Home Blog Page 604

រដ្ឋាភិបាល ត្រៀមកែប្រែព្រះពន្លាជល់ដំរី ទៅជាកន្លែងទេសចរណ៍ដ៏ទាក់ទាញនៅពេលរាត្រី

0

ថ្លែក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រសួងទេសចរណ៍ សម្តេចធិបតី បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួទេសចរណ៍ និងរដ្ឋមន្រ្តីក្រសួងវប្បធម៌ ពិនិត្យមើលលទ្ធភាព និងសិក្សាបង្កើតជាការសម្តែងនៅពេលយប់ ព្រះលានជល់ដំរី។

សម្តេចធិបតី បានលើកឡើងថា៖” នៅពេលជិតដល់ម៉ោងបិទការចេញចូលប្រាសាទ យើងអាចនាំភ្ញៀវទេសចរទៅទស្សនាការសម្តែងនៅព្រះលានជល់ដំរី ដើម្បីផ្តល់ជាផ្ទាំងទស្សនីយភាពប្លែកថ្មីមួយដល់ពួកគាត់”។

បន្ថែមពីនេះ វាក៏ងាយស្រួលដl’អជ្ញាធរជាតិអប្សរា ដើរប្រមូលភ្ញៀវចេញពីប្រាសាទអំឡុងពេលមុនបិទម៉ោងចេញចូលផងដែរ។

លានជល់ដំរី ស្ថិតនៅខាងមុខនៃគោបុរៈខាងកើតនៃកំពែងព្រះបរមរាជវាំង។ លាននេះ ត្រូវបានស្ថាបនាឡើងនៅចុងសតវត្សទី១២ នៃគ្រិស្តសករាជ ដោយព្រះបាទជ័យវរ្ម័នទី៧។

នាសម័យអង្គរ ព្រះពន្លាជល់ដំរី ត្រូវបានគេប្រើប្រាស់ជាទីកន្លែងសម្រាប់ព្រះមហាក្សត្រ និងអគ្គមហាសី ធ្វើសវនាការជួបជុំគ្នាជាមួយប្រជានុរាស្រ្តក្នុងពិធីសំខាន់ៗ និងដើម្បីទតមើលក្បួនដង្ហែរកងទ័ព និងហ្វឹកហាត់ដំរីជាដើម៕

ដ្រូនដ៏តូចបំផុត និងមានសមត្ថភាពខ្លាំងអស្ចារ្យរបស់កងទ័ពអាមេរិកធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល

0

សហរដ្ឋអាមេរិក ៖ Teledyne FLIR Defense គឺជាក្រុមហ៊ុនផលិតសម្ភារៈកងទ័ពនៅអាមេរិកបានបង្ហាញដ្រូនម៉ាក Black Hornet 4 ដែលមានទំហំតូចបំផុតនៅលើពិភពលោក ហើយវាមានទម្ងន់ស្រាលរហូតដល់យើងអាចយកដៃចាប់បាន និងប្រើប្រាស់តែម្រាមដៃ២ ប៉ុណ្ណោះ ។ ដ្រូននេះសម្រាប់ឱ្យកងទ័ពប្រើប្រាស់ក្នុងសមរភូមិ ឬធ្វើជាឧបករណ៍ស៊ើបការណ៍ក្នុងទីក្រុង តំបន់ព្រៃភ្នំ និងអគារ ដោយសារវាអាចត្រួតពិនិត្យស្ថានការណ៍នៅជុំវិញ លាក់ខ្លួន និងបំពាក់កាមេរ៉ាចាប់កំដៅ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjbCzFub6fIdXwTXCiMfUY1b07b_8iH49JzN1toilSVQejkU2DTzMF7YqWCKPKIwHByISnqbhnMfEuDvwckONivrnZwgHPFkGU44H52q1xiGKr_0MtqxB1rRzrqq1FO7jg53D9vlkk4TMxSMnv3Iyfu0E4Qgb-sa8jTXh3FaEF2iNp-ZNG-RJmkHFBTthfp/s1200/image_2025-02-28_08-20-10%20(2).png

ដ្រូនតូចបំផុតម៉ាក Black Hornet 4 សម្រាប់ប្រើប្រាស់ក្នុងសមរភូមិនេះ គឺមានរាងស្រដៀងនឹងឧទ្ធម្ភាគចក្រខ្នាតតូច មានទម្ងន់៧០ក្រាម និងអាចហោះបានក្នុងល្បឿន១០ម៉ែត្រក្នុង១វិនាទី (ឬ ៣៦គីឡូម៉ែត្រក្នុង១ម៉ោង) ។ វាអាចទ្រទ្រង់កម្លាំងខ្យល់ក្នុងល្បឿន៥៥គីឡូម៉ែត្រក្នុង១ម៉ោង ព្រមទាំងបំពាក់ថ្មលីចូម-អ៊ីយ៉ុងតូចមួយមានទំហំប៉ុនចុងមេដៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgc2I4lgAiP0N898kN6nT8OsgwECwzm-CXtZO5GwiyK_ntslNVKNdU7PuYbjrsOr8RtrT6Phzs1vm0Um2vneRStWSAb6Kn_D3cDDcQtiSIOLyGaYzCW4zjgmYrdKLmdNscQaF8tWDNAc9nnO5lPDST5AFGIASwIVlLE99qZHHYZnf-EshGUiEP2slzruP8T/s1024/image_2025-02-28_08-20-10.png
ដ្រូននេះបំពាក់ដោយកាមេរ៉ាចាប់កំដៅ (Thermal Camera) នៅពេលប្រើប្រាស់វាក្នុងសមរភូមិជាក់ស្តែង គឺត្រូវត្រៀមថ្មបម្រុង ចំនួន២ដុំ ។ គេអាចបញ្ជាដ្រូនដ៏តូចនេះដោយប្រើដៃតែម្ខាងប៉ុណ្ណោះ ហើយកងទ័ពនឹងចំណាយពេលត្រឹមតែ២០វិនាទីដើម្បីបញ្ជាឱ្យវាហោះទៅលើមេឃ តាមរយៈការបញ្ជាពីចម្ងាយមិនលើស២គីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhD7GjQeiw60wygQ9Qz_wzCf01okjddu76LpS9iC079c1xUbVkUy6iVV_BTzMrl2jJD7zXgYyCisUcLBnXYLGtNMnCtx-cRjO37JFKGGIdvfhQUSYyRYUZOe6WubitWFFEyfgcO34KG5VF007c7EBYtH6DXFq-ENKt4Cuuf8xVrxAhG-TK7iMP2Zppw39T9/s1200/image_2025-02-28_08-20-11.png

ក្រុមហ៊ុន Teledyne FLIR Defense បញ្ជាក់ថា ដ្រូន Black Hornet 4 មានសមត្ថភាពអាចលាក់ខ្លួនខ្ពស់ ដោយសារវាមានទំហំតូច និងឮសំឡេងតូចបំផុត ។ វានឹងក្លាយជាឧបករណ៍របស់កងទ័ពសម្រាប់ប្រើប្រាស់ពេលប្រយុទ្ធគ្នាក្នុងសមរភូមិ ឬធ្វើជាឧបករណ៍ស៊ើបការណ៍ក្នុងទីក្រុង តំបន់ព្រៃភ្នំ និងអគារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEisEqWcN09N03ZWgAqHQUWA44NmBFiE0LSFCENCMjY32zCBcn40vHKz2U936y7T5dEXHLB5ZB__aByE0oQlDthZk6N7g39NWa6u_cxw3ax1LmKpxI-j1SJJ8lHMVOC662cDBESgdLso3340csd0YmD5p6elAry8JcHq4I1ownlUhnEqA0HoMFVrta-pA0Dh/s900/image_2025-02-28_08-20-12.png

បច្ចុប្បន្ន ក្រុមហ៊ុនបានផលិតដ្រូនដ៏តូចបំផុតនេះស្មើជាង៣៣,០០០គ្រឿង សម្រាប់ប្រើប្រាស់ក្នុងផ្នែកកងទ័ព និងភ្នាក់ងារសន្តិសុខ រហូតដល់ជាង៤៥ប្រទេស ។ កងទ័ពជើងគោកអាមេរិកបានទិញដ្រូននេះជាបន្តបន្ទាប់ តាំងពីឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្ន (ឆ្នាំ២០២៥) ៕

