Home ព័ត៌មានអន្តរជាតិ មកស្គាល់ទីក្រុងធំជាងគេទាំង ១០ នៅលើពិភពលោក ដែលមានប្រជាជនរស់នៅច្រើនបំផុត!

មកស្គាល់ទីក្រុងធំជាងគេទាំង ១០ នៅលើពិភពលោក ដែលមានប្រជាជនរស់នៅច្រើនបំផុត!

128
0

បច្ចុប្បន្នប្រជាជនប្រមាណ ៥៥ ភាគរយដែលស្មើនឹង ៤,២ ពាន់លាននាក់នៃប្រជាជនសរុបក្នុងពិភពលោក គឺកំពុងរស់នៅក្នុងទីក្រុងដើម្បីស្វែងរកឱកាសការងារដ៏ច្រើន  និងរបៀបរស់នៅឱ្យប្រសើរជាងមុន។ បើតាមអង្គការសហប្រជាជាតិ (UN) ទីក្រុងដែលមានមនុស្សរស់នៅច្រើនជាង ១០ លាននាក់ត្រូវបានចាត់ទុកថាជាទីក្រុងធំជាងគេបំផុត (Megacity)។ ដូច្នេះនៅលើពិភពលោកយើងនេះ ទីក្រុងធំៗដែលមានប្រជាជនរស់នៅច្រើនបំផុតនោះគឺ៖

១.ទីក្រុងតូក្យូ ប្រទេសជប៉ុន៖ អស់រយៈពេលជាច្រើនទស្សវត្សរ៍មកហើយ ទីក្រុងតូក្យូតែងតែមានប្រជាជនរស់នៅច្រើនជាងគេបំផុតនៅលើពិភពលោក ដែលនៅឆ្នាំ ២០២៥ នេះ ចំនួនប្រជាជននៅទីក្រុងតូក្យូមានរហូតដល់ ៣៧.៤ លាននាក់ គ្របដណ្តប់លើផ្ទៃដី ១៣,៤៥២ គីឡូម៉ែត្រការ៉េ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX89iqGzURkSDUiS3HEVgwf9lapDT5Jcv1kLl93EeSUHS52e92aALL6nhGcI9A_agFxTlS5hKeUXK7PUcM7xhKNSRWvYCjMu8cUn2jb5aSM3XSBYJOsE14XF3x6fRH6qPL_KtsBD4TS8eE7gPyjqe4T_VdAsSlAfLQqIgAQHGnCYdeDTk_0TLsLOIhVa26/s1400/image_2025-02-27_13-46-06.png

២.ទីក្រុងដេលី ប្រទេសឥណ្ឌា៖ ទីក្រុងនេះមានប្រជាជនរស់នៅចំនួន ២៩.៣ លាននាក់ ដោយគ្របដណ្តប់លើផ្ទៃដី ១,៤៨៣ គីឡូម៉ែត្រការ៉េ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Science Focus។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj3bvQDILhAmbPkQqjk1_jkGNibhtNLGLlaMbWrzQIFk-XBvujr8pPSB0pQSPFznOeTPE_gdZIKHN0KRZ2t3qPibpEoFeK-jhfQI3kI_h0Y1nwPv3PicdAMX1cNz8-xG2nURD9GSuPDdCAYwvDvfVdwUSLyJDJ-hdyEHDx-ycIoKaLJPtJ4gAON2zsHIMhS/s2664/image_2025-02-27_13-46-08.png
៣.ទីក្រុងសៀងហៃ ប្រទេសចិន៖ ជាច្រើនឆ្នាំមុន សៀងហៃធ្លាប់ជាភូមិនេសាទតូចមួយ ប៉ុន្តែដោយសារទីតាំងរបស់វានៅភាគខាងត្បូងនៃទន្លេ Yangtze វាបានក្លាយជាទីក្រុងដ៏ធំបំផុតនៅក្នុងប្រទេសចិន និងជាទីក្រុងធំបំផុតទី ៣ នៅលើពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ២៦.៣ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihuaEx5_J4eL-FyXsXpM4WMRDNtXITK72nmHmSsqslYk4Z3IAmrwdu3timXr-yXVVAnEvPCWzoAZw2OgmX7kGPDNt4UBVpVECfe58-CvSPEbCxoXsj8az32mRA2Zf8WrJi7Nd0teaRlbOrOeoMgT5Z37VbnhPgK6___yhkoLXLxKdkxvwL7QTIA3zViHyd/s1500/image_2025-02-27_13-46-12.png

