Home Blog Page 605

មកដឹងពីអាថ៌កំបាំងថែរក្សាសម្រស់របស់បុរសជនជាតិប្រេស៊ីលក្មេងជាវ័យរហូតដល់ជាង៣០ឆ្នាំ

0

លោក Edson Brandao មកពីប្រទេសប្រេស៊ីល កើតនៅថ្ងៃទី ២៩ ខែកុម្ភៈ ឆ្នាំ ១៩៦៧ ដែលបច្ចុប្បន្នលោកមានអាយុ ៥៨ ឆ្នាំហើយ ប៉ុន្តែលោកត្រូវបានមនុស្សជាច្រើនយល់ច្រឡំថា ជាបុរសវ័យក្មេងដែលមានអាយុត្រឹមតែ ២៨ ឆ្នាំប៉ុណ្ណោះ។ យោងតាមការចុះផ្សាយរបស់គេហទំព័របរទេស The Sun បុរសម្នាក់នេះកំពុងផ្ទុះការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម ដោយសារសម្រស់ និងរូបរាងរបស់លោកមើលទៅក្មេងខុសធម្មតា ត្រូវបានមនុស្សជាច្រើនងឿងឆ្ងល់ និងចោតសួរពីអាថ៌កំបាំងរបស់លោក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvpIYOg9JdxlCJQWBgoSqPDf40k8tm6eyo38iZxWt3qXg0U8emCVLY4XDCRjpW2JvcN0lDhRHVZjPcR7x4yEpR66sWy_fxbtcO7z_QVrbLEvRqYC70wetNnoCiTkxMKlJrsGA6WZYxqh6KgqWITJIkdi50ZmIqr04tRMYEEI5RL9eSYP5cyJKTT2W4NcNe/s1280/photo_2025-02-26_15-45-25.jpg
Edson បាននិយាយថា រូបរាងក្មេងជាងវ័យរបស់លោកមិនមែនមកពីការវះកាត់កែសម្ផស្សនោះទេ ដោយលោកបានសង្កត់ធ្ងន់ថា អាថ៍កំបាំងដើម្បីរក្សាភាពក្មេងជាងវ័យ គឺការហាត់ប្រាណ ការថែរក្សាស្បែក ការបរិភោគអាហារដែលមានសុខភាពល្អ និងការគិតវិជ្ជមាន។ បុរសម្នាក់នេះបានបន្តទៀតថា លោកតែងតែមានអារម្មណ៍ល្អ និងសប្បាយចិត្តជានិច្ច។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3i7zEngfbDmlwXySwucMAsCNzNDfRrrwVRfgn62TVaGYOgY9Amau6hDYUNXXjo9vbxfCl7Db92FquvKWfdqNGL_Awuzc7Yn1My1NVqmHqAzuTY2Sb2mr49SVSFkBNdpUT8SLba4v4g3Bx6Q8C7bHCdor22EeLpPeVvgizfBimo20MgISEK13upHAqFWPp/s1280/photo_2025-02-26_15-49-32.jpg
ជាការពិត ការសិក្សាថ្មីៗនេះបានបង្ហាញថា អារម្មណ៍ល្អ ឬសប្បាយចិត្តគ្រប់ពេលវេលា គឺមានអត្ថប្រយោជន៍ចំពោះសុខភាពរាងកាយខ្លាំងណាស់ ដោយវាអាចនាំឱ្យអាយុវែង មានសុខភាពល្អ និងខួរក្បាលមានភាពប្រសើឡើងជាងមុន។ Edson បានចែករំលែកថា តាំងពីក្មេងមក លោកបានចាប់អារម្មណ៍លើការហាត់ប្រាណ និងការថែរក្សាសុខភាព ដោយផ្តោតលើការរៀនពីទម្លាប់ល្អៗនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមជាប្រចាំ ហើយលោកបានរក្សាទម្លាប់ទាំងនេះអស់រយៈពេល ១៧ ឆ្នាំមកហើយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh2_8XEW_dhv7CFgEGT87L8LaB5hIKHAC5JavF_ZzWAzf2KPCZBn_ypMuJ8XqOfWcxFR0NjZFZJ9XUKXL-XIgc_N-9D9i1R65eCkhh5kY7vMKG4fNzUEe7LVs8pJa5-SiDtbFQ_uZLh5JZBVAQLMShvriTSz1VadwUDTPY1fj-8c7rXXSvAkbDURDdMKIRy/s1280/photo_2025-02-26_15-49-33.jpg

នោះហើយជាមូលហេតុដែលលោកមើលទៅក្មេងជាងអាយុពិតរបស់លោក។ ដូច្នេះអាថ៌កំបាំងរបស់លោករួមមាន៖ ការហាត់ប្រាណរៀងរាល់ថ្ងៃរយៈពេល ៤០ នាទីដោយការលើកទម្ងន់ និងធ្វើ cardio។ ទម្លាប់នៃការថែរក្សាស្បែកឱ្យបានត្រឹមត្រូវដូចជា លាបឡេការពារកម្តៅថ្ងៃជារៀងរាល់ថ្ងៃ និងការប្រើរបាំងដីឥដ្ឋម្តងក្នុងមួយសប្តាហ៍។ ការបរិភោគអាហារដែលមានសុខភាពល្អដូចជា បន្លែ ផ្លែឈើ គ្រាប់ធញ្ញជាតិ ទឹកដោះគោ ត្រី និងស៊ុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEinB3D_8nMWysEdBWRGw2Ly-z7pCU94Wgzbk_9e_YMD8JtB1_pKrMXn_whNE0XdjUaZMWjzEJDZ7d8aA8XhvlAGHCxxhRud5WQ8W4ZOOIoCxGrompkZxYOyA4Y6jkGpCzplb70IMqhI_Vn01bxX8ITckGR60Srgs7I-LKTvaWYa6qbaebcDlDafzb5XEBPb/s1280/photo_2025-02-26_15-49-36.jpg
ការគេងឱ្យបាន ៧ ទៅ ៩ ម៉ោងក្នុងមួយថ្ងៃ រួមទាំងការផឹកឱ្យបានគ្រប់គ្រាន់ និងការគ្រប់គ្រងអារម្មណ៍ ដោយបញ្ចូលបច្ចេកទេសបន្ធូរអារម្មណ៍ ដូចជាការធ្វើសមាធិ ឬយូហ្គា ដើម្បីទប់ទល់នឹងភាពតានតឹង ស្ត្រេស ក៏ដូចជាការចូលរួមសកម្មភាពជាមួយសង្គមឱ្យបានច្រើន ជៀសវាងការនៅឯកោ ឬម្នាក់ឯង និងរក្សាផ្នត់គំនិតវិជ្ជមានជាដើម។ គួរបញ្ជាក់ដែរថា បច្ចុប្បន្នបុរសរូបនេះ គឺជាអ្នកនិពន្ធ និងជាម្ចាស់អាជីវកម្មដ៏ធំមួយដែលប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន៕

រមណីយដ្ឋានទឹកធ្លាក់ភ្នំ ៥៣ នាខេត្តបាត់ដំបង កំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តជាហូរហែ!