សកម្មភាពតារាសម្ដែង Zhao Lusi ឡើងជម្រាលភ្នំចំពេលមានបញ្ហាសុខភាពធ្វើឱ្យមានមតិវែ.កញែ.ក

0

តារាសម្ដែងស្រីចិន Zhao Lusi បានបង្កឱ្យអ្នកលេងបណ្តាញសង្គមចិនបញ្ចេញមតិវែកញែកក្រោយពីរូបភាពរបស់នាងឡើងលើជម្រាលភ្នំដ៏ចោតក្នុងទីបេចំពេលមានបញ្ហាសុខភាព។ ទស្សនិកជនចិនជាច្រើនបញ្ចេញមតិថា Zhao Lusi បានប្រើជំងឺរបស់ខ្លួនដើម្បីទីផ្សារខ្លួនឯង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsR8pNm4jKOXmfvD9TrJ8GdhnCSoNs3aJpdlViS4xS4rG9u8wGp-iRLPRWIIpREyNKlWzWbJHxHsQRD6VitHVDigvVr-PVr2CMmTbZfNCUpvRx5IIcKzBrj7heeyqZto8Pd5kDZFkqdgmyQI_RGgAwqOZ923X3ktXAni9YbZhLzyMP1MCBtLNgEJHv1Ln-/s1277/image_2025-02-27_10-17-22.png

ដកស្រង់ពីសារព័ត៌មានចិន QQ បានរាយការណ៍ថា ការធ្វើដំណើររបស់ Zhao Lusi ទៅកាន់ទីបេ គឺដើម្បីសប្បុរសធម៌។ ការប្រកាសនេះបានក្លាយជាប្រធានបទដ៏ក្តៅគគុកយ៉ាងឆាប់រហ័សនៅលើ Weibo ប៉ុន្តែ ទទួលបានប្រតិកម្មចម្រុះ។ ដោយសារតែ Zhao Lusi ធ្លាប់មានជំងឺ ទើបនាងផ្អាកថតរឿងជាបណ្ដោះអាសន្ន។ ក្រៅពីនេះ មនុស្សជាច្រើនមានការភ្ញាក់ផ្អើលនៅពេលដែល Zhao Lusi សម្រេចចិត្តប្រើប្រាស់ដំណើរកម្សាន្តសប្បុរសធម៌ដើម្បីព្យាបាលជំងឺរបស់នាងជាឧបករណ៍រកលុយ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA1MAuShS4BIoCZQWmhxeYiPArhhzlyRc4sK3KpMyMtdzZMkWEiE3ESur6UNbiXAcODlYIzkEGCaK6V2zIP80LIHLwgaflzglHU2yU3-T8Lj9e8636QMyhPKJS-xWifI6ipMO3VlovCla8Vv2SW0jhGnbfahdg6NJ4dyFIYu5z6giRZh4Y8JVenuDBtIzl/s1200/image_2025-02-26_17-00-09.png

មហាជនជាច្រើនបានរិះគន់តារាស្រីរូបនេះ ថាបានប្រើជំងឺរបស់ខ្លួន ដើម្បីទីផ្សារខ្លួនឯង ធ្វើឱ្យមានការងឿងឆ្ងល់ជាខ្លាំង ដើម្បីទាក់ទាញការចាប់អារម្មណ៍ជាច្រើនថ្ងៃ បែរជាឆ្លៀតយករឿងហេតុដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប្រភពដដែលបញ្ជាក់ទៀតថា ការផ្អាកការថតរឿង Almost Lover ធ្វើឱ្យក្រុមផលិតភាពយន្តរងការខាតបង់ជាច្រើន។ ទោះបីជាយ៉ាងណា នៅពេលដែលនាងមានសុខភាពល្អ នាងមិនបានត្រឡប់មកថតរឿងដែលនៅសល់នោះវិញទេ ផ្ទុយទៅវិញ តារាស្រីរូបនេះបានឡើងភ្នំដើម្បីថតកម្មវិធីកម្សាន្ត។ ទោះបីជាគោលបំណងនៃការធ្វើដំណើររបស់ Zhao Lusi ល្អក៏ដោយ ប៉ុន្តែនៅលើបណ្តាញសង្គមមានមតិជាច្រើនថានាង «ធ្វើពុត» និង «សម្តែង» ដើម្បីទទួលបានការអាណិតអាសូរជាសាធារណៈ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiA95165SOfRxeFaIY19M0MK3ExnIxQSFees8jE4TjTQ3n7dVjfjjjgmw3hK6QtFajoFP8C6tGOmG_gr-uBKudDgAKkSX2ZKGfwFQG_TXiJqKKd8G7XS_uNrHlp3T8VxtNt1XqMqxhmGcaqUPzrQ6WeYM-TZFpzUQ0aI5ROGHcmv0BTHxB5pNKA-4wAhQq3/s1200/image_2025-02-26_17-00-11.png

យ៉ាងណាមិញ រាល់សកម្មភាពរបស់ Zhao Lusi ទទួលបានការរិះគន់ច្រើន។ អាចនិយាយបានថានាងត្រូវគេស្អប់ជាងមុនពេលឈប់សម្រាកឈឺទៅទៀត។ សាធារណជនជឿថារឿងអាស្រូវរបស់ Zhao Lusi បានជះឥទ្ធិពលអវិជ្ជមានដល់អ្នកជំងឺដែលមានជំងឺធ្លាក់ទឹកចិត្តពិតប្រាកដ។ ជំងឺនេះមិនងាយនឹងព្យាបាលទេ ប៉ុន្តែតារាស្រីរូបនេះបានធ្វើបែបសាមញ្ញ និងងាយស្រួលជាសះស្បើយក្រោយព្យាបាលបាន៣ខែ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzFl6XQedP72qt72NhN3nPMl8bK_YlMsFdFBObJdA6eleJWBUcoZBcFLS07uCeEBpFoHbnofScqDH1GOjbIBxBOwmhpLwfj-Y-5ZCvwpHZnxJ9d8WbZ-UgdVPYkA4qf9Gauo0Kxf6f8OqPv00c46JCEkegJA8YxgS_ej173cYF06H0WHTSzyoVx4aYnPPZ/s1200/image_2025-02-26_17-00-12.png
នៅក្នុងខែធ្នូ ឆ្នាំ២០២៤ វីដេអូដែល Zhao Lusi ត្រូវបានគេរុញចូលទៅក្នុងមន្ទីរពេទ្យបានរីករាលដាលនៅលើអ៊ីនធឺណិត។ ក្រោយមកក្រុមរបស់នាងបាននិយាយថា នាងមានបញ្ហាសុខភាពមុនពេលចូលមន្ទីរពេទ្យ ហើយបានបញ្ឈប់សកម្មភាពទាក់ទងនឹងការងារទាំងអស់ ដើម្បីផ្តោតលើការជាសះស្បើយរបស់នាង។ បន្ទាប់មក Zhao Lusi បានពិភាក្សាដោយបើកចំហអំពីការតស៊ូរបស់នាងជាមួយនឹងជំងឺធ្លាក់ទឹកចិត្ត ដោយអះអាងថាវាបានចាប់ផ្តើមជាច្រើនឆ្នាំមកហើយ។ តារាស្រីរូបនេះបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីនាងចូលមន្ទីរពេទ្យកាលពីចុងខែមករា ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង Chengdu ប្រទេសចិន៕

កត្តា៥ យ៉ាងអាចធ្វើឲ្យថាមពលរបស់អ្នកថយចុះដែលអ្នកគួរយកចិត្តទុកដាក់

0

ការរក្សាកម្រិតថាមពលខ្ពស់ពេញមួយថ្ងៃគឺមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពទូទៅ។ ទោះជាយ៉ាងណាក៏ដោយ មានកត្តាជាច្រើនអាចធ្វើឲ្យថាមពលរបស់អ្នកបាត់បង់ ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេង។ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យអ្នកចេះតែអស់កម្លាំង និងដំណោះស្រាយដើម្បីទទួលបានថាមពលពេញលេញពេញមួយថ្ងៃ

