាង Billboard Hot 100 នៅទីបំផុតបានឈានដល់កម្រិតអាជីពខ្ពស់នៅលេខ ២ នៅថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២៥។ វាក៏បានសម្តែងយ៉ាងខ្លាំងនៅលើតារាងបទចម្រៀងផ្លូវការរបស់ចក្រភពអង់គ្លេស Top 100 ដោយរក្សាតំណែងលេខ ២ សម្រាប់រយៈពេល៥សប្តាហ៍ជាប់ៗគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi6Uhm_qP0QtWg68pbjvnDyERpZ9LewChYOzkQMEVfTT0XkSzO0-2DbzQp7kz2Z8Mc0Tzj9oNjUOm0M36U9fwdSTv7gc6_O1Rg5_QZqy9y7uhqrvSLnpCn5nWJtN4ItE6NFSZSwE-ZdBXcCHc3A1ALZF9TtWDnzCLbq87xOvMNMwc6kk9Blz7P1Xcc71gst/s1350/image_2025-02-03_10-07-07%20(2).png

លើសពីនេះ អាល់ប៊ុមដំបូងរបស់ Rosé ដែលរួមមាន «APT»បានចេញនៅលេខ ៣ នៅលើតារាង Billboard 200 ដោយបង្កើតកំណត់ត្រាថ្មីសម្រាប់អាល់ប៊ុមតារាស្រី K-pop ដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhVy7DpiH2CyIR28dPNmYnGwfOq2VCUNsm86H33soX3mC4ZSeKopri18hfP0iF1U9Fn1msNh7hpkYdY2sT7x2CkcAteRTpEjYJKvHoOLbnxAoL2OBWVmTerjn_64Jpnw5uY23lMtdgc-TbswurSgagld-a35hDlcWbTQ5SrBR6281LRw2dlDf1xnM8AeDK/s1800/image_2024-12-17_16-09-30.png

គួរបញ្ជាក់ផងដែរថា APT របស់ Rosé សហការជាមួយនឹង Bruno Mars បានចំណាយពេល១០៥ថ្ងៃ បទនេះឈានដល់មានអ្នកស្តាប់១ពាន់លានដងនៅលើយូធូបហើយក្លាយជាបទដែលមានការស្តាប់លឿនបំផុតទី៥នៅលើពិភពលោកបន្ទាប់ពីបទ « Hello, Despacito , Shape of You និង Mi Gente»៕

«ភូមិទឹកស្រែ» កន្លែងបោះតង់ដ៏ទាក់ទាញបំផុត សក្តិសមសម្រាប់ភ្ញៀវទេសចរផ្សងព្រេង!

0

«ភូមិទឹកស្រែ» ដែលមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាភូមិស្នាក់បែបធម្មជាតិដែលបង្ហាញពីការរស់នៅបែបសាមញ្ញ ងាយស្រួល មិនមានការបែងចែកឋានៈ ហើយពោរពេញទៅដោយបរិយាកាសស្រស់ថ្លា ត្រជាក់ និងស្ងប់ស្ងាត់។ ភូមិនេះជាទីកម្សាន្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរផ្សងព្រេង ដែលនិយមចូលចិត្តបោះតង់ ស្ទូចត្រី សម្រាកលម្ហែកាយ ស្រូបយកខ្យល់បរិសុទ្ធ និងជាតំបន់ដ៏មានសក្តានុពលបំផុតមួយផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNAJTUNB8tcWTUfHnRbEsDykLDoRuWs3dmzVM-G5I7pLjzMD6NvAcU4gOxkGyC7pC_KlMFUHVmq_IqUFpQHfzUSFlekVofe7JbIyjEse5x2gJXSWSUQkz1hplbN1KbVq1BGBQ87GncbrRm43Hdj5L6r_VQFmH85F-GbC5nWbasM0e5VqOuNO7DiUGuMwPk/s1440/462692209_834301318916965_5516720985528292644_n.jpg

ដូច្នេះដើម្បីទៅដល់គោលដៅដ៏សែនមនោរម្យនេះ លោកអ្នកត្រូវធ្វើដំណើររយៈពេល ២ ម៉ោងតាមផ្លូវល្បឿនលឿន និងធ្វើដំណើរប្រមាណ ៦ គីឡូម៉ែត្រតាមផ្លូវលេខ ៤៨ ពីស្ពានស្រែអំបិល នោះលោកអ្នកនឹងទៅដល់ «ភូមិទឹកស្រែ» តែម្តង។ កន្លែងទេសចរណ៍នេះគឺនៅកៀកនឹងព្រំប្រទល់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ នៅពេលទៅដល់ ភ្ញៀវទេសចរនឹងបានឃើញកន្លែងដ៏ស្រស់ស្អាតនៃភូមិទឹកស្រែ ដែលអំណោយផលពីធម្មជាតិ មានវាលស្រែ ដងព្រែក ព្រៃឈើ បក្សាបក្សីហោះហើរទាំងហ្វូងៗ រួមទាំងសត្វអំពិលអំពែកជាច្រើននាពេលរាត្រី ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញ និងមិនអាចបំភ្លេចបាន។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnKD1EY3et30SRnYNHEcvEO25z79SddXDXH_0fs3S5vGhoviWTO1KuglaWuugtRseiTKOS8w79QNvYARMl5-CyCxoL5IErYjb4wSFj9KpD7jQl4RwMQXtq1mSrR3LOW_QMIBLNfnybFn2lp4DzrpVDoxZccWFSoQwPQz6vV8Uoz84aw6J0SQeTPYUVme7g/s600/462712496_834301222250308_3718208692080500298_n.jpg

