កញ្ញា ឆន ស្រីណេត TOP5 Miss Universe Cambodia 2024 បានចេញវីដេអូទាំងយប់ពេញដោយអារម្មណ៍ខ្សឹកខ្សួលក្រោយពីឃើញមានការខម្មិនទៅកាន់លោក ខេមរា ដែលជាកូនខ្មែរកម្ពុជាក្រោមកំពុងចូលរួមប្រកួតកម្មវិធីសម្រស់ហៅលោកថាជា «យួ.ន»។ ស្រីណេត ថាកូនខ្មែរនៅកម្ពុជាក្រោមប្រៀបដូចជាកូនកំព្រាព្រោះនៅទីណាក៏គេមិនទទួលស្គាល់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3vhiPvE_V-VBDOnxM49UG3gU0NyQvaBospcjH2N0-N_vFW85HcJS5JvccaP-wNhb_D12QTsUN3E-n2_odGZl-4k4KZS6sjUTIpDFnMM_WYkswJiscV97iWtvBt81K5oKF_7NvmJYkwW56jP7BRQkhhE2bHRdpgvjr9XceZzOp9k1xtPl3a1vs5XWcrbdh/s2048/image_2025-03-19_15-04-02.png
ចេញវីដេអូជាង៣នាទី ឆន ស្រីណេត បាននិយាយថាវីដេអូរបស់ ថាច់ ខេមរា ដែលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានក្នុងការដែលចូលរួមប្រកួត Mister Supranational Cambodia 2025 មានការចូលខម្មិនច្រើនហើយមានអ្នកចូលខម្មិនជាច្រើនថាចោទទៅលើ ខេមរា ហៅសុទ្ធតែ យួន និយាយខ្មែរមិនច្បាស់។ បវរកញ្ញារូបនេះបន្ថែមថាពួកគេ(នាងនិងខេមរា) គឺជាខ្មែរកម្ពុជាក្រោមមានការនិយាយបែបនេះជាក់ស្តែងដូចជានាងសំណាងដែលបានមករស់នៅខ្មែរចូល៥ ៦ឆ្នាំទើបអាចប្រើពាក្យខ្មែរបានច្រើន ហើយបងប្អូនខ្មែរកម្ពុជាក្រោមសឹងតែ៩០%លាយពាក្យវៀតណាមខ្លះៗពីរបីពាក្យក្នុងនោះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiemWH8RuNlJ5VC2F45oLIUoqycp9Ic9jTaven_TmoxMfIW1t_XXYs8VcaxU82iFA4yndVpODEpUfCJv8qdFJjgWzSlBrAExqTLoNwWz6NGtkKpA3iIe5Wdv61DNhkzr6IBcXU4xjq7zLsbllB86cA8OKDdG0C8SPGT_-CDDN2qaUgiDHrHLpIE-aFtDPf2/s2048/image_2025-03-19_15-04-05.png
ឆន ស្រីណេត បានបញ្ជាក់ថាការនិយាយលាយនេះព្រោះតែមិនអាចទប់ទល់បានព្រោះនិយាយច្រើនជំនាន់ហើយតែសំណាងហើយនិយាយខ្មែរបានចឹងបើសិននៅទីនោះ(កម្ពុជាក្រោម) គ្មានសាលា គ្មានការបណ្តុះបណ្តាលខាងភាសាខ្មែរ តែពួកគេអាចរក្សាបាននូវភាសានិយាយ ទំនៀមទម្លាប់ខ្មែរ។ ស្រីណេត បានសង្កត់ធ្ងន់ថា សម្រាប់ខ្មែរក្រោមមិនភ្លេចកំណើតខ្លួនឯងទេទោះបីជាពួកគេបញ្ចេញសំឡេងបែបនេះ និយាយមិនសូវច្បាស់ ឈាមដែលរត់នៅក្នុងខ្លួនគឺខ្មែរ…។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhYxy3Yw1zeJUgACC_WNKdVXjqePAzp5aMZm2p0nY8hSSb0ZB2GSk0zmitLvW_Q5uAImrVAzhDO1V1ERGdZDB9GB7W9QWf8go86ow0aEvkxQtbc5RrQfvNXtkFwT3juU_E-BKQfgtXEk0hC0j7Y2rACksNcIdDdu8PfjS-aD4oBQd64i24llG0u3FDTZfA/s2048/image_2025-03-25_08-36-02.png

    TOP5 Miss Universe Cambodia 2024 រូបនេះបង្ហាញអារម្មណ៍ដោយក្តីអន់ចិត្តដែរដែលគេហៅមួយម៉ាត់ៗថា យួនៗៗ ហើយនៅទីនោះវៀតណាមគេហៅថាខ្មែរ ប៉ុន្តែខ្មែរគ្នាឯងហៅថា យួន ។ ស្រីណេត ពោលទាំងទឹកភ្នែករលីងរលោងដោយក្តីអន់ចិត្តព្រោះរឿងនេះធ្លាប់ធ្លាក់លើខ្លួននាងដែរតែទប់អារម្មណ៍ សម្រាប់បងប្អូនខ្មែរកម្ពុជាក្រោមផ្សេងទៀតដែលបញ្ចេញសូរស័ព្ទសំឡេងបែបនេះគេហៅពួកគាត់ថា យួន ហើយនេះពិតជាឈឺចាប់ណាស់។
    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuc_Q6qv-ya1JeGIBl1clasYhpcgrar4UPTYfn5RVnQJaus9MPwuEedXqUAuBfj4fDVnTQaHqY-2G32CKKmRGa6UWDDAFfPVtrGzX75AHmUfXBw8IQAvt8CLIburSnvslPPdugdoZENnEGkut4o4lFICiwYjs51m0DDK4qPeL4zzptO1WwCPxglfPasNBz/s2048/image_2025-03-25_08-36-04.png
    បវរកញ្ញា ឆន ស្រីណេត ថាខ្លួនជាខ្មែរប៉ុន្តែគេចោទថាជា យួន នៅទីនោះគេចោទថាខ្មែរ ប្រៀបដូចជាកូនកំព្រាម្នាក់នៅទីណាក៏គេមិនទទួលស្គាល់។ កញ្ញាបានបញ្ជាក់ថា ខ្មែរកម្ពុជាក្រោមជាខ្មែរសុទ្ធហើយបើគាត់កាត់វៀតណាមក៏គិតថាគាត់មានឈាមខ្មែរនៅក្នុងនោះដែរបើសិនជាគាត់មិនភ្លេចកំណើតខ្លួនឯងជាខ្មែរ ដឹងច្បាស់ថាជានរណាមានដូនតាជាខ្មែរ…។ ស្រីណេត ក៏បានសំណូមពរចុងក្រោយដែរថាមុននឹងមានការបញ្ចេញមតិសូមគិតពិចារណាព្រោះវាប៉ះពាល់អារម្មណ៍៕