អ្នកភ្នំពេញដែលអត់មានស្រុកទៅលេងកុំភ័យ! ឆ្នាំនេះរដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសហើយថា នឹងត្រៀមរៀបចំកម្មវិធីសង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥ ដោយធ្វើកាតភ្ជាប់ជាមួយនឹងផ្លូវថ្មើជើងថ្មី (Walk Street) និងបើកអោយមានការកម្សាន្តរយៈពេលរហូតដល់ទៅ ៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ ១៦ មេសា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhtbdgCbuUhDRdgEwqj1QSoBrO2KXvvkuTvs7YmNzoxyRWPYLq5JBuBnPRiwbotmjGU-WLytThrvnXU7cdXtE6B3YimnwZZPC2IX0PysWip-qTTGCaUdA-fCnEbKkh7CDhoWYzrYAC_MFinRsIdv1x-THJWA1MpCUvrxnQWOtYuOw4tkjpi1YhFg9fOBQ-X/s1280/photo_2025-03-28_13-53-25.jpg

ដើម្បីអបអរសាទរនាឳកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំកម្មវិធីដ៏អធឹកអធមគឺ “សង្រ្កាន្តវត្តភ្នំ” ឆ្នាំ២០២៥ ដែលកម្មវិធីនេះនឹងប្រារព្ធធ្វើឡើង នៅបរិវេណទីតាំងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥-១៦ ខែមេសាខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiAccAnougdeSYf9O8ZSF_s3_oiaT5qRL_RRpz8TL33mkJ5VBqf1EKOPcrMHxAF3UUIRbv0AEl18qTWdFXd-Yx6hd87vY8WAidKcX5mBN-pcRg54TK9k4LixhIbsWKo4tg1VMLtcs-EP6XIiUBEnBHeQ0s9sDkgauPRps0AI20_jJLSQdMGfZioZjSw0hII/s1280/photo_2025-03-28_13-53-26.jpg

សង្រ្កាន្តវត្តភ្នំ ឆ្នាំ២០២៥នេះ នឹងមានរៀបចំកម្មវិធីសាសនាដូចជា៖ ការតាំងពលិការ និងកម្មវិធីស្រង់ព្រះពុទ្ធរូប។ ដោយឡែកសម្រាប់កម្មវិធីកម្សាន្តសប្បាយមានដូចជា៖ ការសម្ដែងទស្សនីយភាពសិល្បៈ របាំបុរាណ របាំប្រពៃណី របាំត្រុដិ ចាប៉ីដងវែង ល្ខោនយីកេ ល្ខោនមហោរី ការលេងល្បែងប្រជាប្រិយដែលជាកេរ្ត៍តំណែលពីដូនតាខ្មែរយើង ការរាំកម្សាន្តសប្បាយគ្រប់ទម្រង់គ្រប់ចង្វាក់ភ្លេងយ៉ាងសប្បាយរីករាយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiPHJmce2s3bJ4fhly9ow1Qis5meTSulA2LnIG2I9eG21tYQFfiD1RgqLS10LTc0G0dgjUGnzqTfkU_1w7F821GI2Vgk0JkBi0N4io4qnR96-FPJ8jltIn-JCzdHJmobuDnCsD1oB5HHVKWYns6dhSKkhxk29-lf0v3CYmMJfY-0Ge9DqgEcKkfIbDEl9DU/s1280/photo_2025-03-28_13-53-27.jpg

គួរជម្រាបផងដែរថា រដ្ឋបាលរាជធានីភ្នំពេញសូមលើកទឹកចិត្តដល់បងប្អូនដែលមកកម្សាន្តនៅសង្រ្កាន្តវត្តភ្នំនាពេលខាងមុខនេះ អោយចូលរួមស្លៀកសម្លៀកបំពាក់ប្រពៃណី ក្នុងកម្មវិធីប្រពៃណីខ្មែរ ដើម្បីជាការលើកស្ទួយវប្បធម៌ជាតិយើង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlTmuBaOvRG_alz2MNP1gBS8JohbCh6eJgeybwTDlpJni7KWOXa0GFhaL8S14Pu5TlCTLzX1DdIzlKmSqUQCFC1lHcD3Y9PvkVuM4db2XVQ173GpQ8I0ilE8NrGNMOZth-6LpJma0oR74yf-B6OedizhM7up3bbWoDuEO_MMYL5EJUt1ZeqqK8eQsnzZKQ/s1280/photo_2025-03-28_13-53-29.jpg

បន្ថែមពីនេះ សង្រ្កាន្តវត្តភ្នំ ក៏បានភ្ជាប់ជាមួយនឹងផ្លូវថ្មើជើងថ្មី (Walk Street) ផងដែរ ពោលគឺផ្លូវ Walk Streetនេះនឹងបើករយៈពេល ៥ថ្ងៃ ដោយបន្ថែម ៣ថ្ងៃ រហូតដល់ចប់បុណ្យថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ អាស្រ័យហេតុនេះ សូមបងប្អូនដែលនៅក្នុងក្រុងភ្នំពេញ កុំភ្លេចចូលរួមលេងកម្សាន្តអោយបានច្រើនកុះករ៕