ទេសភាពពណ៌បៃតងស្រស់បំព្រងនៅទីនេះ ក៏ជួយបន្ធូរអារម្មណ៍តានតឹង អារម្មណ៍នឿយហត់ និងបំបាត់រាល់ទុក្ខកង្វល់ទាំងឡាយទាំងពួង សម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តផងដែរ។ ក្រៅពីបោះតង់សម្រាកលម្ហែកាយ អាំងសាច់និយាយរឿងក្នុងចិត្តប្រាប់មនុស្សជាទីស្រឡាញ់ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ លោកអ្នកក៏អាចជិះទូកកម្សាន្ត ជិះកង់គយគន់ធម្មជាតិ ជិះម៉ូតូឡើងភ្នំ ស្ទូចត្រី មើលអំពិលអំពែកនាពេលរាត្រី ជាពិសេសស្រូបយកថាមពលពីខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិនៅតំបន់ព្រៃភ្នំថែមទៀតផង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgtcMkDB1sUBvlAxeIZn0rLtzRFiQqEPGce5VZuV_1YoL7OZHwXQSvrLMs-HFThkKXXOruDj2S92chq64XYbdPi4G3pPvIJjvJBM4L9NI0omQAT_ZRncvXHhiYQiZRixlx1xxWc3vMo-uPcWjRGb1-Tw1gDj8Sv3J0_i0b5ogsfeviPg1MRTfnRnMsVIn01/s1280/photo_2025-02-11_11-14-09.jpg

ទោះជាយ៉ាងណាតំបន់នេះមានភ្ញៀវទេសចរតិចណាស់ដែលស្គាល់ ដូច្នេះប្រសិនបើលោកអ្នកបានទៅខេត្តកោះកុង សូមកុំរំលង «ភូមិទឹកស្រែ» ឱ្យសោះបើបានទៅហើយ ដឹងតែជាប់ចិត្តចង់ទៅម្តងទៀត។ ដោយសារនៅទីនេះជាកន្លែងថ្មី មានទេសភាពធម្មជាតិស្រស់ស្អាតណាស់ ហើយក៏ងាយស្រួលសម្រាប់អ្នកដែលធ្លាប់ដើរលក្ខណៈផ្សងព្រេងដែរ មានន័យថា នៅពេលមកដល់ទីនេះលោកអ្នកមិនត្រូវការចំណាយពេលធ្វើដំណើរឆ្ងាយស្ទះចរាចរណ៍នោះទេ ព្រោះតំបន់ភូមិនេះ មានខ្សែផ្លូវដែលងាយស្រួលនិងស្រឡះសម្រាប់ការធ្វើដំណើរ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4LkAQb4vhllX_DTk5sjYJmrSwaDx1wYewHvDnhiDZD79OgYtFuxynz2_FPyT0WjtN0224lpB7rKqqreLU0KJ-tbMC_S3Yegc1S4pAihwQI5Vh0EDjDPhjST9m6MkfD6pCiyKR24zO2_kmrgtJGuKfMzhNbpPccNF0FWSziFHfwrd0MIHYPPPhvfkmEwdc/s1280/photo_2025-02-11_11-14-11.jpg

កាន់តែចាស់ កាន់តែស្អាត! Tiffany សមាជិក Girls’Generation បង្ហាញរូបមន្តធ្វើឱ្យសម្រស់ក្មេងជាងវ័យ និងសុខភាពល្អ

0

តារាចម្រៀង K-pop ដ៏ល្បីល្បាញរបសកូរ៉េ Tiffany Young បានទម្លាយអាថ៌កំបាំងនៃការថែរក្សាសម្រស់ឱ្យស្រស់ស្អាត ក្មេងជាងវ័យ និងបានឆក់យកបេះដូងអ្នកគាំទ្រជាច្រើន ជាមួយនឹងសម្រស់ធម្មជាតិរបស់នាង។ នៅក្នុងកម្មវិធីមួយតារាចម្រៀង និងជាអ្នកនិពន្ធវ័យ ៣៥ ឆ្នាំរូបនេះបានបង្ហាញអំពីរូបមន្តដ៏អស្ចារ្យទាំង ៥ របស់នាងដែលយើងគ្រប់គ្នាគួរអនុវត្តតាម៖

១.ម៉ាស្សាមុខ៖ តារាចម្រៀងដ៏ប្រិមប្រិយ Tiffany តែងតែម៉ាស្សាមុខជាប្រចាំ ដើម្បីបន្ធូរអារម្មណ៍ ជំរុញចលនាឈាមរត់ឱ្យកាន់តែល្អ កាត់បន្ថយភាពជ្រីវជ្រួញ និងរក្សាស្បែកមុខឱ្យរឹងមាំ។ លើសពីនេះតារាស្រីវ័យ ៣៥ ឆ្នាំរូបនេះក៏បានធ្វើការម៉ាស្សាពេញរាងកាយផងដែរ ដើម្បីរក្សារាងឱ្យនៅតែស្លីមស្អាតជានិច្ច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgaS5csIwLN4tBSIv7sAoWree1hA-mMB8sgsqQniosW_g8gfs9LedXThHZ4obm3HgnLtMDsCpB6-re8c7f62RAoISFizA8ZmP7Hzo5CI0WI9dLUAoM7SjGtLG_hsKvGyCi3gpXX-NVwzZuQAmqYHPr9QedTMvzwxYudLwA0K6w02nauY9d38nYqj0ZG__UD/s1024/image_2025-02-12_13-40-29.png

