តារាសម្តែងសាច់ដុំកង់ៗ ឡៃ ថៃចាន់ បានធ្វើឱ្យទស្សនិកជនស្គាល់តាមរយៈវីដេអូនានាដែលលោកបង្ហោះនៅលើបណ្តាញសង្គមតាមរយៈទឹកមុខស្មើៗប៉ុន្តែបង្កប់អត្ថន័យអប់រំ ហើយលោកក៏ជាអ្នកសិល្បៈមួយរូបដែលខ្នះខ្នែងផ្សព្វផ្សាយពីវប្បធម៌ខ្មែរដូចគ្នា។ យ៉ាងណាតារាសម្តែងរូបនេះមុននឹងឈានចូលអាជីពសិល្បៈគឺធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនារហូតដល់១៥វស្សា ខណៈទទួលបានការជ្រើសតាំងជាអគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZrJAREqBxK_gNWmC-VJEQVB06vC7KzuczHWpZV0eCMbyJCRrQxideeQ03_oyCELW2K84QwVsQSz5wgjFczFqhCiltP5QA0TdhbC8xcThnzzCwTCoYeLR5CllMVXaQjlvGfAf79f5asccXIs6DdMPHISMaH9IYjZqOi8h8ZFXle3kIsE6cbJZYGYBadd-K/s1522/image_2025-02-27_08-52-44.png

នៅថ្ងៃទី២៥ ខែកុម្ភៈ សមាគមអតីតអ្នកបួសខ្មែរ បានប្រកាសថា លោក ឡៃ ច័ន្ទថៃ (ថៃចាន់) ត្រូវបានក្រុមប្រឹក្សាភិបាលបោះឆ្នោតជាឯកច្ឆ័ន្ទជ្រើសតាំងជា អគ្គលេខាធិការសមាគមអតីតអ្នកបួសខ្មែរ។ ក្នុងនោះបានបញ្ជាក់ថាតារាសម្តែងរូបនេះធ្លាប់បួសរៀនក្នុងសំណាក់ព្រះពុទ្ធសាសនាអស់រយ:ពេល ១៥វស្សា និងបានចូលប្រឡូក្នុងវិស័យសិល្ប: ជាតារាសំដែងច្រើនទម្រង់ ជាពិសេស តាមរយ: កម្មវិធីបង្កើតដោយខ្លួនឯង ដើម្បីផ្សព្វផ្សាយទំនៀមទម្លាប់ដ៏សម្បូរបែបរបស់កម្ពុជា ដែលលោកតែងតែបង្ហាញទីតាំងប្រវត្តិសាស្ត្រ ពិធីប្រពៃណី និងភាពស្រស់ស្អាតនៃទំនៀមទម្លាប់ខ្មែរ ជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgDI113ri8Iaidlus_jXh6NWC3RtDbKLD47N47kFs2iJwgCEqDH7GyMDKjGktbEHCwSHjVCMmIKJ-YtnjbIbOxuO_K4Goq2PO_NpnoHKgREbl0y0iePd1tsDCXZnwOvyixHs_D7qw4a2k0deqiIZeSnfQT4FRowYed4l8_XjvGvaptqXIZvKNalk4X6TuXe/s2048/image_2025-02-27_08-52-49%20(2).png

ស្នាដៃរបស់លោកមិនត្រឹមតែជាការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអប់រំទស្សនិកជន ជាពិសេសក្មេងៗជំនាន់ក្រោយអំពីសារៈសំខាន់នៃការថែរក្សាអត្តសញ្ញាណវប្បធម៌នៅក្នុងពិភពទំនើប។ ក្រៅពីប្រព័ន្ធផ្សព្វផ្សាយសង្គម លោក ថៃចាន់ ក៏ជាវាគ្មិនមួយរូបក្នុងព្រឹត្តិការណ៍នានា ដែលលោកតែងចែករំលែកបទពិសោធន៍ និងទស្សនៈលើការអភិវឌ្ឍន៍ខ្លួន មោទនភាពវប្បធម៌ និងថាមពលនៃការនិទានរឿងបែបឌីជីថល។ តាមរយៈខ្លឹមសារ និងការចូលរួមជាសាធារណៈលោក ច័ន្ទថៃ បន្តជំរុញ និងផ្សារភ្ជាប់ទំនាក់ទំនងជាមួយទស្សនិកជន និងសហគមន៍មូលដ្ឋានផងដែរ។

    https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgEgPGiNMrIKCbyMDfMWshAnL2xZkj9e6bQRdzUp84kqMvWDY6AE83h1Y7NpLUQIJjbckH9AGj12RH43dD5qgGDl1j1-DIXEkIaOj76JM_IxrCQBYXW58lASEPrxq4T-aDiQcQsUpcFQ4CpQQEMKdl86rK1BZgEIG1CYEHpuNW-3ALaHlVT9Y3lHm-zlNUE/s1280/image_2025-02-27_08-52-43.png

    សមាគមអតីតអ្នកបួសខ្មែរ បានឱ្យដឹងទៀតថា អំឡុងពេលបួសជាព្រះសង្ឃ ភិក្ខុ ច័ន្ទថៃ មានឥទ្ធិពលខ្លាំងក្នុងស្រទាប់ពុទ្ធសាសនិក ជាពិសេស យុវវ័យ និងមនុស្សជំនាន់ថ្មី តាមរយ:វិធីសាស្រ្តរបស់លោកដែលបង្ហាញរបៀបតស៊ូមតិ ការបណ្តុះគុណតម្លៃនៃមេត្តាករុណា សតិសម្បជញ្ញៈ និងកិច្ចការសហគមន៍ជាដើម។ លើសពីនេះលោកបានសិក្សាចប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកច្បាប់ ដែលធ្វើឱ្យលោកមានមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការដោះស្រាយបញ្ហាសង្គម វប្បធម៌ និងភាពចម្រុះគ្នាក្នុងសង្គម៕