១ ការគេងមិនគ្រប់គ្រាន់៖ ការគេងគឺចាំបាច់សម្រាប់រាងកាយរបស់អ្នកខ្លាំងណាស់ក្នុងការជួសជុល និងធ្វើឱ្យមានថាមពលឡើងវិញ។ ការគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យថយចុះមុខងារនៃការយល់ដឹង ការផ្លាស់ប្តូរអារម្មណ៍ និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ដំណោះស្រាយនោះគឺបង្កើតកាលវិភាគនៃការគេងឱ្យជាប់លាប់ ចាប់ពី 7 ទៅ 9 ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនគុណភាពនៃការគេងរបស់អ្នក នោះអ្នកនឹងមានថាមពលពេញមួយថ្ងៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEit6ZE7o7t2f1ILISGJiXbZySGW3SAS2xkHWTvmyNrkUp5qn6IevFUm3LGsjS5vLIgfDiDZpRHeY9aLrvA4MI4b4Q3TUdwrxqz-qjD2N0f_xo-AVqooGdLVa7rCehm4G9D0j-UHHgLPmgkP_ZKL1bJ6wRnMUaLTuYhlpa-t9UQmtOTtDDakrifnmJ0o2gR5/s880/image_2025-02-27_16-10-18.png
២ របបអាហារមិនល្អ៖ របបអាហារដែលមានជាតិស្ករខ្ពស់ និងអាហារកែច្នៃធ្វើឱ្យមានការកើនឡើង និងធ្លាក់ក្នុងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ដែលនេះនាំឱ្យកម្រិតថាមពលប្រែប្រួល។ដូច្នេះការបញ្ចូលអាហារសម្បូរសារធាតុចិញ្ចឹមដូចជា ស្លឹកបៃតង ប្រូតេអ៊ីនគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ នឹងរក្សាថាមពលឲ្យមានស្ថេរភាពពេញមួយថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjneZv7UWbvN5e8bSHi1YGskap24bDa4slBvPOayyk7N0zf4uHZ4KFM6S0F7MniQSEu1d9Bikv4X3jf-ans8dAYocJIo1KaQM_vUlnLfPzSrBzBfyo0pASLhdnIrr9cbcw3e0Hn9G5b-GrvayBEWkjc1zmud_x1qZ6ZP_0_gc9qoUEtXkldL81B7JewxVow/s1200/image_2025-02-27_16-10-18%20(2).png

៣ ស្ត្រេស និងថប់អារម្មណ៍៖ ភាពតានតឹងយូរបង្កឱ្យមានការបញ្ចេញអ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ត្រេស ដែលអាចធ្វើឱ្យថាមពលអ្នកថយចុះ។ ដោយគ្រាន់តែអ្នកអនុវត្តសកម្មភាពកាត់បន្ថយស្ត្រេសដូចជាយូហ្គា លំហាត់ប្រាណដកដង្ហើមជ្រៅៗ ឬចំណាយពេលសម្រាក និងផ្តាច់ចេញពីឧបករណ៍ឌីជីថល នឹងអាចជួយឲ្យជំងឺស្ត្រេស និងថប់អារម្មណ៍បានប្រសើរឡើងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilwrEHkz5VzXUHhewO4Aj4fScYtF8nJRxGwjJLrXOIKpy4bIqwtrp6PuR01FkakfC_ALARuQINH_JKTg9fKs-rbK3hqtBF2nQcI5pWEZZgMwyKokZQTP-SSS5V-APpKnC3PJ_n9-TAFuQVSuYJZ2E_6j_j1ZLH1k2Tpwh1GigRNwAdTjfBjRmVtcBfqImA/s1200/image_2025-02-27_16-10-19.png
៤ ការខ្វះជាតិទឹក៖ ទឹកមានសារៈសំខាន់ស្ទើរតែគ្រប់មុខងាររបស់រាងកាយ។ សូម្បីតែការខ្វះជាតិទឹកតិចតួចក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងដែរ។ ដូចនេះអ្នកគួរព្យាយាមផឹកទឹកយ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃ និងច្រើនទៀតប្រសិនបើអ្នកទម្លាប់ ឬស្ថិតនៅពេលស្ថិតក្នុងអាកាសធាតុក្តៅ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYMA0Hhdc8cffJ4C402W-PbiSkvkJVcUKZygU9lX0duEmQmlaqeeaw32Pt89-087-Yyc1-vvVMNOp7XNhUT1jB_u2_6B3acjyo_b3ZKH8jBE30YeMkhM7-z35pGuO1bvbyM8hw7UK_5GMqoDz630b-hqgkYx26j3NI-5drTM7Bu6vCX6tkkuVDH8LGO5bJ/s1200/image_2025-02-27_16-10-19%20(2).png

៥ ការទម្លាប់អង្គុយមួយកន្លែងយូរពេក៖ ការអង្គុយយូរអាចបន្ថយការរំលាយអាហាររបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ សកម្មភាពរាងកាយរាល់ថ្ងៃ សូម្បីតែសកម្មភាពសាមញ្ញៗដូចជាការដើរ ឬការពត់ពែន នឹងអាចបង្កើនកម្រិតថាមពលរបស់អ្នក និងធ្វើឱ្យសុខភាពទូទៅរបស់អ្នកប្រសើរឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-SHJcHnqCZlO4VZBka4WUdohOCK2CqvIl1_iRzaFZarcb_LsPC7HaHjdAL9j4RDSoMtcrWnYeSoTAYvGZG9W38eo58fPrMiuIJotEoeGLPLUkKK0CXlUSYhdB7VJKfLKN1z7LbdOhreqiYcAlSBwaRMBpo99EDGmQgYuDQh1l9vPvfP295WaP6XnU-_O0/s1254/image_2025-02-27_16-10-20.png

កងទ័ពថៃ ៖ «សូមកុំចេះតែជឿតាមវីដេអូផ្សេងៗដែលបានបង្ហោះក្នុងបណ្តាញសង្គម ដែលធ្វើឱ្យកម្ពុជា និងថៃ មានបញ្ហាពុំចេះចប់នាពេលកន្លងមក»

0

ប្រទេសថៃ ៖ កងទ័ពថៃបានប្រាប់ពលរដ្ឋរបស់ខ្លួនថា ៖ «សូមកុំជឿតាមវីដេអូផ្សេងៗដែលបង្ហោះក្នុងបណ្តាញសង្គម ដែលធ្វើឱ្យកម្ពុជា និងថៃ មានបញ្ហាពុំចេះចប់ នាពេលកន្លងមក ។ វាជារឿងចាស់យូរហើយ កុំចេះតែជឿដោយមិនបានពិចារណា ហើយវីដេអូដែលបានឃើញកន្លងមក វាជាវីដេអូចាស់ៗទេ ។ ការយកវីដេអូចាស់មកបង្ហោះ គឺនាំឱ្យកម្ពុជា និងថៃ មានបញ្ហាពុំចេះចប់» ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLdrjs4-0A4KNYv8Pfj5ZwovsZcg8PS77U2Xc5MjX7KSc5k2duVWuy13btx6mwXnQilDf3Ze6QTnk40Wp3Fc1btLxqW9XmHkgFaMvG6GCx8Hsr-8qIUqz6EntU5siejKk6azD2skIcULiqEBu7PET91EuBdN0ljRKx0Gl0bOtzvi2u-YcFQuKWJ_I7tpw2/s1280/image_2025-02-27_15-34-06.png
កងទ័ពថៃបានប្រាប់ពលរដ្ឋខ្លួនកុំជឿតាមការញុះ ញ.ង់របស់បុគ្គលមួយចំនួន ដែលយកវីដេអូកងទ័ពខ្មែរច្រៀងចម្រៀងជាតិនៅមុខប្រាសាទតាមាន់ធំយូរឆ្នាំហើយ មកបង្ហោះសាជាថ្មី ។ វីដេអូវីដេអូកងទ័ពខ្មែរមួយក្រុមច្រៀងចម្រៀងជាតិនៅខាងមុខប្រាសាទតាមាន់ធំ ស្ថិតលើភ្នំដងរែក ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ជាប់ព្រំដែនខេត្តសុរិន្ទ ត្រូវបានពលរដ្ឋថៃយកមកបង្ហោះចែកចាយក្នុងបណ្តាញសង្គមជាច្រើន ជាពិសេស គឺ TikTok ។ ពលរដ្ឋថៃទាំងនេះអះអាងថា កន្លងមក ពលរដ្ឋខ្មែរមួយក្រុមបានមកច្រៀងចម្រៀងជាតិនៅប្រាសាទតាមាន់ធំ លើកនេះ កងទ័ពខ្មែរច្រៀងម្តង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNyVSJTWYUtCdNXhYV25iC36vcxo-nrYcI2ZVna72WnKw31ahuwGYMiTs3T0CqJIJJMyzabSPesTCrv4YbKI1SUVah8Da0n4r8oGz6d5SP003cYGv9pZLPCYadv4UaR57SxwOUr4FxAWd8gPwkQJ2qZeM9Ao5RXy860wXkWouFtGQ-d05You6UYiwGh2O1/s1280/image_2025-02-27_15-34-07.png
កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន Thairath រាយការណ៍ថា កងទ័ពថៃ (Suranaree Command ឬ Suranaree Task Force) ការពារព្រំដែន បញ្ជាក់ថា វីដេអូកងទ័ពខ្មែរមួយក្រុមច្រៀងចម្រៀងជាតិនៅមុខប្រាសាទតាមាន់ធំ គឺជាវីដេអូយូរឆ្នាំហើយ តាំងពីឆ្នាំ១៩៩៥ មកម៉្លេះ ។ ហេតុនេះ កងទ័ពថៃបានសំណូមពរកុំឱ្យពលរដ្ឋជឿតាមការញុះញង់របស់បុគ្គលមួយចំនួនដែលចង់បង្កឱ្យកើតជម្លោះរវាងកម្ពុជា និងថៃ ពីព្រោះស្ថានការណ៍ត្រឡប់មកប្រក្រតីវិញហើយ ក្រោយពីទាហានកម្ពុជា និងថៃ បានចរចាគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5msVM1mA0AxGDU8AX8fuFM3AiF-sixunrmCIP0Irarvf1zCuAtoZaU_zRhNojXp_trmJRGGf8mRNB671AYNqEB61IfavM2ZDBrkrxMyb6pwB6Xpf4QbVocXQXV9qbekVnecAj2qHM3EbMnFsUGcHMxhXootGfAqeEq3EhYuL3PnkwQTBHgunezRvkFcK6/s1280/photo_2025-02-27_15-15-59.jpg

