Kim Soo Hyun បានបង្ហាញខ្លួនជាលើកដំបូងជុំវិញរឿងអាស្រូវជីវិតឯកជនរបស់លោកនិង Kim Sae Ron ដោយយំ និងនិយាយថាលោករស់នៅដោយភ័យខ្លាច ដោយសារតែព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយ។ ក្នុងនោះលោកនៅតែបដិសេធថាលោកមិនបានទាក់ទង Kim Sae Ron នៅពេលនាងមិនទាន់ពេញវ័យនោះទេហើយទង្វើរបស់លោកកាលពីឆ្នាំមុនដែលមិនទទួលស្គាល់ទំនាក់ទំនងដែលអ្នកទាំងពីរបែកគ្នា៤ឆ្នាំមកហើយថាលោកកំសាកនិងអាត្មានិយមលោកទទួលយកការរិះគន់នេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgbV1HoICYtG49Q2jxYNwl-_gmEOsK63RbN7nS42T9h4CLeeTvjDXhWWSNyothuPT-MERbcGCd3ujoNUjAi4d_705PrScNxAwY5Fa5DsoJP6bffithoPYu2p0zGEwPxz6s4bfPnxQkuYFkGzhhX3nAJhOsXJ3UlF0GKf8_atpW-_3eXmEpHlzJvC_bQi8rO/s679/image_2025-03-31_16-13-24.png
នៅរសៀលថ្ងៃទី៣១ ខែមីនា តារាសម្តែង Kim Soo Hyun វ័យ ៣៧ឆ្នាំ និងមេធាវីរបស់ខ្លួនបានបង្ហាញខ្លួននៅសណ្ឋាគារមួយក្នុងទីក្រុងសេអ៊ូល ដោយនិយាយអំពីរឿងចម្រូងចម្រាសជុំវិញជីវិតឯកជនរបស់ខ្លួនដែលមានរយៈពេលជាង ២០ថ្ងៃមកនេះ។ ប្រហែល ៣០ នាទី Kim Soo Hyun និយាយ និងយំ។ ពេលខ្លះតារាសម្តែងរូបនេះមិនអាចទប់អារម្មណ៍របស់ខ្លួនបានទេ ហើយត្រូវឈប់ដើម្បីរក្សាភាពស្ងប់ស្ងាត់បន្តិចមុននឹងនិយាយបន្ត។ លោកក៏បានសម្ដែងការសោកស្ដាយចំពោះ Kim Sae Ron ដោយលោកបាននិយាយថា «វាឈឺចាប់ដែលគិតថានាងនៅតែមិនអាចសម្រាកដោយស្ងប់សុខ»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiy9_c46qPEHp-4mVfbqwKNZ-6MGvIdaDovq955ba1FOJbVDPb9iTUVBE0-7VBfpSYDg_6_VTPwg0AE6OtD3ZUFKkuTnV2Y9zm6FPh3Cy5ep2IaQVsNYZT9DH7Qxans22LwpC_HfZHPdL9SnTYL_6Ql6YsQK6ZdT-aT6Gu15tWlHwISZUGQ5SDjyfcOMcVf/s722/image_2025-03-31_14-41-04.png
Kim Soo Hyun បានចំណាយពេលភាគច្រើនរបស់ខ្លួននិយាយអំពីទំនាក់ទំនងរបស់លោកជាមួយតារាសម្តែង Kim Sae Ron ដោយនិយាយថាលោកមិនបានណាត់ជួបនាងកាលពីនាងនៅទាន់ពេញវ័យនោះទេ ហើយក៏មិនបានចែចង់នាង ឬដាក់សម្ពាធឱ្យនាងសងបំណុលគេដែរ។
តារាប្រុសរូបនេះ បាននិយាយថា៖ «អ្នកស្លាប់ និងខ្ញុំធ្លាប់ទាក់ទងគ្នាដូចគូស្នេហ៍ដទៃ យើងមានទំនាក់ទំនងល្អ ប៉ុន្តែបន្ទាប់ពីបែកគ្នា យើងមិនបានទាក់ទងគ្នាញឹកញាប់ទៀតទេ ទាក់ទងគ្នាក្រោយបែកគ្នាគឺឆ្គងខ្លាំងណាស់»។ លោកបានពន្យល់ថានៅឆ្នាំ២០២៤ នៅពេលដែល Kim Sae Ron បង្ហោះរូបថតអ្នកទាំងពីរនៅពេលដែលពួកគេនៅតែស្រលាញ់គ្នា។ នៅពេលនោះ ខ្សែភាពយន្តរឿង Queen of Tears កំពុងចាក់បញ្ចាំង ក្នុងនាមជាតារាសម្តែង Kim Soo Hyun ត្រូវអនុវត្តតាមគោលការណ៍មួយចំនួន ដើម្បីធានាដល់ការងាររបស់ក្រុមការងារទាំងមូល។ ដូច្នេះហើយ នៅពេលនោះ ក្រុមហ៊ុនគ្រប់គ្រងរបស់ Kim Soo Hyun បានបដិសេធថា អ្នកទាំងពីរមិនបានស្រលាញ់គ្នាអស់រយៈពេល ៤ឆ្នាំមកហើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7YEa0VRHzBPr-9OiyjbjoegpAZIq57uWCz-X9f5AU2oa8Xy_0LP1YIsLz6k57JrBaxW1BHPVWgBEil9tPoDemhMFB_Xd0P68j5HkhCszq809TbaNLpO9pD2vlpTZ90-RttSnFiEC10Z-83c4D8RQ6X4jtHnvcEUXN0kPJfI7hx-Q_X_BhIb3tiTB_Gl84/s638/image_2025-03-31_16-05-59.png

