ទឹកខ្មះផ្លែប៉ោម (ACV) ទទួលបានប្រជាប្រិយភាពសម្រាប់អត្ថប្រយោជន៍សុខភាពដ៏មានសក្តានុពលរបស់វា ប៉ុន្តែវាជាការសំខាន់ណាស់ដែលត្រូវដឹងអំពីហានិភ័យដែលអាចកើតមានឡើងទាក់ទងនឹងការប្រើប្រាស់វា។
ខាងក្រោមនេះជាហានិភ័យសុខភាពមួយចំនួននៃទឹកខ្មះផ្លែប៉ោមដែលលោកអ្នកមិនធ្លាប់ដឹង៖
១ ពន្យារពេលការរំលាយអាហារ៖ ក្រពះត្រូវការពេលយូរជាងធម្មតា ដើម្បីកិននិងបញ្ចេញអាហារដែលរំលាយរួចទៅក្នុងពោះវៀនតូច ដែលអាចធ្វើឱ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរចំពោះបុគ្គលដែលមានជំងឺក្រពះពោះវៀន និងជារឿយៗក៏ត្រូវបានរកឃើញចំពោះអ្នកជំងឺទឹកនោមផ្អែមផងដែរ។ រោគសញ្ញានៃបញ្ហានេះរួមមាន ក្រហាយទ្រូង ហើមពោះ និងចង្អោរ ដោយសារអាហារស្ថិតនៅតែក្នុងក្រពះយូរជាងធម្មតា។
២ បញ្ហាការរំលាយអាហារ៖ ការទទួលទានទឹកខ្មះផ្លែប៉ោមច្រើន អាចបណ្តាលឱ្យមិនស្រួលក្នុងការរំលាយអាហារ រួមទាំងចង្អោរ ពិបាករំលាយអាហារ និងក្រហាយចុងដង្ហើម។ នេះគឺដោយសារតែអាស៊ីតខ្ពស់របស់វា។
៣ ធ្វើឲ្យធ្មេញមានសំណឹក៖ ជាតិអាស៊ីតខ្ពស់នៃទឹកខ្មះផ្លែប៉ោម អាចបំផ្លាញស្រទាប់ធ្មេញតាមពេលវេលា ដែលនាំឱ្យមានភាពរស្រៀវ និងបញ្ហាមាត់ធ្មេញ។ វាត្រូវបានណែនាំឱ្យលាយ ជាមួយនិងទឹក ហើយខ្ពុលមាត់របស់អ្នកចេញជាមូយទឹកបន្ទាប់ពីទទួលទានវា។
៤ ធ្វើឲ្យកម្រិតប៉ូតាស្យូមចុះទាប៖ ការប្រើប្រាស់ទឹកខ្មះផ្លែប៉ោម ច្រើនពេកអាចនាំឱ្យកម្រិតប៉ូតាស្យូមចុះទាប (hypokalemia) ដែលអាចបណ្តាលឱ្យខ្សោយសាច់ដុំ និងរមួលក្រពើ។ នេះគឺដោយសារតែ ទឹកខ្មះផ្លែប៉ោមអាចរំខានដល់កម្រិតប៉ូតាស្យូមរបស់រាងកាយ.png)
៥ ការពុកឆ្អឹង៖ មានរបាយការណ៍នៃការពុកឆ្អឹងបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ទឹកខ្មះផ្លែប៉ោម រយៈពេលយូរនិងច្រើនពេក នេះក៏ជាមូលហេតុដែលធ្វើឲ្យកម្រិតប៉ូតាស្យូមចុះទាបដែលបណ្តាលមកពីទឹកខ្មះផ្លែប៉ោម។
៦ ប្រតិកម្មថ្នាំជាមួយថ្នាំ៖ ទឹកខ្មះផ្លែប៉ោម អាចធ្វើអន្តរកម្មជាមួយថ្នាំមួយចំនួន រួមទាំងថ្នាំទឹកនោមផ្អែម ថ្នាំបញ្ចុះទឹកនោម និងថ្នាំបេះដូង ដែលអាចនាំឱ្យមានផលប៉ះពាល់ជាអវិជ្ជមាន។ ជាឧទាហរណ៍ វាអាចបន្ថយកម្រិតជាតិស្ករក្នុងឈាម ដែលអាចមានគ្រោះថ្នាក់នៅពេលផ្សំជាមួយថ្នាំជំងឺទឹកនោមផ្អែម.png)
៧ រលាកស្បែក៖ ការលាបទឹកខ្មះផ្លែប៉ោម ដោយផ្ទាល់ទៅលើស្បែក អាចបណ្តាលឱ្យមានការរលាក និងរមាស់នៅលើស្បែក។ វាជាការចាំបាច់ក្នុងការលាយវាជាមួយទឹកជាមុនសិនមុនពេលយកវាមកដាក់ផ្ទាល់នៅលើស្បែក៕