កងទ័ពថៃការពារព្រំដែននៅខេត្តសុរិន្ទ បាននិយាយមកកាន់សារព័ត៌មាន Thairath ថា វីដេអូកងទ័ពខ្មែរច្រៀងចម្រៀងជាតិនៅមុខប្រាសាទតាមាន់ធំ ដែលពលរដ្ឋថៃកំពុងតែចែកចាយយ៉ាងច្រើននាពេលបច្ចុប្បន្ន គឺជាវីដេអូចាស់ទេ កងទ័ពខ្មែរច្រៀងចម្រៀងនេះជាច្រើនឆ្នាំហើយ ។ តាមការសង្កេតមើលឯកសណ្ឋានឃើញថា វាជាឯកសណ្ឋានចាស់ក្នុងអំឡុងឆ្នាំ១៩៩៥ រីឯតួប្រាសាទពុំទាន់កែលម្អនៅឡើយ គឺមិនដូចប្រាសាទនាពេលបច្ចុប្បន្ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgLjhyphenhyphenXLULUBAviY-HuaftiB7cIYfQGAyxZ5zY9OuN77bOfIBFZG9WstBKl1Oh3eOuuXmbqs4LLFntDamtEZAP3GP6ITWboPOgvSdVOVq44bljP7wpvvPTQ2KvShfbQ4pEWPLLvoy9VYWj1rSRjJlIK5Bbd7N0JuOc0q7Fjs_4dACaUAsda-HbuFVTYehIA/s1200/image_2025-02-27_15-34-05.png
ហេតុនេះ សូមពលរដ្ឋថៃកុំជឿតាមវីដេអូផ្សេងៗដែលបង្ហោះក្នុងបណ្តាញសង្គម ដោយសារមានបុគ្គលមួយចំនួនចង់បង្កបញ្ហា ហើយចង់ឱ្យពលរដ្ឋថៃយល់ច្រឡំមកលើកម្ពុជា ក៏កើតជាជម្លោះរវាងប្រទេសទាំងពីរ ។ បច្ចុប្បន្ន ស្ថានការណ៍នៅប្រាសាទតាមាន់ធំល្អធម្មតាទេ ហើយកងទ័ពទាំងពីរប្រទេសបានចរចាគ្នារួចហើយ តាំងពីមន្ត្រីថ្នាក់ក្រោម រហូតដល់មន្ត្រីជាន់ខ្ពស់ ព្រមទាំងអនុញ្ញាតឱ្យភ្ញៀវទេសចរទាំងពីរប្រទេសមកទស្សនា ។ នេះបើតាមការបញ្ជាក់របស់កងទ័ពថៃនៅខេត្តសុរិន្ទ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhomozSvNflFuFEM5eyo6ZrNh_ZWS6bHHjEoTFzSwiaLUtxFpJIshjNbi3Y8hPY-ztEZsqF3qwiggOLkQPHtEzyzGiLwuItnCNPwW6kgGDCNBkt4iUrLRVzmpzsMmfnZX24bTN4qIa9qPQtBHXx6Xl1_tDbarJ30T3iuIGY4pr-S5JDs_lhwQ_G0hwHMnoG/s1280/photo_2025-02-27_15-15-58.jpg

ដោយឡែក ករណីពលរដ្ឋថៃមួយក្រុមដែលធ្វើដំណើរពីទីក្រុងបាងកក ដើម្បីមកទស្សនានៅប្រាសាទតាមាន់ធំ និងស្តាប់មគ្គុទ្ទេសក៍ទេសចរថៃរៀបរាប់ពីព្រំដែនខ្មែរ-ថៃ ប៉ុន្តែត្រូវបានកងទ័ពខ្មែរឈរជើងនៅប្រាសាទតាមាន់ធំ ចូលមកហាមឃាត់នោះ គឺកងទ័ពថៃនឹងបំពេញតួនាទីជាមគ្គុទ្ទេសក៍ដោយផ្ទាល់ ដើម្បីកុំឱ្យមានការយល់ច្រឡំទៀត ៕

មិនឱ្យខាតតារាស្រី.វៀតណាម Ho Ngoc Ha នាំក្រុមគ្រួសារមកលេងប្រាសាទអង្គរវត្តយ៉ាងរីករាយបន្ទាប់ពីកម្មវិធី Bvlgari

0

ទន្ទឹមនឹងចូលរួមកម្មវិធី Bvlgari កាលពីចុងសប្តាហ៍មុន តារាចម្រៀងនិងម៉ូដែលវៀតណាម Ho Ngoc Ha បាននាំក្រុមគ្រួសាររបស់ខ្លួនទៅកម្សាន្តនៅប្រាសាទអង្គវត្ត កន្លែងទេសចរណ៍ដ៏ល្បីនៅខេត្តសៀមរាប។ ដំណើរកម្សាន្តនេះមានទាំងកូនៗ ស្វាមី ម្តាយបង្កើតនិងឪពុកម្តាយក្មេករបស់តារាចម្រៀងរូបនេះផងដែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjR8MScbr4Y4oxzavjvoxvlbgiKK_SMs3VyVUzk0mvuwO8Sc0fA6Kg8DWkiWiVFrmQfGUYU-hwgGXnYKFveGOfTncuKSae9v9iu_Lo35XX-Cwg7g91hv2sJOUn6VMsgYKJVgCPfXOHUXY75m_Wihy9PNllm8JkTN65cC1EN1Fl4_cgPZkU5wzscDguD7uDP/s2048/image_2025-02-26_15-48-48.png

