Home Blog Page 616

អត្ថន័យ និងសារៈសំខាន់នៃបុណ្យមាឃបូជា

0

មាឃបូជា គឺជាពិធីបុណ្យដ៏សំខាន់មួយនៅក្នុងព្រះពុទ្ធសាសនា។ ពិធីបុណ្យនេះ ត្រូវបានពុទ្ធសាសនិកគ្រប់ប្រទេសប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃសីលពេញបរមី ១៥កើត ខែមាឃ។

បុណ្យមាឃបូជា ប្រារព្ធឡើងក្នុងគោលបំណងរំលឹកដល់ព្រឹត្តការណ៍សំខាន់២របស់ព្រះសម្មាសម្ពុទ្ធ។

ព្រឹត្តិការណ៍ទី១ គឺនៅពេលដែលព្រះអង្គប្រជុំព្រះភិក្ខុសង្ឃចំនួន១២៥០អង្គ ជាការប្រជុំលើកដំបូងបង្អស់ដើម្បីប្រកាសបង្កើតព្រះពុទ្ធសាសនា នៅឯប្រទេសឥណ្ឌាកាលពីជិត៦០០ឆ្នាំមុនគ្រិស្តសករាជ នាថ្ងៃទី១៥កើត ខែមាឃ ក្រោយព្រះអង្គបានត្រាស់ដឹងបានចំនួន៩ខែ។

ព្រឹត្តិការណ៍ទី២នៃពិធីបុណ្យមាឃបូជា គឺដើម្បីរំលឹកដល់ថ្ងៃដែលព្រះពុទ្ធប្រកាសដាក់ព្រះជន្មាយុសង្ខារនៅចំពោះមុខមារ(សត្រូវ)។ ការប្រកាសនេះ កើតឡើងនៅថ្ងៃទី១៥កើត ខែមាឃ ឆ្នាំម្សាញ់ មុនពេលព្រះពុទ្ធចូលព្រះបរិនិព្វាន៣ខែ។

តាមរយៈពិធីបុណ្យមាឃបូជានេះ ព្រះពុទ្ធអង្គបានបង្រៀនមនុស្សឱ្យប្រព្រឹត្តិនូវអំពើល្អដើម្បីទទួលបានសុខភាពផ្លូវចិត្តល្អ។ ម៉្យាងវិញទៀត ក្នុងឋានៈជាពលរដ្ឋរស់នៅក្នុងសង្គមមួយ គឺត្រូវតែចេះស្រលាញ់សាមគ្គី អធ្យាស្រ័យ យោគយល់គ្នាទៅវិញទៅមក មិនរើសអើងប្រកាន់ជាតិសាសន៍ ពណ៌សម្បុរឬសាសនា៕

ថៃបន្តអនុវត្តវិធានការក្តៅ! កាត់ផ្តាច់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទដែលបញ្ជូនទៅក្រុមឆបោកអនឡាញនៅក្រុងប៉ោយប៉ែត

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ កងកម្លាំងសមត្ថកិច្ចថៃ ភ្នាក់ងារទូរគមនាគមន៍ជាតិ និងក្រុមហ៊ុនផ្តល់សេវាកម្មអ៊ីនធើរណេត បានសហការគ្នាត្រួតពិនិត្យសេវាអ៊ីនធើរណេតនៅបរិវេណស្ថានីយរថភ្លើងព្រំដែនបានឃ្លងលឹក-ប៉ោយប៉ែត ក្រោយទទួលដំណឹងថា បរិវេណនេះមានការលួ.ច ភ្ជាប់សេវាអ៊ីនធើរណេតទៅឱ្យក្រុមឆបោកអនឡាញនៅទីក្រុងប៉ោយប៉ែត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxwn8MlOQdP4ln2EUY8jWWuM2pj5gpRv3-9x1GonCrMNNwb7d5nMJRANOBuJD3VAN23U7Xr4NARGkGqOV-k23dorhT3RxFds49-dh6Uc-Q9RAc2tgqgL0-bklXbZmFceR9J-ry7AsxnS4IKGzvRaZGSvr-YMMbuh49k41mWxEmRo11mwq3kBo1mbUZeIBU/s1188/photo_2025-02-12_09-29-51%20(2).jpg

បើអាជ្ញាធររកឃើញថា បណ្តាញអ៊ីនធើរណេតណាមួយពុំបានសុំច្បាប់អនុញ្ញាតត្រឹមត្រូវ អាជ្ញាធរនឹងកាត់ផ្តាច់បណ្តាញនោះភ្លាម ដែលលនេះជាការអនុវត្តវិធានការក្តៅរបស់រដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដើម្បីដោះស្រាយបញ្ហាក្រុមឆបោកអនឡាញបង្កើតទីតាំងនៅប្រទេសជិតខាង និងបោកប្រាស់ពលរដ្ឋថៃ ។ សមត្ថកិច្ច និងភ្នាក់ងារទូរគមនាគមន៍ជាតិបានកាច់បណ្តាញអ៊ីនធើរណេលើបង្គោលសេវាទូរស័ព្ទខ្នាតធំនៅក្រោយផ្សារបេនចាវ៉ាន់ ជាប់ផ្សាររុងក្លឿ ព្រមទាំងរុះរើខ្សែបណ្តាញចុះពីបង្គោលទាំងអស់ និងរុះរើប្រព័ន្ធអ៊ីនធើរណេតបែរមុខទៅប្រទេសកម្ពុជា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-Nxt0VlPB1ARkx1R1l4FP-v_oT7LN6rLvXtWVdkBseb0KNvf_NZGYCejWMn2RO-cm6rIIf146s1Z_DvXI22mzx5j6xviThb_hqL32yLPjzfGameodUaYWlyHQH-103RvTlLL0-5mWa_TMtPGQa2hEuvIxOM-g1deAJ3UtsF2k_8IxIdXt4hiTdEXZg7xW/s696/photo_2025-02-12_09-29-51%20(3).jpg

ការកាត់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទ ក្រោយពីសមត្ថកិច្ចទទួលដំណឹងថា ក្រុមឆបោកអនឡាញមានទីតាំងនៅទីក្រុងប៉ោយប៉ែត ប្រើប្រាស់អ៊ីនធើរណេត និងសេវាទូរស័ព្ទរបស់ថៃដើម្បីបោកប្រាស់ពលរដ្ឋថៃ ។ ពួកគេប្រើប្រាស់ Sim Box នៅតាមព្រំដែនជាច្រើនកន្លែងជាប់កម្ពុជា ហើយសមត្ថកិច្ចជឿថា ក្រោយការអនុវត្តវិធានការរឹតបន្តឹង នឹងអាចកាត់បន្ថយការប្រើប្រាស់ Sim Box សម្រាប់ការហៅទូរស័ព្ទបោកប្រាស់ ពីព្រោះទីតាំងរបស់ក្រុមឆបោកអនឡាញនៅកម្ពុជា អាចប្រើប្រាស់សេវារហូតដល់១០០មេហ្គាបៃក្នុង១ខែ ហើយបណ្តាញអ៊ីនធើរណេតខ្លះបញ្ជូនពីថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgJ3mBHpPgLtSBoDt7omy9kDnU5EFAmvmg7j_6s6tHY5amOFn-tflsaUDIVxnRCTjAR1q8mA4SE-6t9iE_ZDMqfUn_nl_48554IGJkAcYFAe2-58Oehnr4UOVJM6JY2TtWkq_RFQBWZgs0oXGhyphenhyphengRWFxxEApGSCwuRKMBCjAO5TI5WUIcFa_RMnXHOwZgl/s696/photo_2025-02-12_09-29-51%20(4).jpg