៤.ទីក្រុងសៅប៉ូឡូ ប្រទេសប្រេស៊ីល៖ ជាមួយប្រជាជន ២១,៨ លាននាក់ ទីក្រុងនេះបច្ចុប្បន្នកំពុងជួបនឹងការលំបាកខ្លាំងដោយសារកង្វះប្រភពទឹកស្អាត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgufLvrPNEcJoAR6lJc_zh1l5Fiv0AP6rLf9B1lwcChYp2pPci_Bfiaq_TjIPJqtQw7kkFxm-Yke9eyrj49z2vUYm9SNxy_FueMXZLzxkJCpCGeyzODO0a-HTxBevHQvdt7my8gNZTOLBTZR8aRReDfu20c6P28loEj_s-dwOB4RGgOZFwrLlAAymqGF7SW/s1080/image_2025-02-27_13-46-13.png

៥.ទីក្រុងម៉ិកស៊ិក ប្រទេសម៉ិកស៊ិក៖ ទីក្រុងដែលស្ថិតនៅទ្វីបអាមេរិកខាងត្បូងនេះបច្ចុប្បន្នមានប្រជាជនរស់នៅប្រមាណ ២១,៦ លាននាក់ ត្រូវបានគេស្គាល់ថាជាទីក្រុងដែលមានវ័យចំណាស់ជាងគេបំផុតនៅអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMrnwxooMukEdQw1XkpqasdYkjmA0ZD_VMQm5NvN1eWQOnuDpKvXyXBGFm0WJCpN9NYxGTbdBZFhlNaLuKgDN73gYKnKkkuXLO_3F3wInk7CKI-6y5dCXIM-3LFoo5gKDFJpYe_4EQnXBazz92cBVcp5QNOmA3UP1FAo8o2xt0qCx_WFjHmyQ4HgFptIJR/s1486/image_2025-02-27_13-46-13%20(2).png
៦.ទីក្រុងគែរ ប្រទេសអេហ្ស៊ីប៖ ជាមួយប្រជាជនរស់នៅ ២០.៤ លាននាក់ ទីក្រុងគែរប្រហែលជាត្រូវបានគេស្គាល់ថាជាផ្ទះនៃអច្ឆរិយៈបុរាណមួយរបស់ពិភពលោក ដោយមានប្រាសាទពីរ៉ាមីត Giza អេហ្ស៊ីបបុរាណ។ វាក៏ជាផ្ទះសម្រាប់ ១១ ភាគរយនៃចំនួនប្រជាជននៃប្រទេសអេហ្ស៊ីបផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiO2kW20cSzFgYVKdBhlB_WGh3hXlndhvbp-qUNHs75FL5-i8nkkzrquQyyHbtiWWseotOgcQytbqf-58PPXY1_unmQx37yUv8BdGHkLZYMOF_1ja4u0N6Khe6ywdKjsJxH2AD-PBPt7NrhRmq6OjBgJAckhqHsZUMhd97IAEHcBaGeO3XlwQGh0x1zKc1R/s770/image_2025-02-27_13-46-14.png