នៅថ្ងៃទី២៥ កុម្ភៈ តារាចម្រៀង Ho Ngoc Ha បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមហ្វេកប៊ុកដែលមានអ្នកតាមដានជាង៥លាននាក់ ប្រកបដោយស្នាមញញឹមចំពោះដំណើរកម្សាន្តជុំគ្រួសារបន្ទាប់ពីបំពេញការងារនៅលើទឹកដីកម្ពុជា។ តារាចម្រៀងរូបនេះគឺជាមុខមាត់មួយរូបរបស់ម៉ាកយីហោប្រណីត Bvlgari ដោយបានចូលរួមកម្មវិធីនេះជាច្រើនកន្លែងជួបតារាល្បីៗដែលផ្សព្វផ្សាយពីម៉ាកយីហោនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiuxwXp1Ei1qdUXwDZVRnZN4PN1lk6dQhyCXPnSYv1FuUDFdZ92CLLWe6M4oMjehXa-2X8tJP5Y-jOrK0WZWZCqINdbHRKidvoKAVhpEjcXCwLkaGbRxjfBG_bEZCos22zCMJfFQLcGwbBTbHpsOClZ1AZ70B3fAAg3e-p8-3RwuT37C9d8Kr7DV5umQuXX/s2048/image_2025-02-26_15-48-52.png
តាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមបានឱ្យដឹងថា តារាចម្រៀងរូបនេះ ជារឿយៗនាងនាំសាច់ញាត្តិរបស់ខ្លួនចូលរួមនៅពេលមានកម្មវិធី ដើម្បីឱ្យគ្រួសារមានអនុស្សាវរីយ៍កាន់តែច្រើន។ តារាចម្រៀង Ho Ngoc Ha ថាការធ្វើដំណើរជួយឱ្យនាងនិងស្វាមីយល់ចិត្តគ្នាកាន់តែល្អខណៈលោកបានរួមដំណើរភរិយាទៅចូលរួមកម្មវិធីនានានៅក្រៅប្រទេស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmO-9X8g0WEHECVAPzkwmWmUecfwHVv3fbTF2INyLHEMpIJTH-_xKaZiNLb0HESKw513bnmq0hBY08XKV2U5VoCFRxBjSXuV1FflvRPEPNL49wqxlJz4AVbEs8EewLW2swB1fSTYh79wjVO3pi7W1G-rm88eP2mnuVkEYsZhsMQSdqZ-kXAoJatO758bUf/s2048/480842294_1180979173381310_2402467679352957558_n.jpg

តារាចម្រៀង Ho Ngoc Ha មានអាយុ៤០ឆ្នាំ មានស្រុកកំណើតនៅខេត្ត Quang Binh បានចាប់អាជីពសិល្បៈក្នុងឆ្នាំ ២០០០។ ប៉ុន្មានឆ្នាំមកនេះ នាងបានបន្តអាជីពជាអ្នកចម្រៀងប៉ុប តារាបង្ហាញម៉ូត និងជាតារាសម្តែង ដោយទទួលបានងារជា «Queen of entertainment» នៅប្រទេសវៀតណាម។ ក្នុងឆ្នាំ ២០២០ បន្ទាប់ពីទាក់ទងគ្នាអស់រយៈពេល ៣ ឆ្នាំ តារាចម្រៀងរូបនេះបានចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយផលិតករភាពយន្ត Kim Ly និងស្វាគមន៍កូនភ្លោះប្រុសស្រី។ មុននឹងបង្កកំណើតកូនភ្លោះតារាចម្រៀងរូបនេះគឺមានកូនប្រុសម្នាក់ជាមួយអតីតស្វាមី៕

ធ្លាប់បួស១៥វស្សា តារាសម្តែង ឡៃ ថៃចាន់ ទទួលបានតំណែងមួយនេះពីសមាគមអតីតអ្នកបួសខ្មែរ

0

តារាសម្តែងសាច់ដុំកង់ៗ ឡៃ ថៃចាន់ បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈវីដេអូនានាដែលលោកបង្ហោះនៅលើបណ្តាញសង្គមតាមរយៈទឹកមុខស្មើៗប៉ុន្តែបង្កប់អត្ថន័យអប់រំ ហើយលោកក៏ជាអ្នកសិល្បៈមួយរូបដែលខ្នះខ្នែងផ្សព្វផ្សាយពីវប្បធម៌ខ្មែរដូចគ្នា។ យ៉ាងណាតារាសម្តែងរូបនេះមុននឹងឈានចូលអាជីពសិល្បៈគឺធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនារហូតដល់១៥វស្សា ខណៈទទួលបានការជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZrJAREqBxK_gNWmC-VJEQVB06vC7KzuczHWpZV0eCMbyJCRrQxideeQ03_oyCELW2K84QwVsQSz5wgjFczFqhCiltP5QA0TdhbC8xcThnzzCwTCoYeLR5CllMVXaQjlvGfAf79f5asccXIs6DdMPHISMaH9IYjZqOi8h8ZFXle3kIsE6cbJZYGYBadd-K/s1522/image_2025-02-27_08-52-44.png

នៅថ្ងៃទី២៥ ខែកុម្ភៈ សមាគមអតីតអ្នកបួសខ្មែរ បានប្រកាសថា លោក ឡៃ ច័ន្ទថៃ (ថៃចាន់) ត្រូវបានក្រុមប្រឹក្សាភិបាលបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជា អគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ។ ក្នុងនោះបានបញ្ជាក់ថាតារាសម្តែងរូបនេះធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាអស់រយ:ពេល ១៥វស្សា និងបានចូលប្រឡូក្នុងវិស័យសិល្ប: ជាតារាសំដែងច្រើនទម្រង់ ជាពិសេស តាមរយ: កម្មវិធីបង្កើតដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ដ៏សម្បូរបែបរបស់កម្ពុជា ដែលលោកតែងតែបង្ហាញទីតាំងប្រវត្តិសាស្ត្រ ពិធីប្រពៃណី និងភាពស្រស់ស្អាតនៃទំនៀមទម្លាប់ខ្មែរ ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDI113ri8Iaidlus_jXh6NWC3RtDbKLD47N47kFs2iJwgCEqDH7GyMDKjGktbEHCwSHjVCMmIKJ-YtnjbIbOxuO_K4Goq2PO_NpnoHKgREbl0y0iePd1tsDCXZnwOvyixHs_D7qw4a2k0deqiIZeSnfQT4FRowYed4l8_XjvGvaptqXIZvKNalk4X6TuXe/s2048/image_2025-02-27_08-52-49%20(2).png

ស្នាដៃរបស់លោកមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអប់រំទស្សនិកជន ជាពិសេសក្មេងៗជំនាន់ក្រោយអំពីសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌នៅក្នុងពិភពទំនើប។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ថៃចាន់ ក៏ជាវាគ្មិនមួយរូបក្នុងព្រឹត្តិការណ៍នានា ដែលលោកតែងចែករំលែកបទពិសោធន៍ និងទស្សនៈលើការអភិវឌ្ឍន៍ខ្លួន មោទនភាពវប្បធម៌ និងថាមពលនៃការនិទានរឿងបែបឌីជីថល។ តាមរយៈខ្លឹមសារ និងការចូលរួមជាសាធារណៈលោក ច័ន្ទថៃ បន្តជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន និងសហគមន៍មូលដ្ឋានផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEgPGiNMrIKCbyMDfMWshAnL2xZkj9e6bQRdzUp84kqMvWDY6AE83h1Y7NpLUQIJjbckH9AGj12RH43dD5qgGDl1j1-DIXEkIaOj76JM_IxrCQBYXW58lASEPrxq4T-aDiQcQsUpcFQ4CpQQEMKdl86rK1BZgEIG1CYEHpuNW-3ALaHlVT9Y3lHm-zlNUE/s1280/image_2025-02-27_08-52-43.png

    សមាគមអតីតអ្នកបួសខ្មែរ បានឱ្យដឹងទៀតថា អំឡុងពេលបួសជាព្រះសង្ឃ ភិក្ខុ ច័ន្ទថៃ មានឥទ្ធិពលខ្លាំងក្នុងស្រទាប់ពុទ្ធសាសនិក ជាពិសេស យុវវ័យ និងមនុស្សជំនាន់ថ្មី តាមរយ:វិធីសាស្រ្តរបស់លោកដែលបង្ហាញរបៀបតស៊ូមតិ ការបណ្តុះគុណតម្លៃនៃមេត្តាករុណា សតិសម្បជញ្ញៈ និងកិច្ចការសហគមន៍ជាដើម។ លើសពីនេះលោកបានសិក្សាចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ដែលធ្វើឱ្យលោកមានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដោះស្រាយបញ្ហាសង្គម វប្បធម៌ និងភាពចម្រុះគ្នាក្នុងសង្គម៕

