ភ្នំពេញ ៖ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសរបស់ក្រុមហ៊ុន តេហ្សុងស៊ីប៉ី ជានស៊ីយ៉ានជីវយ័ន ត្រូវបានសម្ពោធដាក់ដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣១ មីនា ២០២៥ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGD35NjHkvgKmu9zrrlRfuiWSeMUAhgq1g6HZkQJZ4nuMUg7qQghRwK7jC0CcLsP85fpJjmyqs39PBcnYdDO86FiWrjsZmm05ZK0VfC-pkM-IctP_6Mte7zEeA79UvcJW-LSwkTLudTBJLyyQWlAFqqGQW4QOU8lECibwLkmNxCPEGsLUzEyaMRJqWVfyh/s1280/photo_2025-03-31_21-34-19.jpg
នៅក្នុងពិធីសម្ពោធនាឱកាសនោះដែរ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនូវឧស្សាហូបនីយកម្ម ក៏ដូចជាការរីកដុះដាលនៃវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានធ្វើឱ្យការប្រើប្រាស់ឧបករណ៍ពិសេស ដូចជាឡចំហាយ ធុងសម្ពាធ ជណ្ដើរយន្ត គ្រឿងចក្រលើកស្ទូច ទម្ងន់ជាដើម មានការកើនឡើងយ៉ាងគំហុក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTd2XyzKEdG2wk_4gsOYx9KUTBAVOYIfJ_SR3loTjMClFONgYVF9Q-IjsOgkBsZeCCNeoKa87Wzroikhv4_doivh5MopmsLPiywZ88_SgNVjTJqcaJwkUdbazCg4zA0cK1WehhaOTnNpKS2SC4dbv2on74VimKA6W4t1poXTSrx5gccd5uJI8fX0Kx-OLd/s1280/photo_2025-03-31_21-32-22.jpgក្នុងបរិការណ៍នេះ ការត្រួតពិនិត្យ និងការធ្វើតេស្តឧបករណ៍ពិសេសនេះ ឱ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការការពារអាយុជីវិតរបស់បងប្អូនដែលប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រចាំ ។លោកបន្តថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនេះ ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់គឺស្របតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO5d_LPoMr3DRb1asA_xsvttEG4h-xq10AcXvyvntrgvj6NqjmKq4JO5IPEuiXcta23jiqDOHzayIWbNaJSYs0fUah334BNrHDoSendwXeKWW-khNEKhpofw5HPTe9kxbv7HdHs5UOsyoH7ZzihvWuj0QgHSZhjeELo__e7oH3TxI8Uu_pmKa-V7bVR_A9/s1280/photo_2025-03-31_21-28-29%20(2).jpg
លោកហឺ ជីងវៃ ប្រធានមជ្ឈមណ្ឌលតេហ្សុងស៊ីប៉ី ជាស៊ឺយ៉ានជីវយ័ន បានមានប្រសាសន៍ថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមាសនៃការអភិវឌ្ឍឧស្សាហកម្មយ៉ាងឆាប់រហ័ស ។ ជាមួយនឹងការចាប់ផ្ដើមគម្រោងនេះ ឧបករណ៍ពិសេសដូចជាឡ ចំហាយ ធុងសម្ពាធ និងគ្រឿងចក្រលើកទម្ងន់ ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង ។ បច្ចុប្បន្នប្រព័ន្ធចុះបញ្ជី និងឧបករណ៍ធ្វើតេស្តនៅកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើឱ្យប្រសើរឡើង ខណៈដែលកង្វះខាតធនធានមនុស្សជំនាញផ្នែកត្រួតពិនិត្យ និងប្រព័ន្ធស្តង់ដារត្រួតពិនិត្យនៅតែស្ថិតក្នុងការកសាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdiTcDeaZHfUbv14nsko5U6u7eUT6OotyCs7a-eqBAhyphenhyphen4JF6bDDVU1QfoxcuPFL1CbPJCXcj4nZj9nSxGlE-bf-olRZ1-4ODjBRWkIiP2Mht0JTuy2JdYFswn7McHb9JmwRPDk8cjDzxPgA_e9oOlRDK1mOUTcFxumBgIhyphenhyphenVxwSznr4eh3sHyUDFAxKtH/s1280/photo_2025-03-31_21-28-29.jpg
លោកអាយ ស៊ិនហ៊្វូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីហ្វូតគ្រុបបានមានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌលនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ឱ្យបានពីដើមហេតុ តាមរយៈការធ្វើតេស្ដឧបករណ៍ពិសេសឱ្យបានហ្មត់ចត់ និងបណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិការឱ្យមានជំនាញ ត្រឹមត្រូវ ។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់នូវហានិភ័យ ហើយធានាសុវត្ថិភាពក្នុងវិស័យឧស្សាហកម្ម និងជួយជំរុញសេដ្ឋកិច្ច អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរុងរឿង ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpLkyBD4wfojAc6_Ol3wjeitHN6qd-8EKi17yOtJt6PVY6M_FVbnkp91FRMuPWwZuT0sxopopepQf_xPxuGqQcaX7xcJodzrsQvBcmScm7zxGMXBsRgFohlD9-13LzrXvmJFYqIO3o5aIKJ14FLAk60wIQS_IHyvXvTQjFXiodRsKtFcDglEJeXCJ8QtGK/s1280/photo_2025-03-31_21-28-31.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwz5S1bsqIQkW2oBn0uxRAInnprPjkJ4CsCbeUb_M8Y_mM9C0rfMEm6UFBrC1Jp57ltKXF5XjRYEFVJieNT_17724Ax4EFQav8G8vsV2hGXYN-1bZn3Nvw8DNipjQ1NJLlZTjuEdt0PvxdcubVs0bOYA0Q6oOmGddj5wE8oWCw6aDEA5l18PeTRmxifypB/s1280/photo_2025-03-31_21-32-17.jpg