0

រមណីយដ្ឋានទេសចរណ៍ធម្មជាតិទឹកធ្លាក់ភ្នំ ៥៣ ដែលមានទីតាំងស្ថិតនៅភូមិអូរចោត ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង គឺជារមណីយដ្ឋានដ៏ស្រស់ស្អាតមួយកន្លែង បានកំពុងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តឥតឈប់ឈរ ខណៈតំបន់នេះក៏សម្បូរទៅដោយសក្តានុពលធម្មជាតិ មានព្រៃព្រឹក្សាខៀវស្រងាត់ និងទឹកធ្លាក់ត្រជាក់ល្ហឹម ដែលលោកអ្នកអាចចុះងូតទឹកលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhf5XYRaJsh0A9WIp58x3KIDyL7Wz6Ipgh_a5AY3XoqHyJ0458Aw-i7yQjUiGjJ6BwhJfPK1iOY6tK9F8OREFHhIU7NbCP3a9UgZYUdweambDTC23vnqmz17Yg-CES29wVuNgEr2Z7Rp_lTLjgI3EK3oOCxwzZ3gJpyrovGgXlvf-KvKXevRb53UPFTWJkE/s2048/image_2025-02-27_13-23-48.png
ក្រៅពីងូតទឹកលេងកម្សាន្ត លោកអ្នកក៏អាចគយគន់ទេសភាពធម្មជាតិពីលើកំពូលភ្នំ ស្រូបយកខ្យល់អាកាសបរិសុទ្ធ ក៏ដូចជាបោះតង់ ទស្សនាទេសភាពព្រៃភ្នំ ស្តាប់សំឡេងវាយោ សំឡេងបក្សាបក្សី ទេសភាពពណ៌ខៀវខ្ចី ដើរលេងដោយថ្មើរជើងតាមតំបន់ធម្មជាតិភ្នំព្រឹក ពិសាកាហ្វេលើភ្នំ រួមទាំងបោះជំរុំ គយគន់ថ្ងៃរះ រហូតដល់ព្រះអាទិត្យអស្តង្គត ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ និងធម្មជាតិដ៏ធំសម្បូរបែបបំផុត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiCpq6WMr3DPIYx7RJM3f_yOqNCVVLlO7WaqCty0jwN6vVnzTolGztTuCIPNlNk3lT_OKQjorwZrmwXvo1n-TwCNM90qa5B-BcD4rcxKeAQ-Vo0dq5Z3GoPDn0z0vXM2wP1pTn9NHyTgdKdNVlyoL4RicMW8AgkfBcepM4tQDjLBH40x-z3T_0Oha4HiLSp/s2048/image_2025-02-27_13-23-50.png

ដើម្បីធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍មួយនេះបាន លោកអ្នកត្រូវធ្វើដំណើរចេញតាមផ្លូវបវេល ត្រង់ផ្លូវបំបែកថ្មគោល ដែលមានចម្ងាយប្រហែល ១៣២ គ.ម ឬក៏យើងអាចធ្វើដំណើរកាត់តាមខេត្តប៉ៃលិន ដែលមានចម្ងាយប្រមាណ ១៥៥ គ.ម តាមផ្លូវក្រវាត់ ព្រំដែន ត្រង់ចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង យើងនឹងឃើញមានស្លាកសញ្ញាទឹកធ្លាក់៥៣ នៅខាងឆ្វេងដៃ ហើយបត់ចូលទៅដល់ទីតាំងភ្នំ៥៣ ត្រឹមតែជាង ២ គីឡូម៉ែត្រទៀតប៉ុណ្ណោះ នឹងបានទៅដល់គោលដៅហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjqEJECHXVJBKKz2jZU0AXTJLbWV_Cq3Hydr4QjWOEVzZI7EdPK2DizMEv32BWfTMDnwFW_uXokDvr8BTopabK_aIsGXF-ALTguBizCCK5-TMRkg974EkxCYHTLorwDQ50yhAqlKK4fWqSUHGexhuJr-w3dGDbHvqxwIvPUuXIhZvieVPMhT6fJ3x1GuwRb/s2000/image_2025-02-27_13-23-51.png

គួរបញ្ជាក់ផងដែរថា ក្រៅពីទឹកធ្លាក់ ទេសភាពធម្មជាតិ និង ខ្យល់អាកាសបរិសុទ្ធ រមណីយដ្ឋានភ្នំ៥៣ ក៏មានរូងមួយជាកន្លែងទីសក្ការៈបូជាដែលបន្សល់ទុកជាយូរណាស់មកហើយ រូងនេះទៀតសោតក៏ធ្លាប់ជាកន្លែងដែលដូនជី ឬអ្នកកាន់សីលនានាមកពីទីជិតឆ្ងាយតាំងសមាធិ ឬសូត្រធម៌ផងដែរ៕

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkTr7T6T8ra1JB_9vMOLgj-Vq7DRev7e5C3i6Mcxb25yW2wrKeSg683xD-U26PsQV0wDoP0gZ3gUaUrcneQIGXJtvgMSnDUOokf2WVkha3nKwYgdguB_xiVklf_B6EDpL6QFCCAjA755CA-jqFUWmjbMrVm0xvZsbFllZeNnNzNy8vXgM-AzA_qnoyIe3t/s2000/image_2025-02-27_13-23-52.png

សួនច្បារដែលមានទំហំតូចបំផុតនៅលើពិភពលោក តើសួនច្បារនោះតូចដល់កម្រិតណាទៅ មានអ្វីខ្លះក្នុងនោះ បានជាជាប់ឈ្មោះជាជើងឯកដូច្នេះ?

0

ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ Guinness World Records បានប្រកាសទទួលស្គាល់ពីភាពជោគជ័យ និងការគ្រប់គ្រងតំណែងជើងឯកជាផ្លូវការរបស់ប្រទេសជប៉ុន ដែលបានបង្កើតសួនច្បារមានទំហំតូចបំផុតនៅលើពិភពលោក គឺវាមានទំហំស្មើនឹងក្រដាស A3 ប៉ុណ្ណោះ និងមានទំហំតូចជាងសួនច្បារ Mill Ends Park នៅអាមេរិក ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIuyMk4Cy1SO0EBn1b2hlZRYbhexmTFyinKgWDefeGdDwOXrzdfYxVyNVgaK6KWi6ttJBHUlWFdICIE1YgTKIS14y_1VftlvrK0_N2bXfiFWioWWIQCAN3OcYuvy8eK8Yzxw0uJz8wG2p2fAHpqyiApEgQVXDNXDzmJ7i2N97vKwLsRdOfOoeBa6stT3o6/s684/photo_2025-02-27_11-58-40%20(2).jpg
សួនច្បារមានទំហំតូចបំផុតលើពិភពលោកនេះ ស្ថិតនៅទីក្រុងណាង៉ាស៊ុមិ ខេត្តឈិស៊ុអូកាក់ ហើយបើធ្វើដំណើរពីទីក្រុងតូក្យូ មកកាន់ទីក្រុងណាង៉ាស៊ុមិ គឺចំណាយពេលប្រមាណ១ម៉ោង ។ បើទោះជាសួនច្បារមានទំហំតូចមែន ប៉ុន្តែវាមានច្រកចូល កន្លែងអង្គុយខ្នាតតូច និងស្មៅដ៏ស្រស់ស្អាត ។null

