ទទួលបានការចាប់អារម្មណ៍តាំងពីមិនទាន់ចេញបទពេញ ហើយនៅពេលបទចម្រៀងរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា ទម្លាក់ពេញកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹង MV ដែលផ្តិតយកទេសភាពនៅប្រាសាទអង្គរវត្ត។ យ៉ាងណាមិញ ការគ្រងសំលៀកបំពាក់ប្រពៃណីខ្មែររបស់ ព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលទៅខម្មិនយ៉ាងច្រើននៅលើគណនីទិកតុករបស់ព្រះនាងថាជាសំលៀកបំពាក់ថៃទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9fOOaQc1hMqJHcNt_YHpvl5qHJUmd8ndC2brY10HQD_DcyQJLLjJS4Hxq-B3cqpmhHHyJW5xlJlj4N4pICFua-Mrbp2uL5r1n1isqi3l9hiAwN4TdoaJj-Cnef2xcuFq5vrMCn1VxkWsU18wKDr9-MI3to2_qRPp1cuA1HTxHHKtcF63FvgalytKEp0G0/s1305/image_2025-03-31_11-12-07.png

«សូរិយា (អេតាស៊ីវិល)» បានទម្លាក់នៅថ្ងៃទី២៩ មីនា មានការពោលពីអ្នកនាង ខាត់ សុឃីម និងការបកស្រាយចម្រៀងពី All3rgy – អលជ្ជី និង ព្រះនាង ជេនណា ជាមួយនឹងការថតបែបសម័យលាយបុរាណ។ MV មួយនេះត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំងពីព្រោះបានផ្តិតយកទិដ្ឋភាពត្រជាក់ភ្នែកដ៏ស្រស់ត្រកាលនៅលើទឹកដីប្រាសាទសៀមរាប។ ចម្រៀងមួយបទនេះបានលាយបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ខ្មែរនិងវប្បធម៌ខ្មែរផងដែរ។ បទចម្រៀងការសហការរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា គឺសម្រាប់សេចក្តីស្នេហារបស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និងគូដណ្តឹងទ្រង់គឺលោក អ៊ឹង ស៊ីវឈន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpmmSXMJMXgiNwytW4hdVPcXzAK751paF3PcC1FIewyOzVDj1NMIvp_bN6pzLT8w3QN7Xam_-IAz08npP7EJS-atbaCzQRj1PvZB-9acHUP893Xx7DqMMOC12huUDxG11_5XxrHY8w6MvzGOPeS54-JaO-xLYZi22BZkRbQQ3jDP55G_8x3O_akTtrYro/s2048/image_2025-03-31_10-58-43.png
ស្របពេល MV បទចម្រៀងស្នេហាផ្អែមល្ហែមខាងលើនេះអមមកជាមួយនឹងវប្បធម៌ខ្មែរស្រាប់តែអ្នកលេងបណ្តាញសង្គមថៃជាច្រើនបានចូលទៅខម្មិនលើគណនីទិកតុកផ្លូវការរបស់ព្រះនាង ជេនណា ថាសំលៀកបំពាក់របស់ទ្រង់គ្រងនោះគឺជាសំលៀកបំពាក់ប្រពៃណីថៃ។ ជាមួយគ្នានេះដែរផេក បុរាណាចារ្យ បានចោទសួរថាតើគួរធ្វើបែបណាដើម្បីកុំឱ្យមានការយល់ច្រឡំរវាងជាតិសាសន៍ទាំងពីរទៅលើរឿងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6dZGBdFgpc_A_UO5lYFfkVXBklaDFlVs_x__aD7iv2a5Stz7i4yGKtdCsWF387bM3_0TMFLJQl9qD6M-01CZndVwxrIwzj0lqHn97BIB8VtxZ_Yq9DDhtXOcGL8H9hqp_xbAIM0zdw43S2nGBqHLdXhjewDgq8wIjbS9jJ8WjPwDPqC77Bg6T3dhwyYJD/s1080/image_2025-03-31_10-58-46.png

ផេកខាងលើនេះបានបង្ហោះថា «សំណួរតើយើងមានវិធីបែបណាដើម្បីបញ្ឈប់ការយល់ច្រឡំរវាងជាងសាសន៍ទាំង២ ។ នេះជាករណី១ ក្នុងចំណោមករណីជាច្រើនដែលអ្នកសិល្បៈខ្មែរ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីស្បៃខ្មែរ ត្រូវបានមហាជនថៃ សម្រុកខំមិន Claim ។ ព្រះនាងតូច នរោត្តម ជេនណា ជាបុគ្គលដែលរងគ្រោះ ការប្រមាថមើលងាយច្រើនជាងគេ ក្នុងចំណោមនោះព្រោះប្រើប្រាស់សម្លៀកបំពាក់បុរាណខ្មែរ ទៅឆាកអន្តរជាតិធំៗច្រើន។ តើលោកអ្នកមាន វិធីសាស្ត្របែបណា ដើម្បីសម្រួលបញ្ហាទាំងនេះ រវាងប្រទេសទាំង២។ ប្រទេសទាំងពីរគួរសហការគ្នារៀបចាំ ការបកស្រាយជារួមឱ្យបានត្រឹមត្រូវចំពោះរឿងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmNrGPDdwOaJdohVYHIhiuOWcd-FZkygn4gbaBm83OnNyflWaqmClygcIzfhZ_ACJjeFxD2zH6gsIRMKoh3foG8OfJMUFFeDikYu7NmtTJcD8T2bnrAJvkbQRKSbiRmuD09ocK1p41valUG73j-Ev1iVIaOOrzYzQtPo-vEdxbwrXZFkIpOSPAnwPn55yU/s1300/image_2025-03-31_11-12-06.png

បញ្ហារឿងប្រពៃណីវប្បធម៌ខ្មែរនិងថៃ តែងតែមានបញ្ហានៅលើបណ្តាញសង្គមហើយប្រជាជនទាំងពីរប្រទេសតែងតែមានសម្តីទាស់ទែងគ្នាជាញឹកញាប់ទៅលើបញ្ហានេះតាំងពីយូរយាណាស់មកហើយ៕