“ស្រង់ព្រះ” ពិធីចាំបាច់បំផុតមួយ ដែលមិនគួររំលងនឹងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ
ពិធីស្រង់ព្រះ គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារ ។
ជាទូទៅ ពិធីនេះ តែងប្រារព្ធនៅក្នុងថ្ងៃវារៈឡើងស័ក ដោយពុទ្ធបរិស័ទតែងតែធ្វើឡើងនៅតាមវត្តអារាម ឬតាមផ្ទះរៀងៗខ្លួន គឺដើម្បីសុំសេចក្តីសុខចម្រើន សម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះជូនព្រះរស់។
បច្ចុប្បន្ននៅតាមវត្តអារាមមួយចំនួន ប្រាព្ធពិធីស្រង់ព្រះតាំងពីថ្ងៃពីមហាសង្ក្រាន្ត ពោលគឺថ្ងៃទី១នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ។
មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលថ្មី។
ការស្រង់ព្រះនៅវត្តអារាម តម្រូវឱ្យពុទ្ធបរិស័ទទាំងអស់ ធ្វើពិធីស្រោចស្រពទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ដោយមានជំនឿតៗគ្នាថា ពិធីនេះ នឹងផ្តល់សេចក្ដីសុខ លះបង់បាបអកុសលចាស់ៗចោល និងសាងនូវកុសលថ្មី
តែយ៉ាងណាមិញ បើស្រង់ព្រះនៅវត្តហើយ កុំភ្លេចស្រង់ព្រះនៅផ្ទះផង ព្រោះផ្ទះយើងក៏មានព្រះរស់២ដែរ គឺឪពុក ម្ដាយយើងនោះហើយ៕



.png)
.png)
.png)


.jpg)


។.png)








.png)
.png)



ក្នុងបរិការណ៍នេះ ការត្រួតពិនិត្យ និងការធ្វើតេស្តឧបករណ៍ពិសេសនេះ ឱ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការការពារអាយុជីវិតរបស់បងប្អូនដែលប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រចាំ ។លោកបន្តថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនេះ ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់គឺស្របតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់ ។.jpg)







.jpg)



















