មនុស្សភាគច្រើនទូទាំងពិភពលោក ប្រហែលជាធ្លាប់បានស្គាល់គ្រូទាយពិការភ្នែក Baba Vangaរួចមកហើយ ដែលកន្លងមកគេតែងចុះផ្សាយអំពីការទស្សន៍ទាយពីជោគវាសនារបស់សកលលោក និងហេតុការណ៍ធំៗជាច្រើន ហើយរឿងរ៉ាវទាំងនោះសុទ្ធតែបានកើតឡើង ដូចអ្វីដែលគាត់ទស្សន៍ទាយមែន។ .png)
ការទាយទុកមុនរបស់គាត់ ត្រូវបានគេចងក្រងជាសៀវភៅតាំងពីគាត់នៅមានជីវិតមកម្ល៉េះ ហើយការទាយនោះ គឺគាត់បានទាយទុករហូតដល់ឆ្នាំ ៥០៧៩ ឯណោះ។ ដោយឡែក ថ្មីៗនេះគេបានដកស្រង់នូវទំនាយធំៗរបស់គាត់សម្រាប់ឆ្នាំ ២០២៥ ដែលមានដូចខាងក្រោម៖
១. សង្រ្គាមរវាងប្រទេសនៅលោកខាងលិច និងខាងកើត៖ ទំនាយនោះបានទាយថា នឹងមានសង្រ្គាមធ្ងន់..ធ្ងរ ដែលអាចនឹងបណ្ដាលអោយមនុស្សស្លា..ប់ជាច្រើន ព្រមទាំងមានការផ្លាស់ប្ដូររបបនយោបាយពិភពលោកផងដែរ។ នៅក្នុងនោះក៏បានសរសេផងដែរថា លោកVladimir Putin អាចនឹងត្រូវបានគេជ្រើសរើសធ្វើជាប្រធានាធិបតីរុស្ស៊ីជាថ្មីម្ដងទៀត ហើយសង្រ្គាមលោកលើកទី៣ អាចនឹងកើតមានឡើង ដែលវាចំណុចដំបូងនៃវិនាសកម្មរប់ពិភពលោក។
២. គ្រោះធម្មជាតិ៖ មនុស្សជាតិនឹងជួបប្រទះនឹងគ្រោះធម្មជាតិយ៉ាងធ្ងន់ធ្ងរនៅប្រទេសជាច្រើនដូចជា៖ គ្រោះទឹកជំនន់, បន្ទុះភ្នំភ្លើង, រញ្ជួយដី, ការកើនឡើងកម្ដៅ និងកម្ពស់ទឹកសមុទ្រ ។ល។
.png)
៣. វិទ្យាសាស្រ្តរីកចម្រើនខ្លាំង៖ គាត់បាននិយាយថា ការផ្លាស់ប្ដូរសរីរាង្គរបស់មនុស្សនឹងកាន់តែងាយស្រួលជាងមុន ដោយគេបានរកឃើញវិធីនៅក្នុងការដាក់ចិញ្ចឹមសរីរាង្គនៅក្នុងមន្ទីរពិសោធន៍បាន។ ក្រៅពីនេះផ្នែកបច្ចេកវិទ្យា ក៏នឹងកាន់តែមានឥទ្ធិពលក្នុងសង្គមមនុស្សកាន់តែខ្លាំង។ លើសពីនេះ មនុស្សនឹងអាចទាក់ទងគ្នា តាមរយៈការបញ្ជូនរលកសម្លេងពីខួរក្បាលតាមរយៈឧបករណ៍ម្យ៉ាង ហើយមនុស្សនឹងអាចមានទំនាក់ទំនងជាមួយជីវិតក្រៅភពផែនដីផងដែរ។
៤. វិបត្តិសេដ្ឋកិច្ចនៅអាមេរិក៖ ក្នុងទំនាយបានសរសេថា សហរដ្ឋអាមេរិក នឹងជួបជាមួយវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់..ធ្ងរ ។

៥. ការរីកចម្រើននៃសាសនា៖ មានការព្យាករណ៍ថា មនុស្សទូទាំងពិភពលោក នឹងនាំគ្នាចាប់ផ្ដើមមានទំនោរទៅលើជំនឿនៃសាសនាយ៉ាងខ្លាំងក្លាម្ដងទៀត។.png)
គួរបញ្ជាក់ថា ទាំងនេះពុំមែនជាការទាយក្នុងពេលបច្ចុប្បន្ននោះទេ ទំនាយរបស់គាត់ត្រូវបានគេរៀបចំចងក្រងដាក់ជាសៀវភៅតាំងពីមុនពេលគាត់បានទទួលមរ..ណៈភាព នៅឆ្នាំ១៩៩៦មកម្ល៉េះ ហើយត្រូវបានគេយកមកនិយាយសារជាថ្មី ដោយសារឃើញជាក់ស្ដែងនូវរឿងរ៉ាវមួយចំនួន ដែលកំពុងកើតឡើងនាពេលបច្ចប្បន្ននេះពិតប្រាកដមែន ដូច្នេះគួរជឿ រឺមិនគួរជឿគឺអាស្រ័យលើការពិចារណារបស់បុគ្គលរៀងខ្លួន៕