២.ការពារស្បែក៖ នៅពេលដែលមានអារម្មណ៍ថាស្បែករបស់នាងស្ងួត តារាស្រីរូបនេះនឹងប្រើក្រែមផ្តល់សំណើម ប៉ុន្តែប្រសិនបើស្បែករបស់នាងបង្ហាញសញ្ញានៃភាពស្រអាប់ នាងនឹងទៅកន្លែងស្ប៉ាដើម្បីទទួលការថែទាំយ៉ាងយកចិត្តទុកដាក់ពីអ្នកជំនាញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6KGbYwYTwu4oDJCxEK4FhmPxwSse20BmkXSZNi4NAA2CjjiGBTkns1hqbBVT4ovojjNg-VLhIbt3ORolKwenMDvxeQfasc6Fh7X51t0KYIm4ZeS9CMi_LbkdPxkwqEI7KfaCA7q5qBmTgIYp6PE_C5rlR2Y718-UG8ymB6Mv3NoWy9Sj2GGIrhwNMK_Cg/s2000/image_2025-02-12_13-40-30%20(2).png

៣.លាងសម្អាតស្បែកឱ្យបានហ្មត់ចត់៖ ដោយសារតែធម្មជាតិនៃការងារ តារាស្រីរូបនេះតែងតែ Makeup ពេលបង្ហាញខ្លួនជាសាធារណៈ ឬនៅលើកញ្ចក់ទូរទស្សន៍។ នាងបាននិយាយថា បើយើងមិនសម្អាតស្បែករាល់ថ្ងៃទេនោះ គ្រឿងសម្អាងដែលនៅសេសសល់នឹងធ្វើឱ្យស្បែករបស់យើងស្តើងងាយនឹងខូច។ ដូច្នេះហើយ Tiffany តែងតែសម្អាតស្បែកឱ្យបានស្អាតជានិច្ច ដើម្បីធានាបាននូវការកម្ចាត់ភាពកខ្វក់ ខ្លាញ់ និងគ្រឿងសម្អាងនៅលើមុខរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-93SEbl19x1PTjQr70URFY8K_u0cXwvOBVINPOAAL5NJMaim5L2xFXkq1Y_s3hfiQ0dy1GasgiNVoWHZeckRYbSmTajVx8WliEDS9gv6T4C8in38QXpnScQAzAsOn-3O_8VFNBMbIbszzmH8wUCMZkKz54A0igyzrWG8szifwdeTxW2IPsThg-OJA5RO9/s830/image_2025-02-12_13-40-30.png

៤.របបអាហារសុខភាព៖ ចង់បានសម្រស់ក្មេងជាងវ័យ និងសុខភាពល្អ សមាជិក Girls’Generation រូបនេះតែងតែជ្រើសរើសអាហារដែលសម្បូរវីតាមីន ព្យាយាមផឹកទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ និងផឹកតែបៃតងដើម្បីធ្វើឱ្យដំណើរការមេតាប៉ូលីសសកម្ម។ លើសពីនេះតារាស្រីរូបនេះ ក៏បានទទួលទានទឹកការ៉ុតជាប្រចាំ ដើម្បីផ្តល់វីតាមីន A និង E បន្ថែមទៀត ដើម្បីជួយឱ្យស្បែកស និងទប់ស្កាត់ភាពចាស់ផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi16Hcn507_dfmEMIqX-QPhexGqRk-P58WQmhpSvs3zgN8nW3FGz-9E5fraE18LdMtoVErRNs_adFkhIKYnDN4zAsKuUPZgA-oTvjnFppqIEXhY6Bi6hH3lp-OtbkCz7yEqD2DRbA4hy0L-vxBab0eIp994_896GUl5dX5Zt91WWZPjx9vTRTBSe5oy_1EM/s2560/image_2025-02-12_13-40-31.png

៥.ហាត់ប្រាណ៖ នៅពេលទំនេរពីការងារ តារាស្រីរូបនេះតែងតែហាត់យូហ្គា ឬជិះកង់ជារៀងរាល់ថ្ងៃ ដែលសកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ពេលវេលាឱ្យនាងសម្រាកបន្ទាប់ពីថ្ងៃធ្វើការដ៏តានតឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យរាងកាយរបស់នាងបង្កើនការរំលាយអាហារ និងកម្ចាត់ជាតិពុលផងដែរ។ នៅពេលដែលកាលវិភាគមានភាពមមាញឹក តារាស្រីរូបនេះនៅតែប្រាកដថាត្រូវហាត់ប្រាណយ៉ាងហោចណាស់ពីរដងក្នុងមួយសប្តាហ៍៕

ចង់បានធ្មេញរឹងមាំ មិនងាយពុកផុយ អាចសាកល្បងឱសថធម្មជាតិទាំង ៤ នេះបាន!