ហាមយក និងប្រើប្រាស់លេបថបនៅហាងកាហ្វេដោយសារមូលហេតុមួយនេះ

0

តិចច្រឡំយកលេបថបចូលហាងកាហ្វេក្នុងទីក្រុងធំៗនៅអឺរ៉ុប គេពុំអនុញ្ញាតឱ្យយកចូលទេ តើមានមូលហេតុអ្វីបានជាមិនឱ្យយកចូលដូច្នេះ? ហាងកាហ្វេជាច្រើនកន្លែងក្នុងទីក្រុងធំៗនៅអឺរ៉ុបបានហាមអតិថិជនយកលេបថបមកអង្គុយធ្វើការក្នុងហាង ជាពិសេស នៅថ្ងៃសម្រាកចុងសប្តាហ៍ ដោយសារអតិថិជនទិញកាហ្វេ១កែវ ប៉ុន្តែអង្គុយរាប់ម៉ោង ពុំព្រមងើបពីកៅអី ។ ពួកគេថែមទាំងប្រាប់ហាង ឬអតិថិជនផ្សេងៗកុំបើកចម្រៀងខ្លាំងនាំឱ្យរំខានដល់ការប្រជុំ ។ វាធ្វើឱ្យបរិយាកាសក្នុងហាងក្លាយជាសោកសៅ ហាងបាត់បង់ប្រាក់ចំណូល ដោយសារអស់អតិថិជន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgBJVvpdGX1Xyx1LWaQfaV6oK62X7RqiyceERhH2i5paEXonzGSK8sIzwTcuJVmUHW3tcAIzxm676RR92xs-gu84nEGFrrqWH-FkdQDQ-aWpm6_8RMUlIFAxXqVKk5KpnGPLAnJDiOj6exnM1Dm_D-o5RK6VkR9F7cTIg5Hrx7gHychEdur54dE46-121bP/s830/image_2025-02-27_13-50-23%20(2).png

Black Sheep Coffee គឺជាហាងកាហ្វេដ៏ពេញនិយមនៅទីក្រុងរីតឌីង ប្រទេសអង់គ្លេស បានហាមអតិថិជនយកលេបថប និងថេបប្លេតចូលក្នុងហាង នៅថ្ងៃសៅរ៍-អាទិត្យ ដោយសារអតិថិជនជាច្រើននាក់ត្អូញត្អែរគ្មានកន្លែងអង្គុយ ។ ហាងនេះបានដាក់ស្លាកហាមយកលេបថប និងថេបប្លេតចូលហាង ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg36n3N-nl_h2byy6uhQi9hQ6Zn7XxV1NcFj9ADYYK0LcIf0c8Pq35f-M01IhbUgSJrqeSUcpc4PLxnVoGF3g1NKQS_MZDQfupqSyclhSop4MKISb39pYLSiGRwBtpZvgJnTPHxdoBBdjUoLBChysffwUBr_USd-st7ArBH5WkIyT7B8-gnHZt8mqlFZwFL/s1240/image_2025-02-27_13-50-23%20(3).png

ការកំណត់គោលការណ៍នេះ ពុំមែនជារឿងថ្មីទេ នៅអង់គ្លេស ។ កាលពីឆ្នាំ២០២៤ ហាងកាហ្វេនៅទីក្រុងខេនធឺប៊ូរី បានហាមអតិថិជនយកលេបថបចូលហាង ក្រោយពីអតិថិជនយកលេបថបមកធ្វើការ និងប្រជុំអនឡាញរាប់ម៉ោង ហើយកុម្ម៉ង់កាហ្វេតែ១កែវប៉ុណ្ណោះ ។ លើសពីនេះ ពួកគេថែមទាំងប្រាប់ឱ្យអតិថិជនផ្សេងកុំនិយាយខ្លាំងៗ ពីព្រោះរំខានការប្រជុំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjs8jvQpSzcjG29LrcjOC83rVrVtpEhUFGNz7vWUZoREbzWcQWB12Mz6X3_ZuJDulgsA38f9vkQ5sGB3Tx7qpDzH_BhQeVBa4Y97_v21yMAm8oTvkigFkf2Hmh80rUnM6jzxrR_f02cEV3-2IQtchBgEKn8vcQFxCU-zyGgtSNxV-ap1DQ9IaemXiRvdpvd/s900/image_2025-02-27_13-50-23.png

ម្ចាស់ហាងកាហ្វេប្រាប់ថា ហាងពិបាកហាមអតិថិជនប្រើប្រាស់លេបថបណាស់ ពេលអតិថិជនលែងយកលេបថបចូលហាងធ្វើឱ្យបរិយាកាសរីករាយឡើងវិញ ខណៈអតិថិនផ្សេងៗអាចជជែកគ្នាដូចមុន ។ រីឯអតិថិជនដែលយកលេបថបមកធ្វើការក្នុងហាង ពួកគេទិញកាហ្វេ១កែវប៉ុណ្ណោះ ហើយធ្វើឱ្យបរិយាកាសសោកសៅ ។ ហាងកាហ្វេតូចៗខ្លះចង់ឱ្យមានអតិថិជនចេញ-ចូលច្រើន ហើយពុំអនុញ្ញាតឱ្យអតិថិជនណាម្នាក់អង្គុយយូរទេ ។ ហាងពុំចង់ហាមអតិថិជនយកកុំព្យូទ័រចូលហាង ប៉ុន្តែដោយសារពួកគេពុំគិតពីផលប៉ះពាល់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZuIAraSfCtkjmuVn5TOHVniNpr7_k2il7ge2VbofqiWeQWvyuFRtTVwLfzRS9lcw40Ez_6KA6z3iolOIVIJoGKTkEvOqgh0TQoIpRF2bgSruM3Abw1Xz9Il97hMiRxahgyborWmvM-GPI2GumoxcxqAvGvjsQOrBgRPDxMUjoiUPf0-R0S6K8KGhn_lX1/s2048/image_2025-02-27_13-50-24.png

ក្រៅពីអង់គ្លេស ហាងកាហ្វេតាមទីក្រុងធំៗនៅអឺរ៉ុប ក៏ជួបនឹងបញ្ហានេះដែរ ដូចជា ៖ ហាងកាហ្វេនៅទីក្រុងប៉ារីស បាសេឡូណា និងប៊ែកឡាំង ។ ម្ចាស់ហាងក្នុងទីក្រុងទាំងនេះនិយាយស្រដៀងគ្នាថា អ្នកខ្លះទិញកាហ្វេ១កែវ ប៉ុន្តែអង្គុយរហូតដល់៨ម៉ោង ហើយប្រាប់ឱ្យហាងកុំបើកចម្រៀងខ្លាំងៗ ពីព្រោះពួកគេកំពុងប្រជុំអនឡាញ ។ អ្នកខ្លះទៀតយកបាយប្រអប់មកបរិភោគពេលថ្ងៃត្រង់ក្នុងហាង ។ ហេតុនេះ ហាងកាហ្វេនៅអឺរ៉ុបបានឱ្យអតិថិជនបង់ប្រាក់គិតម៉ោង បើចង់ប្រើប្រាស់កុំព្យូទ័រធ្វើការក្នុងហាង ៕

មកស្គាល់ទីក្រុងធំជាងគេទាំង ១០ នៅលើពិភពលោក ដែលមានប្រជាជនរស់នៅច្រើនបំផុត!

0

បច្ចុប្បន្នប្រជាជនប្រមាណ ៥៥ ភាគរយដែលស្មើនឹង ៤,២ ពាន់លាននាក់នៃប្រជាជនសរុបក្នុងពិភពលោក គឺកំពុងរស់នៅក្នុងទីក្រុងដើម្បីស្វែងរកឱកាសការងារដ៏ច្រើន  និងរបៀបរស់នៅឱ្យប្រសើរជាងមុន។ បើតាមអង្គការសហប្រជាជាតិ (UN) ទីក្រុងដែលមានមនុស្សរស់នៅច្រើនជាង ១០ លាននាក់ត្រូវបានចាត់ទុកថាជាទីក្រុងធំជាងគេបំផុត (Megacity)។ ដូច្នេះនៅលើពិភពលោកយើងនេះ ទីក្រុងធំៗដែលមានប្រជាជនរស់នៅច្រើនបំផុតនោះគឺ៖

