Home Blog Page 597

តម្លៃខ្លួនការសម្តែងរបស់ Liu Shi Shi ធ្លាក់ចុះជិត៩០% ធៀបនឹងពីរឆ្នាំមុននៅក្នុងរឿងចុងក្រោយបំផុត

0

តារាសម្តែងចិន Liu Shi Shi បានទទួលប្រាក់ឈ្នួល ១២ លានយ័ន ប្រមាណ ១.៦៤ លានដុល្លារអាម៉េរិកសម្រាប់តួនាទីរបស់នាងនៅក្នុងរឿងភាគបុរាណថ្មី «Kill My Sins»។ ដ្បិតថាបានតម្លៃខ្លួនជាង១លានដុល្លារប៉ុន្តែតួលេខនេះ គឺជាការថយចុះយ៉ាងខ្លាំងពីប្រាក់ចំណូលពីមុនរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjBeqLBrS0BOFfVD1s_7ajbv4bZZvpUi6uyGGQE0bVAa4RuLsjwX3wciHczFWV-UJLrk3BgPQ774nuK8xqYtEcPrqU_-Eq1VuoQO_IIbHxNVWs_u5Wjo2H2-OniySZNgwA2O53C3t_KfRHpGwITGJ5-NIkHtV5TlUDLAqA1yH0epApWxoKI37XwvLPaA74S/s1440/image_2025-02-21_11-05-50.png

ដកស្រង់ពី China Times Znews បានរាយការណ៍ថា Liu Shi Shi ទទួលបាន ១១០ លានយន់ ប្រមាណជាង ១៥លានដុល្លារ សម្រាប់តួនាទីរបស់នាងនៅក្នុងរឿង «A Journey to Love» ឆ្នាំ ២០២៣ ដែលធ្វើឱ្យតម្លៃខ្លួនតួនាទីចុងក្រោយនៃសាច់រឿងដែលទើបចាក់បញ្ចាំងឆ្នាំ២០២៥នេះមានការថយចុះ ៨៩% ។ ការធ្លាក់ចុះនេះគឺដោយសារតែការកំណត់បទប្បញ្ញត្តិលើប្រាក់ឈ្នួលរបស់តារាសម្តែងនៅក្នុងប្រទេសចិន ដែលកំណត់ថាប្រាក់ឈ្នួលសរុបសម្រាប់តួសម្តែងទាំងអស់នៅក្នុងរឿងភាគទូរទស្សន៍មិនអាចលើសពី ៤០% នៃថវិកាផលិតកម្មទាំងមូល ហើយប្រាក់ឈ្នួលរបស់តួសម្តែងសំខាន់មិនអាចលើសពី ៧០% នៃប្រាក់ឈ្នួលសរុបរបស់តួសម្តែងបានទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZVVmU9VcXKUSf6lHMbrObuoxNHEjqCj0TAozXTIuutT3LJ34AHjPJqWZORcS26J-2UiNRhcMywr2G5NKoICbwgZ8PtiB6sI5Xcyfk1mUhSDf-eR0c5kyHBDJiwyRX-r1atfbG5YcfgvvN-zXr2ZRu2u9fvaHCJqxdn4CPqcF73d3xIeUJZYXGAsQLddXA/s2048/image_2025-02-21_11-05-45.png

ទោះបីជាមានការថយចុះគួរឱ្យកត់សម្គាល់នេះក៏ដោយ ក៏ប្រាក់ចំណូលរបស់ Liu Shi Shi សម្រាប់រឿង «Kill My Sins» នៅតែនាំមុខគេក្នុងចំណោមតារារួមការងាររបស់នាង។ រឿង «Kill My Sins» ស្ថិតនៅក្នុងរាជវង្សថាង មានតួអង្គ Liu Shi Shi ជា Ye Ping An ដែលជាវេជ្ជបណ្ឌិតស្រីដែលមានទេពកោសល្យ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEia9TJoaLlFEhDPCjwTJt7dAQxSpRf6K8QHPEw9aq1ydnskL7ALTUoaW0_Ecs9nxtd-oP_NAxtqtcc5s8GY66bV94b-2hyphenhyphenQSdoRKo8lNJ_A8P7wCkyaOOhk8OISJsdYMDvK7zqziC1DE1MtFfT-bYQ7xHgPp6rtMN3MoQoPu_oY7QeCkgUaVNcM55iL1qt3/s2048/image_2025-02-21_11-05-44.png

