ឧកញ៉ា ប៊ុន រតនា ហៅ សេម ដែលជាអ្នកដឹកនាំការសម្តែងមួយរូបដ៏មានប្រជាប្រិយភាពតាមរយៈ MV នានា បានបង្ហើបពីមូលហេតុហើយបន្ទាប់ពីចាប់ដៃសាងគ្រួសារជាមួយជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ឬទស្សនិកជនស្គាល់ថាជាតារាសម្តែង លីឈី លែងបន្តការដឹកនាំសម្តែងដោយងាកទៅផ្តោតលើជំនួញមុខរបររកស៊ីវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihulwtl9s-LsZ-ONwQ-_OBHam8JG1qk5idUcD6_KtyuD30sTdYydP-7JDviDcjoQxTCnT9A8wJkDTMyuwiJKaM1EkloulR7JdoRkbAIa3CzxwMAIzRsGfRWaGkLP1XOe7bBkp958MytlaaGjOlShtVo_RhTvti3hl6sYQiEZWWErxp6_bkmY1ZHyklIFXJ/s2048/image_2025-02-26_14-16-02.png

ក្នុងបទសម្ភាសន៍កម្មវិធី «អ្នកជិតខាង» ឧកញ៉ា ប៊ុន រតនា ហៅ សេម បានទម្លាយថា កាលពីលោកក្លាយជា Director លោកនៅលីវ ការចំណាយចង់ចាយយ៉ាងមិចក៏បាន ដល់ពេលមានគ្រួសារត្រូវទទួលខុសត្រូវចំពោះអនាគតគាត់ទាំងការហូបចុក ការស្នាក់នៅចាយវាយសម្ភារៈផ្សេងៗ យកគេហើយឱ្យគេវេទនាយើងយកម៉េច។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5CNz1BayYnmQQY3JOijZTkPUF0mttMz2q4NJtxROPE5evG95zbM5L3SspSrkAY5XsRuU_llzZap7ucyhC_9BhHTkoJjeI4tHWUNUX2hQTI_OW4zAzt48IHoUrs-Bj6d8MfyEIE_6moXbDNks9EHrw_P-Y4GzjvvlcRVjvoxoDZBsEIXEP1BwQG6Wh1IsR/s2048/image_2025-02-26_14-16-06.png

លោកថា ការងារជា Director ជាក្តីស្រមៃជាបេះដូងរបស់លោកហើយបានទៅរៀននៅប្រទេសថៃ២ឆ្នាំ តែមកវិញបែរជាបើករកស៊ីព្រោះតែដឹងថាការងារ Director បានចំណូលត្រឹមអាចចាយវាយ តែបើចង់ឱ្យប្រពន្ធកូនមានដូចគេដូចឯងមិនអាចទៅរួម ប្រសិនជាយកប្រពន្ធកូនហើយឱ្យលំបាកវេទនាលោកសុខចិត្តនៅលីវវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAFelN4JlBr6ZZAazn1l3jflN79VJJcbLcUQAyo5vrAFLSdH38zTa4c3rudx_hgqRAISq2VW65YadgSPAjVYAEjBnbHpxd9p6tD5I4Flqcv8_NhgVFzukCNm14CCAdrKBYYmlYKzgKU7G4F4s7sCmpx9pDumu8T710a2ct3EL7_-KBUPPuulSyLPyWnja9/s2048/image_2025-02-26_14-16-08.png

ចំណងស្នេហាកើតចេញពីការរួមការងារក្នុងអាជីពសិល្បៈស្វាមីជាអ្នកដឹកនាំការសម្តែង ចំណែកឯភរិយាគឺជាតារាសម្តែងនេះ ជំទាវ ពុទ្ធារ័ត្ន ក៏បង្ហើបដែរថា ស្វាមីរបស់ខ្លួនមិនចេះផ្អែមល្អែមនោះទេ ហើយមុននឹងសម្រេចចិត្តកសាងទំនាក់ទំនងកសាងជីវិតគ្រួសារជាមួយគ្នាគឺបានមើលពីប្រវត្តិមុននឹងផ្ញើជីវិតទៅកាន់ Director សេម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjb5DPozifxItyd8VffQvwt7wkZoa7pALGAVADFSPQI4jwuOvX3PQrfT45Jf67HRyg01I0EaSObnelXrSYgCtsOX3wp7d5FnWa7oFMhOVsFgDp7H4L22pDaFp_Zc5h_j_ir9iuB4RVr9NS-sSwIu9Zt2r0ybvCrY3HjYXSM3Cmb2YDEa6hBhZOz6E9pQkhl/s1284/image_2025-02-26_14-16-09.png

គួរបញ្ជាក់ថា Director MV «I am Sorry» របស់អ្នកនាង មាស សុខសោភា បានរៀបការជាមួយតារាសម្តែង លីឈី កាលពីខែឧសភា ឆ្នាំ២០១៩ ខណៈបច្ចុប្បន្នអ្នកទាំងពីរទទួលបានកូនប្រុសស្រីពីរនាក់និងកំពុងពរពោះម្នាក់ទៀតជាចំណងដៃ។ ដ្បិតថាអ្នកនាងមិនបានប្រឡូកអាជីពសិល្បៈដូចមុន ប៉ុន្តែក៏បានចេញរឿងខ្លីៗនៅលើបណ្តាញសង្គមក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនផងដែរ៕