ការរក្សាកម្រិតថាមពលខ្ពស់ពេញមួយថ្ងៃគឺមានសារៈសំខាន់ណាស់សម្រាប់សុខុមាលភាពទូទៅ។ ទោះជាយ៉ាងណាក៏ដោយ មានកត្តាជាច្រើនអាចធ្វើឲ្យថាមពលរបស់អ្នកបាត់បង់ ធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេង។ ខាងក្រោមនេះគឺជាមូលហេតុដែលធ្វើឲ្យអ្នកចេះតែអស់កម្លាំង និងដំណោះស្រាយដើម្បីទទួលបានថាមពលពេញលេញពេញមួយថ្ងៃ
១ ការគេងមិនគ្រប់គ្រាន់៖ ការគេងគឺចាំបាច់សម្រាប់រាងកាយរបស់អ្នកខ្លាំងណាស់ក្នុងការជួសជុល និងធ្វើឱ្យមានថាមពលឡើងវិញ។ ការគេងមិនបានគ្រប់គ្រាន់អាចនាំឱ្យថយចុះមុខងារនៃការយល់ដឹង ការផ្លាស់ប្តូរអារម្មណ៍ និងប្រព័ន្ធការពាររាងកាយចុះខ្សោយ។ ដំណោះស្រាយនោះគឺបង្កើតកាលវិភាគនៃការគេងឱ្យជាប់លាប់ ចាប់ពី 7 ទៅ 9 ម៉ោងជារៀងរាល់ថ្ងៃ ដើម្បីបង្កើនគុណភាពនៃការគេងរបស់អ្នក នោះអ្នកនឹងមានថាមពលពេញមួយថ្ងៃ។

២ របបអាហារមិនល្អ៖ របបអាហារដែលមានជាតិស្ករខ្ពស់ និងអាហារកែច្នៃធ្វើឱ្យមានការកើនឡើង និងធ្លាក់ក្នុងកម្រិតជាតិស្ករក្នុងឈាមរបស់អ្នក ដែលនេះនាំឱ្យកម្រិតថាមពលប្រែប្រួល។ដូច្នេះការបញ្ចូលអាហារសម្បូរសារធាតុចិញ្ចឹមដូចជា ស្លឹកបៃតង ប្រូតេអ៊ីនគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ នឹងរក្សាថាមពលឲ្យមានស្ថេរភាពពេញមួយថ្ងៃ។.png)
៣ ស្ត្រេស និងថប់អារម្មណ៍៖ ភាពតានតឹងយូរបង្កឱ្យមានការបញ្ចេញអ័រម៉ូន cortisol ដែលជាអ័រម៉ូនស្ត្រេស ដែលអាចធ្វើឱ្យថាមពលអ្នកថយចុះ។ ដោយគ្រាន់តែអ្នកអនុវត្តសកម្មភាពកាត់បន្ថយស្ត្រេសដូចជាយូហ្គា លំហាត់ប្រាណដកដង្ហើមជ្រៅៗ ឬចំណាយពេលសម្រាក និងផ្តាច់ចេញពីឧបករណ៍ឌីជីថល នឹងអាចជួយឲ្យជំងឺស្ត្រេស និងថប់អារម្មណ៍បានប្រសើរឡើងវិញ។

៤ ការខ្វះជាតិទឹក៖ ទឹកមានសារៈសំខាន់ស្ទើរតែគ្រប់មុខងាររបស់រាងកាយ។ សូម្បីតែការខ្វះជាតិទឹកតិចតួចក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង និងងងុយគេងដែរ។ ដូចនេះអ្នកគួរព្យាយាមផឹកទឹកយ៉ាងហោចណាស់ 8 កែវក្នុងមួយថ្ងៃ និងច្រើនទៀតប្រសិនបើអ្នកទម្លាប់ ឬស្ថិតនៅពេលស្ថិតក្នុងអាកាសធាតុក្តៅ។.png)
៥ ការទម្លាប់អង្គុយមួយកន្លែងយូរពេក៖ ការអង្គុយយូរអាចបន្ថយការរំលាយអាហាររបស់អ្នក និងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។ សកម្មភាពរាងកាយរាល់ថ្ងៃ សូម្បីតែសកម្មភាពសាមញ្ញៗដូចជាការដើរ ឬការពត់ពែន នឹងអាចបង្កើនកម្រិតថាមពលរបស់អ្នក និងធ្វើឱ្យសុខភាពទូទៅរបស់អ្នកប្រសើរឡើង៕