គួរបញ្ជាក់ថា Liu Shi Shi មានអាយុ ៣៧ ឆ្នាំបានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៥ ។ នាងនិង Nicky Wu បានស្រលាញ់គ្នានៅពេលថតរឿង Scarlet Heart ដែលជារឿងដ៏ពេញនិយមក្នុងឆ្នាំ២០១១។ ពួកគេបានចុះបញ្ជីអាពាហ៍ពិពាហ៍នៅឆ្នាំ២០១៥ និងបានរៀបចំ ពិធីមង្គលការតម្លៃរាប់លានដុល្លារ នៅប្រទេសឥណ្ឌូនេស៊ីក្នុងឆ្នាំ ២០១៦។ ប៉ុន្មានឆ្នាំចុងក្រោយនេះ Liu Shishi បានសកម្មក្នុងឧស្សាហកម្មកម្សាន្ត ខណៈ Nicky Wu កំណត់ការថតរឿងដើម្បីឱ្យមានពេលច្រើនជាមួយកូន៕

 

 

ប្រាង្គប្រាសាទបាយ័នជាមួយម៉ាកយីហោប្រណីតអមដោយការបង្ហោះដ្រូន របាំបុរាណខ្មែរផ្ទុះការចាប់អារម្មណ៍មិនធម្មតា

0

ទស្សនិកជនជ្រាបមកហើយថាប្រ៊េនលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសអ៊ីតាលីបានជ្រើសរៀបចំកម្មវិធីនៅមុខប្រាសាទបាយ័នដែលធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ អ្វីដែលធ្វើឱ្យទស្សនិកជនទាំងក្នុងស្រុកក្រៅស្រុកមើលហើយអត់សរសើរមិនបាននោះការដើរបង្ហាញម៉ូតថ្មីជាមួយផ្ទៃខាងក្រោយនៃប្រាង្គប្រាសាទពិតជាស្រស់ស្អាតខ្លាំង ខណៈកម្មវិធីមួយនេះបានរៀបចំបង្ហោះដ្រូនបង្ហាញគ្រឿងអលង្ការម៉ូតថ្មី។ លើសពីនេះទៅទៀតក្នុងកម្មវិធីក៏បានបង្ហាញពីរបាំបុរាណខ្មែរផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhzcDKUdj7mJ191ie2IyoB3_zdVAsBDCi9VWi6eqa-NyqqpiZTaEYgBm3zmU6qgSmm7EXhARzOCJwqFkQNlfSDxi1RiyYCuugs4MERjg_REQgdp8FdGfoUhmGasxBpAv9EWKcZLvzbHJ7wjzelDL_-ZMQ5siJNzQ6cACcUVcknNE-j915blYqLURwpiKT4Z/s1280/480519697_631607793005059_2480780495782446635_n.jpg

