គ្រាន់តែឃើញរូបភាព3D នៃគំរូរខ្លោងទ្វារអង្គរសង្រ្កាន្ត បានលេចចេញជារូបរាងភ្លាម មហាជនកាន់តែរំភើប និងពោលសរសើមិនដាច់មាត់ ត្បិតវាមានភាពសម្អិតសម្អាងខ្លាំង និងរំលេចឡើងនូវរចនាបថខ្មែរពិតៗ ថែមទាំងនៅពេលដាក់ចំពីមុខនៃច្រកចូលប្រាសាទអង្គរវត្តទៀត កាន់តែធ្វើអោយវាមានភាពលេចធ្លោឡើង ប្រៀបដូចជាផ្លូវចូលនៃឋានសួគ៌អញ្ជឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAP11NmNOwK2dDzT8ZfFuGFOt5eg7oNeC36S0ofdVzLm1PMi7AGM_bPNJBr4aAln8mY2KjBefSWp9UycGkY0cRRWmwO3B2Ia7qnD6kV_xg8-O18O4WjHo81znu8q8LTEMbl2q4fteTFi4wEPC2z9fJNFqjRRmdSlpiZJFRkOFbqtn4qT8DzGTS4lYcXCe-/s2048/486362297_1073140091514234_8994704317346046185_n.jpg

កាន់តែកៀកថ្ងៃចូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ហើយ ថ្មីៗនេះផេកផ្លូវការនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តបាន បញ្ចេញនូវរូបភាពចំនួន ៤សន្លឹក បង្ហាញពីគំរូរ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” ឆ្នាំ២០២៥ ដែលត្រូវបានរចនាឡើងតាមរចនាប័ទ្ទបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍រាក់ទាក់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលឆាប់ៗខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjzJ_RUHqmNqNHgDKnjIKrVDW9R6GFcOREkqfi_8FrGxdNOHuwSgPQLosKvPFszPZQSdiSvFLH920jQ4RKozQ_Y6P8bItOEKbi31qdZ07A67bg887O-iPi_W2phWsHOy3TwJnFKlznfTFNown2HaKvOSFxzALGkkBTw-jcYR2OFb4w_S2O0Z2sJgwI4HjJX/s2048/486380113_1073140064847570_4640638389274400478_n.jpg

គួរជម្រាបថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៥នេះ និងមានការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយជាច្រើន និងការរៀបចំតុបតែងតាមទីកន្លែងនានានៅក្នុងខេត្តសៀមរាបដូចជា៖ លេងល្បែងប្រជាប្រិយ ទស្សនាការសម្ដែងសិល្បៈបុរាណ ក្បាច់គុណ កម្មវិធីកម្សាន្តលើផ្ទៃទឹកនៅតាមដងស្ទឹងសៀមរាប ។ល។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpt45O-iYFPU6CuJG8X2YynnCvcJgCCZwt6nhm5kpT03Mq9bQB2bI7J6vYvQJnyFMX9tlN9IILKW8F_ggBYEUcWZ3lvytkWnAtuYVtB3MM-hk28PlwgEk2Um9iPzNUYqqArQ0DDRhpzdyp7yOCvKvmmsn1AEM7_Wf4TNq6q0jOPWPrZS0qcXh0E0OflSNj/s2048/486468367_1073140098180900_1873543692277175598_n.jpg

ទាំងនេះសុទ្ធសឹងតែជាអ្វីដែលមហាជនកំពុងទន្ទឹមរង់ចាំ អោយបានមកដល់ក្នុងពេលឆាប់នេះ និងជាពិសេសចង់ឃើញពីរូបរាងពិតប្រាកដនៃ “ខ្លោងទ្វារអង្គរសង្រ្កាន្ត” នោះ ថាតើនៅពេលដែលសាងសង់រួចជាស្ថាពរវានឹងកាន់តែមានភាពស្រស់ស្អាតកម្រិតណា? ព្រោះគ្រាន់តែរូបភាពគំរូរបានធ្វើអោយចាប់ចិត្តចង់ទៅលេងខេត្តសៀមរាបបាត់ទៅហើយ៕