ភ្នាក់ងារទូរគមនាគមន៍ជាតិឱ្យដឹងថា បានកាត់បណ្តាញអ៊ីនធើរណេត និងសេវាទូរស័ព្ទនៅតាមបរិវេណព្រំដែនខេត្តស្រះកែវ ដែលពុំបានសុំការអនុញ្ញាតត្រឹមត្រូវតាមច្បាប់ ឬគ្មានម្ចាស់ច្បាស់លាស់ ដើម្បីទប់ស្កាត់ក្រុមឆបោកអនឡាញ ខណៈបច្ចុប្បន្ន ពលរដ្ឋថៃចាញ់បោកតាមអនឡាញកាន់តែខ្លាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7lx5Ka1ky32B-aCcTqLnIBaPPM0DibQ0T94a9UCZScosUN-x38He2QmPL1sgu9zx_tLBKiJDAKHhDO1zgqz5UcgO99RBcWHs1NUg2SspLsNUIQjPntQWdufIIsYEnGv3RMZxd2_-R7EmC8PyDPja_58ImYkKoRf-b2v_Lwwc6J4C8tR1WjMBTJsi4K451/s696/photo_2025-02-12_09-29-51%20(5).jpg

តាំងពីថ្ងៃលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ កាន់តំណែងជានាយករដ្ឋមន្ត្រី ថៃមានករណីបោកប្រាស់តាមអនឡាញ រហូតដល់៥៥៧,៥០០ករណី និងខាតបង់ប្រាក់ចំនួន៨៦,០០០លានបាត ។ ហេតុនេះ រដ្ឋាភិបាលថៃបានដោះស្រាយបញ្ហានេះជាបន្ទាន់ ដោយសារវាមិនត្រឹមជាការបោកប្រាស់ឱ្យផ្ទេរប្រាក់ប៉ុណ្ណោះទេ ប៉ុន្តែបានបង្កអសន្តិសុខក្នុងសង្គម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvW2A3CTrFLrWLXCXyrvKmYGpEL-Rs_sZcrDpzqgHG51bDjJXqmWbXeBlEw0772N9HmOuvXNycJErgKZFnwSplnPcUVSWREP1SDK03Ql_9BKM3D5l3MbUfgPz-2jNy0KXoPIV-JrHSqli7UoV3le9LIA06v2P0eIkyYNXHBvZLPLBMC0olD7lo2Dm4hkMt/s696/photo_2025-02-12_09-29-51.jpg

លោកស្រី ផេថងថាន បានបញ្ជាឱ្យស្ថាប័នពាក់ព័ន្ធចាត់វិធានការក្តៅចាប់ពីថ្ងៃទី៥ ខែកុម្ភៈ ដោយកាត់ភ្លើង, អ៊ីនធើរណេត និងប្រេងឥន្ធនៈរបស់ក្រុមឆបោកអនឡាញ នៅតំបន់៥ ព្រំដែនជាប់មីយ៉ាន់ម៉ា ព្រមទាំងប្រកាសស្រុកជាប់ព្រំដែន៥ របស់ខេត្តតាក គឺជាតំបន់គ្រប់គ្រងពិសេស ។ ប៉ុន្តែក្រោយពីថៃកាត់បណ្តាញអ៊ីនធើរណេតក្រុមឆបោកអនឡាញនៅព្រំដែនមីយ៉ាន់ម៉ា ក្រុមឆបោកទាំងនេះបានប្តូរទីតាំងមកកម្ពុជា ៕

មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញការឆេះព្រៃនៅខេត្តត្រាត

0

នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥ មានគេហទំព័រសារព័ត៌ឈ្មោះnationthailand បានចេញផ្សាយអត្ថបទមួយ ក្រោមចំណងជើងថា៖ “ភ្លើងឆេះព្រៃនៅកម្ពុជាចេះឆ្លងទៅព្រៃឈើនៅភ្នំ Banthat ខេត្តត្រាតរបស់ ប្រទេសថៃ និងបណ្តាលឱ្យគ្រាប់មីនផ្ទុះ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioVErVyzVpcN5Edvz9JLxE04aeIbY_az3iEhGjNtd1x0sIfh2vlyfu4xqFDhz5jqwOqL7c85jXWKw1tRwOKcArcxSLrnOgyFtWrehNCsIjlfOfUPrKsKoM9eFaSFsUoWnrGJ7G1Hxhj7EHh5IXd5TxMGonE2bh0PFVGTWmZ5ZrpJKV0Z_pO3DrqMwcH_hv/s2000/image_2025-02-12_09-35-37%20(2).png

ពាក់ព័ន្ធនឹងករណីនេះ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ បានប្រកាសបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចុះផ្សាយខាងលើ ដោយរូបភាពដែលសារព័ត៌មានថៃនេះ ចុះផ្សាយ គឺជារូបភាពភ្លើងឆេះព្រៃនៅ ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgP-3Jerfm9wb92h4LgJRl4-XWJpTwDC2qVHBr5vQysQ4d5KXs9YJPSSQx2YKs2pcc2DD7zHshcqECCK_JtYPy7kIPwhfKjJJKPUPYYAUJqcN5HBkd940a1nOI0-Ur7UhPOJTDJiaKaePUx24E4tKVDaxqcuKKRbJY3xHCnWTSZW-6yHXHJhkRW8mj9W6pc/s2000/image_2025-02-12_09-35-39%20(2).png
ការឆេះព្រៃនៅភ្នំ Banthat ខេត្ត គ្រាត ប្រទេសថៃ គឺពុំមានការពាក់ព័ន្ធនឹងប្រទេសកម្ពុជាដូចដែលបានចុះផ្សាយនៅគេហទំព័រខាងលើនោះ ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtwkNVaOGXsa3aEabClpv3ktNwo2cYVEkiFBD-Sx9CindEGAtV91WP3_C-U5zlKHE9QEJNb8HOzxf_ViwiILPplp8B7C_4oPF5Fi8z3J9H8MkCmW5Y9V1d15pOUL11wgczJfa34aE7O2aN-wk3F69jM5EB7NOe2W9-YfD0Srv4Qtqest5xG8johTAx70PQ/s1280/image_2025-02-12_09-35-36%20(2).png

ដោយឡែក នៅភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីភ្លើងឆេះស្មៅ អំបោស និងដើមស្បូវតិចតួចប៉ុណ្ណោះ ដែលទីតាំងនោះពុំមានព្រៃស្រោង ឬដើមឈើធំៗដូចការចុះផ្សាយ របស់សារព័ត៌មានខាងលើនោះឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgv2hcGHvH4Kv17-rsmZhFQLtn0hagXTLoXbIOfYd9-Dsx3KeuE36J-eoxAiDERDR-ZuNAVc_vuzKhwMJp16tnuDhPZ6MfBX_OjOWPpZAPawJ2pHwhwcBQPWNa8oLJKe2AHlFI-uTOjFoGZhqnymFKH1FwSIGClgrW4eelmAnGrI14maWj_ytw09po9BmaC/s1280/image_2025-02-12_09-35-36.png

ចំពោះករណីនេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានអន្តរាគមន៍ និងចាត់ វិធានការបានទាន់ពេលវេលាក្នុងការទប់ស្កាត់ និងពន្លត់ភ្លើងឆេះនោះមិនឱ្យមានការឆេះរាលដាល និងពុំមានការប៉ះពាល់ដល់អាយុជីវិតមនុស្ស សត្វ និងជីវៈចម្រុះនៅទីនោះទេ៕

 

