ជីវិតពេលខ្លះដូចជាខ្យល់ដែលបោកបក់ទាំងការប្តេជ្ញាចិត្ត ទំនួលខុសត្រូវ និងពេលវេលារបស់យើងផងដែរ។ នៅក្នុងពិភពលោកដែលជឿនលឿនដើរទៅមុខមិនឈប់ឈរនេះ វាងាយស្រួលនឹងធ្វើឲ្យអ្នកច្របូកច្របល់ មិនដឹងថាខ្លួនអ្នកចង់បានអ្វីឲ្យប្រាកដនោះទេ។ វាពិតជាចាំបាច់ណាស់ដែលអ្នកត្រូវតែដឹងអំពីតម្រូវការ ព្រមទាំងថែរក្សាសុខមាលភាពរបស់អ្នកទាំងផ្លូវកាយ និងផ្លូវចិត្ត ដូចនេះសញ្ញាខាងក្រោមនេះប្រហែលកំពុងប្រាប់អ្នកថា ដល់ពេលរៀបចំខ្លួនសាកថ្មជីវិតហើយ៖

១ ចេះតែអស់កម្លាំង៖ ទោះបីជាគេងបានគ្រប់គ្រាន់ក៏ដោយ ក៏អ្នកនៅមានអារម្មណ៍ថាខ្លួនឯងអស់កម្លាំង និងគ្មានថាមពលដដែល។ នេះអាចជាវិធីដែលរាងកាយរបស់អ្នកកំពុងប្រាប់អ្នកថាវាដល់ពេលត្រូវចាប់ផ្ដើមធ្វើអ្វីមួយឡើងវិញហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhv4xQobsSf0N_ghX3JiISQFNJDXq02UI-vjt95uqESkBPlpgFCaB15xqR8KHozSahottUduKXG3zXmQgyk8zP4MXpNQUR4PCNsTe_T5xYFQ4vl3lC2NV1ZfaPiNHnYKyazg7VrVvzEJypW4xb5iyY-rYiEG9YysL5LFRb7ggSJTez_UtYSsszdMdIYZFzS/s848/image_2025-03-28_14-41-54.png

២ ឆាប់ខឹង និងផ្លាស់ប្តូរអារម្មណ៍៖ ភាពរអាក់រអួលបន្តិចបន្តួចដែលពីមុនមិនរំខានអ្នកនោះ តែឥឡូវបែរជាធ្វើឱ្យអ្នកមានអារម្មណ៍ធុញថប់ ឬតប់ប្រមល់ អាចបង្ហាញថាកម្លាំងចិត្តរបស់អ្នកចាប់ផ្ដើមអស់ហើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-4xcnri6OPqVh2xCx4FuKAnPPNxOVov9YK8LfKYaSB_wX4lGUIu34uD2DwRwsTrDcxl6nlEIRMLeFQxTDPswTDjqSxmxpyqy9P4j-ZpBhXKQ1AMVPQLxZos2Y8S92WUrchwwAOoqFhg_nLgFlRr_8FgjhMjJrE8ws1FLqknEbdTdQnpN3T397D4uoo6U7/s2121/image_2025-03-28_14-41-55.png
៣ ខ្វះការផ្តោតអារម្មណ៍៖ អ្នកពិបាកក្នុងការផ្តោតអារម្មណ៍ ភ្លេចព័ត៌មានលម្អិតសំខាន់ៗ ឬធ្វើអ្វីខុសជាញឹកញាប់ គឺជាសញ្ញានៃភាពអស់កម្លាំងផ្លូវចិត្ត ដែលច្រើនតែជាលទ្ធផលនៃភាពតានតឹងយូរ និងកង្វះពេលវេលាសម្រាក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEir3fCEBm8gFgJiqHRbRHkzes0QNBpnPCiHmXVQMgCZnJ-bkavWSWfSGrR9Vn8X0w3J9rdfy9C-zLZu1b190OI_cwMSNhDQnNu8pa7i1mytgBqRXCGRRnRIwBufsJEMsVk7UC1sbc3ynyaZcydd5RQoeAsCaYx0A7yOZY82brKcpz8xSckNWbDA_R2idR6J/s2121/image_2025-03-28_14-41-56.png