១.ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ទីក្រុងតូក្យូតែងតែមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក ដែលនៅឆ្នាំ ២០២៥ នេះ ចំនួនប្រជាជននៅទីក្រុងតូក្យូមានរហូតដល់ ៣៧.៤ លាននាក់ គ្របដណ្តប់លើផ្ទៃដី ១៣,៤៥២ គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX89iqGzURkSDUiS3HEVgwf9lapDT5Jcv1kLl93EeSUHS52e92aALL6nhGcI9A_agFxTlS5hKeUXK7PUcM7xhKNSRWvYCjMu8cUn2jb5aSM3XSBYJOsE14XF3x6fRH6qPL_KtsBD4TS8eE7gPyjqe4T_VdAsSlAfLQqIgAQHGnCYdeDTk_0TLsLOIhVa26/s1400/image_2025-02-27_13-46-06.png

២.ទីក្រុងដេលី ប្រទេសឥណ្ឌា៖ ទីក្រុងនេះមានប្រជាជនរស់នៅចំនួន ២៩.៣ លាននាក់ ដោយគ្របដណ្តប់លើផ្ទៃដី ១,៤៨៣ គីឡូម៉ែត្រការ៉េ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Science Focus។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bvQDILhAmbPkQqjk1_jkGNibhtNLGLlaMbWrzQIFk-XBvujr8pPSB0pQSPFznOeTPE_gdZIKHN0KRZ2t3qPibpEoFeK-jhfQI3kI_h0Y1nwPv3PicdAMX1cNz8-xG2nURD9GSuPDdCAYwvDvfVdwUSLyJDJ-hdyEHDx-ycIoKaLJPtJ4gAON2zsHIMhS/s2664/image_2025-02-27_13-46-08.png
៣.ទីក្រុងសៀងហៃ ប្រទេសចិន៖ ជាច្រើនឆ្នាំមុន សៀងហៃធ្លាប់ជាភូមិនេសាទតូចមួយ ប៉ុន្តែដោយសារទីតាំងរបស់វានៅភាគខាងត្បូងនៃទន្លេ Yangtze វាបានក្លាយជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាទីក្រុងធំបំផុតទី ៣ នៅលើពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ២៦.៣ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihuaEx5_J4eL-FyXsXpM4WMRDNtXITK72nmHmSsqslYk4Z3IAmrwdu3timXr-yXVVAnEvPCWzoAZw2OgmX7kGPDNt4UBVpVECfe58-CvSPEbCxoXsj8az32mRA2Zf8WrJi7Nd0teaRlbOrOeoMgT5Z37VbnhPgK6___yhkoLXLxKdkxvwL7QTIA3zViHyd/s1500/image_2025-02-27_13-46-12.png

៤.ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល៖ ជាមួយប្រជាជន ២១,៨ លាននាក់ ទីក្រុងនេះបច្ចុប្បន្នកំពុងជួបនឹងការលំបាកខ្លាំងដោយសារកង្វះប្រភពទឹកស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufLvrPNEcJoAR6lJc_zh1l5Fiv0AP6rLf9B1lwcChYp2pPci_Bfiaq_TjIPJqtQw7kkFxm-Yke9eyrj49z2vUYm9SNxy_FueMXZLzxkJCpCGeyzODO0a-HTxBevHQvdt7my8gNZTOLBTZR8aRReDfu20c6P28loEj_s-dwOB4RGgOZFwrLlAAymqGF7SW/s1080/image_2025-02-27_13-46-13.png

៥.ទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក៖ ទីក្រុងដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូងនេះបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ ២១,៦ លាននាក់ ត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានវ័យចំណាស់ជាងគេបំផុតនៅអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMrnwxooMukEdQw1XkpqasdYkjmA0ZD_VMQm5NvN1eWQOnuDpKvXyXBGFm0WJCpN9NYxGTbdBZFhlNaLuKgDN73gYKnKkkuXLO_3F3wInk7CKI-6y5dCXIM-3LFoo5gKDFJpYe_4EQnXBazz92cBVcp5QNOmA3UP1FAo8o2xt0qCx_WFjHmyQ4HgFptIJR/s1486/image_2025-02-27_13-46-13%20(2).png
៦.ទីក្រុងគែរ ប្រទេសអេហ្ស៊ីប៖ ជាមួយប្រជាជនរស់នៅ ២០.៤ លាននាក់ ទីក្រុងគែរប្រហែលជាត្រូវបានគេស្គាល់ថាជាផ្ទះនៃអច្ឆរិយៈបុរាណមួយរបស់ពិភពលោក ដោយមានប្រាសាទពីរ៉ាមីត Giza អេហ្ស៊ីបបុរាណ។ វាក៏ជាផ្ទះសម្រាប់ ១១ ភាគរយនៃចំនួនប្រជាជននៃប្រទេសអេហ្ស៊ីបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO2kW20cSzFgYVKdBhlB_WGh3hXlndhvbp-qUNHs75FL5-i8nkkzrquQyyHbtiWWseotOgcQytbqf-58PPXY1_unmQx37yUv8BdGHkLZYMOF_1ja4u0N6Khe6ywdKjsJxH2AD-PBPt7NrhRmq6OjBgJAckhqHsZUMhd97IAEHcBaGeO3XlwQGh0x1zKc1R/s770/image_2025-02-27_13-46-14.png

៧.ទីក្រុងដាកា ប្រទេសបង់ក្លាដែ៖ ដោយមានប្រជាជនរស់នៅ ២០.២ ពាន់លាននាក់ រាជធានីនៃប្រទេសបង់ក្លាដែសបច្ចុប្បន្នគឺកំពុងរីកចម្រើនក្នុងអត្រាដ៏ឆាប់រហ័ស ដែលត្រូវបានជំរុញដោយផ្នែកឧស្សាហកម្មបោះពុម្ពផ្សាយដ៏រីកចម្រើន។ នេះ​បាន​នាំ​ឱ្យ​មាន​អាផាតមិន និង​ការិយាល័យ​ខ្ពស់ៗ​រីក​ដុះដាល​ពាសពេញ​ទីប្រជុំជន​ដ៏ធំទូលាយ​នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv0FppWYb4JXOSppdnVc7KpqFa85KJWOkOTVQuASqwggLmlaBbko_saWL03gbGzPkbTUKEKAZIo6BWo58NqXMl1yGjYxX1JfS-a5XDNxpgI1UEoHaynIjsGqLdlFF65XHvzLy-q2Bb8gMG1eoRqt1j4ALa0TC6UpdVDZKxFeZrjl_mKQBMfnoxkTD6n808/s2500/image_2025-02-27_13-46-15.png

៨.ទីក្រុងបុមបៃ ប្រទេសឥណ្ឌា៖ ទីក្រុងបុមបៃត្រូវបានសាងសង់នៅលើកោះចំនួនប្រាំពីរ ហើយជាទីក្រុងប្រវត្តិសាស្ត្រដែលពោរពេញដោយវប្បធម៌ និងសិល្បៈ។ វាក៏ជាកន្លែងសម្រាប់ឧស្សាហកម្មភាពយន្តឥណ្ឌា Bollywood ដែលត្រូវបានគេស្គាល់ជុំវិញពិភពលោកសម្រាប់ភាពយន្ដដ៏រស់រវើក និងតន្ត្រីទាន់សម័យ។ ជាមួយប្រជាជនរស់នៅ ២០.១ ពាន់លាននាក់ ទីក្រុងនេះក៏ត្រូវបានគេស្គាល់ថាជាទីក្រុងអ្នកមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlaKIt7c_OrHOQ9qIJfOevUcWc8e7cuwFi7oCOSjSM9rYAEF_X20aEFjU41bu8Rq9iVaBXA3D9wF8vOXYfJuK3wEnhfm9NiD_O5zDWZhPg5iFCrH3x5q2NfY1-9jd2u7HZiTVGclLR4NM9wbXhTAWooGmrv84C4y_XaZVRwhpPeV7rxw5QeKtpGHTreRa/s1275/image_2025-02-27_13-46-17.png

៩.ទីក្រុងប៉េកាំង ប្រទេសចិន៖ ប៉េកាំងគឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសចិន និងធំជាងគេទី ៩ របស់ពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ១៩.៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNO-SfK8jRmkmBljnYGqaBFMtmhoVrB9RGV-K9QFBiubrPADIAkey_oGcxHveWdUYXL6TXbMcjOfQebCYywtmMIQLdR1C6vwfpJkzLBu1sE64rGbmEoAoiRRAAvEimRjYcJv4OO_RFnWemQXo1hbpJ9NkaUMzi9r5P7yp5qYfd3OVhQ33VGIn5-zusp1Pu/s1600/image_2025-02-27_13-46-18.png