ក្រុមហ៊ុនហួវៃបានសម្ពោធនូវ HUAWEI MatePad 11.5 2025 តម្លៃចាប់ពី $299ដុល្លា ដំបូងគេ ប្រើកម្មវិធី Office កុំព្យូរទ័រ Version ដំឡើងមកស្រាប់ , Word , Excel , PowerPoint ដូច Microsoft Office ក្នុងកុំព្យូរទ័រ និងកម្មវិធីកាត់តវីដេអូផ្តល់ License ឥតគិតថ្លៃមួយជីវិត និង HUAWEI Watch Fit 3 តម្លៃ $99 សាកម្តងប្រើ 10 ថ្ងៃ ភ្ជាប់បានទំាង iOS & Android លក់ជាផ្លូវការក្នុងប្រទេសកម្ពុជា

0

ផ្ទុះកក្រើកទីផ្សារទៀតហើយសម្រាប់ដើមឆ្នាំ 2025 ក្រុមហ៊ុនហួវៃបានសម្ពោធនូវ Tablet ជំនាន់ថ្មី គឺ HUAWEI MatePad 11.5 2025 និង HUAWEI Watch Fit 3 មកកាន់ប្រទេសកម្ពុជា ដោយមានការចូលរួមពី តារាកក្តិយសតារា influencer លោក ហេង វិសាល និង ស្រីនា, Tech Review លោក Jerry ថៃ ហៅ ប្រាប់ចំៗ និង Content Creator លោក ទិត ហាវហ៊ាង សិស្សឆ្នើមនិទ្ទេស A ចូលរួមផ្តល់នៅបទពិសោធន៍ល្អក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj4FLYQ7_bVqWChlBlPIi83teOh2uKRe7aOBoeSJBHCzRg801SJZi8fM9kfVjPTTWSMMiiWlRTquCKFVGEuhNnyLzOpF4j8QQhd8YYi_2VgFLzghULnMrwc1iW2wiLClxnzmySsWsCKrqdRpYRz_oM_T1N7r-rVqbYChj6VbxpCxXpAcovr1qo-qisUQthl/s6000/DSC08235.JPG

MatePad 11.5 2025 មានចំណុចពិសេសដូចជា៖

ចំណុចពិសេសទី 1: ជាធេប្លតដបូងគេតម្លៃជាង ពីរយដុល្លា ផ្តល់ជូនកម្មវិធី Office Word, Excel, PowerPoint , PDF ផ្តល់ License ឥតគិតថ្លៃមួយជីវិត ដូចទៅនឹង Microsoft Office ក្នុងកុំព្យូទ័រប្រើប្រាស់ដោយមិនផ្លាស់ប្តូរ Format នៅពេលយើងយក File យក File ពីថេប្លេតទៅបើកក្នុង កុំព្យូទ័រ ឬ យលហ្វាល់ពីកុំព្យូទ័រទៅបើក្នុង ថេប្លេត ជាពិសេសអាច ប្រើ Font ខ្មែរបានជាង 400 ហ្វុន និង វាយអក្សរខ្មែរយូនីកូដដូចកុំព្យូរទ័រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhe_s-XEQZG3HJ7DnB9X1qFF3YOW8mMi1TAuRk4K8_H1HzrAEI-MCda4wi2TXiZXQ8qzJhyJdL1ywXzOwrNUnPj1LEFJjkN2VD8d1Hc3HlvxCVKe7rKwoLgNv_Fzf_xR98xr4YFtORixSMafOs6b0wIVVvA_TgDRlu67EFyr4DSlL92nBwsU9rgqtHNvlCT/s6000/DSC08089.JPG
ចំណុចពិសេសទី 2៖ ផ្តល់ជូនការដូសរុបលើសពី $400 មានដូចជា ៖ ការផ្តល់ជូននូវក្តារចុច Original HUAWEI Smart Keyboard មានតម្លៃ $129 កាន់តែងាយស្រួលក្នុងវាយឯកសារជាទម្រង់កុំព្យូទ័រ ។
*ផ្តល់ជូនប៊ិចឆ្លាតវៃ Original HUAWEI M-Pencil 3rd ជំនាន់ទី 3 គាំទ្រការប្រើមុខងារ Tool ក្នុងកម្មវិធី Office ក្នុងកម្មវិធីNote ឬ សម្រាប់ការគូររូបែប Digital Art ជាដើម ។
*ផ្តល់ជូន Bluetooth Mouse មានតម្លៃ $19, កាបូប នឹង ខ្នើយកើយក តម្លៃសរុប $29
* ផ្តល់ជូនកម្មវិធីកាត់តវីដែអូ Petal Clip ឥតគិតថ្លៃជីវិត ប្រើអក្សរខ្មែរបាន 100% ជំនួសអោយកម្មវិធីកាត់តវីដេអូ Capcut ចំនេញ $89 ក្នុង ១ឆ្នាំ មានមុខងារប្រើប្រាស់ស្រដៀងនឹង Capcut ។
*ផ្តល់ជូននូវ កម្មវិធី HUAWEI Note ជំនាន់ថ្មី ផ្តល់ជូនមុខងារកាត់ត្រាបែប Professional មុខងារ Note Reply ដែលអាច Record Voice ជាសំឡេងពេលកំពុងគាត់ត្រា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBqo0OlrFTlTeVs-uCJcrX1EmGLNrYbvRHqXIRH-jBM-8T_hhlM7QVqAgBzjeMapU4zVTAInigY3BHH2HhRzfJ1c5hDnms_XUZViVEXxWg3BnfTlJmUca4WlqyhP0yFmYw-heAnbLAAaQRqGromDZ-V3q4RGz8iMM-ieRvmB48LNSL9h715uJgeFZSoQOW/s6000/DSC08112.JPG
ចំណុចពិសេសទី 3 ដំណើរការដោយយ HarmonyOS 4.2 ជំនាន់ចុងក្រោយ ទទួលបានបទពិសោធន៍ប្រើប្រាស់ស្រដៀងនឹង Laptop ចំពោះអេក្រង់មានទំហំ 11.5″ កម្រិត Refesh Rate 120 Hz ផ្តល់នៅ Resolution កម្រិត 2.2K តួរផលិតពីអាលុយមីញ៊ូម កម្រាស់ស្តើងស្រាល បំពាក់ Speaker 4 គ្រាប់បែប Surround Sound, អស់បារម្ភរឿង ប្រើប្រាស់ Google Apps ដូចជា Gmail, Google Maps Google Classroom ,… មានស្រាប់នៅក្នុង Huawei AppGallery ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjpP8FgArM5QYnTgbSVBQoH_JAdGelbpAmTc_BeGWecBhIGZBUHR3O9W12abDqB8WZ6tNsY55BTuil-QxmPP80EawPYPXHUDhxW0SlaW7mDqTAHpAu_hlmI4fC1PyvuPB-kBT175hRxVNVq4cDiIU_GT_JLCJ7srmVznomyECADGNrE694a9Iv7h-We30vp/s6000/DSC08118.JPG
សម្រាប់ អ្នកធ្វើការ រដ្ឋបាល, ការងារ Office អ្នករកស៊ី ម្ចាស់អាជីវកម្ម ឬ សិស្សនិស្សិត កំពុងស្វែងរក Tablet តម្លៃ $299ដុល្លាឡើងទៅទទួលបានការដូលើសពី $400 Tablet ជំនាន់ថ្មី Huawei MatePad 11.5 2025 នេះជាជម្រើសដ៍ល្អបំផុតសម្រាប់ដើមឆ្នាំ 2025នេះ !
សម្រាប់អតិថិជន មិងចង់ចំណាយលុយច្រើនទិញ Apple Watch ឬ ធុញនឹងការសាកថ្ម ក្រុមហ៊ុនហួវៃបាននាំយកមកនូវ Huawei Watch Fit 3 រចនារូបរាងដូច Apple Watch តម្លៃត្រឹម $99 តម្លៃធូរជាង Apple Watch 3 ដង សាកថ្មម្តងប្រើ 10ថ្ងៃ បំពាក់មុខងារ សុភាព និង កីឡាសុក្រិត មានមុខងារ Bluetooth Call អាចភ្ចាប់បានគ្រប់ស្មាតហ្វូន Android និង IOS ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijntpZ5dD1zFiNjJK5vjX7pODHJE2x3R_WdRt2jH8cBRoTa6BB7SS2TLYKa6Ivv2fbbVaG7gM3R7vE-lI6pN7W0N4mtxZyCwe9dso1cOFscEY4Q8vkwqNvjlA21a-gdEpVcjsDjYZifqzOVZFKhh5jLeHomFxJl7NA-MdQMqWH1VH8OdI9UqcfRJALDsYC/s6000/DSC08124.JPG
អតិថិជនអាចរកជាវ Huawei MatePad 11.5 2025 និង Huawei Watch Fit 3 នៅតាមបណ្តាហាងដៃគូរសហការ នឹង Huawei Showroom ទូរទាំងប្រទេសកម្ពុជា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEim53kM6utfBLQOo5F86ZTp-P6GDIyXx4qp3Knl4qtRKPFN3ZpqqFDdv6zafuhnmC_9tau3w2GIX6gm6Vowbi5aI1PlfsuPqUpV8CQIvNya891aHXzKjxEQ8JMOS-PJlJl-_GiW2vySyqwigLJA5j9uHN44N-XDwVLwkIKW9znlH0WH1uHjhO8VMp0HVAFd/s6000/DSC08197.JPG