0

មនុស្សគ្រប់រូប មិនថាប្រុស ឬស្រីនោះទេ សុទ្ធតែប្រាថ្នាចង់បានធ្មេញរឹងមាំ មិនងាយពុកផុយ មិនងាយឈឺធ្មេញផ្តេសផ្តាស់ រួមទាំងសភ្លឺថ្លា និងស្រស់ស្អាតជានិច្ច ដើម្បីបង្កើនសម្រស់របស់ខ្លួនផងដែរ។ កាលណាដែលយើងឈឺធ្មេញ គឺពិតជាពិបាកគ្រប់គ្រងអារម្មណ៍ណាស់ ហើយប្រសិនបើធ្មេញលឿងក៏ជាក្ដីកង្វល់របស់មនុស្សគ្រប់វ័យ ព្រោះពេលញញឹមទៅអាចធ្វើឱ្យបាត់បង់នូវភាពទាក់ទាញ និងទំនុកចិត្តទៀតផង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwHPYGKXUaNqlQu6UYQ-hW6gO-g_rTFyyuWxS5o_my3l3mL-_-yAiXC1xzajQBT130JYjAPzMay7rK3f5XPGWmQcHdlSP9caHjb6abfBzp25mekEg5hz4N6Qs_Xqjxj0ChPXXtT2S3-mEJW5Jq4aIcRLPiQnvBKknqvSptLCCbuFKRjnGcNqCIywqT3w4d/s1280/image_2025-02-12_13-37-43.png
នេះបើយោងតាមវេជ្ជបណ្ឌិតថៃនៅទីក្រុងបាងកក Suporn Wongmetanukrok បានឱ្យដឹងថា ឱសថធម្មជាតិទាំង ៤ ខាងក្រោមនេះគឺអាចព្យាបាលធ្មេញឱ្យសស្អាត រឹងមាំ និងមានខ្យល់ដង្ហើមស្រស់ថ្លាដោយខ្លួនឯងបាន៖

១.រមៀត៖ រមៀតមានសារធាតុ curcumin ដែលជាសមាសធាតុប្រឆាំងការរលាក ប្រឆាំងបាក់តេរី ក៏ដូចជាអាចជួយកាត់បន្ថយកំណក និងរលាកអញ្ចាញធ្មេញ។ លើសពីនេះវាក៏ជួយធ្វើឱ្យធ្មេញស មានប្រសិទ្ធភាពខ្ពស់ក្នុងការព្យាបាលបញ្ហាមាត់ធ្មេញ ដូចជាការពុកធ្មេញ និងក្លិនមាត់មិនល្អថែមទៀតផង។ ដូច្នេះអ្នកគ្រាន់តែលាយម្សៅរមៀតបន្តិចជាមួយទឹក ឬប្រេងដូង ដើម្បីបង្កើតជាម្សៅបិទភ្ជាប់ លាបល្បាយលើធ្មេញរបស់អ្នកជាមួយនឹងច្រាសដុសធ្មេញ ទុកចោលពីរបីនាទី រួចលាងទឹកចេញជាការស្រេច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnvjTmPhRitF1q0j2Pw0GZDOHm3QePD_Px4EqIUEsv2WJMWyzDWtN6tFG6S7s96NW_gfdZd6O4zdJqS_FJMnUlvacHiGj8VEvWvZ76mczaW9FlJIcR2uqKds6wj7X3ICsA3gYjZis5IdVIbGw8j7x8t7-421ODqJO2Q7_-dlyQks6XbkueHVwi_pz18e_T/s1920/image_2025-02-12_13-37-44.png

២.ផ្កាក្លាំពូ៖ ផ្កាក្លាំពូមានផ្ទុកសារធាតុ eugenol ដែលជាសារធាតុមាននៅក្នុងប្រេងផ្កាក្លាំពូ។ ប្រេងរបស់វាមានប្រសិទ្ធភាពប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យមានបន្ទះធ្មេញ និងក្លិនមាត់មិនល្អ។ ហេតុនេះអ្នកត្រូវកិនផ្កាក្លាំពូ ទៅជាម្សៅហើយលាយជាមួយប្រេងអូលីវបន្តិចដើម្បីបង្កើតជាម្សៅបិទភ្ជាប់។ ដុសធ្មេញរបស់អ្នកជាមួយនឹងល្បាយនេះ ឬគ្រាន់តែទំពារស្លឹករបស់វាពីរបីនាទីនោះធ្មេញរបស់អ្នកនឹងស មានខ្យល់ដង្ហើមស្រស់ថ្លា។ ការប្រើប្រាស់វាជាទៀងទាត់អាចជួយរក្សាអនាម័យមាត់ រួមចំណែកធ្វើឱ្យធ្មេញសក្នុងរយៈពេលខ្លី។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiBHmQAFBpV2yUDcJLYSX2-R_UUzHAxLI1iBACyISF-z0ew8Pawej2GQrXup9kenamHMsfzVmc996T1OAjWycYOZUgUkU37jh26wG13j5fc4pExo2CqMVQWY6NvyJlXcqayxhqDSQcqOzNqR02_zZ43jwzPdLPCGQq7EkC4v_4ZA6zBUWiHFwFIlnFQJuVM/s960/image_2025-02-12_13-37-46.png

៣.ស្លឹកម្រះព្រៅ៖ យកស្លឹកម្រះព្រៅមួយបាច់ល្មមទៅហាលថ្ងៃឱ្យស្ងួត បន្ទាប់មកកិនឱ្យទៅជាម្សៅលាយជាមួយថ្នាំដុសធ្មេញដុសធម្មតា។ ម្រះព្រៅមានសមត្ថភាពពិសេសអាចកម្ចាត់ស្នាមលឿងពីធ្មេញ ហើយក៏អាចការពារជំងឺរាក់ស៊ីធ្មេញផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgskomZk0-_IEIbiUMAWb97HOhFhioEE_d9Tx35iWc-Lc8jhdQl1BWwjiXz0NCuvMX4Dbx_MTJh9_vlgaWcNdtYH08JsaigRkMZIhTc3joKqFHSfpVoBxellHQpioPgjQekFpwdekG_ekSLbjDXR6_gcHVmnuHpC4Zr49WzzOdy83odX4v8lQwrWDIsVza4/s2048/image_2025-02-12_13-37-47.png