៤ គ្មានចំណាប់អារម្មណ៍លើចំណូលចិត្តដូចមុន៖ សកម្មភាពដែលអ្នកធ្លាប់រីករាយ តែឥឡូវនេះបែរជាមានអារម្មណ៍ថាដូចជាកាតព្វកិច្ច ជាសញ្ញាមួយបង្ហាញថាអ្នកកំពុងបាត់បង់អារម្មណ៍រំភើប ព្រមទាំងការធ្វើដំណើរកម្សាន្តក្នុងជីវិតរបស់អ្នក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj2hU5gqUgB9fW_fh4GIq-Y_jjdNnId8t-3-XGzJr_kM6kCw83C2sL4yXxU3fYGKiMpBsd7TKvNZO7c5J9uzwvO4KCE_tlDJqzmRnDNv8ZYj9Tztx3cmy3T4MKwYtZpkC-KQ3NdosIJCrzjFKWIRhkhjofbFlktdNQw3PuJ3BWLGvbRLXWAgG_0Q2cS68zk/s860/image_2025-03-28_14-41-57.png

៥ ចេះតែមិនស្រណុកខាងរាងកាយ៖ ការឈឺក្បាលញឹកញាប់ ឈឺសាច់ដុំ ឬសូម្បីតែបញ្ហាក្រពះ អាចជាភាពតានតឹងដែលបង្ហាញឱ្យឃើញពីរាងកាយរបស់អ្នក។ តែដំណើរកម្សាន្តអាចជួយបន្ថយរោគសញ្ញាទាំងនេះបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2vhgMSrTd3UyroXf7WehcOAJn_B4vA1dy_NjFOD2tCI0OOMueVzxDp_gaQ8uJLP4QubCCWYI4-P37Sl3iSEkVEY8Ttv-0QwJ7zi3_Xf1VdKXVulb4dpcCV9qTwsaqvrZ_FMGOq0Naa4srwNZhZQSljcIS4pABCDitC2IUsOKytgX5s5L_a3G8QJR4qV4V/s1701/image_2025-03-28_14-41-58.png
៦ ចង់រត់គេចពីស្ថានភាពដែលអ្នកកំពុងនៅ៖ ប្រសិនបើអ្នកតែងតែស្រមើស្រមៃអំពីការចាកចេញពីការងារ ឬឃើញខ្លួនឯងនៅលើឆ្នេរ នោះដល់ពេលដែលត្រូវប្រែក្លាយសុបិននោះឱ្យក្លាយជាការពិតហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheInXPcs7YkpJOCCkWWhJHeb0rJcr-ksiuyGTBXiLx8RhQsOahMlR-1SsQ-E8dpVsekGVPjztpmKaHILdOYJKd2czQY_uQesE2-J0JyK_MoNzKrR1GLh5b9a3uhwq_g8VVBKuXIDIEFj7X7JATHvXXC7zidIO-Ybw4IVMiofEJlxCvyuv65opamoxYZ5in/s1000/image_2025-03-28_14-42-01%20(2).png

ដំណើរកម្សាន្តមិនមានន័យថាទាល់តែជិះយន្តហោះទៅប្រទេសក្រៅ ឬចំណាយពេលច្រើនសប្ដាហ៍នោះទេ សូម្បីតែការធ្វើអ្វីមួយតូចតាច ដូចជាការធ្វើដំណើររហ័សនៅជិតៗ ការសម្រាកលំហែនៅផ្ទះ(staycation) ឬទុកពេលមួយថ្ងៃដើម្បីសម្រាក និងបញ្ចូលថាមពលក៏អាចមានឥទ្ធិពលវិជ្ជមានទៅលើសុខភាព និងសុខុមាលភាពរបស់អ្នកបានដែរ។ កុំទុកឲ្យភាពស្មុកស្មាញមកគ្រប់គ្រងអ្នកអី។ ចូរស្តាប់គំនិតនិងរាងកាយរបស់អ្នកហើយផ្តល់អាទិភាពដល់ការមើលថែខ្លួនឯង។