៧.ទីក្រុងដាកា ប្រទេសបង់ក្លាដែ៖ ដោយមានប្រជាជនរស់នៅ ២០.២ ពាន់លាននាក់ រាជធានីនៃប្រទេសបង់ក្លាដែសបច្ចុប្បន្នគឺកំពុងរីកចម្រើនក្នុងអត្រាដ៏ឆាប់រហ័ស ដែលត្រូវបានជំរុញដោយផ្នែកឧស្សាហកម្មបោះពុម្ពផ្សាយដ៏រីកចម្រើន។ នេះ​បាន​នាំ​ឱ្យ​មាន​អាផាតមិន និង​ការិយាល័យ​ខ្ពស់ៗ​រីក​ដុះដាល​ពាសពេញ​ទីប្រជុំជន​ដ៏ធំទូលាយ​នេះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjv0FppWYb4JXOSppdnVc7KpqFa85KJWOkOTVQuASqwggLmlaBbko_saWL03gbGzPkbTUKEKAZIo6BWo58NqXMl1yGjYxX1JfS-a5XDNxpgI1UEoHaynIjsGqLdlFF65XHvzLy-q2Bb8gMG1eoRqt1j4ALa0TC6UpdVDZKxFeZrjl_mKQBMfnoxkTD6n808/s2500/image_2025-02-27_13-46-15.png

៨.ទីក្រុងបុមបៃ ប្រទេសឥណ្ឌា៖ ទីក្រុងបុមបៃត្រូវបានសាងសង់នៅលើកោះចំនួនប្រាំពីរ ហើយជាទីក្រុងប្រវត្តិសាស្ត្រដែលពោរពេញដោយវប្បធម៌ និងសិល្បៈ។ វាក៏ជាកន្លែងសម្រាប់ឧស្សាហកម្មភាពយន្តឥណ្ឌា Bollywood ដែលត្រូវបានគេស្គាល់ជុំវិញពិភពលោកសម្រាប់ភាពយន្ដដ៏រស់រវើក និងតន្ត្រីទាន់សម័យ។ ជាមួយប្រជាជនរស់នៅ ២០.១ ពាន់លាននាក់ ទីក្រុងនេះក៏ត្រូវបានគេស្គាល់ថាជាទីក្រុងអ្នកមានផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZlaKIt7c_OrHOQ9qIJfOevUcWc8e7cuwFi7oCOSjSM9rYAEF_X20aEFjU41bu8Rq9iVaBXA3D9wF8vOXYfJuK3wEnhfm9NiD_O5zDWZhPg5iFCrH3x5q2NfY1-9jd2u7HZiTVGclLR4NM9wbXhTAWooGmrv84C4y_XaZVRwhpPeV7rxw5QeKtpGHTreRa/s1275/image_2025-02-27_13-46-17.png

៩.ទីក្រុងប៉េកាំង ប្រទេសចិន៖ ប៉េកាំងគឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសចិន និងធំជាងគេទី ៩ របស់ពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ១៩.៤ លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNO-SfK8jRmkmBljnYGqaBFMtmhoVrB9RGV-K9QFBiubrPADIAkey_oGcxHveWdUYXL6TXbMcjOfQebCYywtmMIQLdR1C6vwfpJkzLBu1sE64rGbmEoAoiRRAAvEimRjYcJv4OO_RFnWemQXo1hbpJ9NkaUMzi9r5P7yp5qYfd3OVhQ33VGIn5-zusp1Pu/s1600/image_2025-02-27_13-46-18.png

១០.ទីក្រុង Osaka ប្រទេសជប៉ុន៖ Osaka គឺជាទីក្រុងធំជាងគេទីពីររបស់ប្រទេសជប៉ុន និងធំជាងគេទី ១០ របស់ពិភពលោក ដែលមានប្រជាជនរស់នៅសរុបប្រមាណ ១៩.២ លាននាក់៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcNJzYv3U6ci94WOP5F2iKiCAgjm2dGvinnAo1IAPEIWwrobY1Ajcy-9KmG7W-yRe4cDVMxLM0vUemoakuc3yxhN9LvbvWrEfuAjxg8IhYQ6QM9r3NONFCn-KR8Rt_UXexJb-soEIZ1tBD5UWXQwBMYApwQD9lfHkU0hRU1xp8Oh1ictfqMCdWrghL4YXW/s1300/image_2025-02-27_13-46-19.png