នៅល្ងាចថ្ងៃទី២១ ខែកុម្ភៈ ស្រ្តីទី១នៃប្រទេសកម្ពុជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ ប្រធានសមាគមសិល្បករ និងត្រកូលអភិជនមួយចំនួនទៀតបានអញ្ជើញចូលរួមក្នុងកម្មវិធីប្រ៊េនលំដាប់ថ្នាក់ពិភពលោក Bulgari ដែលប្រមូលផ្តុំទៅដោយតារាល្បីទាំងក្នុងស្រុកក្រៅស្រុកចូលរួមដែលកម្មវិធីគឺប្រព្រឹត្តទៅតាមលក្ខណៈបែបឯកជន។ នៅក្នុងកម្មវិធីជប់លៀងពេលរាត្រីគឺមានការបង្ហាញម៉ូតគ្រឿងអលង្ការប្រណីតអមដោយផ្ទៃខាងក្រោយពិតជាស្រស់ស្អាតខ្លាំងមើលហើយព្រឺសម្បុរតែម្តង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiN4clh01Iwa-Q51DyIUKhSSoVQJOWnRrrDTO64zUqcetxtBb1_-rXJy4WK4q1Nhgku0ls-e9TbQVoOzUITplf9e_zntgUw1Ubwm7EgWFd04LehsiutisNX5UzK0mRbY4xIayXczOuJG9mjp5yJjwhCpf-dpo49G8pVpkA38cO7hMZjzDlBcVHEg8Orsjdj/s1280/480599100_631607819671723_8397739926979412636_n.jpg

លើសពីនេះទៅទៀត តាមរយៈវីដេអូដែលបានចែករំលែកនៅលើប្រព័ន្ធផ្សព្វផ្សាយគឺមានការបង្ហោះដ្រូនបើកបង្ហាញពីម៉ូតគ្រឿងអលង្ការថ្មីៗ គឺពិតជាប្លែកភ្នែកនិងមានភាពស្រស់ស្អាតជាខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQiDYw5mkWY0JOKoNdIMT1E2UzppkVWRoXb8dHe4aaAv3ovTlLOCA8_KUgRg5zESkYIZgYlJbWf6x768t-nXGdkQHpSKxNjzrAx9Rmqriu3N-v2g6etTBLxI8MAfD-h3OchicgSajDMt8YHr-qOCKK4Qv_kPWzPhm1dDu34dNpsZLXeFcgA_hEA4GV8Iaz/s1280/480609142_631607766338395_5603725505864007075_n.jpg

ទន្ទឹមនឹងភាពទំនើបនៃកម្មវិធីប្រ៊េនលំដាប់ថ្នាក់ពិភពលោកការរៀបចំការមិនភ្លេចផ្សារភ្ជាប់ជាមួយប្រពៃណីវប្បធម៌របស់ម្ចាស់ផ្ទះផងដែរ។ ទស្សនិកជនក្នុងស្រុកមានការរំភើបចិត្តជាខ្លាំងនៅពេលឃើញរបាំបុរាណខ្មែរបានបង្ហាញជូនភ្ញៀវអន្តរជាតិទស្សនា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhnELYbMi9pPqxKPeEyt_ZpI3G_d61VPnv14n1z2VjAHxQ9PAxkaH5UkG1nYzR9WeBRDNjfPXNL3f43vJSdQKM8HzKyDfcb1kWIOe8qZp-ZEUfKzFpEHFcWfxSfGoiujkBpyeJycHbmQVkwozKK1UHzP-KIl2hXN0klWGmRvimusi1azn7JAL-pwNjt8gxu/s1280/480670349_631607796338392_7801824643835565218_n.jpg

គួរឱ្យដឹងថាកម្មវិធីនេះបានប្រព្រឹត្តទៅដោយមានតារាល្បីៗជាច្រើនចូលរួមដូចជាកញ្ញា ស៊ីន យូប៊ីន ប្រាសាទ ដាវីន តារាហ្វីលីពីន សិង្ហបុរី ថៃ និង វៀតណាម ជាដើម៕

 

 

លោកស្រី ពេជ ម៉ារ៉ែន ត្រូវផ្លាស់ដោយបង្ខំ មកត្រឹមជាអនុប្រធានសាលាដំបូងខេត្ត ក្រោយដោះលែងអ្នកទោសបទឧក្រិដ្ឋ ឱ្យមានសេរីភាពឡើយវិញ