លោក Shuji Koyama ប្រធានក្រុមមកពីនាយកដ្ឋានគ្រប់គ្រងការសាងសង់នៅទីក្រុងណាង៉ាស៊ុមិ និយាយថា សួនច្បារនេះបានធ្វើតាំងពីឆ្នាំ១៩៨៨ មកម៉្លេះ ដើម្បីប្រើប្រាស់ទីធ្លាទូលាយនៅក្បែរផ្លូវឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។ មុនពេលធ្វើសួនច្បារនេះ គឺសមាជិកម្នាក់បានទៅកម្សាន្តនៅអាមេរិកក្នុងថ្ងៃឈប់សម្រាក ហើយឃើញសួនច្បារ Mill Ends Park មានតូចបំផុតនៅទីក្រុងផូកឡែន រដ្ឋអូរីហ្គន ទើបសមាជិករូបនេះចង់ធ្វើសួនច្បារនៅជប៉ុន ឱ្យតូចជាងសួនច្បារអាមេរិក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgFKdxvBLedPFi7P1F6eJPCKgTV6pMNWvyCusEHgA28mI-xSvJcBCD5wvxkN-d_FYL4emyRhpaXXE6nDkoS_f8Ad2lGOwag8_Ey74whV18wboFTzKnEg4XOAQX4ZNaUX3hkw0Ns26r0_7_3t0_4G3D8j6wE7tTUp9TEFzWMy9Hh3j6L_CyYM3ACTVa4l0si/s684/photo_2025-02-27_11-58-40%20(4).jpg

តាំងពីធ្វើសួនច្បារនេះមក អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ក៏ចាត់ទុកថា វាជាសួនច្បារមានទំហំតូចបំផុតនៅលើពិភពលោក ។ លើសពីនេះ សារព័ត៌មានជប៉ុនបានចុះផ្សាយពីសួនច្បារជាញឹកញាប់ ទើបធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តថតរូបនៅទីនេះជាហូរហែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivyvwR7eRwVYz3QOOKf-YvjHgu_ttpsSVP5BllbbVtNxtjOwXh0Y8VDbMpuSObSrUmkU9jjc8mmYrMgFDza1JNfG34a5aObSItXoJO6qXYxqhCAQtjNNuj7KNE8BGSw1n8goWobsnQr3RUeIWSOUtBA8Y95o7E12X0zrVAPCSTnJahsPQmIwupEIjo5P_S/s684/photo_2025-02-27_11-58-40.jpg

អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ចង់ឱ្យសួនច្បារនេះទទួលតំណែងជាសួនច្បារតូចបំផុតលើពិភពលោកជាផ្លូវការ ទើបអញ្ជើញអ្នកជំនាញមកវាស់ទំហំរបស់វាដើម្បីកត់ត្រាទំហំពិតប្រាកដ ។ បន្ទាប់មក អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ក៏បញ្ជូនទិន្នន័យលម្អិតរបស់សួនច្បារផ្ញើទៅឱ្យ Guinness World Records ។ លោក Shuji Koyama សប្បាយចិត្តខ្លាំងណាស់ ដែលសួនច្បារនៅទីក្រុងណាង៉ាស៊ុមិ បានគ្រប់គ្រងតំណែងជើងឯកជាផ្លូវការ ក្លាយជាសួនច្បារតូចបំផុតលើពិភពលោក ៕

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ក្រោមជំនួយវៀតណាម នឹងដាក់ឱ្យប្រើប្រាស់នៅថ្ងៃ៨ មីនា

0

គម្រោងសាងសង់អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាកម្ពុជា ដែលជាជំនួយឥតសំណងរបស់ប្រទេសវៀតណាម បានសម្រេចការសាងសង់១០០ភាគរយហើយ ដោយនឹងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ៨ មីនា ក្នុងឱកាសខួបទី១១៤ទិវាអន្តរជាតិនារី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4f4eDg613a5Cr6QvO2K8IPq0OMqeDgJrI3XmyEQX7VKs79yjIbVR8b1vUdKU7T8OmR97Wtn6FtAw_uDVUiHhwKouL6gyZ6C74QHhWsxmgOKB0QcMJe64_gPwT5KQtNjIwVzvyTWuq5ShuOPTNwfLM8WO_Y2Yx_cgPrg0d2U02XDUmsWgFKlOUpFkZWD9r/s1440/image_2025-02-27_11-35-07.png

អគារនេះ មានតម្លៃ២៥លានដុល្លារ កម្ពស់១២ជាន់ ដែលប្រទេសវៀតណាម ជូនដល់រដ្ឋសភាកម្ពុជា ដោយចាត់ទុកជានិមិត្តរូបនៃចំណងមិត្តភាពកម្ពុជា-វៀតណាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFXQO84A4zYnUZtb-svDogzCoNwrAiQzGUcXWELMa7qENq4IM2gxVoWnybNax417Cq67Jfa8GGipVu2Ts9igBDPp-5FC5DgBRb-5Mhr3YUYQeE2UH_qV2a0ePrYn6gVLClBBaiIzgqKPtTi0OS_JurQ4clatffkGEuHdLvNu60maBHsVTy4le9aPmgHHdg/s1280/image_2025-02-27_11-35-08.png

អគាររដ្ឋបាលថ្មីរបស់រដ្ឋសភាថ្មី បានបើកការដ្ឋានសាងសង់កាលពីចុងឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានីតិកាលទី៦និង អតីតប្រធានរដ្ឋវៀតណាម ឯកឧត្តម ង្វៀង ស៊ុនហ្វុក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTCCV2Jg6AWiLJVGlk7szP0BAxWbBkGrXU87U0dnwYv4IJBfSMRQTAwXdI56WZDZo0HBva3M9cdtTLJx8mgUGmYG2Yw-ziUjIcSl7KTcxvmV3H1lNn7wqBxlNqz1K59IkhkaR1eKEWYxi6T1-NvmWocDtB_SwYZYF5AHhvFxH0nP4fx6d8Vme_Tbx99gTM/s1024/image_2025-02-27_11-35-09%20(2).png