៤.អំបិល៖ អ្នកអាចយកអំបិលចំនួនមួយស្លាបព្រាតូច លាយជាមួយទឹកក្រូចឆ្មារ រួចដាក់ថ្នាំដុសធ្មេញដែលមានពណ៌សបន្តិចចូលហើយលាយវាបញ្ជូលគ្នា បន្ទាប់មកអ្នកអាចយកម្រាមដៃបៀក រួចយកមកត្រដុសលើធ្មេញ នោះធ្មេញនឹងសភ្លឺថ្លា។ ទោះជាយ៉ាងណាអ្នកអាចធ្វើបែបនេះចំនួនម្តងក្នុងមួយអាទិត្យបានហើយ នោះអ្នកនឹងអាចឃើញលទ្ធផលដ៏ល្អបំផុត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcT6GW4OfZit2r9C1QL8SotuQ6goh2I6-bLVkieDUwlDkl9LHmTKRqbEGt5zjKpFybf_RvcNY76zqITxygzcU_ExqccCfyZ41C2B4ASzzG14o9H177p0aAufz4iLBDBKIeYBYt6DGHKb2fmRah0_ZPxbcxLe0w-F_2vDUehd-bFQA65b9aNNp-V-4JejF8/s1000/image_2025-02-12_13-37-50.png

តើមុខមាត់ និងរូបរាងរបស់មនុស្សនឹងប្រែប្រួលខុសប្លែកពីបច្ចុប្បន្នបែបណាខ្លះនៅ១០០០ឆ្នាំខាងមុខតាមការទស្សន៍ទាយរបស់បច្ចេកវិទ្យា AI?

0

បច្ចុប្បន្ន បច្ចេកវិទ្យា AI បានរីកចម្រើនយ៉ាងខ្លាំង និងអាចជួយការងាររបស់មនុស្សជាច្រើនផ្នែក ។ អ្នកវិទ្យាសាស្ត្របានប្រើប្រាស់បច្ចេកវិទ្យា AI ឱ្យទស្សន៍ទាយពីការផ្លាស់ប្តូរមុខមាត់ និងរូបរាងមនុស្សនៅឆ្នាំ៣០២៥ ឃើញថា មុខមាត់ និងរូបរាងមនុស្សនាថ្ងៃអនាគតនឹងប្រែប្រួលទៅជាបែបនេះ ហើយអ្នកវិទ្យាសាស្ត្រជឿថា វាអាចទស្សន៍ទាយពីមនុស្សបានត្រឹមត្រូវឥតខ្ចោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEib0gy0UibDlSdHce7iohwQtKtT0V91_lVa3u72Wq728YDbrhbZBEJ9lDWgV4Y_c4S7BGKyzgEXlegdKJnUVwXPYWopCT351fQCN28y_2Tx6v1X6smIqSIvSCEjxzBU46N8gAqxi3oleKtcJevruHypBhp61xCiUkyJm8SNPDhETYChzkNgaKI8QKiCf_0r/s634/photo_2025-02-12_11-54-31.jpg

តើរូបរាងមនុស្សនឹងផ្លាស់ប្តូរទៅជាបែបណានៅឆ្នាំ៣០២៥?

១-កម្ពស់ទាបជាងមុន ៖ អ្នកវិទ្យាសាស្ត្រសន្និដ្ឋានថា នាថ្ងៃអនាគត មនុស្សនឹងមានកម្ពស់ទាបជាងមុន ដោយសារមនុស្សឆាប់ធំពេញវ័យ និងមានកូនច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4WN7BJSC1RxaC-ohf61u4uk398QoBMTdOYY9NQjzR9GnUfd2CLVdXVmfub8oKNCz7yfoygWLpjIWMi89ldZyuRsONZ2M9YCp-UibwYuGATVr6UEmN0iGshGviq2XNI_yy_dL3xKWCskDI5GfhIbZx5z2HbR6gnxdp4lhrnqSubCn8B8TSG1V78rO1Vx7S/s634/photo_2025-02-12_11-54-31%20(5).jpg

២-កាន់តែឆ្លាតឈ្លាសវៃ ៖ នឹងមានកការផ្លាស់ប្តូរជាច្រើនក្នុងសង្គម ជាពិសេស ស្ត្រីមានសិទ្ធិជ្រើសរើសគូស្រករ ហើយស្ត្រីនឹងកាន់តែឆ្លាតឈ្លាសវៃ, ទទួលបានជោគជ័យ និងមានរាងកាយរឹងមាំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHz3xyhPrsZ8f0vob6a-p59Pz0IKjygQz5lJLEPzqb3Huq6ku33oPoRATXEWedSdWKrTCMrd3cT2-tIRYz_gWNAilOE_1aTZDrwM3BlSe-DLiNfwcw-MBApIlfnKK5Jcvm0npIcqfA1n1rPOq-Q5IT7BYWxPabsvKYjB2M2NmPF1DMedYwavM6jaW6WKH-/s634/photo_2025-02-12_11-54-31%20(2).jpg