Kim Soo Hyun បាននិយាយថា ប្រសិនបើខ្លួនលោកអាចបង្វិលពេលវេលាត្រឡប់មកវិញបាន លោកនឹងនៅតែជ្រើសរើសធ្វើដូចគ្នា ព្រោះលោកមិនអាចអនុញ្ញាតឱ្យជីវិតផ្ទាល់ខ្លួនប៉ះពាល់ដល់មិត្តរួមការងាររបស់លោកនៅក្នុងក្រុមផលិតខ្សែភាពយន្តនោះទេ។ ឥឡូវនេះ ក្នុងនាមជាមនុស្សធម្មតា លោកទទួលរងផលវិបាកនៃការបដិសេធទំនាក់ទំនងនោះ។ លោកបានទទួលស្គាល់ថាសកម្មភាពនេះគឺ «កំសាក និងអាត្មានិយម» ហើយសុខចិត្តទទួលយកផលវិបាកនៃការរិះគន់។ Kim Soo Hyun សូមទោសចំពោះអ្នកដែលជឿ និងគាំទ្រលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg76Ff_eXrES-skR_QK5QVkNLBWVbfEVWj14QY82dgGlegePTNTXu9MAlvpERE6HXH-dcIPzBoMftxxr03CzraOf1YtoRndFFJgSOtEFVaKork2ZSUpj4ebIcMQChi-VpCms1p_Bexc_mkOXyXVHltFx0fzsHCjxuUdOma8X0fjnSJrclGYsAQU6FBJRCv6/s812/image_2025-02-17_09-53-21.png

តារាសម្ដែងរូបនេះថា ទោះលទ្ធផលយ៉ាងណាក៏នៅតែចង់ប្រាប់ការពិតពីខ្លួនដែរ។ Kim Soo Hyun ថាសាច់ញាតិរបស់ Kim Sae Ron និង ឆាណែល YouTube របស់ Garo Sero បានកែសម្រួលសារ និងរាយការណ៍ព័ត៌មានមិនពិតដើម្បីបង្ខូចកេរ្តិ៍ឈ្មោះខ្លួន។ ពួកគេបានគំរាមលោកឱ្យទទួលស្គាល់នូវអ្វីដែលមិនពិត។ តារាសម្ដែងរូបនេះបាននិយាយថា៖ «ខ្ញុំមិនកុហកទេ ខ្ញុំមិនអាចទទួលស្គាល់អ្វីដែលខ្ញុំមិនបានធ្វើ»។ តារាសម្ដែងរូបនេះបន្តថា ប៉ុន្មានថ្ងៃកន្លងមកនេះ លោករស់នៅក្នុងភាពឈឺចាប់ដូចនៅក្នុងឋាននរក។ លោកខ្លាចរាល់ថ្ងៃនូវព័ត៌មានណាដែល Garo Sero ផ្សាយដើម្បីបង្ខូចកេរ្តិ៍លោក។ តារារូបនេះជំរុញឱ្យអ្នករាល់គ្នាស្តាប់លោកសូម្បីតែម្តង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjc3T0ktABlrwZrigHJFKj5zgJDw_tMIv84-yGRXGeeI59s9R0XXGZKV3rpL-eOkXJjDGMIE4m4U3Bg-o78ah_Rf9jxBpUV7x89oSKP-4_ezFSwbvNPoevMsheJN9UC4tHDMkIQ8TCkoVSB1IYJPsaJf2z5ccSlxUYdxQD64nHYHA_ZZ8rA_YbXv_nHh5ln/s1601/image_2025-02-17_09-53-23.png
ក្នុងរយៈពេលកន្លះខែកន្លងមកនេះ ភាពចម្រូងចម្រាសរវាងភាគីទាំងពីរទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ហេតុការណ៍កាន់តែមានភាពរង្គោះរង្គើនៅពេលដែលមនុស្សមួយ ទម្លាយពីជីវិតឯកជនរបស់តារាសម្តែង Kim Sae Ron ដែលបានមរណភាពទៅហើយ ។ កាលពីថ្ងៃទី ២៥ ខែមីនា Garo Sero បាននិយាយថា តារាស្រីរូបនេះបានចុះបញ្ជីអាពាហ៍ពិពាហ៍របស់នាងនៅសហរដ្ឋអាម៉េរិកជាមួយបុរសម្នាក់ឈ្មោះ Lee ដោយមិនបានប្រាប់ក្រុមគ្រួសាររបស់នាងឡើយ។ ក្នុងអំឡុងពេល Live លោក Lee ក៏បានសារភាពថានឹងរៀបការភ្លាមៗជាមួយ Sae Ron បន្ទាប់ពីបានជួបគ្នាពីរបីដង ប៉ុន្តែបានបដិសេធការចោទប្រកាន់ថាធ្លាប់បំពានលើ Kim Sae Ron៕