១០.ទីក្រុង Osaka ប្រទេសជប៉ុន៖ Osaka គឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសជប៉ុន និងធំជាងគេទី ១០ របស់ពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ១៩.២ លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcNJzYv3U6ci94WOP5F2iKiCAgjm2dGvinnAo1IAPEIWwrobY1Ajcy-9KmG7W-yRe4cDVMxLM0vUemoakuc3yxhN9LvbvWrEfuAjxg8IhYQ6QM9r3NONFCn-KR8Rt_UXexJb-soEIZ1tBD5UWXQwBMYApwQD9lfHkU0hRU1xp8Oh1ictfqMCdWrghL4YXW/s1300/image_2025-02-27_13-46-19.png

មកដឹងពីហានិភ័យសុខភាពនៃការប្រើប្រាស់ទឹកខ្មះផ្លែប៉ោមច្រើនពេកដែលលោកអ្នកមិនធ្លាប់ដឹង

0

ទឹកខ្មះផ្លែប៉ោម (ACV) ទទួលបានប្រជាប្រិយភាពសម្រាប់អត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពលរបស់វា ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីហានិភ័យដែលអាចកើតមានឡើងទាក់ទងនឹងការប្រើប្រាស់វា។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgr7D1n-GZdeAZcW4o5BUPfLHWQYrnpQubEP89XNhzshOxndmSkoqBllYLH0STzsCnARYzbSt1f0DaZukQzl8qNIaUJV-k8FvpQZvryu8CR8RsS7oK1iaZdkGPSTjaV0OmnDtjXzsRni3Jo1zDpN12EZxORbdLEaBruXYv0_lVkCLjXsD1Nvwe8gQLnbcw1/s945/image_2025-02-27_13-32-54%20(2).pngខាងក្រោមនេះជាហានិភ័យសុខភាពមួយចំនួននៃទឹកខ្មះផ្លែប៉ោមដែលលោកអ្នកមិនធ្លាប់ដឹង៖

១ ពន្យារពេលការរំលាយអាហារ៖ ក្រពះត្រូវការពេលយូរជាងធម្មតា ដើម្បីកិននិងបញ្ចេញអាហារដែលរំលាយរួចទៅក្នុងពោះវៀនតូច ដែលអាចធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរចំពោះបុគ្គលដែលមានជំងឺក្រពះពោះវៀន និងជារឿយៗក៏ត្រូវបានរកឃើញចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ។ រោគសញ្ញានៃបញ្ហានេះរួមមាន ក្រហាយទ្រូង ហើមពោះ និងចង្អោរ ដោយសារអាហារស្ថិតនៅតែក្នុងក្រពះយូរជាងធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9d6SM8bXEFieOtMk8QISq7_6Zp4Qi_rrNksg2yGGptYrc-Bm6TRKQoRep1HeiJ2Juixm3Pegb3FkFXh2bfAUgBf0tuftqmBwDYrojoP2R2KXIQ5Nc2lRsYpHLdGtJdRigpT04Tiec0jj8yQ-YbxGpBS_kbYzP0cfScpP0Rlcv3zZ8oXETBkB3hgb5OAxZ/s1200/image_2025-02-27_13-32-54.png
២ បញ្ហាការរំលាយអាហារ៖ ការទទួលទានទឹកខ្មះផ្លែប៉ោមច្រើន អាចបណ្តាលឱ្យមិនស្រួលក្នុងការរំលាយអាហារ រួមទាំងចង្អោរ ពិបាករំលាយអាហារ និងក្រហាយចុងដង្ហើម។ នេះគឺដោយសារតែអាស៊ីតខ្ពស់របស់វា។
៣ ធ្វើឲ្យធ្មេញមានសំណឹក៖ ជាតិអាស៊ីតខ្ពស់នៃទឹកខ្មះផ្លែប៉ោម អាចបំផ្លាញស្រទាប់ធ្មេញតាមពេលវេលា ដែលនាំឱ្យមានភាពរស្រៀវ និងបញ្ហាមាត់ធ្មេញ។ វាត្រូវបានណែនាំឱ្យលាយ ជាមួយនិងទឹក ហើយខ្ពុលមាត់របស់អ្នកចេញជាមូយទឹកបន្ទាប់ពីទទួលទានវា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxbIWX0Iznvmor2hXfY65lXmNdAlxHt-kb2J2FRApm5BMRhKPJmWNwrDdMsWA55mSqR50vsmbIWOeiqb_3Oso0N5x743is-qfFhrGBRIEOiReFTivF86eXglqul4L0MHr_xYgYoNcwhNdS4Xr4tS4QIH7ZLJr4-QMyKfWOzrgGEYe0gp-4K2dZuXZ4cCyn/s2121/image_2025-02-27_13-32-55.png
៤ ធ្វើឲ្យកម្រិតប៉ូតាស្យូមចុះទាប៖ ការប្រើប្រាស់ទឹកខ្មះផ្លែប៉ោម ច្រើនពេកអាចនាំឱ្យកម្រិតប៉ូតាស្យូមចុះទាប (hypokalemia) ដែលអាចបណ្តាលឱ្យខ្សោយសាច់ដុំ និងរមួលក្រពើ។ នេះគឺដោយសារតែ ទឹកខ្មះផ្លែប៉ោមអាចរំខានដល់កម្រិតប៉ូតាស្យូមរបស់រាងកាយhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrselAjmSeNkuVHfQQ-Xj7l2sHDaABcd1iOilnRHQ1rJgYktJY9PCPgcmxLzh5MV0ttlvedlY2L5sgMHZwKTgicyiJo0rReHBIL71_c69pwHcYLvWigNChQZu9yZXeF36yqbIEuAPe8DWnTkWSJqRoQfHSSB2ABaO8X1gjzza98UsiPwKlCOq0YvUnaOz7/s1200/image_2025-02-27_13-32-56%20(2).png
៥ ការពុកឆ្អឹង៖ មានរបាយការណ៍នៃការពុកឆ្អឹងបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ទឹកខ្មះផ្លែប៉ោម រយៈពេលយូរនិងច្រើនពេក នេះក៏ជាមូលហេតុដែលធ្វើឲ្យកម្រិតប៉ូតាស្យូមចុះទាបដែលបណ្តាលមកពីទឹកខ្មះផ្លែប៉ោម។
៦ ប្រតិកម្មថ្នាំជាមួយថ្នាំ៖ ទឹកខ្មះផ្លែប៉ោម អាចធ្វើអន្តរកម្មជាមួយថ្នាំមួយចំនួន រួមទាំងថ្នាំទឹកនោមផ្អែម ថ្នាំបញ្ចុះទឹកនោម និងថ្នាំបេះដូង ដែលអាចនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន។ ជាឧទាហរណ៍ វាអាចបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលអាចមានគ្រោះថ្នាក់នៅពេលផ្សំជាមួយថ្នាំជំងឺទឹកនោមផ្អែមhttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhK82IXBwAxwHDdkv1J6XrhFcI97oVa9NIrdfP5dXwzpXb5Wyoud-9Ig7o1r8N_CIqv28vb_hppvenMUx7eUWMBlBus7HnR5ySnTLjEhZ2boqiFVKKpDp_EJ4iwbAbpXTTLg7Xm5Ms7uNet6SQzGd_wcTgMEVpCKtzolRCZnKTw7Ij4HkADpeTWv_Xj2M5C/s1000/image_2025-02-27_13-32-56%20(3).png
៧ រលាកស្បែក៖ ការលាបទឹកខ្មះផ្លែប៉ោម ដោយផ្ទាល់ទៅលើស្បែក អាចបណ្តាលឱ្យមានការរលាក និងរមាស់នៅលើស្បែក។ វាជាការចាំបាច់ក្នុងការលាយវាជាមួយទឹកជាមុនសិនមុនពេលយកវាមកដាក់ផ្ទាល់នៅលើស្បែក៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8T6VqPwAzd5wPUwqXmzXw4Y39btFhRFWE55eswmBElnKVXhyopnEhpGej4PnwxWo-MZkULtCPrcKAM04Lzlkra283Uo7adGzguB4AMLOXS-DhbWwwksf6dzpNlCPMyo7pdtZ6ILdWKc3nsU_UQaOfI5qsVgLEsRSTqVxzUjnthjnb1gm4nRtVK1LYt08T/s732/image_2025-02-27_13-32-56.png