៣-មានពណ៌ស្បែកស្រដៀងគ្នា ៖ កាលពីមុន មនុស្សរស់នៅក្នុងប្រទេសនីមួយៗមានពណ៌ស្បែកខុសគ្នាយ៉ាងខ្លាំង ប៉ុន្តែការធ្វើដំណើរ និងផ្លាស់ប្តូរវប្បធម៌នាថ្ងៃអនាគត នឹងធ្វើឱ្យមនុស្សរៀបការជាមួយជាតិសាសន៍ផ្សេងកាន់តែច្រើន ។ អ្នកវិទ្យាសាស្ត្ររំពឹងថា ថ្ងៃអនាគត មនុស្សនឹងមានស្បែកពណ៌ត្នោត និងមានរូបរាងខាងក្រៅស្រដៀងគ្នាកាន់តែខ្លាំង មិនថាពួកគេរស់នៅប្រទេសណាទេ ឬមានពណ៌ស្បែកដូចពលរដ្ឋនៅប្រេស៊ីល និងម៉ូរីស (ប្រទេសនៅអាហ្វ្រិកខាងកើត) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhqUbN3Depk0p7eo5Z0pAUbBUJqxdVwU5o-ReEQJ8-1zNHk_ACCMAEYSlwc9kdJPerEkl7s_XN9QKXK127BpMnFih0iRAXURFzcnv5Olxu7HUurnTPDdSvmUeExkEWyDRVeqrgMC642_i3kb74kERa-DUKsjheL1h5jhS1BiDOujCbluTeWCpOByWpzDyfD/s632/photo_2025-02-12_11-54-31%20(4).jpg

៤-ខួរក្បាលតូច ៖ អ្នកវិទ្យាសាស្ត្រជឿថា នាថ្ងៃអនាគត មនុស្សនឹងមានខួរក្បាលតូចជាងពេលបច្ចុប្បន្ន ដោយសារបច្ចេកវិទ្យា AI បំពេញតួនាទីក្នុងការគិត វិភាគ និងសម្រេចចិត្តជំនួសមនុស្សកាន់តែខ្លាំង ។ វាអាចធ្វើឱ្យមនុស្សពុំចាំបាច់មានខួរក្បាលធំដូចមុនទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyD5AoVq7SKL2ZltFhx_J9r1T32LpOP6A7ZLq2JMqB-yWncGwrVK0WkAKWDn2SfVnriQbsPrRXxLk9fotI9QBZ0ITx2f6iAR2rAx9GAWMSubAUk6M4Bd2kPNbQiB5vMDxgAEB5xZq2FvWCWW1W6puvGoFd7niidDIlPHsx6HqSU3TOKGMAM22mWPjKo07V/s633/photo_2025-02-12_11-54-31%20(6).jpg

៥-អាចជ្រើសរើសលក្ខណៈរាងកាយដោយខ្លួនឯង ៖ បច្ចេកវិទ្យាហ្សែន ដូចជា ៖ CRISPR-Cas9 នឹងធ្វើឱ្យមនុស្សអាចកែប្រែហ្សែនរបស់ខ្លួន ហើយវាមិនត្រឹមតែការពារមេរោគប៉ុណ្ណោះទេ ប៉ុន្តែមនុស្សនឹងអាចជ្រើសរើសលក្ខណៈរាងកាយ ដូចជា ៖ កម្ពស់, ពណ៌ស្បែក និងកម្រិតប្រាជ្ញា ។ បច្ចេកវិទ្យានឹងធ្វើឱ្យមនុស្សអភិវឌ្ឍន៍លក្ខណៈរាងកាយឱ្យស្របតាមបរិស្ថានជុំវិញដែលខុសៗគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYpKP5fskCH7pYayzoP4tlpzYutOwxasSQZTeTLOowB6exE83jjeCZaoIUiTtwLKcs2sBOtjSPCrX0Y0ch28NmfYHSXPlZyco5rFEg2wwua8ZMoTtPfhtb5Kysx6R43ohFPn_1J45Sh5XGhk60JPW2uu5k4gPeVDLYfwjjZorXcBMQL8Tk6kvFaUTUfT6L/s634/photo_2025-02-12_11-54-31%20(3).jpg

សរុបមក នៅឆ្នាំ៣០២៥ មនុស្សនឹងមានកម្ពស់ទាប មុខមាត់ស្អាត ពណ៌ស្បែកងងឹត និងខួរក្បាលតូច ។ ក្រៅពីនេះ ការរីកចម្រើនផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានឹងបើកឱកាសឱ្យមនុស្សអាចជ្រើសរើស និងកំណត់លក្ខណៈសម្បត្តិរបស់ខ្លួន ៕

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ចេញបកស្រាយ “ហេតុអ្វីសេដ្ឋកិច្ចកើន តែពលរដ្ឋត្អូញត្អែររឿងប្រាក់ចំណូល”

0

ថ្លែងក្នុងវេទិកាស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២៥ លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពន្យល់ និងឆ្លើយតបទៅកាន់សំនួរ ដែរចោទសួរថា៖ “ហេតុអ្វីបានជាសេដ្ឋកិច្ចកើនឡើង ប៉ុន្តែប្រជាជននៅតែត្អូញត្អែរពីការធ្លាក់ចុះចំណូល”។

