Home ព័ត៌មានអន្តរជាតិ ជប៉ុនរឹតបន្តឹងការចោលសំរាមផ្តេសផ្តាសដោយផាកពិន័យជាសាច់ប្រាក់ពីពលរដ្ឋ និងភ្ញៀវទេសចរបរទេស

ជប៉ុនរឹតបន្តឹងការចោលសំរាមផ្តេសផ្តាសដោយផាកពិន័យជាសាច់ប្រាក់ពីពលរដ្ឋ និងភ្ញៀវទេសចរបរទេស

75
0

ចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ អាជ្ញាធរតំបន់ទេសចរណ៍ដ៏ល្បីល្បាញ ស៊ិប៊ូយ៉ា (Shibuya) នៅទីក្រុងតូក្យូ ប្រទេសជប៉ុន បានចាប់ផ្តើមអនុវត្តវិធានការផាកពិន័យជាប្រាក់ចំនួន២,០០០យ៉េន (ឬ១៣ដុល្លារ) នៅនឹងកន្លែង ចំពោះពលរដ្ឋក្នុងស្រុក និងភ្ញៀវទេសចរបរទេស ដែលបោះចោលសំរាមមិនត្រឹមត្រូវនៅលើដងផ្លូវ ឬតាមទីសាធារណៈ ។ ការពិន័យប្រាក់នេះធ្វើឡើងក្នុងគោលបំណងជំរុញឱ្យគ្រប់គ្នាបោះចោលសំរាមមានសណ្តាប់ធ្នាប់ និងជំរុញឱ្យតំបន់ស៊ិប៊ូយ៉ា មានបរិស្ថានស្អាត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhS-IWqMjT7Zd8VxNEQv_RxLQnZgDhsnyxtHpxtHzbbL3CbH1Pmaev2R3X7QrezhUtnw6N-d84RzOqq-iABsuHJg2XUSIdCfZor1FJYXuRXbn-MfI1-DDylpHFNrKmEChoeB-pPbD8rziFlFBtqsmFy87ThjruHWwg44DzFDlxnF_OPXJvQK0UcBRxs77o/s1000/photo_2026-06-03_08-23-54%20(2).jpg

មន្ត្រីល្បាតចាប់ពី៥០នាក់ ទៅ៦០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីប្រជុំជន និងស្ថានីយរថភ្លើងនានា ដើម្បីតាមដាន និងត្រួតពិនិត្យស្ថានភាពរយៈពេល២៤ម៉ោង ដោយមានសិទ្ធិផាកពិន័យអ្នកបោះចោលសំរាមភ្លាមៗនៅនឹងកន្លែងតែម្តង ហើយពួកគេអាចនិយាយបានច្រើនភាសា ដូចជា ៖ អង់គ្លេស ចិន និងកូរ៉េ ទៅកាន់ភ្ញៀវទេសចរឱ្យយល់ពីច្បាប់ទម្លាប់ ។ លើសពីនេះ ដើម្បីឱ្យកាន់តែងាយស្រួល និងឆាប់រហ័ស ក៏មានការផ្តល់ QR Code ដើម្បីឱ្យអ្នកប្រព្រឹត្តខុស ស្កេនបង់ប្រាក់ផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjd_PyrdHxvtgNgHnAucr7Mys7DyRcN603xvgo2gKoBuVuLfWvTfFsiaYndE3Y_OiRMQp3_EDmi-tYJDKFzTOToEoBn-C4aWwcDZsgB10Jt9S5ciApNZ-LdeaayCLBh43kEd3aiqIRYfCRFbzCtsIWZpumNTkHXNC8pzxSkP1hQBqdDfCDnHoF66HtSxGc/s1012/photo_2026-06-03_08-23-54.jpg

