Home ព័ត៌មានអន្តរជាតិ ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗដើម្បីទាក់ទាញភ្ញៀវទេសចរ

ថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗដើម្បីទាក់ទាញភ្ញៀវទេសចរ

52
0

ប្រទេសថៃ ៖ ក្នុងឱកាសអញ្ជើញជាប្រធានបើកគម្រោង «Thailand Summer Festivals» នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃថ្លែងថា រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ឱ្យបានចំនួន៣៨លាននាក់ ។ លោកស្រីបានសំណូមពរឱ្យពលរដ្ឋគ្រប់រូបស្វាគមន៍ និងធ្វើជាម្ចាស់ផ្ទះដ៏ល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងបង្កើនចំណូលចូលជាតិ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfYkCKjOEZnI7Kk8D3dYHPIm8qwCSWdJUVqYkrUO9TAfCvCbeVYzsZnLeUqKNQeK9aFL1I4bLELyWn3R6XeHupBxIZ8kyIKIsaPuGvniOwu2p_ZhOpLAdHZZRaV5ftPK-GuSCmUfzGnUaAF17DYyp8Dl4sbrrBU6MPAprHOoY3skg0dXSxRzfyaVVGEyFq/s1280/photo_2025-02-27_09-54-54.jpg

នៅឆ្នាំ២០២៥ រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធម ដោយបង្កើនវិធានការការពារសុវត្ថិភាពដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបានបទពិសោធន៍ល្អក្នុងដំណើរកម្សាន្ត ហើយសូមពលរដ្ឋចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលមានបំណងឱ្យវិស័យទេសចរណ៍ជំរុញសេដ្ឋកិច្ច ដែលស្មើជាង១៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកំណត់ឱ្យថៃក្លាយជាគោលដៅទេសចរណ៍គ្រប់រដូវកាល តាមរយៈការរៀបចំពិធីបុណ្យផ្សេងៗឱ្យភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងតូច-ធំ ហើយពលរដ្ឋក៏ទទួលបានចំណូលពីភ្ញៀវទេសចរដែរ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3C8mf8fT-3RN-6YHa532JFvi_LRVC68lx7ttKsXoUSVEjJnw8kp8qodQToHBV2Y9dpL0UsZNvv5XJCbshtoKb6OntZV-rpiFYI-DDWWbNC4OEfBsiSENyj_jknlrX0s2Grj-vlaz66DsXQpdPkJMDpPGMzXm5XgFv97BuKvWaxvY8OkdYGOkdQsopMeOQ/s1280/photo_2025-02-27_09-54-56.jpg
ថៃនឹងរៀបចំពិធីបុណ្យ «Maha Songkran World Water Festival 2025» នៅទីធ្លាខាងមុខព្រះបរមរាជវាំង ទីក្រុងបាងកក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ហើយពិធីបុណ្យនេះនឹងបង្ហាញពីប្រពៃណីសង្ក្រាន្តនៅថៃ ដែលចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឈានទៅពិធីបុណ្យលំដាប់ពិភពលោក ។ កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរជាង១លាន៥សែននាក់ បានមកដើរលេងក្នុងពិធីបុណ្យសង្ក្រាន្ត កើនឡើងលើសឆ្នាំ២០២៣ ប្រមាណ៤០% ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgipwH_f5SOmO_AxZsTrBMc4jagjMPu9BOSPGgRI-lqmDy9Y0k7prhPK7rLLbPpaM7YdZwsHI3Aa0cdvZow9z-5YCFo3Z_7EcX3uJqvDjoc5kZcpupkGaPPNe7ofv8qbA_L8at-qlGGzYEEcWnduuVlvWiWRNb6x7e1zoc47vGTk3afCbDhqSmpXfjBnXD-/s2000/image_2025-02-27_10-01-44%20(2).png

ក្រៅពីនេះ ថៃនឹងរៀបចំពិធីបុណ្យប្រពៃណី ចំនួន៧ នៅក្រោមគំនិត «7 Months 7 Wonders Summer Festivals» រួមមាន ៖ ពិធីបុណ្យសង្ក្រាន្ត, ពិធីបុណ្យ Pride, ពិធីបុណ្យវប្បធម៌, តន្ត្រី, កីឡា, ម្ហូបអាហារ ព្រមទាំងពិធីបុណ្យសិល្បៈ និងការច្នៃប្រឌិត ។ ថៃសង្ឃឹមថា ពិធីបុណ្យទាំងនេះនឹងទាក់ទាញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃកាន់តែច្រើនក្នុងរយៈពេល៧ខែ គឺចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលរៀបចំពិធីបុណ្យដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6bipOt4OUYRHMQlkCPHmcU0mmnjzj1Y2qPaT3hKCPYV2lsNDEQSoI8A76XxO0joc6FaeHVLLIBdEQuEm9k1z0egF6g-ReW7ckIVMiqBEBsHcm6fSWg6Cm4xJnpQPd6F-QEPasL-ob4Dti83UNlo9-9gNqY9cuMadyLg5ydcwp-C9Hvswb1lEgm0sQlwLA/s960/image_2025-02-27_10-01-44.png
ថៃនឹងបង្កើនចំនួនភ្ញៀវទេសចរឱ្យច្រើនដូចអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ ខណៈខេត្តនានាត្រូវបង្ហាញពីភាពលេចធ្លោពិសេស និងរៀបចំពិធីបុណ្យឱ្យកាន់តែធំជារៀងរាល់ឆ្នាំ ទើបអាចជំរុញសេដ្ឋកិច្ចតំបន់ និងជាតិ ។ ពលរដ្ឋគ្រប់រូបជា Soft Power ដ៏សំខាន់បំផុតរបស់ប្រទេស ដោយការស្វាគមន៍ រាក់ទាក់ និងបំពេញតួនាទីជាម្ចាស់ផ្ទះដ៏ល្អជាមួយភ្ញៀវទេសចរ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGReTGWA-4I31CSFY13_tLpQ_-16ke5JZMpEHoNpt__DyLVz82Nz92GL3b1o4wzb8JuXvDzHr1t33gCkykW_ei0_5pLkBkGsOnTR2kOtNnaTAJ_MgUdz7je2Rn3tbqCTvsRsmPxHzUa-JEAXdPmSKiBEEfIyRYecz0qEpT-Y6W9GGlhTjsDmH_Iqlq7028/s927/image_2025-02-27_10-01-46.png