អគារនេះ បានបំពាក់មកជាមួយសម្ភារៈទំនើប ដែលមានការិយាល័យរបស់គណៈកម្មការជំនាញរដ្ឋសភា សាលប្រជុំ ការិយាល័យរបស់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភា អមជាមួយនឹងរចនាបថស្ថាបត្យកម្មខ្មែរថែមទៀតផងដែរ៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfAsfgGFiqnaZMlESoRLe1aItwre5FQvCsCKrfMPP0ynHBQ9JTBw8PuQcFcmxjIT-uRWAuf3qfYfkFqzw3ygDJYwM07uNgQUbyZ6PPQ2rt0d05fHF-78KwHz9wIEq7W4HhnLbKAv7ShyjH_2YYzXIRZUHSyk9PA_PFYZP23ZJQ5a56mSllVFB3dAGOXPiL/s800/image_2025-02-27_11-35-10.png
 

សម្ដេចធិបតី ប្រកាសអាសន្នការលក់ភេសជ្ជៈមានសារជាតិផ្អែមឱ្យទៅក្មេងៗ

0

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសុំឱ្យឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងក៏ដូចជាអ្នកលក់ គិតគូរពីភេសជ្ជៈមានសារជាតិផ្អែម ដោយសារនៅមន្ទីពេទ្យគន្ធបុប្ផា ឃើញមានក្មេងៗច្រើនណាស់ ដែលកើតជំងឺរោគទឹកនោមផ្អែម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwhyphenhyphenaKEmSB96JPTb-Gk4pYG1xOz2LVU6M-r8BJYOqWvUdSgGwdiYEi_J-2KNj_3vR4VzB6jPIBT4A2XhHXpfH-r_Udo_EUYWvH6zrOuY-dce2YAveDwgZibsHwjE293wqTCcw_uglwTZ21GPa4J08um-ZNVnPzYSg6FEt-t9L3j0ASnsLVY_s1j0yD9LB-/s1280/image_2025-02-27_11-39-04.png

សម្ដេចធិបតី មានប្រសាសន៍ថា៖” ភេសជ្ជៈប៉ូវកម្លាំង មិនមែនសម្រាប់ក្មេងៗទេ។ ភេសជ្ជៈទាំងនេះបានក្លាយទៅជាទឹក ដែលកុមារកម្ពុជា ប្រើប្រាស់ច្រើន ទាំងក្នុង និងក្រៅសាលារៀន។ ប្រការនេះ គឺជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះ គឺជាបញ្ហារយៈពេលវែងសម្រាប់យើង។ បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះឡើយ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxba1LOOYi3p4vSnbm_Xc1dL5LrTOo_5bYinyFNBPLy9b_fB9hIayWTOdVi5T4lPYlguy4vwHQTZSFWHauxpxCtiEBr9snoRKFBzSp__fwRHShbfIw0mGNvuJuPjPpriPgfD8umlS5W10HT8XMgMNT4c9Fd_wMgCRD5Y4YnoBPYCeJ0I76QO-FmMxMzdXt/s750/image_2025-02-27_10-17-58%20(2).png

បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសុំឱ្យពិនិត្យឱ្យបានហ្មត់ចត់ពីការលក់ ភេសជ្ជៈផ្អែម តាមសាលារៀន ស្របពេលដែលកំណើនទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXVV-c4mEqPExsnTSpK1xXRjw9tFLmtJwtej7AmxyyV1sSG2M9A-iPWOcb1KT6zFZjXan2C1zZwkwlgWlNqhWtuAUqvBZuu8e57WWI8KRtfXtXXanxIPu6D3Wo_GufonRRQWbo49qcUZHXxQAJb_mnfUgr2ozLlB3Ihgn3BZWD2qlgz-b2D-3N6zxtvvMy/s990/image_2025-02-27_10-17-58%20(3).png

ជាមួយគ្នានេះ សម្តេចធិបតី បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយសារអប់រំ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះតែម្តង៕
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjEGUmThrBzCJCHD2H7GSrZikI2Ml0IflTn1Q7bXVfNPa9SKR_MpdE47mwJro7PRMG5HaGrTXNZGkirKp6WyaPM-m4FQwfYs9_2RiPeh80obdKbLgvIwBuFFlb9E7XVrm-CY6xF8C3LHo407xk66JMfeOqqjVEWWC4MxyN0eEye2LMfFKNYir8OdflZWXaH/s910/image_2025-02-27_10-17-59.png
 

ចាប់ពីថ្ងៃនេះ! ការជ្រើសរើសនាយកសាលា និងគ្រូបង្រៀនបឋមសិក្សា ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរអប់រំ

0

ការជ្រើសរើសនាយកសាលា និងគ្រូបង្រៀនបឋមសិក្សា នឹងត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរអប់រំជាអ្នកជ្រើសរើសជំនួសវិញ ខណៈអភិបាលស្រុកនឹងលែងមានសិទ្ធដូចមុន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQyT4Tk-d4bKtSC4cxPD6gdLImuF4Ya1d8_7WsuZUD5Ghdh1r_0-_oPPCOKMGQJWA8s_wwf3orm2zrGpFH7sYm1xjOtyxUoz-sMziI9Xj4Ak1lWaechPeXqLeNds7v1pdjnbhn9be_xIADDuisF06IV8tT0ZzNbhgHDyiVi8l4AUw6hlq2uf6a7-Y_9rk5/s1280/image_2025-02-27_10-17-58.png
បើតាមសម្តេចធិបតី បានមានប្រសាសន៍ថា៖”អភិបាលស្រុកទាំងអស់ កុំចង់គ្រប់គ្រងលើកិច្ចការងារ ជ្រើសរើសនាយកបឋមសិក្សា ក៏ដូចជាគ្រូបង្រៀន ត្រូវផ្តល់សិទ្ធិទៅកាន់មន្ទីរជំនាញ ដូចជាមន្ទីរអប់រំជាអ្នកជ្រើសរើស”។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh51SUkHc4EBSl0bI3eqDdfhZeei46TgT_2pJDspbzUg6UAkkvyDgw7bCyUZQgN7r377yErJPt_Zz0vZBzBjaZ9t8ZYpwqifZXzzYUaeRO9vUdlwLlscKTPj7YZLdgRFS9crdP3ioG_P0gYu4k9oe3pdJphgORs-0MG0t9wNro3Vv-LXm0pF7SCVI0kB3VS/s1280/image_2025-02-27_11-39-04%20(2).png
ការណ៍ដែលសម្តេចសុំកុំឱ្យអភិបាលខេត្ត ដែលមានអភិបាលស្រុកជាសេនាធិកា គ្រប់គ្រង់លើធ្វើកិច្ចការងារជ្រើសរើសនាយកសាលា រាប់ចាប់ពីបឋមសិក្សា ព្រោះសម្តេចធិបតី កត់សម្គាល់ថា អភិបាលស្រុកខ្លះ មានអតីតភាពជាទាហាន មិនមានជំនាញច្បាស់ក្នុងការរើសគ្រូ ដូចមន្ទីរអប់រំនោះទេ”។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyXnghtwfauqg7rJAQ4ZUWRlN4RFAXrK0Pjlf50wxmUHb0yQ6mSLSGgMZaath_D1B6gdUGkyokv_ib3oFhf4_48tujWtkbvIsPDYasEoB4PLiVJg__dgHR4xISe98Ov67-lH2yLFmcOXROGPqb576mVcRJbwhHtgY-u4SW2pfmXEpiC7s8Y79q4DuBxcS0/s1280/image_2025-02-27_11-39-03.png

