ហង្ស ម៉ានីតា ត្រូវបានហ្វេនៗជាច្រើនទន្ទឹងរង់ចាំការវិលត្រឡប់មកវិញជាថ្មីរបស់នាងក្នុងការតំណាងប្រទេសកម្ពុជាលើកម្មវិធីបវរកញ្ញាបន្ទាប់ពីការប្រកួតបវរកញ្ញាចក្រវាលឆ្នាំ២០២២។ ស្របពេលមានការរំពឹងថា ម៉ានីតា អាចនឹងចូលប្រកួត Miss World 2025 នោះហ្វេនៗនឹងត្រូវខកចិត្តជាថ្មីព្រោះនាងបញ្ជាក់ថានឹងមិនតំណាងកម្ពុជាប្រកួតកម្មវិធីនេះនោះទេ។
.png)
នៅថ្ងៃទី២៥ ខែមីនា ហង្ស ម៉ានីតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២២ បានបញ្ជាក់ជាភាសាអង់គ្លេសទៅកាន់ហ្វេនៗដែលមានខ្លឹមសារថា «នាងនឹងមិនធ្វើជាតំណាងប្រទេសកម្ពុជាក្នុងការប្រកួត Miss World 2025 ខាងមុខនេះ។ ម៉ានីតា ថា នាងយល់ពីអារម្មណ៍នៃការខកចិត្តរបស់អ្នកគាំទ្រ ប៉ុន្តែក៏ចង់ស្វែងយល់ចំពោះការសម្រេចចិត្តដ៏លំបាកនេះដែលនាងត្រូវធ្វើ។ ដោយសារបញ្ហាផ្ទាល់ខ្លួន និងពេលវេលាដ៏ខ្លីខាងមុខនាងមិនអាចបំពេញកាតព្វកិច្ចរបស់បវរកញ្ញាពិភពលោកកម្ពុជាបានទេ ហើយវាជាទំនួលខុសត្រូវសម្រាប់នាងក្នុងការទទួលតួនាទីដ៏សំខាន់នេះ ប្រសិនបើនាងមិនអាចបំពេញវាឱ្យអស់ពីសមត្ថភាព។
.png)
ម៉ានីតា បានសុំការអធ្យាស្រ័យដោយស្មោះអស់ពីដួងចិត្ត និងអរគុណទៅកាន់អ្នកគាំទ្រ ដែលនាងទទួលបានការគាំទ្រចង់ឱ្យមានការតំណាងប្រទេសកម្ពុជាម្តងទៀត។ ក្នុងនោះ ហង្ស ម៉ានីតា បានសម្តែងការជឿជាក់សម្រាប់អ្នកតំណាងឆ្នាំនេះនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព រួមទាំងក្រុមការងាររៀបចំ CIM ផងដែរ។
បើតាមផេកគាំទ្រវិស័យបវរកញ្ញាបានបង្ហាញដែរថា ហង្ស ម៉ានីតា មានធុរៈផ្ទាល់ខ្លួនរយៈពេលមួយឆ្នាំពេញនៅសហរដ្ឋអាម៉េរិកផងដែរទើបធ្វើឱ្យនាងមិនអាចចូលរួមប្រកួតបាន។
គួរបញ្ជាក់ផងដែរថា ហង្ស ម៉ានីតា មានម្តាយជាជនជាតិខ្មែរនិងឪពុកជាជនជាតិបារាំងហើយនាងអាចនិយាយបាន៤ភាសា គឺភាសាខ្មែរ អង់គ្លេស បារាំងនិងអេស្ប៉ាញ៕










