ប្រទេសជប៉ុន ៖ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ Guinness World Records បានប្រកាសទទួលស្គាល់ពីភាពជោគជ័យ និងការគ្រប់គ្រងតំណែងជើងឯកជាផ្លូវការរបស់ប្រទេសជប៉ុន ដែលបានបង្កើតសួនច្បារមានទំហំតូចបំផុតនៅលើពិភពលោក គឺវាមានទំហំស្មើនឹងក្រដាស A3 ប៉ុណ្ណោះ និងមានទំហំតូចជាងសួនច្បារ Mill Ends Park នៅអាមេរិក ។
.jpg)
សួនច្បារមានទំហំតូចបំផុតលើពិភពលោកនេះ ស្ថិតនៅទីក្រុងណាង៉ាស៊ុមិ ខេត្តឈិស៊ុអូកាក់ ហើយបើធ្វើដំណើរពីទីក្រុងតូក្យូ មកកាន់ទីក្រុងណាង៉ាស៊ុមិ គឺចំណាយពេលប្រមាណ១ម៉ោង ។ បើទោះជាសួនច្បារមានទំហំតូចមែន ប៉ុន្តែវាមានច្រកចូល កន្លែងអង្គុយខ្នាតតូច និងស្មៅដ៏ស្រស់ស្អាត ។.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhRduZr4ufiMVOVM-18z9t_xq537dtw0WDAfTghqdo3zDU2wKSQ1_XGetCnJjbt1Rvz9fMh66HFHvDCAnmNtl0xRGfukMV-i_oJE1oP3fG2E63rDH221yWxFad18y_ODB2G59EcIbaBvDKOhwmi7tsA4memHzyqminEHWHghfDjqY2Retth1c3fdqEXIq5Y/s684/photo_2025-02-27_11-58-40%20(3).jpg)
លោក Shuji Koyama ប្រធានក្រុមមកពីនាយកដ្ឋានគ្រប់គ្រងការសាងសង់នៅទីក្រុងណាង៉ាស៊ុមិ និយាយថា សួនច្បារនេះបានធ្វើតាំងពីឆ្នាំ១៩៨៨ មកម៉្លេះ ដើម្បីប្រើប្រាស់ទីធ្លាទូលាយនៅក្បែរផ្លូវឱ្យក្លាយជាប្រយោជន៍ខ្ពស់បំផុត ។ មុនពេលធ្វើសួនច្បារនេះ គឺសមាជិកម្នាក់បានទៅកម្សាន្តនៅអាមេរិកក្នុងថ្ងៃឈប់សម្រាក ហើយឃើញសួនច្បារ Mill Ends Park មានតូចបំផុតនៅទីក្រុងផូកឡែន រដ្ឋអូរីហ្គន ទើបសមាជិករូបនេះចង់ធ្វើសួនច្បារនៅជប៉ុន ឱ្យតូចជាងសួនច្បារអាមេរិក ។.jpg)
តាំងពីធ្វើសួនច្បារនេះមក អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ក៏ចាត់ទុកថា វាជាសួនច្បារមានទំហំតូចបំផុតនៅលើពិភពលោក ។ លើសពីនេះ សារព័ត៌មានជប៉ុនបានចុះផ្សាយពីសួនច្បារជាញឹកញាប់ ទើបធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តថតរូបនៅទីនេះជាហូរហែ ។
អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ចង់ឱ្យសួនច្បារនេះទទួលតំណែងជាសួនច្បារតូចបំផុតលើពិភពលោកជាផ្លូវការ ទើបអញ្ជើញអ្នកជំនាញមកវាស់ទំហំរបស់វាដើម្បីកត់ត្រាទំហំពិតប្រាកដ ។ បន្ទាប់មក អាជ្ញាធរទីក្រុងណាង៉ាស៊ុមិ ក៏បញ្ជូនទិន្នន័យលម្អិតរបស់សួនច្បារផ្ញើទៅឱ្យ Guinness World Records ។ លោក Shuji Koyama សប្បាយចិត្តខ្លាំងណាស់ ដែលសួនច្បារនៅទីក្រុងណាង៉ាស៊ុមិ បានគ្រប់គ្រងតំណែងជើងឯកជាផ្លូវការ ក្លាយជាសួនច្បារតូចបំផុតលើពិភពលោក ៕