សម្តេចធិបតី បានសង្កត់ធ្ងន់ថា៖” បើថ្នាក់មតេយ្យចុះមិនអីទេ តែបឋមនេះ ត្រូវតែរើសឱ្យបានត្រូវតែម្តង ឱ្យរឹងមាំ ទាំងនាយក ទាំងគ្រូ ត្រូវធ្វើយ៉ាងណា ឱ្យមានគុណវុឌ្ឍិ ព្រោះជាបញ្ហាចម្បងដែលរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់”៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5tMaFL_rwRbz-MIBz55X_r43vi06ykT7PdsrcVxKIIU6_NgqySE3oQFC5MwKYSJC8yoeLWGXps66vivu1hoTkAl2-LrzELltBUsi-_L256qBY7lxIHSKyLk5uQW45SJqo-W9Y6NrwaPLJxPFdAdzQdcN9C-BgebA6pk-L5UFK6a4xEJGj38wuZMWaCXp5/s1280/image_2025-02-27_11-39-02.png

អស់បញ្ហាសម្រាប់អ្នកខ្លាចម្ជុល! អ្នកជំនាញផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់

0

សហរដ្ឋអាមេរិក ៖ ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានផលិតវ៉ាក់សាំងដោយពុំចាំបាច់ចាក់ចូលក្នុងសាច់ គឺគ្រាន់តែយកមកលាបពីលើស្បែកប៉ុណ្ណោះ វានឹងមានប្រសិទ្ធភាពជាងការចាក់ប្រើប្រាស់ម្ជុល ក្រោយពីក្រុមអ្នកជំនាញសាកល្បងវ៉ាក់សាំងជាមួយសត្វកណ្តុរ ។ ជំហ៊ានបន្ទាប់ នឹងសាកល្បងវ៉ាក់សាំងជាមួយស្វា មុនពេលសាកល្បងជាមួយមនុស្ស ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsaUzecfe3PH6p-F_Mt8t2JpCcY6THwBBEqma0KzGW-UR8NYn5IScGg4yBhfQc17SfGxFLtvebsq6NUAoWyA7gSMm8tBo-DxFXnmJI0OaABj0ClycQnEy4XgM_j39lmR118fVNGoRhqxYhB3elV3ChA7p3NyalbTkUr2tK3E4FpHFOTtSfR6GvBY661lba/s1200/image_2025-02-27_11-02-20.png

វ៉ាក់សាំង គឺជាអាវុធដ៏សំខាន់របស់មនុស្សសម្រាប់ប្រឆាំងនឹងជំងឺផ្សេងៗ ប៉ុន្តែត្រូវប្រើប្រាស់ម្ជុលចាក់វ៉ាក់សាំងចូលរាងកាយ ហើយវានឹងមានផលប៉ះពាល់សុខភាពយ៉ាងច្រើន ។ ហេតុនេះ ធ្វើឱ្យមនុស្សភាគច្រើនបដិសេធពុំចាក់វ៉ាក់សាំង ជាពិសេស អ្នកខ្លាចម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheXFGXqJRB3Oow32OSxWgL0VkcyxFEb-RNda-WuEVD8_25qOWbH-4gr-9qmRq_wUVZuS8WTPAONZtdpPdGenT66GxnzFsajaG5VLYOix20hxDF95saVsiY75L2FZ_T0SRk0Djbyjem-iYEy0omTfr-KrsLdB6357RGvIxd34VtkNkHkSD_OPjUjwWQz0a8/s1440/image_2025-02-27_11-02-46.png

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញមកពីសាកលវិទ្យាល័យ Stanford សហរដ្ឋអាមេរិក បានរកឃើញបាក់តេរីម្យ៉ាងនៅលើស្បែក ដែលអាចជួយការពារប្រព័ន្ធរាងកាយ ។ ដូច្នេះ ក្រុមអ្នកជំនាញក៏បានកែប្រែហ្សែនទៅជាវ៉ាក់សាំងសម្រាប់លាបលើស្បែក (ស្រដៀងនឹងឡេ) ហើយពេលលាបលើស្បែករួច វានឹងមានប្រសិទ្ធភាពជាងការចាក់ដោយម្ជុល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYi0CWj8RQyjc8C3xw6Uq4Al6PtgIsS7icm0s_fRLXnfbeV-F62b0Etz-PC8rnMCCPU8hTxkU85cOYcQz70h5P_GblqG8_NjxPzqmdvnRuCnKdi_M09WGt0VzGrHuDlyCQsVyOSj-3Y-XSedU-GJwyue5tqbafkvACVKgFjdhHfuHZLzJKxgwPDU81qBAK/s1200/photo_2025-02-27_10-58-18%20(2).jpg

បាក់តេរី Staphylococcus Epidermidis អាចរស់នៅលើរន្ធស្បែករបស់មនុស្ស ព្រមទាំងប្រឆាំងការឆ្លងជំងឺគ្រុនផ្តាសាយ ។ ក្រុមអ្នកជំនាញបានយកបាក់តេរីនេះលាបពីលើក្បាលកណ្តុរ រយៈពេល៦សប្តាហ៍ក្រោយមក គឺអង់ទីគ័ររបស់កណ្តុរកើនឡើងខ្ពស់ជាងការចាក់វ៉ាក់សាំង ខណៈការសាកល្បងដោយប្រើឈាមមនុស្ស ក៏បង្ហាញលទ្ធផលស្រដៀងគ្នាដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglEn5Mqosh9ao10qPfokDfyUnB2W-JodyRvXid0uwg0JWO1QonbUcVwPjXw9M1eD_XYOMKgAJJDUqluChsMI1-JPLp4gHgUA0P1x52JH4ImMx6iY5Spum5WeMS74HTPuu-6mATbBqZigsWIdRgtOw9XRCXcJ8OIEQi1Qye1biQ3vQtk72BwWCcK6cj-eXv/s1280/photo_2025-02-27_10-58-18.jpg