រ៉េត ស៊ូហ្សាណា និង យូហៃ ទំនងមានអ្វីពិសេស

0

តារាចម្រៀងដ៏ស្រស់សោភា រ៉េត ស៊ូហ្សាណា និងម្ចាស់ពាន យូហៃ បានធ្វើឱ្យអ្នកគាំទ្រជ្រួលច្របល់ក្នុងចិត្តពោរពេញដោយពណ៌ស៊ីជម្ពូរបន្ទាប់ពីផលិតកម្មបង្ហោះវីដេអូមួយ។ ការបង្ហាញបែបនេះអ្នកគាំទ្រជាច្រើនគឺចង់ Ship អ្នកទាំងពីរខណៈតារាចម្រៀងទាំងពីររូបទំនងមានអ្វីពិសេសជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6-7Tx5btLwJLX6HqlGoh32H6XnPomZrjpQnl5_grLgz2u2tisq9QWu2dY45ixeuEYCaPduMLnjQFz2DvGd4QVYMkx6Vhh7AV9o2ea_3tKIqY1KEJKx5zjqroTF9lldU6_U1Vmix-ddnMeOVUzN3cdgfvyDchUSCwlQutS2ZQCKvY0mvYTa_PhJAO4asPd/s2048/image_2025-02-11_11-54-28.png

មិនមែនជាលើកទី១នោះទេរូបភាពរបស់តារាចម្រៀង រ៉េត ស៊ូហ្សាណា និង យូហៃ បង្ហាញសកម្មភាពជាមួយគ្នាដែលត្រូវបានទស្សនិកជនជាច្រើនមានការចាប់អារម្មណ៍ខណៈជារឿយៗតារាប្រុសស្រីទាំងពីរដួងតែងតែត្រូវបានអ្នកមួយចំនួនចង់ឱ្យអ្នកទាំងពីរក្លាយជាគូស្នេហ៍។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLdb9Vn9fWs8C09N9tQv3vh19GNzFJYQGaCxLBZiBPEFH4dMEg-8CNABYoT1CmOcLFgW0JdCHgbOXT2iNQzJ1iPtiOzq4VJrymTw5UOSE_nryIJaemPSSvSUwdtx-iHOaJYYpXZ29yCql5APANdRni7mq8P4vzUaIpcHtF71EoIX2Y9rJy9cwMG7rX_W8f/s2048/image_2025-02-11_11-54-35.png

អ្វីដែលកាន់តែធ្វើឱ្យអ្នកទស្សនាមើលហើយ Pink Pink នោះគឺកាលពីយប់ថ្ងៃទី១០ ផលិតកម្មបារមីបានបង្ហោះវីដេអូខ្លីមួយជាមួយនឹងចំណងជើងថា «Bro is not the Rizzler ដោយបានមេនសិនគណនីបណ្តាញសង្គមរបស់ យូហៃ»។ ក្នុងវីដេអូរយៈពេល១៤វិនាទី គេបានឃើញ ហ្សាណា និង យូហៃ អង្គុយទល់ខ្នងគ្នាបន្ទាប់មក រ៉េត ស៊ូហ្សា រត់ចេញហើយ យូហៃ បានដេញតាម ហ្សាណា ហើយហ្សាណា បានដេញតាម យូហៃ វិញ។ នៅក្នុងខម្មិនគណនីផលិតកម្មក៏បានបញ្ជាក់ឈ្មោះតារាចម្រៀង យូហៃ និង ហ្សាណា ជាមួយនឹងកាលបរិច្ឆេត និងចំណងជើង Si Jumpu និង 2AM ដែលទំនងអ្នកទាំងពីរមានអ្វីពិសេសក្នុងការសហការគ្នាជូនអ្នកគាំទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihI2q90vKVsmMb_-13mrNMPQVSQ5p5Prfi_z2InNEv5GnecDd0xfS0fOr5fqDItJaBH4hUhcGTsnkDMRgD_1PnFPp1COtHlm-KJAeGHCdWewqGVtkJCnBy7lJNZdiW7kTQoA4xTQ53t99t4Gla1CiV94MoEJVRXA_JxDkc04hR2dNaJi474uRMsWera_Uo/s1800/image_2025-02-11_11-54-39.png

ដ្បិតតែវីដេអូមានរយៈពេលតែ១៤វិនាទីក្តី ប៉ុន្តែទស្សនិកជនជាអ្នកគាំទ្រមើលហើយពួកគេបានខម្មិនថាShip មួយគូនេះ Pink Pink មើលហើយញញឹមម្នាក់ឯងជាដើម។ មុននឹងទម្លាយវីដេអូនេះគេបានឃើញគណនីទិកតុក ហ្សាណា បានបង្ហោះវីដេអូជាមួយនឹង យូហៃ ឆ្លាស់ការស្លៀកពាក់គ្នាលេងនៅលើទិកតុកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX1_4CZQ6bza2L4IW5moEE0nf98kVUSxbSFII2J7HqA0OMvR2XfPI41w6U5FA9tReXn3zOG6nGgAaAGcEltXBYR8A7E0WIzNRAHUxXahiOxZPO8ZWZZp3d22fSUTxUniWo1GOey5WZn6sqVlQV6JUbWQ0gCADknzKGbwMSP-JiUweRfd5IFLQIPfpiRf1i/s2048/image_2025-02-11_11-54-36.png

គេចាំបានថា ក្នុងឱកាសបុណ្យណូអែលកាលពីកន្លងមកនេះមានវីដេអូចែករំលែកនៅលើបណ្តាញសង្គមទិកតុក យូហៃ បានជូនកាដូ ទៅកាន់ រ៉េត ស៊ូហ្សាណា ខណៈ យូហៃ បាននិយាយថាគឺលោកទៅទិញដោយផ្ទាល់តែម្តង។ កន្លងមកនេះហ្វេនៗមួយចំនួនគឺមានការផ្គូផ្គង រ៉េត ស៊ូហ្សាណា និង យូហៃ ផងដែរបន្ទាប់ពីមានរូបភាពការយកចិត្តទុកដាក់របស់ពួកគេតាំងពី ហ្សាណា មិនទាន់ចូលផលិតកម្មមកម្ល៉េះពោលអំឡុងពេលអ្នកទាំងពីរមានការសម្តែងនៅប្រទេសកូរ៉េខាងត្បូងកាលពីខែមេសា ឆ្នាំ២០២៤ និងសកម្មភាពជាបន្តបន្ទាប់ទៀតនៅពេល ហ្សាណា ចូលរួមក្នុងផលិតកម្មបច្ចុប្បន្ននេះ៕

