ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានថ្លែងពីស្ថានការណ៍ក្រោយគ្រោះរញ្ជួយដីថា ស្ថានការណ៍ធូរស្រាលហើយ គ្មានរលកយក្សស៊ូណាមិនៅប្រទេសថៃទេ ពីព្រោះរញ្ជួយដីកើតឡើងលើគោក ពុំមែនកើតនៅសមុទ្រ សូមពលរដ្ឋត្រឡប់មកលំនៅឋានវិញ ។ អគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី ដែលសាងសង់លើផ្ទៃដីជាង១ហិកតា នៅតាមបណ្តោយផ្លូវកំផែងពេជ្រ២ បានបាក់រលំទាំងស្រុងដោយសារគ្រោះរញ្ជួយដីកាលពីរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ គឺជាអគារកំពុងសាងសង់ រីឯអគារផ្សេងៗនៅទីក្រុងបាងកក មានសុវត្ថិភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdm9PQf7wBpvqOuqHqS-bHMTZTGjyc3tKoyVFnULdMe5wsv4JX_HU9N3q-wcbx8mp9kDxfblOVRbWFNdZ5KtWuLHfHzl-Z2Urfvr8O_FfDZTRuuRQb-3zLJIr0xbgjEZWB3PIlCyCfsGkATKgIfy-EUnvGcKJzk7W6Ko-C_w5AqrSCPj5xe-emdRZ-FYb5/s1280/photo_2025-03-29_13-24-35.jpg

កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃ និងមន្ត្រីពាក់ព័ន្ធបានធ្វើដំណើរពីខេត្តភូកេត មកដល់អាកាសយានដ្ឋានដនមឿង ទីក្រុងបាងកក ហើយលោកស្រីក៏បានប្រជុំតាមវីដេអូជាបន្ទាន់រយៈពេល១ម៉ោង ដើម្បីតាមដានស្ថានការណ៍ក្រោយគ្រោះរញ្ជួយដី ។ ការប្រជុំនេះមានលោក Phumtham Wechayachai ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក Anutin Charnvirakul រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបចូលរួម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrMsh0BL32SHgVAbmGEl0cAeDxiBrMBfSNTzjJECL1DWtiT8hixuLWInTlhdZyEogjmHAE21nqSuzwc3KYVStlArh-l4oJemYkauHI4qDfoE9WLAfjLIznVPN52MvvRWWSLMoM7z5GkMop8k8DxtcueajRgd-3El-ZUaAACGUpY4NcracstIibD4UnK8lu/s1200/photo_2025-03-29_14-44-21.jpg

ក្រោយបញ្ចប់កិច្ចប្រជុំ លោកស្រី ផេថងថាន ថ្លែងថា លោកស្រីបានទទួលសេចក្តីរាយការណ៍ពីគ្រប់ផ្នែកទាំងអស់ គឺស្ថានការណ៍ធូរស្រាលហើយ ។ អគារនានានៅទីក្រុងបាងកក ដែលខូចខាត ឬបាក់រលំដោយសាររញ្ជួយដី គឺជាអគារកំពុងសាងសង់ ។ លោកស្រីបានជជែកជាមួយវិស្វករ គឺអគារនានានៅទីក្រុងបាងកក បានសាងសង់តាមលក្ខណៈស្តង់ដារ យបើកើតរញ្ជួយដីខ្លាំងជាងនេះ ថៃនឹងអាចទប់ស្កាត់បាន ដូច្នេះ ពលរដ្ឋអាចត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiimnPes40w8uW7VrOiuaJ9dXmy6WaTX9ZUoUi0qdonec7E71u173bJrIm4DCrlYv5zQD1nR7h4meVVlcvEugwErjxRns5zRTuQQMWA1J4ntntNmdyJNnv07GAME_ZLzrVJtJ1wsJ2gZNddiSunIfPVQ1BTvGSVN0uWnDbMJ4D9-2WUIdnkO2JVSvlacCUm/s1280/photo_2025-03-29_14-44-28.jpg