បាក់តេរីនេះមានប្រូតេអ៊ីនហៅថា Aap ដែលទទួលបំណែកប្រូតេអ៊ីនពីក្រៅរាងកាយផ្តល់មកឱ្យប្រព័ន្ធការពាររាងកាយ និងជំរុញឱ្យអង់ទីករ IgG និ JgA កើនឡើង ។ ក្រុមអ្នកស្រាវជ្រាវបានយកវាមកផលិតជាវ៉ាក់សាំងសម្រាប់លាបកណ្តុរ ដោយកណ្ដុរអាចផលិតអង់ទីគ័រការពារតេតាណូសកម្រិតខ្ពស់ និងរួចផុតពីសេចក្តីស្លាប់ ក្រោយការចាក់ថ្នាំពុលតេតាណូសកម្រិតខ្លាំង ។ បន្ទាប់មក ក្រុមអ្នកជំនាញបានសាកល្បងលើជំងឺខាន់ស្លាក់ឃើញថា ក្រោយពីលាបវ៉ាក់សាំងនេះរួច គឺកណ្តុរអាចផលិតអង់ទីគ័រការពារជំងឺខាន់ស្លាក់យ៉ាងច្រើន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgJ1XxweJcEC6JLFCM_P41GbimZg8M5gRZGaNPerd62LrPvpQ57YrVTGHYENDzhncftJxS055spwLdjisT9vjf8iY3R7M8tfoUB8uerwsd4Wq9AJ8WLKOhvGL79VD1HF1M9zhVh7Ljey_fwh_lv8LbqpwLYyzvMUna6DbP7UEf1aO2T4ewgbGJXUoByANp3/s1280/photo_2025-02-27_10-58-19.jpg

ជំហ៊ានបន្ទាប់ ក្រុមអ្នកជំនាញនឹងសាកល្បងវ៉ាក់សាំងជាមួយស្វា បើជោគជ័យ ពួកគេនឹងសាកល្បងជាមួយមនុស្សបន្តទៀត ។ ក្រុមអ្នកជំនាញរំពឹងថា វ៉ាក់សាំងនេះនឹងមានប្រសិទ្ធភាពខ្ពស់អាចការពារជំងឺផ្សេងៗ និងគ្មានផលប៉ះពាល់សុខភាព ដូចការចាក់វ៉ាក់សាំងប្រើប្រាស់ម្ជុល ៕

ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ប្រទេសថៃ ៖ ក្នុងឱកាសអញ្ជើញជាប្រធានបើកគម្រោង «Thailand Summer Festivals» នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃថ្លែងថា រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ឱ្យបានចំនួន៣៨លាននាក់ ។ លោកស្រីបានសំណូមពរឱ្យពលរដ្ឋគ្រប់រូបស្វាគមន៍ និងធ្វើជាម្ចាស់ផ្ទះដ៏ល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងបង្កើនចំណូលចូលជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYkCKjOEZnI7Kk8D3dYHPIm8qwCSWdJUVqYkrUO9TAfCvCbeVYzsZnLeUqKNQeK9aFL1I4bLELyWn3R6XeHupBxIZ8kyIKIsaPuGvniOwu2p_ZhOpLAdHZZRaV5ftPK-GuSCmUfzGnUaAF17DYyp8Dl4sbrrBU6MPAprHOoY3skg0dXSxRzfyaVVGEyFq/s1280/photo_2025-02-27_09-54-54.jpg

នៅឆ្នាំ២០២៥ រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធម ដោយបង្កើនវិធានការការពារសុវត្ថិភាពដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបានបទពិសោធន៍ល្អក្នុងដំណើរកម្សាន្ត ហើយសូមពលរដ្ឋចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលមានបំណងឱ្យវិស័យទេសចរណ៍ជំរុញសេដ្ឋកិច្ច ដែលស្មើជាង១៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកំណត់ឱ្យថៃក្លាយជាគោលដៅទេសចរណ៍គ្រប់រដូវកាល តាមរយៈការរៀបចំពិធីបុណ្យផ្សេងៗឱ្យភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងតូច-ធំ ហើយពលរដ្ឋក៏ទទួលបានចំណូលពីភ្ញៀវទេសចរដែរ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3C8mf8fT-3RN-6YHa532JFvi_LRVC68lx7ttKsXoUSVEjJnw8kp8qodQToHBV2Y9dpL0UsZNvv5XJCbshtoKb6OntZV-rpiFYI-DDWWbNC4OEfBsiSENyj_jknlrX0s2Grj-vlaz66DsXQpdPkJMDpPGMzXm5XgFv97BuKvWaxvY8OkdYGOkdQsopMeOQ/s1280/photo_2025-02-27_09-54-56.jpg
ថៃនឹងរៀបចំពិធីបុណ្យ «Maha Songkran World Water Festival 2025» នៅទីធ្លាខាងមុខព្រះបរមរាជវាំង ទីក្រុងបាងកក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ហើយពិធីបុណ្យនេះនឹងបង្ហាញពីប្រពៃណីសង្ក្រាន្តនៅថៃ ដែលចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឈានទៅពិធីបុណ្យលំដាប់ពិភពលោក ។ កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរជាង១លាន៥សែននាក់ បានមកដើរលេងក្នុងពិធីបុណ្យសង្ក្រាន្ត កើនឡើងលើសឆ្នាំ២០២៣ ប្រមាណ៤០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipwH_f5SOmO_AxZsTrBMc4jagjMPu9BOSPGgRI-lqmDy9Y0k7prhPK7rLLbPpaM7YdZwsHI3Aa0cdvZow9z-5YCFo3Z_7EcX3uJqvDjoc5kZcpupkGaPPNe7ofv8qbA_L8at-qlGGzYEEcWnduuVlvWiWRNb6x7e1zoc47vGTk3afCbDhqSmpXfjBnXD-/s2000/image_2025-02-27_10-01-44%20(2).png

ក្រៅពីនេះ ថៃនឹងរៀបចំពិធីបុណ្យប្រពៃណី ចំនួន៧ នៅក្រោមគំនិត «7 Months 7 Wonders Summer Festivals» រួមមាន ៖ ពិធីបុណ្យសង្ក្រាន្ត, ពិធីបុណ្យ Pride, ពិធីបុណ្យវប្បធម៌, តន្ត្រី, កីឡា, ម្ហូបអាហារ ព្រមទាំងពិធីបុណ្យសិល្បៈ និងការច្នៃប្រឌិត ។ ថៃសង្ឃឹមថា ពិធីបុណ្យទាំងនេះនឹងទាក់ទាញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃកាន់តែច្រើនក្នុងរយៈពេល៧ខែ គឺចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលរៀបចំពិធីបុណ្យដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6bipOt4OUYRHMQlkCPHmcU0mmnjzj1Y2qPaT3hKCPYV2lsNDEQSoI8A76XxO0joc6FaeHVLLIBdEQuEm9k1z0egF6g-ReW7ckIVMiqBEBsHcm6fSWg6Cm4xJnpQPd6F-QEPasL-ob4Dti83UNlo9-9gNqY9cuMadyLg5ydcwp-C9Hvswb1lEgm0sQlwLA/s960/image_2025-02-27_10-01-44.png
ថៃនឹងបង្កើនចំនួនភ្ញៀវទេសចរឱ្យច្រើនដូចអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ ខណៈខេត្តនានាត្រូវបង្ហាញពីភាពលេចធ្លោពិសេស និងរៀបចំពិធីបុណ្យឱ្យកាន់តែធំជារៀងរាល់ឆ្នាំ ទើបអាចជំរុញសេដ្ឋកិច្ចតំបន់ និងជាតិ ។ ពលរដ្ឋគ្រប់រូបជា Soft Power ដ៏សំខាន់បំផុតរបស់ប្រទេស ដោយការស្វាគមន៍ រាក់ទាក់ និងបំពេញតួនាទីជាម្ចាស់ផ្ទះដ៏ល្អជាមួយភ្ញៀវទេសចរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGReTGWA-4I31CSFY13_tLpQ_-16ke5JZMpEHoNpt__DyLVz82Nz92GL3b1o4wzb8JuXvDzHr1t33gCkykW_ei0_5pLkBkGsOnTR2kOtNnaTAJ_MgUdz7je2Rn3tbqCTvsRsmPxHzUa-JEAXdPmSKiBEEfIyRYecz0qEpT-Y6W9GGlhTjsDmH_Iqlq7028/s927/image_2025-02-27_10-01-46.png