យល់ពីជម្រៅចិត្ត ឌី សូនីត្តា និយាយទាំងអួលដើមកខណៈរម្លឹករឿងឈឺចាប់ពីមនុស្សពីរនាក់

0

ជុំវិញបញ្ហារបស់តារាចម្រៀង ទេព បូព្រឹក្ស ទទួលរងការឈឺចាប់ក្នុងនាមជាម្តាយដែលត្រូវបានអ្នកដទៃយកកូនរបស់ខ្លួនទៅពាក់ព័ន្ធរឿងមនុស្សធំតារាសម្តែង ឌី សូនិត្តា បានបង្ហាញពីជម្រៅចិត្តឈឺចាប់និងយល់អារម្មណ៍នេះច្បាស់ក្នុងនាមជាម្តាយដូចគ្នា។ លើសពីនេះ សូនិត្តា ហៅ កាដុង បានទម្លាយពីភាពឈឺចាប់របស់ខ្លួនពីបវរកញ្ញាតំណាងប្រទេសម្នាក់និងបុរសម្នាក់ដែលគិតថាល្អធ្វើជាឪពុកកូនរបស់ខ្លួនតែការពិតគឺជាមនុស្សថោកទាបណាស់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX3jVNMn6-Q0Fts1aLfDgRUCQGMtjdVOMMPevTG9cNx2euU-gAsL_1xRwEXUi9SHdXVxW2AOZ1N1INTb8pLWRx5mkZFUetsJxrfhvO0Gil2aCz68IWgzcf0kpn6GqdiBtLLgwz6KWtk-Ui7k4eH7mMbOilTDiQ0rXNmvGa_iMosVXBm1YGiTdqH2NhAkIf/s1926/image_2025-02-11_14-23-01.png
ថ្មីៗនេះវីដេអូខ្លីៗដែលចែកចាយនៅលើបណ្តាញសង្គមទិកតុក អ្នកនាង ឌី សូនិត្តា បាននិយាយថា «មួយរយៈនេះឃើញស្រីៗយំដោយសារតែគេថាឱ្យកូន នាងយល់អារម្មណ៍ពេកមិនដឹងថាគួរប្រាប់ថាបែបណា ព្រោះធ្លាប់បានប៉ះលើខ្លួននាង ឈឺជាងគេនៅពេលដែលយើងចង់តហើយអត់តបានមួយរយៈនោះ»។ អ្នកនាងបានិយាយ ថាប៉ុន្មានថ្ងៃមកនេះនាងក៏ជួបនាងប្រាសាទប្រែរូប ប្រាសាទមុខខ្មោច តំណាងជាតិប្រវត្តិថោកទាបអ្នកនោះបើយកនិយាយមកចេញជាសៀវភៅវិញមិនដឹងប៉ុន្មានសៀវភៅតែមនុស្សដូចជានាងមិនចូលចិត្តបើកកកាយរឿងអ្នកណា រឿងអ្នកណាគឺជារឿងអ្នកហ្នឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_Ao9QWzL0kObafWqeAHJ6_2zq28m2oyGeg5F18E17GCUe5mKRrok-oI05RzlDtzRCbRn6NcnEiqKg_VsxKlRxkci6zQVn7Q-V4y-Kvez50j2I9R5HETC8rxW8yHlMY-uRCdkqWU3qmbgQ_xdjevYImrX1_39MJBGm4A-SJNKjZ8ZtPP6l-k_QoakoYuRb/s2048/image_2025-02-11_14-23-04.png

ឌី សូនិត្តា ថាម្នាក់នោះធ្វើដាក់នាងសាហាវ ទាំងដែលនាងមិនស្និទ្ធជាមួយសោះ តែអ្នកនោះឯងទេបបួលអាសត្វប្រុសដែលហៅថាជាប្អូនពេញទីឱ្យចេះជក់ឱ្យវាប្រើដើរខុសសង្គម នាងមិនចង់បង្ហើយនោះទេបើបង្ហើយគឺពួកអ្នកនោះថោកទាបណាស់ សិល្បៈនឹងគេដែរតែប្រវត្តិខ្មៅងងឹត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLEThLi3JHO5xCOKz_Lnh3tTJSmYchEVdYtP1E8hm9RAdwQJC1EkTZY8YNwVkxoUuL0o0Ng8mshDLcq_IrDVfYKvE4RKyt5IPvc4WGZ5RPhwo3eL6QA8ZcrbRsUJOXplvmmtaUver5fucGOejaJhPd7-oaTud1B1s7GhKyNk3WBZBnJ9cOLc1FPgXqSLhz/s2048/image_2025-02-11_14-23-07%20(2).png

ឌី សូនិត្តា បាននិយាយទាំងអួលដើមកទៀតថា អ្វីដែលនាងស្តាយក្រោយបំផុតគឺនាងច្រឡំយកគេតាំងគេជាឪពុកកូនរបស់នាងដែលគិតថាគេជាមនុស្សប្រុសដែលមានលក្ខណៈគ្រប់គ្រាន់ក្នុងការធ្វើជាឪពុកក្មេង ។ ហើយនៅពេលដែលគេដឹងឮគ្រប់យ៉ាងមីសត្វប្រាសាទបិសាចក៏ដឹងរឿងគ្រប់យ៉ាងតែបែរសរសេរបំភ្លៃឱ្យគេដៀលឱ្យគេស្អប់នាងថាកូននាងកូនរបស់អ្នកអូស្ត្រាលីទាំងមិនមែនជារឿងពិតហើយដឹងថានាងអត់មានសមត្ថភាពនឹងធម្មជាតិទៅដាក់កូនដឹងទាំងអស់តែបំភ្លៃឱ្យគេស្អប់នាងតែត្រូវគេជេរពេញប្រទេសតែអ្នករងគ្រោះគឺនាងហើយនឹងកូន៕

រដូវផ្ការីករបស់ផ្កាកម្រនេះបានទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរយ៉ាងខ្លាំងនៅអូស្ត្រាលី

0

ប្រទេសអូស្ត្រាលី ៖ កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ ពលរដ្ឋនៅទីក្រុងខេនបឺរ៉ា ប្រទេសអូស្ត្រាលី បានឈរតម្រង់ជួររង់ចាំមើលផ្កាសាកស.ព រីកជាលើកទី៣ ដែលផ្កានេះមានកម្ពស់ស្មើមនុស្ស និងក្លិនស្អុយខ្លាំងដូចសាកស.ព រលួយ ។ វាពុំរីកញឹកញាប់ទេ ហើយរយៈពេលជាច្រើនឆ្នាំ ទើបវារីកម្តង ព្រោះតែលក្ខណៈប្លែករបស់ផ្កាធ្វើឱ្យពលរដ្ឋអូស្ត្រាលី និងភ្ញៀវទេសចរមកប្រមូលផ្តុំគ្នាស្រង់ក្លិន និងថតរូបផ្កាដ៏កម្រនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhizS3Id_vC3a-Ly9HVYVEAOXSDdOSaCOrq2Ga-SXSzO5KPoz794xvb-o7Ue7YSwsRDe5k1TAft8gr2Gv3txAuuidc7F8STnX6AmSaJB6lLh8KlGQwAmFl0ElwdhmSmXmyw2zpahyDjwC_pFNNyUTw89oudH_tDkcB_DmtcjC58Cy5ZK3IKaDcqH89-gF6M/s862/image_2025-02-12_08-16-27%20(2).png
អ្នកជំនាញរុក្ខជាតិអូស្ត្រាលីនិយាយថា ផ្កាប្រភេទនេះអាចធ្វើឱ្យខ្លួនវាកាន់តែក្តៅខ្លាំង ហើយពេលផ្កាញីត្រៀមខ្លួនបង្កាត់ពូជ វានឹងបញ្ចេញក្លិនស្អុយដើម្បីទាក់ទាញសត្វល្អិតយកកេសរ ឬលម្អងផ្កាទៅផ្សំជាមួយផ្កាឈ្មោល ។ ជាទូទៅ ផ្កានេះនឹងរីកចាប់ពីរយៈពេល៧ឆ្នាំ ទៅ១០ឆ្នាំ ហើយពេលរីកម្តង គឺចាប់ពី២៤ម៉ោង ទៅ៧២ម៉ោង (ឬចាប់ពី១ថ្ងៃ ទៅ៣ថ្ងៃប៉ុណ្ណោះ) វានឹងស្វិតស្រពោនតាមធម្មជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg2IrigNBKzvfwc4aqV91OBd8QTpF7r7sJoI5vEfoUIriO9qT7I25yzQ9ig9aS3rmIRZXb3Eyucw6utiiQoC__mBKze45autpZOunB4IOW4yllHU3au1cXAxPjpMPZtRCYQJ48BofpLs8hPBxwEnHrqXPSKeWVno4WIm6BM-TesHTUzdhmxEv1D4oZOhGQo/s862/image_2025-02-12_08-16-27%20(3).png

