ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២៣-២០២៤ និងទិសដៅឆ្នាំ ២០២៤-២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសុំឱ្យឪពុកម្ដាយ អាណាព្យាបាល គ្រូបង្រៀន និងក៏ដូចជាអ្នកលក់ គិតគូរពីភេសជ្ជៈមានសារជាតិផ្អែម ដោយសារនៅមន្ទីពេទ្យគន្ធបុប្ផា ឃើញមានក្មេងៗច្រើនណាស់ ដែលកើតជំងឺរោគទឹកនោមផ្អែម។
សម្ដេចធិបតី មានប្រសាសន៍ថា៖” ភេសជ្ជៈប៉ូវកម្លាំង មិនមែនសម្រាប់ក្មេងៗទេ។ ភេសជ្ជៈទាំងនេះបានក្លាយទៅជាទឹក ដែលកុមារកម្ពុជា ប្រើប្រាស់ច្រើន ទាំងក្នុង និងក្រៅសាលារៀន។ ប្រការនេះ គឺជារឿងមួយត្រូវប្រកាសអាសន្ន ហើយរឿងនេះ គឺជាបញ្ហារយៈពេលវែងសម្រាប់យើង។ បើសិនជាមានជំងឺទឹកនោមផ្អែមហើយ គឺជាបន្ទុក មិនមែនជាទ្រព្យនោះឡើយ”។.png)
បន្ថែមពីនេះ សម្ដេចធិបតី ក៏បានសុំឱ្យពិនិត្យឱ្យបានហ្មត់ចត់ពីការលក់ ភេសជ្ជៈផ្អែម តាមសាលារៀន ស្របពេលដែលកំណើនទឹកនោមផ្អែមលើកុមារ មានច្រើននៅមន្ទីរពេទ្យ។.png)
ជាមួយគ្នានេះ សម្តេចធិបតី បានស្នើឱ្យក្រសួង និងស្ថាប័នពាក់ព័ន្ធ រួមគ្នាផ្សព្វផ្សាយសារអប់រំ និងរួមគ្នាទប់ស្កាត់បញ្ហាជំងឺផ្សេងៗ ជាពិសេសជំងឺទឹកនោមផ្អែមដែលកើតមានឡើងលើកុមារនេះតែម្តង៕