ទូកនេសាទវៀតណាមលួ.ច ចូលនេសាទក្នុងសមុទ្រថៃ មានគ្រោះ.ថ្នា.ក់ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃ

0

ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា មានហេតុការណ៍កើតឡើងនៅកណ្តាលសមុទ្រប្រទេសថៃ គឺទូកវៀតណាម ចំនួន១០គ្រឿង បានលួ.ចចូលនេសាទក្នុងសមុទ្រថៃ ហើយទូកឆ្មាំសមុទ្រថៃក៏តាមចាប់ទូកទាំងនេះ ប៉ុន្តែចាប់បានតែ១គ្រឿងប៉ុណ្ណោះ ខណៈទូកផ្សេងទៀតបើករត់ ។ ទូកវៀតណាម១គ្រឿងនេះ ក៏បើកគេចដែរ ប៉ុន្តែគេចមិនទាន់ ក៏ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃ ធ្វើឱ្យឆ្មាំសមុទ្រថៃចាប់ទូកវៀតណាម១គ្រឿងនេះបាន ព្រមទាំងជនជាតិវៀតណាម ៤នាក់ នាំមកកាន់កំពង់ផែ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihMBhjoAMNdiFL3pleHCF5v9FUBlBHoZbNuGiIT7DVcvwelFlQSITYL5kfZjiAQ9rC7fnX-bAO3x0bOk0Hk0KK6CKV3CljP2ABi0VBy1qCc3Oo6DwxWTFW2ut0vozgy_RFA98NwB1YqZN8X1YNJhGZyuvu3yrfdnI-muX3r6tnF6fccaSDbP5nTGmWnRGw/s1000/image_2025-02-27_08-50-39.png

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណកំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ស្ថិតនៅស្រុកឃ្លងយ៉ៃ ខេត្តត្រាត ។ ទូកឆ្មាំសមុទ្រថៃបានអូសទូកនេសាទវៀតណាម ១គ្រឿង ព្រមទាំងនាំខ្លួនជនជាតិវៀតណាម៤នាក់ មកកាន់កំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ក្រោយពីឆ្មាំសមុទ្រថៃចាប់បាននៅសមុទ្រថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhhyfLoaxYmoWkQogSwi8zXE_va03BvkzLXAIR7s2YzU8SnQW7TpXCzm8o3zaRU2NlBJGPNWjsNTUN7Z8BiqbVEHerv17zjVCbX5qJo2QETv9jHp8yh_AgpIrN2Wu6suTCpI0VZZ4JwnsfyPWUJiRP6SzntcbaaLxoOeey0301e4gdLWTpWIsIhnjJ84jt/s906/image_2025-02-27_08-51-20.png

លោក អាផា ឆាផាណុន នាយកមជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ និយាយថា មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្របានសហការជាមួយបញ្ជាការដ្ឋានការពារព្រំដែនទឹកខេត្តចាន់បុរី និងត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចាប់ទូកនេសាទវៀតណាមដែលឈ្លានពានចូលមកនេសាទក្នុងដែនទឹកថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibVCQBSMHNDZxwdgR9noSH0YzE2fsABGtcSeG0Y1psAmpqPGpkJBgboJcPBc-q51ir7dFNj1mjxTrTJb9_O4xC2BK8LLXRzooAiGh4vjdd5ywbV02TGMVzieik4EDPHRvDf7rLx7hewKkz3Hwd6_wWV3T8JjAdw63zWz50fggQmL7beM77FOyDJG268R7D/s1000/photo_2025-02-26_16-50-41%20(2).jpg

កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ បានទទួលដំណឹងថា មានទូកនេសាទបរទេសចំនួន១០គ្រឿង លួចចូលនេសាទក្នុងដែនទឹកថៃ តាំងពីថ្ងៃទី២២ ខែកុម្ភៈ មកម៉្លេះ ។ ពួកគេធ្វើសកម្មភាពរៀងរាល់យប់ ហើយពេលថ្ងៃឡើងសម្រាក ដើម្បីកុំឱ្យឆ្មាំសមុទ្រថៃចាប់បាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQJ50nwYZjo5Ka69WfDM2tC3WwIFQw-76_-JlkML6EQqWS4BuAH_KfGOswDis8EBs_u_-tFdJERYFlI_nIUOkilbz57yj5hQjHhnnxNjPQOeLHIXNGli0SVyd89x5UfFgivX-Guhap9mdtYhRASsDnp-XcRS5Xs7e5kgHkH7RSQMjUnQHkw5WtR3lIzMJ9/s1280/photo_2025-02-26_16-50-41%20(3).jpg