ការរីករបស់ផ្កាធ្វើឱ្យមនុស្សម្នាភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីព្រោះពួកគេកម្រមានឱកាសឃើញវារីកណាស់ ។ វាជាប្រភេទផ្កាជិតផុតពូជ ហើយគេសន្និដ្ឋានថា ផ្កានេះបានដុះនៅតាមព្រៃធម្មជាតិត្រឹមតែ១ពាន់ដើមប៉ុណ្ណោះ ។ បច្ចុប្បន្ន ផ្កាសាកសព ត្រូវបានប្រទេសផ្សេងៗយកទៅបង្ហាញនៅតាមទីកន្លែងនានា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirl1N-XIH3OuHjKqUyhYqhZnCsUYjFMhIQqiMzso5s-JkucYApLmiTvbadCiIGBF6iXMEtZZn0ebszWlPIgBNnYVBWDJ0oEmwqx8hOXrmPp5AVNmoFliV6h6froEyMcUJTPPDcAa4J2_gSgYZMQhlmL9NjY3YTgUQKNuxLCJJ1Xbct6H-aqowz1wxssQz0/s862/image_2025-02-12_08-16-27.png

ក្រៅពីនេះ ក៏មានភ្ញៀវទេសចរចូលមើលផ្កាសាកសពផងដែរ អ្នកខ្លះឈរតម្រង់ជួររហូតដល់២ម៉ោង ដើម្បីថតរូបសែលហ្វី និងស្រង់ក្លិនផ្កា ។ មនុស្សជាច្រើនទទួលស្គាល់ថា ក្លិនរបស់ផ្កាស័ក្តិសមនឹងឈ្មោះពិតមែន គឺមានក្លិនដូចស្រោមជើងចាស់ៗ ឬខ្មោចជ្រូក ឬក្លិនអាហារផ្អូម ។ ផ្កាសាកសពមានត្របកធំបំផុតលើពិភពលោក វាព្យាយាមបញ្ចេញក្លិនស្អុយចេញក្រៅដើម្បីឱ្យសត្វល្អិតមកយកលម្អងរបស់វាទៅផ្សំជាមួយផ្កាផ្សេង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0IEVyidj1fpZAOTJjnSmO4NH5251kZgF0n9iDrfhyphenhyphen3mN54yebEJB4LtJMuFm8Gn9Yj6p-UBPhBsYpXVS6NvbzlTAgeqfLFrgpdYUeeBcwY00jcE_JR0qLavnB6qP5A4E_Zb4sgigddvu5Z8Ew8dQ4kdw-R7b4x-f25K474Xi62d4YjL1eQnCYw5YosNjm/s862/image_2025-02-12_08-16-28%20(2).png
គួរបញ្ជាក់ថា ផ្កាសាកសពមានកម្ពស់ជាង៣ម៉ែត្រ ហើយត្រូវបានគេរកឃើញលើកដំបូងនៅឆ្នាំ១៨៧៨ នៅបរិវេណព្រៃត្រូពិកកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី ។ ផ្កានេះនឹងចំណាយពេលយ៉ាងហោចណាស់ ចាប់ពី៥ឆ្នាំ ទៅ១០ឆ្នាំ ដើម្បីលូតលាស់ និងរីកលើកដំបូង ហើយផ្ការីកអាស្រ័យលើបរិស្ថានជុំវិញ ។ រីឯផ្កាខ្លះទៀតរីករយៈពេល២ឆ្នាំ ឬ៣ឆ្នាំម្តង ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiSCyiE_F6fbB7veZdPT6Km9rbPH4F9wAdliBEcIpU3z8EW-z25vKUN-SiSAZUyVhwZOrm2hrocwExpyyusZARPHp7os8XzEIIF80uu5sWNo36SGxVBkDgzhLJ8jxnAqmPpHd-uFRqMwRI_f9UMZwwm97WfAgsRgZUVntg5EZW7NG5bWPDZNF8P_W5wuNro/s862/image_2025-02-12_08-16-28.png

វ៉ាន់ នីឡា ថា សួន សុវណ្ណចន្នី អត់ហ៊ានប្រឈ.មមុខក្នុងខម្មិននិងចោទសួរថានាងពស់សារីតែមួយជាមួយអ្នកណា?

0

វាបានក្លាយជាប្រធានបទថ្មីមួយទៀតបន្ទាប់ពីតារាចម្រៀង សួន សុវណ្ណចន្នី បានចូលទៅខម្មិនផ្លែផ្កាដាក់តារាចម្រៀង វ៉ាន់ នីឡា ថាជា Snake សាហាវIdolសារីតែមួយ។ សុវណ្ណចន្នីថា លោកធ្វើអ្វីជាខ្លួនឯងព្រោះឃើញថាអយុត្តិធម៌ ខណៈ វ៉ាន់ នីឡា ថា សុវណ្ណចន្នីអត់ហ៊ានប្រឈមមុខក្នុងខម្មិនលុបការខម្មិនរបស់ខ្លួនតែស៊ែរព័ត៌មានថាឱ្យនាងជាពស់សារីតែមួយនិងបានចោទសួរវិញថា សារីតែមួយនឹងសារីជាមួយអ្នកណា…?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEW-Nn5fW3UKk94cJv-qbXP_vRgOONCl2bfrfAFW8X0hjPQJaDCuH6MUGHGGb3LzGMqKTpVxKzl4iLd_qyaeu7fEmMrYwkXTZgavSaY472PlkaJZJiny78i-K8bbbaKLDgrJP_lFytSUWCU6uHgELD6D1hUY_nG3uSPYTNPXwGsCoiYSkfJcq3ftC0Nai6/s2048/image_2025-02-10_10-45-05.png
ស្របពេលដែលផ្ទុះភាពចម្រូងចម្រាសជុំវិញរឿង ជី ដេវីត នឹងចាត់វិធានការទៅកាន់ផេក «អាក្លូ» តារាចម្រៀង វ៉ាន់ នីឡា បានបង្ហោះសំណេរសួរទៅកាន់ប្រិយមិត្តរបស់ខ្លួនកាលពីយប់ថ្ងៃទី៩ ខែកុម្ភៈ អំពីតួអង្គដែលត្រូវបានយកមកបញ្ជូលសំឡេង Toll នេះព្រោះឃើញពណ៌វីដេអូចាស់ៗ ទោះយ៉ាងណា គេបានឃើញតារាចម្រៀង សួន សុវណ្ណចន្នី អតីត TOP4 នៅក្នុងកម្មវិធី The Voice Cambodia រដូវកាលទី៣ ស្រាប់តែចូលទៅខម្មិនផ្លែផ្កា ឱ្យនាងថា «ចេញមុខខុសពេល snake សា.ហាវ idol សារីតែមួយ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3p5l0LqqtuaiQvmzcIIaBPE7TzKypLFz4bRAZ6ooqOhbJ_6bZRLjLZPi6XmVsNBdkvHlRok3KI4Ql2qidKybriFYXOD1wApsUwKkw4o1ExHGFRpVgxBjd02SyKGXm4SF30VTp0uUqP4jq9f-5OQtb1Ri9dzpqKzNWLPSS6hkwcneQthjZOZJrgJnMnh1I/s2048/image_2025-02-10_10-45-09.png
នៅពេលរឿងនោះសាយភាយ តារាចម្រៀង សួន សុវណ្ណចន្នី បានចែករំលែកកាលពីយប់ថ្ងៃទី១០ ដោយភ្ជាប់មកជាមួយនឹងពាក្យសម្តីថា«ធ្វើអីដែលជាខ្លួនឯង បញ្ចេញមតិតាមការយល់ឃើញ ព្រោះឃើញថា វាអយុត្តិធម៌មែន»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1HZ8jk0q5Xubd5fuIiWZVnje632YcPHoyrfFRTUtuYj1b51MUDp8ZjIAHKMEK6IJpZeqwXVk_hzo1V8TKY08dGM8kDpusMKpXv2bnudraGyDSsnvr1okHyq2Jp2odmd-uNxKZUW20l-mA3u-yurBYiVEvVcJFL-LjTE99_vOZcu9DXxUZrDV6twlCUQVG/s677/image_2025-02-11_09-38-01%20(2).png