ជាការឆ្លើយតប លោកបណ្ឌិត ផាន់ ផល្លា បានពន្យល់ថា៖” កំណើនសេដ្ឋកិច្ចដែលបានព្យាករណ៍កើនឡើងដល់៦.៣% នៅឆ្នាំ២០២៥នេះ គឺតាមរយៈកំណើននៃការនាំចេញផលិតផលកាត់ដេរ ផលិតផលមិនមែនកាត់ដេរ និងវិស័យទេសចរណ៍”។

លោកបានលើកឡើងបន្ថែមថា៖ ការកើនឡើងនៃការនាំចេញផលិតផលកាត់ដេរ ក៏បានផ្តល់ចំណូលដោយផ្ទាល់ ដល់កម្មករនិយោជិត ក្នុងវិស័យនេះផងដែរ តាមរយៈការទទួលបានប្រាក់បន្ថែមម៉ោង ដែលអាចជួយដល់ជីវភាពរបស់ពួកគាត់”។

លោកទទួលស្គាល់ថា វិស័យលក់ដុំ និងរាយ នៅមានបញ្ហា ដែលធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដល់ចំណូល។ តែយ៉ាងណាមិញ ការលក់តាមអនឡាញ មានការកើនឡើង។

យោងតាមការព្យាកររបស់ក្រសួងសេដ្ឋកិច្ច នៅឆ្នាំ២០២៥នេះ កំណើនសេដ្ឋកិច្ចត្រូវបានព្យាករណ៍ថា នឹងកើនឡើងដល់ ៦.៣ភាគរយ សម្រាប់មនុស្សម្នាក់ នឹងកើនឡើងដល់ ២ ៩២៤ដុល្លារ៕

រដ្ឋាភិបាលរបស់ Trump មានគម្រោងបិទក្រសួងអប់រំ និងដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ

0

សហរដ្ឋអាមេរិក ៖ រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump មានគម្រោងបិទក្រសួងអប់រំ ព្រមទាំងដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ ។ ការបិទតួនាទីរបស់ក្រសួងអប់រំ នឹងបែងចែកជា២ផ្នែក គឺរដ្ឋមន្ត្រីក្រសួងអប់រំបង្កើតផែនការកាត់បន្ថយទំហំការងារក្នុងក្រសួង និងជំរុញឱ្យសភាអនុម័តច្បាប់បញ្ចប់ការងាររបស់ក្រសួង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWuZrfME4MClCU6ERnbKGdPOhXSYmSrsMxSDtwR5VoAirWST6BLW6GWsOo7aJBVx9DYcsWxl4PvHyK8O4r7c6GlpHueibHfwI8Nrhs0vuKXCkLD6yidWZZHYawMKQCzeJBRffqvc7TEiID6O_Ys26h04Bj3hxgjzusYxMnuOBe-7cVX90ARTEIEI7rmz1k/s1440/image_2025-02-12_10-38-43.png

លោក Trump បានថ្លែងកាលពីថ្ងៃទី៤ ខែកុម្ភៈ កន្លងមកថា លោកនឹងប្រើប្រាស់បទបញ្ជាប្រតិបត្តិដើម្បីបិទក្រសួងអប់រំ ប៉ុន្តែលោកត្រូវតែទទួលបានការគាំទ្រពីសភា និងសហជីពគ្រូបង្រៀនជាមុនសិន ហើយការបិទក្រសួងអប់រំ គឺជាគោលដៅរបស់លោកពេលរកសំឡេងគាំទ្រមុនការបោះឆ្នោត ។ រីឯមន្ត្រីសេតវិមានឱ្យដឹងថា បទបញ្ជាប្រតិបត្តិនឹងចេញនៅខែកុម្ភៈ ដើម្បីឱ្យរដ្ឋមន្ត្រីក្រសួងអប់រំបិទក្រសួង និងអាចពិនិត្យរយៈពេល៩០ថ្ងៃ ព្រមទាំងរង់ចាំមតិពីសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZGBmJY8tFybtGEIoZkG26Hvj1YQ9luYiz3EYwiZYs7R3t_tUXdFMZQmOHD8wJ6JjqqZbZZThsYdCNAUnGyncN3GnEbcasnlx9hxuoCHR0rS0xE1Rb9KbdnVPE_fKBDDG9ZbXF67cJI3skEi2jaq_9JzkiH2y9R1b1V9Qppa21cdQikslc2kJvyWt0wV4_/s3000/image_2025-02-12_10-38-44%20(2).png