ហេតុនេះ មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ ក៏បានសុំការសហការពីមន្ត្រីពាក់ព័ន្ធបញ្ជូនទូកមកកាន់កំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ដើម្បីចាប់ទូកនេសាទវៀតណាម ។ ប៉ុន្តែថៃចាប់បានទូកវៀតណាមតែ១គ្រឿង រីឯទូកផ្សេងៗបានបើកគេចយ៉ាងឆាប់រហ័ស ។ ទូកនេសាទវៀតណាម១គ្រឿងដែលថៃចាប់បាន គឺបើកគេចពុំទាន់ ក៏ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃផ្នែកខាងស្តាំ ធ្វើឱ្យថៃចាប់បានជនជាតិវៀតណាម ៤នាក់ ដែលជិះលើទូកនេះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgnEFWJTcps1QgotogvOnzLLZnD-xFfzbEOk26Gj5VQlG0BQjXcCvsTd1bdjQ3Mr5HSWrBvrOUpVClbq5jXDIU5jKt1Xet7LzywzBgTylKEpJFBfl37l_CZtXBdVLUU8FL3EAmMWV6Vj0mUx5MhMz-pJ-t1xSf8dbCEZ3-yAzq0fp2AIZVGRISlD12OiXrf/s1000/photo_2025-02-26_16-50-41.jpg
មុនការចាប់ទូកនេសាទវៀតណាម ឆ្មាំសមុទ្រថៃបានបាញ់កាំភ្លើងគំរាមពួកគេ ចាប់ពីពេលនេះទៅ ឆ្មាំសមុទ្រថៃនឹងយាមល្បាត និងចាត់វិធានការកាន់តែតឹងរ៉ឹងជាងមុន ។ កន្លងមក ទូកនេសាទវៀតណាមបានលួចចូលនេសាទក្នុងសមុទ្រថៃជាញឹកញាប់ ហើយឆ្មាំសមុទ្រថៃចាប់បានជាបន្តបន្ទាប់ ប៉ុន្តែពួកគេនៅតែលួចចូលមកទៀត ។ ជំហ៊ានបន្ទាប់ ឆ្មាំសមុទ្រថៃនឹងជូនដំណឹងទៅរដ្ឋាភិបាល និងក្រសួងការបរទេសថៃ ឱ្យទាក់ទងទៅរដ្ឋាភិបាលវៀតណាម ដើម្បីកុំឱ្យពលរដ្ឋខ្លួនធ្វើបែបនេះ ៕

ឧកញ៉ា ប៊ុន រតនា ទម្លាយមូលហេតុជ្រើសការរកស៊ីបោះបង់ការងារ Director

0

ឧកញ៉ា ប៊ុន រតនា ហៅ សេម ដែលជាអ្នកដឹកនាំការសម្តែងមួយរូបដ៏មានប្រជាប្រិយភាពតាមរយៈ MV នានា បានបង្ហើបពីមូលហេតុហើយបន្ទាប់ពីចាប់ដៃសាងគ្រួសារជាមួយជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ឬទស្សនិកជនស្គាល់ថាជាតារាសម្តែង លីឈី លែងបន្តការដឹកនាំសម្តែងដោយងាកទៅផ្តោតលើជំនួញមុខរបររកស៊ីវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihulwtl9s-LsZ-ONwQ-_OBHam8JG1qk5idUcD6_KtyuD30sTdYydP-7JDviDcjoQxTCnT9A8wJkDTMyuwiJKaM1EkloulR7JdoRkbAIa3CzxwMAIzRsGfRWaGkLP1XOe7bBkp958MytlaaGjOlShtVo_RhTvti3hl6sYQiEZWWErxp6_bkmY1ZHyklIFXJ/s2048/image_2025-02-26_14-16-02.png

ក្នុងបទសម្ភាសន៍កម្មវិធី «អ្នកជិតខាង» ឧកញ៉ា ប៊ុន រតនា ហៅ សេម បានទម្លាយថា កាលពីលោកក្លាយជា Director លោកនៅលីវ ការចំណាយចង់ចាយយ៉ាងមិចក៏បាន ដល់ពេលមានគ្រួសារត្រូវទទួលខុសត្រូវចំពោះអនាគតគាត់ទាំងការហូបចុក ការស្នាក់នៅចាយវាយសម្ភារៈផ្សេងៗ យកគេហើយឱ្យគេវេទនាយើងយកម៉េច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CNz1BayYnmQQY3JOijZTkPUF0mttMz2q4NJtxROPE5evG95zbM5L3SspSrkAY5XsRuU_llzZap7ucyhC_9BhHTkoJjeI4tHWUNUX2hQTI_OW4zAzt48IHoUrs-Bj6d8MfyEIE_6moXbDNks9EHrw_P-Y4GzjvvlcRVjvoxoDZBsEIXEP1BwQG6Wh1IsR/s2048/image_2025-02-26_14-16-06.png

លោកថា ការងារជា Director ជាក្តីស្រមៃជាបេះដូងរបស់លោកហើយបានទៅរៀននៅប្រទេសថៃ២ឆ្នាំ តែមកវិញបែរជាបើករកស៊ីព្រោះតែដឹងថាការងារ Director បានចំណូលត្រឹមអាចចាយវាយ តែបើចង់ឱ្យប្រពន្ធកូនមានដូចគេដូចឯងមិនអាចទៅរួម ប្រសិនជាយកប្រពន្ធកូនហើយឱ្យលំបាកវេទនាលោកសុខចិត្តនៅលីវវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAFelN4JlBr6ZZAazn1l3jflN79VJJcbLcUQAyo5vrAFLSdH38zTa4c3rudx_hgqRAISq2VW65YadgSPAjVYAEjBnbHpxd9p6tD5I4Flqcv8_NhgVFzukCNm14CCAdrKBYYmlYKzgKU7G4F4s7sCmpx9pDumu8T710a2ct3EL7_-KBUPPuulSyLPyWnja9/s2048/image_2025-02-26_14-16-08.png

ចំណងស្នេហាកើតចេញពីការរួមការងារក្នុងអាជីពសិល្បៈស្វាមីជាអ្នកដឹកនាំការសម្តែង ចំណែកឯភរិយាគឺជាតារាសម្តែងនេះ ជំទាវ ពុទ្ធារ័ត្ន ក៏បង្ហើបដែរថា ស្វាមីរបស់ខ្លួនមិនចេះផ្អែមល្អែមនោះទេ ហើយមុននឹងសម្រេចចិត្តកសាងទំនាក់ទំនងកសាងជីវិតគ្រួសារជាមួយគ្នាគឺបានមើលពីប្រវត្តិមុននឹងផ្ញើជីវិតទៅកាន់ Director សេម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5DPozifxItyd8VffQvwt7wkZoa7pALGAVADFSPQI4jwuOvX3PQrfT45Jf67HRyg01I0EaSObnelXrSYgCtsOX3wp7d5FnWa7oFMhOVsFgDp7H4L22pDaFp_Zc5h_j_ir9iuB4RVr9NS-sSwIu9Zt2r0ybvCrY3HjYXSM3Cmb2YDEa6hBhZOz6E9pQkhl/s1284/image_2025-02-26_14-16-09.png

គួរបញ្ជាក់ថា Director MV «I am Sorry» របស់អ្នកនាង មាស សុខសោភា បានរៀបការជាមួយតារាសម្តែង លីឈី កាលពីខែឧសភា ឆ្នាំ២០១៩ ខណៈបច្ចុប្បន្នអ្នកទាំងពីរទទួលបានកូនប្រុសស្រីពីរនាក់និងកំពុងពរពោះម្នាក់ទៀតជាចំណងដៃ។ ដ្បិតថាអ្នកនាងមិនបានប្រឡូកអាជីពសិល្បៈដូចមុន ប៉ុន្តែក៏បានចេញរឿងខ្លីៗនៅលើបណ្តាញសង្គមក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនផងដែរ៕