ងាកទៅកាន់តារាចម្រៀង វ៉ាន់ នីឡា វិញក៏មិនអស់ចិត្តដូចគ្នាដោយបានបង្ហោះរូបភាព Screenshot ចំនួនពីរសន្លឹកដោយភ្ជាប់ជាមួយនឹងសម្តីដែរថា «តាមពិតព័ត៌មាននេះខ្ញុំឃើញតាំងព្រឹក តែខ្ជិល share ខ្ជិលនិយាយ ព្រោះខ្ញុំបានឃើញគាត់លុបខមមេនគាត់ចោល lolz អត់ហ៊ានប្រឈមមុខក្នុងខមមេនតែ share ព័ត៌មានដែលថាឱ្យខ្ញុំ. គាត់ថាខ្ញុំពស់ សារីតែមួយ »។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZeFnbqQdIechvnuwDlyNS59TDK-W8lTPlmAnsx9HqGnuUZfaNoH4DeveGd6GE24B_tP3YUXSTzw5KMAAMdsGFc2R9NUA5ZAnLMcLyMCHUjAjGwiz9MOEUvSpApv9wFNtEHawHQPNNLvJS9lQmj_tIZLjioRb1RQP4J-iAUGEgwJr-iyQM-oyj-fuJagQc/s913/image_2025-02-11_09-38-01.png

តារាចម្រៀង វ៉ាន់ នីឡា បានបន្ថែមទៀតថា«ចង់សួរថាមុននឹងចូលខមមេនមានបានអាន status ខ្ញុំច្បាស់នៅ? មួយទៀតខ្ញុំចង់សួរថា តើសារីតែមួយនឹង សារីតែមួយជាមួយពីណា? ហើយ status ខ្ញុំមួយនេះខុសត្រង់ណា ? វាទៅឆ្កឹះឆ្កៀល U ឯងអីម្លឹងៗ? អត់ដែលស្គាល់ក៏អត់ចង់ share ចូលផេកខ្ញុំតែម្នាក់នឹងដូចមិនសូវៗ»៕

ជី ដេវីត ប្រកាសចាត់វិធានការតាមច្បាប់គ្មានករណីលើកលែងចំពោះម្ចាស់គណនី «អាក្លូ» និងអ្នកពាក់ព័ន្ធ

0

បន្ទាប់ពីបង្ហាញគោលជំហរយ៉ាងរឹងមាំទាមទាររកយុត្តិធម៌ជូនកូនប្រុសជាទីស្រលាញ់របស់ខ្លួនពេលនេះតារាចម្រៀង ជី ដេវីត បានចេញសេចក្តីប្រកាសពីមេធាវីរបស់ខ្លួននឹងចាត់វិធានការតាមច្បាប់គ្មានករណីលើកលែងទៅកាន់ម្ចាស់គណនីហ្វេកប៊ុករបស់ «អាក្លូ» និងអ្នកពាក់ព័ន្ធ។ តារាចម្រៀងរូបនេះ បានដាក់បណ្ដឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAFmMp1BI3X-3ptUmQXdKoS_zkADy6MZcwPHLxYcFU-Tq-_UDo0YKEGFSFjYkFHQTwLJhYsstpwq9b20gdVH2gqNhikB7Mtue5rL3-17h7qbOuhc4ZOpSQwQDCOa_e9XS4G9pcFbMNxbA746row-S5_quBO6MFa6xgsUiqTbGy47j0yPrEWtR9eKVvfmV2/s1795/451838247_1084391773050146_739714863440456045_n.jpg
ក្នុងសេចក្តីប្រកាសព័ត៌មាន នាថ្ងៃទី១០ ខែកុម្ភៈ មេធាវីតំណាងនិងការពារសិទ្ធិឱ្យលោក ងួន ចាន់ដាវិត ហៅ (G-Devith) បានឱ្យដឹងថា កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥ គេហទំព័រហ្វេសប៊ុក ឈ្មោះ អាក្លូ បានបង្ហោះវីដេអូ មានចំណងជើងថា “Diss រាក់ កំភែល” ដោយក្នុងវីដេអូនោះ បាននិយាយប្រមាថយ៉ាងអសីលធម៌ថា “មិនដូចអាអ្នកខ្លះ កូនកើតមកទាន់ម៉ែឪការ”។ ការនិយាយបែប នេះ ជាទម្រង់នៃការរំលោភសិទ្ធិអភិវឌ្ឍន៍របស់កុមារ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងស្មារតីរបស់កុមារដែលជាកូនរបស់ លោក ងួន ចាន់ដាវិត (G-Devith) និងអ្នកនាង ទេព បូព្រឹក្ស។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgh7gzhUxd2FU4fATPM0R9l814dVOwFz6h2nAGH-MEzXIrRbYwOsPGm1Ow9HEajYHY8j4awholiv3S243uuvpR5IrHmiPH6s8DMRF9NN2ouH89oCSNc7MHe-aqemhY0T5zfXPrHPBWfhkZEE06SoN8MGeQxZSrvzv6A1WDpiaHrlM2dZuUpPnCd1EHKQVRG/s2048/458737265_1116009843221672_2999910501912307904_n.jpg
សេចក្តីប្រកាសដដែលបានបញ្ជាក់ទៀតថា សិទ្ធិអភិវឌ្ឍន៍ ជាសិទ្ធិធំមួយក្នុងចំណោមសិទ្ធិគោលធំទាំង បួនរបស់កុមារ ដែលមានចែងក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមាររបស់ អង្គការសហប្រជាជាតិ និងគោលការណ៍ណែនាំរបស់ ក្រុម ប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ ម៉្យាងវិញទៀត ការនិយាយប្រមាថនេះ ក៏បានធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ និងបង្កឱ្យខូច ខាតធ្ងន់ធ្ងរដល់កិត្តិយស រួមទាំងសេចក្តីថ្លៃថ្នូររបស់ ជី ដេវីត ព្រមទាំងក្រុមគ្រួសារ។ ក្នុងគោលជំហរការពារ និងលើកកម្ពស់សិទ្ធិកុមារ រួមទាំងកិច្ចការពារសិទ្ធិបុគ្គល ពាក់ព័ន្ធនឹងកិត្តិយស និងសេចក្តីថ្លៃថ្នូរ តាមរយៈយើងខ្ញុំជាមេធាវីតំណាង និងការពារសិទ្ធិរបស់ (G-Devith) សូមបញ្ជាក់ជូន អ្នកគាំទ្រ និងសាធារណៈជន ជាទីគោរពស្រឡាញ់ និងរាប់អានទាំងអស់ ឱ្យបានជ្រាបថា៖ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilKFnBvsQ-Gjjtj9_XWamwdwx3EoEcxST2JN-j0T06EPAP2lTQBbYO4wyNs3W8k41dPdyq43O2A0OLVADv_iOa2ghxS6wKZ33jWoR6pqElMFddbUsno8Rfm9DehE2ro0tx14FDhRrR_fKS2daL_0YjBaPLAzOiMOuQ07wzyqghQ1rd1warfxM76PNLCruw/s2048/459614785_1119875932835063_752957729285237225_n.jpg

