លទ្ធផលនៃការធ្វើចំណាត់ថ្នាក់ “ប្រទេសដែលមានប្រព័ន្ធអប់រំល្អ” ក្នុងឆ្នាំ២០២៥ បានបង្ហាញថា កម្ពុជាទទួលបានចំណាត់ថ្នាក់លេខ ១២០ ក្នុងចំណោមប្រទេសចំនួន ២០៣ ដែលនេះគីជាកម្រិតទាបមួយទូទាំងពិភពលោក និងទាបជាងគេបង្អស់ប្រចាំបណ្ដារប្រទេសក្នុងអាស៊ាន។.jpg)
យោងតាម World Population Review ជាវេទិកាអនឡាញមួយ ដែលរៀបចំ និងវិភាគទិន្នន័យប្រជាជន សេដ្ឋកិច្ច និងសង្គម នៅតាមប្រទេស រដ្ឋ និងទីក្រុងនៅជុំវិញពិភពលោក។ វាជាវេទិកាស្រង់ទិន្នន័យមួយដែលមនុស្សជាច្រើនជឿទុកចិត្ត មានភាពទូលំទូលាយ ហើយទ្និន្នន័យរបស់វាតែងធ្វើបច្ចុប្បន្នភាពជាប្រចាំ។ 
ផ្អែកលើព័ត៌មានដែលទទួលបានពី World Population Review ប្រទេសដែលមានកម្រិតនៃប្រព័ន្ធអប់រំដែលល្អបំផុតទាំង៥ គឹបានទៅលើ៖ ទី១ ប្រទេសកូរ៉េខាងត្បូង, ទី២ ប្រទេស Denmark , ទី៣ Netherlands , ទី៤ Belgium និង ទី៥ Slovenia។ ដោយឡែកសម្រាប់ក្នុងតំបន់អាស៊ានមានដូចជា៖ ប្រទេសប្រ៊ុយណេ ជាប់លេខ៤៧, វៀតណាម លេខ៥៣, ឥណ្ឌូនេស៊ី លេខ៦៧ , ទីម័រលេស្តេ លេង៦៩, ហ្វីលីពីន លេខ ៧១, ម៉ាឡេស៊ី លេខ៨៩, ឡាវ លេខ១០២, ថៃ លេខ១០៧, មីយ៉ាន់ម៉ា លេខ១០៩, និងកម្ពុជា លេខ១២០។ ដែលបានបង្ហាញថា កម្ពុជាស្ថិតនៅកម្រិតទាបជាងគេក្នុងចំណោមប្រទេសទាំងអស់នៅក្នុងអាស៊ាន។
យ៉ាងណាមិញ សម្រាប់មូលហេតុដែលកម្ពុជាមិនមានប្រព័ន្ធអប់រំដែលល្អនោះ ត្រូវបានគេដឹងថាបណ្ដាលមកពីកត្តាដូចជា៖ មិនមានធនធានគ្រប់គ្រាន់ (ខ្វះខាតបរិក្ខាសិក្សានិងបង្រៀន), គ្រូបង្រៀនទទួលបានប្រាក់បៀវត្តន៍ទាប ដូចនេះមិនសូវមានគ្រូបង្រៀន, អត្រាបោះបង់ការសិក្សាមានកម្រិតខ្ពស់ ដែលបណ្ដាលមកពីបញ្ហាជីវភាព, ភាពមិនស្មើគ្នានៅក្នុងការអប់រំ (សិស្សនៅទីក្រុង ទទួលបានការអប់រំល្អជាងសិស្សនៅជនបទ) និងកង្វះខាតគុណភាពអប់រំ ដោយសារតែតាមសាលាខ្លះខ្វះកម្មវិធីអប់រំដែលមានគុណភាព ដូចនេះធ្វើអោយការផ្ទេរចំណេះដឹងទៅកាន់សិស្ស មិនសូវទទួលបានប្រសិទ្ធភាព៕