អគារបាក់រលំ គឺជាអគារកំពុងសាងសង់ ហើយលោកស្រីបានទទួលដំណឹងពីភ្នាក់ងារឧតុនិយមកាលពីរសៀលថ្ងៃទី២៨ ខែមីនា ថា រញ្ជួយដីបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ស្មើនឹង៧.៧រិចទ័រ ហើយមានកម្លាំងរំញ័ររហូតដល់១២លើកក្រោយរញ្ជួយដី ។ វាមានកម្លាំងខ្លាំងក្លា ទើបធ្វើឱ្យមានកម្លាំងរំញ័រឆ្ងាយមកដល់ទីក្រុងបាងកក និងខេត្តភាគខាងជើងថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiFxKWysdl25r5tN6M5dPujj0FAp1CbU7sbYJ4-NvogXpuDJJstjGjoZGuUXhR_lL-R1mX7jHGPh0auJftfmBvx2EeCFNqQiWf1SJM1SIP7Xp9O-tIhUWCvHDSFvutn3XdbAkyAMLYK66GNIntex3fK75uKy3JWywNcSXn51xbM83WYSwMAKu3rPI3eTO4m/s1280/photo_2025-03-29_14-44-22.jpg
ពលរដ្ឋនៅទីក្រុងបាងកក អាចត្រឡប់ទៅស្នាក់នៅអគារខ្ពស់ៗបាន ។ វាជាគ្រោះរញ្ជួយដីនៅលើគោក វាពុំបានកើតឡើងក្នុងសមុទ្រ ហេតុនេះ គ្មានរលកយក្សស៊ូណាមិកើតឡើងទេ ។ រីឯការធ្វើដំណើរតាមរថភ្លើងក្រោមដី និងរថភ្លើងអាកាស BTS គឺស្ថិតក្រោមការត្រួតពិនិត្យសុវត្ថិភាព ហើយសង្ឃឹមថា នឹងដំណើរការឡើងវិញនាពេលឆាប់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL_Me0bl5_O3vFGTrpMN9GdE2-VEEbXnhg5NCnLwSto7X2jq95QRuaLE-xUq7NU1zCzA9aNUFpswMa706TFmIOWuQxbw-5z7R5koprym62HjtIO1eGjwuZMml_YiWP71tSqw6Dbr6P2lo3U9FlNV2xk7P2KADOgEoFuExOoOO_T82oqHijuEyGZQLZPDoK/s1280/photo_2025-03-29_14-44-24%20(2).jpg

អភិបាលក្រុងបាងកក លោក ឆាត់ជាតិ សិទ្ធីផាន់ បានអនុញ្ញាតឱ្យពលរដ្ឋស្នាក់នៅបណ្តោះអាសន្នតាមសួនច្បារសាធារណៈ ប៉ុន្តែពលរដ្ឋមួយចំនួនពុំសប្បាយចិត្តរឿងការចែកចាយទឹកបរិសុទ្ធ និងអាហារ ។ សូមពលរដ្ឋតាមដានព័ត៌មានរញ្ជួយពីភ្នាក់ងារនានារបស់រដ្ឋាភិបាល អភិបាលក្រុងបាងកក នឹងពិនិត្យមើលខុនដូនានា ហើយថៃមានវិស្វករចំនួន២,០០០នាក់ អាចទទួលខុសត្រូវរឿងសុវត្ថិភាពអគារខុនដូ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWDMiantYZn6YK_PAnhse1sM1XJPWsowUxjRc-LTRFnZ1IJ-JpM6VqfFZO2AEhyphenhypheno0z_tANOkCf62BnplpgtJN4GVvTP1YbEyUWfA9UuxgP7cu5P5fjVv-JBh6qeNHj9MpyOFXMIiUZ-B2a2XqtVeYqmNbYvPgB6PA2z8u2aY-Znzqsm2akkjtHuZUTtK7m/s1280/photo_2025-03-29_14-44-25.jpg

បើពលរដ្ឋពុំចង់ត្រឡប់មកស្នាក់នៅខុនដូ គឺអាចស្នាក់នៅតាមសួនច្បារសាធារណៈបាន ដែលបើកទទួលពលរដ្ឋរយៈពេល២៤ម៉ោង ។ រីឯអគារការិយាល័យពិនិត្យប្រាក់គ្រោះរញ្ជួយដី ដែលបាក់រលំនៅតំបន់ចាក់តុចាក់ គឺភ្នាក់ងារសង្គ្រោះបាននាំជនរងគ្រោះចេញបណ្តើរៗហើយ ។ នេះបើតាមការលើកឡើងរបស់នាយករដ្ឋមន្ត្រីថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIM2skJwxb4b_KN14jLUQ8d8HaCEF35d9c46QSkC7h4rSA4QZLJpFp8sb_DKOL4xwimrucJQunSktk-VPSUiZlHmSNqYIsySKtAOWftPPjSgdinTriZK-MfugtQeL3LFVrUIcSuEwy-hsokeYm4saF-pcgTa0KIL3LFWzpIb6w4zkIE8fqPtvJx9xCc9P1/s1280/photo_2025-03-29_14-44-24.jpg