ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មានហេតុការណ៍គួរឱ្យតក់ស្លុតមួយបានកើតឡើងនៅទីក្រុង Putra Heights ប្រទេសម៉ាឡេស៊ី គឺបំពង់បង្ហូរឧស្ម័នបានផ្ទុះយ៉ាងខ្លាំងបណ្តាលឱ្យភ្លើងឆាបឆេះស្ថានីយចាក់ប្រេង Petronas ក្លាយជាអណ្តាតភ្លើងយក្សខ្ពស់ដល់អាកាស ។ អណ្តាតភ្លើងបានឆាបឆេះលំនៅឋានជាច្រើនខ្នង និងបណ្តាលឱ្យមនុស្សរងរបួសចំនួន៣៣នាក់ ខណៈអ្នកឃើញហេតុការណ៍ភ័យខ្លា.ច យ៉ាងខ្លាំង ដោយសារអាចមើលឃើញអណ្តាតភ្លើងពីចម្ងាយរាប់សិបគីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5CQJzHTan1nCPWEWIVJ0IHMcqIhp4-flATGVyIM1BtFxyw_GA_6uygk8qzkG8D4BvGz8WUtOANFvGVpSe05lxVU0-PP5TZ1lzM6ojBudAK-wmtdnfCzw0dkMVy1ytGgxim5C1eNOBvPUP1CqjKuDlGCRTMMn8nsyu85DwEgZhnUiQBmsJATzcfgsIVsYH/s1200/image_2025-04-01_13-27-35.png

ភ្នាក់ងារពន្លត់ភ្លើងនៅទីក្រុងសុបាំងចាវ៉ា តំបន់ពេតាលីង ខេត្តសាឡាំងង៉ ឱ្យដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍បន្ទាន់ នៅព្រឹកថ្ងៃទី១ ខែមេសា នេះ មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅតាមផ្លូវពុតត្រាហានម៉ូនី ភ្នាក់ងារពន្លត់ភ្លើងក៏ប្រញាប់បញ្ជូនកម្លាំងទៅពន្លត់ភ្លើងនៅកន្លែងកើតហេតុជាបន្ទាន់ ។ មូលហេតុបណ្តាលឱ្យភ្លើងឆេះយ៉ាងខ្លាំងនេះ គឺអាចបណ្តាលមកពីផ្ទុះបំពង់បង្ហូរឧស្ម័ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCFjsKWAZ1OcXA8si6RN3EP8PoTD8cppH4z1UhJwdyQYswWS3V4cGB8GHi5MNNbd9aXU2Ys9si9w0eliTX5nJOsJ2CYUKpDcN6kQnL1N9Z-Yu2qBGqYEidinmtSc__vEarbPebF2NZ2cFxWvDOgGw0SuYzpPkX9T63kgxHg5nF_tZFvlsG_x8PYwylIVz/s1000/image_2025-04-01_13-27-36%20(2).png
អណ្តាតភ្លើងបានឆាបឆេះលំនៅឋានពលរដ្ឋជាច្រើនខ្នងដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ហើយអាជ្ញាធររាយការណ៍ថា មានពលរដ្ឋមួយចំនួនជាប់នៅក្នុងលំនៅឋានជាច្រើនខ្នង ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សរងរបួសចំនួន៣៣នាក់ ក្នុងនោះមនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

រូបភាព និងវីដេអូហេតុការណ៍ភ្លើងឆេះស្ថានីយចាក់ប្រេង ត្រូវបានចែកចាយក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះពួកគេមើលឃើញអណ្តាតភ្លើងយក្សពីចម្ងាយរាប់សិបគីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nTTi8ksj1rBkTfW3mWiZGf2xOHAax3dv0FOounmicpAwRZhh5q79InRCZZtUzxqZTyvYxruzxvZ-tRVARLgGekKiCrpXQKDdsQlMG86uYZoYVZUNnpqg9k39H-oUCkjcKjWY0V3tWDwIY5ngKcfe_oTRTuI6nOY8j-1v5bmJiNSUFuLlubI-qBy2Q-mC/s1240/image_2025-04-01_13-27-36%20(3).png

លោក វង់ ឈឺន សមាជិកសភាតំណាងរាស្ត្រនៅទីក្រុងសុបាំងចាវ៉ា និយាយថា ភ្លើងបានឆាបឆេះស្ថានីយចាក់ប្រេងមួយកន្លែងតាមផ្លូវពុតត្រាហានម៉ូនី សូមពលរដ្ឋគ្រប់រូបប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។ យើងនឹងផ្តល់ដំណឹងទៅពលរដ្ឋពេលទទួលបានព័ត៌មានបន្ថែម ហើយនៅព្រឹកថ្ងៃទី១ ខែមេសានេះ អាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រមកកាន់កន្លែងកើតហេតុហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeWdX7OV6TPyoOGA84M-Lzmiu-WxOVwJKvNO5POnrJVlHIY2b7Br2caQd3pP3zLxW-7ED6sCmi4A4uTp5DxGc_xEMtZ6IRPoZf3A1Opmpl8PY3QTCcxXb9FxlUSnBEE61qp3fR3KGNPzxCJ615jOFi_0Rmb8SxO6v5gsy5QhI1Xy2lCM0HeMrHlR9t9J9/s900/image_2025-04-01_13-27-36.png

បើតាមសេចក្តីរាយការណ៍ដំបូង គឺអណ្តាតភ្លើងយក្សនេះកើតឡើងដោយសារផ្ទុះបំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុន Petronas ស្ថិតនៅក្បែរស្ថានីយចាក់ប្រេង Petronas Putra Heights នៅទីក្រុងសុបាំងចាវ៉ា ។ ភ្នាក់ងារសង្គ្រោះនៅប្រចាំការកន្លែងកើតហេតុ រីឯមូលហេតុការផ្ទុះបំពង់បង្ហូរឧស្ម័នកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ៕