១. ក្នុងស្មារតីចូលរួមពង្រឹងនីតិរដ្ឋ និងការការពារសិទ្ធិជាសារវន្ត ក៏ដូចជា អនុវត្តតាមប្រសាសន៍របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលធ្លាប់បានដាស់តឿនដល់អ្នកដែលចង់ បានចំណាប់អារម្មណ៍លើបណ្តាញសង្គម សូមកុំធ្វើឲ្យប៉ះពាល់ដល់បុព្វបុរស សាសនា និងវប្បធម៌របស់យើង។ លោក (G-Devith) បានដាក់បណ្ដឹងទៅអាជ្ញាធរមានសមត្ថកិច្ច ដើម្បីចាត់វិធានការច្បាប់ ដោយមិន មានការលើកលែងទៅលើម្ចាស់គណនីហ្វេសប៊ុកឈ្មោះ “អាក្លូ” និងអ្នកពាក់ព័ន្ធឡើយ។

២. កុមារមិនបានចូលរួមពាក់ព័ន្ធក្នុងសកម្មភាពអំពើរបស់មនុស្សពេញវ័យជានីតិជននោះទេ ហើយរាល់សកម្មភាព ឬអំពើ របស់មនុស្សពេញវ័យ មិនត្រូវក្លាយជាកម្មវត្ថុ ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិគោលធំទាំងបួនរបស់កុមារនោះឡើយ។ លោក ងួន ចាន់ដាវិត បានដាក់បណ្ដឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhor9kb83rVa_X91TlIn7lguhYJ5gsWb4L2KRWZXZy9r_aEDsrK-9L470jbMTXbe6mKOh6C_z241H98SnF6ZzhnsJeznByBFX2-hm3cu763sbrW0jq6apv4u-upXw_fCXAa7OChDJkDyxkJhWxtKrAOovcwz7g97i1v8Eenj2Z8PsegqlcNC7i03fVVC4H/s2048/image_2025-02-11_08-46-51.png

រដ្ឋាភិបាល ចាប់ផ្តើមដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោជូនពលរដ្ឋរងគ្រោះ

0

ក្រសួងសាធារណការ និងដឹកជញ្ជូន និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សហការជាមួយ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានបើកកិច្ចប្រជុំស្តីពីការដោះស្រាយផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី១ ដែលស្ថិតនៅក្នុងភូមិសាស្រ្តខេត្តកណ្ដាល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4txVj_rQ3cCexvwuq3mVd3eGvsPtCu0MAIF1RnkT-W-btOBmthbnQxRutdAB3VIfGgO2D248cFOz_H5JS2tFmAbLjz9ejHnPYTsOAVDk7IQ2as4CbvCfH6B76roms_eX-VfZzs_E-7nkGogNUDEeF0sCkib0PXrAopvXF9JOUg6xLrihwCazr2a3W85mr/s900/image_2025-02-11_14-45-44.png

នៅក្នុងកិច្ចប្រជុំនេះ អាជ្ញាធរពាក់ព័ន្ធបានយល់កាន់តែច្បាស់ពីផលប្រយោជន៍ជាសាធារណៈ នៃគម្រោងព្រែកជីកហ្វូណនតេជោ និងត្រៀមខ្លួនរួចជាស្រេចក្នុងការចុះផ្ទាល់ជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ដើម្បីពន្យល់លម្អិត និងពិនិត្យរួមគ្នាលើផលប៉ះពាល់ រីឯការដោះស្រាយផលប៉ះពាល់នឹងត្រូវចាប់ផ្តើមពីសប្តាហ៍ទី២ នៃខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHEcYgxCJ4k5YeK6OM_0zDrtp2-NgYCTWaIDqRJjbtxGeI4Tysm8jykn8UBgZ-WHylPj9IUMyYQJ1oIn65D3I1HNy4MPBBtLBhkN3lFTac8LnQRGKt7dNv1lu43j0iG2mAR27apc09yXyQl07mABjdTXw-PcYK4853gWnRu8yR5iTLbDiZTcnsdSb7agUR/s1280/image_2025-02-11_14-45-45.png

ដោយឡែកចំពោះផលប៉ះពាល់ពីគម្រោងព្រែកជីកហ្វូណនតេជោ កំណាត់ទី២ នឹងធ្វើឡើង ក្រោយពីការបោះបង្គោលព្រំដីកំណាត់ទី២ ដែលមានប្រវែង១៥៩គីឡូម៉ែត្រ ឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងកែប បញ្ចប់នៅខែមេសា ឆ្នាំ២០២៥ខាងមុខ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjik3kkcf9B0jH7vQ-IzZpqbtYnnMtxKKJ1ZydmJ9G28umldlKZCrNvrRR8LHyc4QCyu0FcRaqcVBlJ6eOYhINW0XhDDDJ5_kBr2gVZMnzD26nT8WmEpSoolzk2RRZ_DwPNUsTU51GGbs3rOEIuig2Eql8gvkmzk5YUylFJX2mqS5uWkNulC1NyTMqCKHUB/s1280/image_2025-02-11_14-45-47%20(2).png

បើតាមក្រសួងសាធារណការ សិក្សារកឃើញថា គម្រោងនេះបានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋប្រមាណជាង២ពាន់ខ្នង ដើមឈើប្រមាណជាង១៤ម៉ឺនដើម និងដីស្រែជិត៣ម៉ឺនហិកតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvySNR_2Vq2VL11BfRpvJoZZdVti9Ou-MQgld0EuzehfyiDgdrEGeosB-0aolVhH8y3LX1tXm-0dg3NQlNJYHk_8-v0FN4qJRaKAPEPYyWQypFa_wEE0bRIEY2Q0c0wmFaj-m1vyTtAUJlSc-gP7akkDAFeRNKEt3P9FXia5hFigwbsDCZSlY6wb4BGTQQ/s1280/image_2025-02-11_14-45-48.png

សូមបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន តេជោ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយប្រើពេលសាងសង់ ៤៨ ខែ គ្រោងបញ្ចប់នៅឆ្នាំ ២០២៨ ដែលប្រើប្រាស់ទុនវិនិយោគសរុបប្រមាណ ១,៧០០ លានដុល្លារ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjeGatq-ZHrVQXKPakQ-JPxJGV2LifqAi1-40syOfT3AFDQeIRLa41gnalOtYyquPHNUClzovd1x85oXClUBJfXmxjKJgHSJL3NsU_emTkS7BXWcM0eMAbGVNjTvOOdYh0DN0ydkOMWQXGJRymbmJcfnDs5A-APc5ObGHcLthzdWqXLEI6RW_Bqobc82vnE/s1280/image_2025-02-11_14-45-50.png