ក្រៅពីនេះ អាជ្ញាធរតំបន់ស៊ិប៊ូយ៉ា ក៏បានកំណត់វិធានការថ្មីតម្រូវឱ្យភោជនីយដ្ឋាន និងហាងលក់ភេសជ្ជៈក្នុងតំបន់ ត្រូវតែដាក់សំរាមនៅបរិវេណខាងមុខ ប្រសិនបើមិនអនុវត្តតាម នឹងត្រូវផាកពិន័យរហូតដល់៥០,០០០យ៉េន (ប្រមាណ៣២០ដុល្លារ) ។ វិធានការដ៏តឹងរ៉ឹងនេះធ្វើឡើងដោយសារតែបញ្ហាកំណើនសំរាមយ៉ាងគំហុកនៅលើដងផ្លូវ បន្ទាប់ពីចំនួនភ្ញៀវទេសចរកើនឡើងខ្លាំង ហើយដើរកម្សាន្តពេលរាត្រីជាមួយសំរាមរាយប៉ាយ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgMLJKoewMTvAHglIts5HAtmPo3BoJW7P_G940bMrTf-bQXjPrbcLM21lqA-RkgIEtx69lLJoDuFoqNDfjgpXjjrQgJ2xcC9-z_v5U20Uf8lTyMKKNm5abLxL5AqNzkG0mEGmWQ_6Xgr57RqXXa1TjEkzO0K6UZJi8hPKmcZTn_GXpfIEVDPvgYGcOsXHI/s620/photo_2026-06-03_08-23-55%20(2).jpg
អាជ្ញាធរតំបន់ស៊ិប៊ូយ៉ា បានសំណូមពរទៅកាន់ពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបរទេស ចូលរួមបង្ហាញការទទួលខុសត្រូវចំពោះបរិស្ថានដោយទុកដាក់សំរាមក្នុងធុងត្រឹមត្រូវ ពីព្រោះតំបន់នេះ គឺជាគោលដៅទេសចរណ៍ដ៏ពេញនិយមដែលទាក់ទាញភ្ញៀវទេសចរយ៉ាងច្រើនមកពីជុំវិញពិភពលោក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6kzUw-RPaaEh9G2F31yDJZRyC2C9UPLE69jaTaUdYytX69mohaw0BlDF10ElhP-p012RgS0Q5Ce27PPvblklG5VFPcGgPLmEnqarjYpsHMi9SWZkegY5W_UqQ2btPTCPwP2YP6OixnYHyr3Mhyphenhyphenk9gaWnFstNTL_bB36Vm9BYlDYEupz6HA3s8o1RobHw/s960/photo_2026-06-03_08-23-55%20(3).jpg

ជុំវិញបញ្ហានេះ ភ្ញៀវទេសចរបរទេសបានបង្ហាញការគាំទ្រដើម្បីឱ្យមានភាពស្អាត និងរបៀបរៀបរយក្នុងទីប្រជុំជន ប៉ុន្តែខ្លះទៀត ចង់ឱ្យអាជ្ញាធរជប៉ុនដោះស្រាយបញ្ហាខ្វះខាតធុងសំរាមនៅទីសាធារណជាមុនសិន ហើយសរសេរអក្សរជាភាសាអង់គ្លេសដើម្បីបញ្ជាក់ពីការបែងចែកប្រភេទសំរាម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEfWPS5hJ8utnHO0oYZYjiguirqbxDhB7TM12yRxw8vCeMPUx8KGK4moO3jXSbSwqUUtO91J2DPjOIVYc-OBWlJu6B3nv_vHYBrjJNhxqrpAVEII-3kELeFiJgpw1xyqqTrVoSk7kI1JAsLBTuKs2L-bLxQ2fGp10xktt8A4a5CzvTuC0-AmYXUjibfWI/s1200/photo_2026-06-03_08-23-55.jpg

សូមរំឭកដែរថា តំបន់នេះមានពលរដ្ឋរស់នៅប្រមាណ២៤០,០០០នាក់ និងមានភ្ញៀវទេសចរមកកម្សាន្តយ៉ាងច្រើនលើសចំនួនពលរដ្ឋរហូតដល់ទ្វេដង ជាពិសេស បន្ទាប់ពីការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានភ្ញៀវទេសចរជាច្រើនមកកាន់ទីនេះ ។ កំណើនភ្ញៀវទេសចរនាំឱ្យមានបញ្ហាសំរាមកើនឡើងជាបន្តបន្ទាប់ បើទោះជាអាជ្ញាធរសំណូមពរឱ្យយកទៅបោះចោលនៅផ្ទះ ឬកន្លែងស្នាក់នៅក៏ដោយ ប៉ុន្តែមិនសូវមានអ្នកអនុវត្ត ទើបកំណត់វិធានការតឹងរ៉ឹង ៕