អ្នកភ្នំពេញត្រៀម! សង្រ្កាន្តវត្តភ្នំឆ្នាំនេះ នឹងរៀបចំដោយតភ្ជាប់ជាមួយ Walk Street ដែលមានរយៈពេល៥ថ្ងៃ
អ្នកភ្នំពេញដែលអត់មានស្រុកទៅលេងកុំភ័យ! ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហើយថា នឹងត្រៀមរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយធ្វើកាតភ្ជាប់ជាមួយនឹងផ្លូវថ្មើជើងថ្មី (Walk Street) និងបើកអោយមានការកម្សាន្តរយៈពេលរហូតដល់ទៅ ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៦ មេសា។
ដើម្បីអបអរសាទរនាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីដ៏អធឹកអធមគឺ “សង្រ្កាន្តវត្តភ្នំ” ឆ្នាំ២០២៥ ដែលកម្មវិធីនេះនឹងប្រារព្ធធ្វើឡើង នៅបរិវេណទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះ។
សង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ នឹងមានរៀបចំកម្មវិធីសាសនាដូចជា៖ ការតាំងពលិការ និងកម្មវិធីស្រង់ព្រះពុទ្ធរូប។ ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយមានដូចជា៖ ការសម្ដែងទស្សនីយភាពសិល្បៈ របាំបុរាណ របាំប្រពៃណី របាំត្រុដិ ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយដែលជាកេរ្ត៍តំណែលពីដូនតាខ្មែរយើង ការរាំកម្សាន្តសប្បាយគ្រប់ទម្រង់គ្រប់ចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ។

គួរជម្រាបផងដែរថា រដ្ឋបាលរាជធានីភ្នំពេញសូមលើកទឹកចិត្តដល់បងប្អូនដែលមកកម្សាន្តនៅសង្រ្កាន្តវត្តភ្នំនាពេលខាងមុខនេះ អោយចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណី ក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីជាការលើកស្ទួយវប្បធម៌ជាតិយើង។ 
បន្ថែមពីនេះ សង្រ្កាន្តវត្តភ្នំ ក៏បានភ្ជាប់ជាមួយនឹងផ្លូវថ្មើជើងថ្មី (Walk Street) ផងដែរ ពោលគឺផ្លូវ Walk Streetនេះនឹងបើករយៈពេល ៥ថ្ងៃ ដោយបន្ថែម ៣ថ្ងៃ រហូតដល់ចប់បុណ្យថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលនៅក្នុងក្រុងភ្នំពេញ កុំភ្លេចចូលរួមលេងកម្សាន្តអោយបានច្រើនកុះករ៕







.png)





.jpg)





.png)









.jpg)
.jpg)


.png)

.png)


.png)

.png)

.png)



.jpg)