លោក Trump បានថ្លែងមកកាន់ប្រព័ន្ធផ្សព្វផ្សាយថា យើងចំណាយប្រាក់យ៉ាងច្រើនជាមួយសិស្សម្នាក់ និងច្រើនជាងប្រទេសផ្សេងៗលើពិភពលោក ប៉ុន្តែយើងបែរជាស្ថិតនៅចំណាត់ថ្នាក់ចុងក្រោយ ។ ដូច្នេះ គួរបណ្តោយឱ្យរដ្ឋនានាគ្រប់គ្រងសាលារៀនដោយខ្លួនឯង ដោយលោកចាត់តាំងឱ្យលោកស្រី Linda McMahon កាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំបិទក្រសួងចោល ។ ប៉ុន្តែព្រឹទ្ធសភាពុំទាន់អនុញ្ញាតឱ្យលោកស្រីកាន់តំណែងនាពេលនេះទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiqghHDq6TD582b6ZMRWOM57oTtrCiFZm0PteK0zT9Hg3ln8h0RrLJTDK6Wtgpe1I4QvOudhM6hAjhfoRXUHniK5HrhYJMxf_T6ov7oFlXupIm28iC591EZZ4-szGUdKZS6ZMFNgz81wI9OLyU9qN2lJG7evc-5de2LDyjWOPdhYDrlRA7f4X48V1ODCvZI/s1440/image_2025-02-12_10-38-42.png
ពេលកាន់តំណែងជាអ្នកដឹកនាំរដ្ឋាភិបាលអាមេរិកអាណត្តិទី១ លោក Trump ធ្លាប់ស្នើឱ្យក្រសួងអប់រំរួមបញ្ចូលគ្នាជាមួយក្រសួងការងារ ប៉ុន្តែពេលនោះ សំណើនេះពុំអាចឆ្លងកាត់ដំណាក់កាលនីតិប្បញ្ញត្តិ ។ កន្លងមក គណបក្សសាធារណរដ្ឋបានរិះគន់ក្រសួងអប់រំ ដែលស្ថិតក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក លោក Joe Biden យ៉ាងខ្លាំង ជាពិសេស រិះគន់រឿងការលុបចោលបំណុលប្រាក់កម្ចីរបស់សិស្ស និងគោលនយោបាយពាក់ព័ន្ធផ្សេងៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNbTMuUiW7UjH3opaDg-2lT0BgiJssDdyS8AMFS2LD0AcwJP7EW9kmDeV9qbdGRrpr9rii23tjesVzzBBxMvP25e3KgRQd2vjCGwKyTUlTynNA8_XBZyAKMG8nKT2eTq0qW6En_ZBfEfL1dxSgKiDzwbZ26Y1IF0W6w7ABj-HuTHJuVsUJTwz9zw06JB4s/s4000/image_2025-02-12_10-38-35.png

ការទទួលខុសត្រូវចម្បងក្នុងប្រព័ន្ធអប់រំនៅសហរដ្ឋអាមេរិក គឺអង្គការថ្នាក់រដ្ឋ ឬស្រុក ។ ក្រសួងអប់រំត្រូវបានបង្កើតឡើងកាលពីឆ្នាំ១៩៧៩ ក្រោមការគ្រប់គ្រងរបស់អតីតប្រធានាធិបតីអាមេរិក លោក Jimmy Carter ដែលមានតួនាទីផ្តល់ប្រាក់ឧបត្ថម្ភក្នុងគម្រោងផ្សេងៗ ដូចជា ៖ គម្រោង Title One បានផ្តល់ប្រាក់ឧបត្ថម្ភពិសេសដល់សាលាដែលមានសិស្សក្រីក្រច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhwzGXgnGyG7rSJwmBuy-hsGL2jhtcxCycrdCpXbegURquYHUeynDJ-bnHBmygkj_wADbLzAr5NtXqOH0xDbm4UFXJVynPfKUwQZKNt6nyR_fHOTfcZXizhHYJ1dbVPSQu49RxHNr1IhKBW8J-706wBpBeneKa6mXQjrfQ_UmERQuntv0aIA5kYLPz0_3zD/s1024/image_2025-02-12_10-38-44.png

កាលពីថ្ងៃទី៤ ខែកុម្ភៈ លោក Trump បានចុះហត្ថលេខាលើបទបញ្ជាដកអាមេរិកចេញពីភ្នាក់ងារអង្គការសហប្រជាជាតិ ព្រមទាំងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (UNHRC) និងទីភ្នាក់ងារជំនួយ និងកិច្ចការអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ។ បទបញ្ជានេះ ក៏រួមបញ្ចូលទាំងការពិនិត្យតួនាទីរបស់អាមេរិកក្នុងអង្គការយូណេស្កូ ហើយមន្ត្រីសេតវិមានបញ្ជាក់ថា ការដកខ្លួនចេញរបស់អាមេរិក គឺជាការតវ៉ាទៅភ្នាក់ងារអង្គការសហប្រជាជាតិទាំងនេះដែលអគតិចំពោះអាមេរិក ៕

អត្ថន័យ និងសារៈសំខាន់នៃបុណ្យមាឃបូជា

0

មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃសីលពេញបរមី ១៥កើត ខែមាឃ។

បុណ្យមាឃបូជា ប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រឹត្តការណ៍សំខាន់២របស់ព្រះសម្មាសម្ពុទ្ធ។

ព្រឹត្តិការណ៍ទី១ គឺនៅពេលដែលព្រះអង្គប្រជុំព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ជាការប្រជុំលើកដំបូងបង្អស់ដើម្បីប្រកាសបង្កើតព្រះពុទ្ធសាសនា នៅឯប្រទេសឥណ្ឌាកាលពីជិត៦០០ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គបានត្រាស់ដឹងបានចំនួន៩ខែ។

ព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ(សត្រូវ)។ ការប្រកាសនេះ កើតឡើងនៅថ្ងៃទី១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនពេលព្រះពុទ្ធចូលព្រះបរិនិព្វាន៣ខែ។

តាមរយៈពិធីបុណ្យមាឃបូជានេះ ព្រះពុទ្ធអង្គបានបង្រៀនមនុស្សឱ្យប្រព្រឹត្តិនូវអំពើល្អដើម្បីទទួលបានសុខភាពផ្លូវចិត្តល្អ។ ម៉្យាងវិញទៀត ក្នុងឋានៈជាពលរដ្ឋរស់នៅក្នុងសង្គមមួយ គឺត្រូវតែចេះស្រលាញ់សាមគ្គី អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក មិនរើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឬសាសនា៕