0

លោកស្រី ពេជ ម៉ារ៉ែន ត្រូវបានក្រុមប្រឹក្សាវិន័យ នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដាក់ពិន័យក្រោយប្រព្រឹត្តខុស ពាក់ព័ន្ធករណីដោះលែងទណ្ឌិតម្នាក់។

បើតាមព្រះរាជក្រឹត្យ ព្រះមហាក្សត្រ បានផ្លាស់លោកស្រី ពេជ ម៉ារ៉ែន ពីប្រធានសាលាដំបូងខេត្តតាកែវ ទៅជាអនុប្រធានសាលាដំបូងខេត្តកំពង់ស្ពឺ ក្រោមរូបភាពផ្លាស់ដោយបង្ខំ។

លោកស្រី ម៉ារ៉ែន បានសម្រេច ដោះលែងទណ្ឌិត មានទោសដាក់ពន្ធនាគារកំណត់១១ឆ្នាំ ពីបទឃាតកម្ម ប្រភេទបទឧក្រិដ្ឋ ឱ្យមានសេរីភាពឡើយវិញ ខណៈទណ្ឌិតទើបអនុវត្តទោស ក្នុងពន្ធនាគារបាន៥ឆ្នាំ ១ខែ និង ២ថ្ងៃ ប៉ុណ្ណោះ។

ដោយឡែក លោក ធាម ច័ន្ទពិសិដ្ឋ វរៈចៅក្រមថ្នាក់លេខ៣ ត្រូវបានតែងតាំងជាប្រធានសាលាដំបូងខេត្តតាកែវ ជំនួសលោកស្រីវិញ។

គួរបញ្ជាក់ថា អ្នកដែលមានសិទ្ធដោះលែងអ្នកទោស មានតែបុព្វសិទ្ធិរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដាក់សំណើថ្វាយព្រះមហាក្សត្រ ក្នុងករណីចាំបាច់នៃការដោះលែងក្រោមរូបភាពមនុស្សធម៌៕

 

រដ្ឋាភិបាលឥណ្ឌូណេស៊ីសង់ផ្ទះ៣លានខ្នងលក់ឱ្យពលរដ្ឋខ្លួនដែលមានចំណូលទាប ពលរដ្ឋត្រេកអរ និងអរគុណរដ្ឋាភិបាលដែលតែងតែគិតគូរពីជីវភាពរបស់ពលរដ្ឋ

0

ប្រទេសឥណ្ឌូណេស៊ី ៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងសង់ផ្ទះចំនួន៣លានខ្នង លក់ឱ្យពលរដ្ឋខ្លួនមានចំណូលទាប ដែលគម្រោងដ៏ធំមួយនេះក៏ទទួលបានការគាំទ្រពីមហាជនទូទៅ ។ ពលរដ្ឋឥណ្ឌូណេស៊ីត្រេកអរយ៉ាងខ្លាំង និងអរគុណដល់រដ្ឋាភិបាល ដែលតែងតែគិតគូរពីជីវភាពរបស់ពលរដ្ឋ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgzFEdIT4aLlJClGAR4w4X7CcARwvoTviFHFsEncN8aLCnQD_Ymd1RMp7bIPRk1S-uiq02CF2pbAKBo5epDpqiqM8YSck9L252SB6oBhx6qBR7nA0Zi5BR5ZF0D1qBAIzS7Jv6BEFqPGv38yWIkDK1bBgPM7hPuYYMane8z0k16FroMkhauhPR8AHTnRpph/s1024/photo_2025-02-22_10-10-05%20(2).jpg

កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន China Xinhua រាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងសហការជាមួយក្រុមហ៊ុនឯកជនសាងសង់ផ្ទះតម្លៃសមរម្យ ចំនួន៣លានខ្នង សម្រាប់លក់ឱ្យពលរដ្ឋមានប្រាក់ចំណូលទាប ។ ការសង់ផ្ទះតម្លៃសមរម្យរបស់រដ្ឋាភិបាលធ្វើឱ្យពលរដ្ឋត្រេកអរយ៉ាងខ្លាំង និងអរគុណដល់រដ្ឋាភិបាល ដែលតែងតែគិតគូរពីជីវភាពពលរដ្ឋ ជាពិសេស អ្នកគ្មានលទ្ធភាពទិញផ្ទះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYko0AiaGJ7OMxV8KC6arKwzFpO1VNQ8-VRRwDef5hKJRiBwcUrKHqgtEAJ81OaDtH5dpiFwAf2x02x-8RxZ5svqtaixT1HbzakrSO35Ld49xuz6MpHX45fgsuRnauKbsUTCBf-DDa-Pz3arA6hX1nyUyQ0CPq79NtjYrW0Om-_meTwNBKb7lBfSURYYAe/s800/photo_2025-02-22_10-10-05.jpg
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឥណ្ឌូណេស៊ី លោកស្រី Sri Mulyani Indrawati និយាយថា ក្រសួងហិរញ្ញវត្ថុនឹងចំណាយថវិការបស់រដ្ឋាភិបាលសម្រាប់សង់ផ្ទះតម្លៃសមរម្យជាច្រើនលានខ្នងលក់ឱ្យពលរដ្ឋមានចំណូលទាប ហើយយើងសង្ឃឹមថា គម្រោងសង់ផ្ទះនេះនឹងជួយឱ្យពលរដ្ឋមានលទ្ធភាពទិញផ្ទះ ។ រដ្ឋាភិបាលតែងតែគិតគូរពីសុខទុក្ខ ជីវភាពពលរដ្ឋជានិច្ច និងចង់ឱ្យពលរដ្ឋគ្រប់រូបមានកន្លែងរស់នៅសមរម្យ ។ ប៉ុន្តែលោកស្រីពុំបានបញ្ជាក់ទិន្នន័យលម្អិតថា តើរដ្ឋាភិបាលនឹងសង់ផ្ទះ៣លានខ្នងនៅកន្លែងណា ឬចាប់ផ្តើមសង់នៅពេលណាទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOGyqcn9B34MkKh70BluoJq1Cv-PsdeLtKmAQbb1kemRrnCTkDs1sz_gi5k5QC1mcZtL5cKWlid43d8vPh_MNhvCNwzKXh83GijyrmwMgneajnkT8ylEmKhHxI6fxZ4dw_FPrSh2OH3tDSE8ESUV8lULf6q4aBX1jovCEF2Yzo5zdLUcITs_beul_FIwpj/s1280/photo_2025-02-22_10-10-06%20(2).jpg

ចំណែកមន្ត្រីក្រសួងលំនៅឋាន និងការតាំងទីលំនៅឱ្យដឹងថា គម្រោងសង់ផ្ទះតម្លៃសមរម្យនេះ ចាំបាច់ត្រូវតែមានការសហការពីស្ថាប័នជាច្រើន ហើយពុំអាចពឹងផ្អែកតែលើថវិការបស់រដ្ឋាភិបាលទេ ។ ការសហការគ្នាពិតជាមានសារៈសំខាន់ណាស់ ដើម្បីសម្រេចគោលដៅសង់ផ្ទះចំនួន៣លានខ្នងតាមគម្រោងរបស់លោក Prabowo Subianto ប្រធានាធិបតីឥណ្ឌូណេស៊ី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-buiyxavRqYf90k-lmeRHhuuKvBXijsKxpjf1tzHyw18eWd9vxxzBAVHBn79ljmbUVadWqih7QDbnDL5TFsYM5KIX_uvlN8f-z4zYeuPlXrxHwbEH8UoY35R3TYJU8Fvi6_F4vggB2WRTmqgGSRj8JmYRipce3dcZoZCysEH3q9AsZDYY5_jfo4EM9CEE/s1280/photo_2025-02-22_10-10-06.jpg

ការប្រកាសពីគម្រោងនេះធ្វើឱ្យពលរដ្ឋត្រេកអរយ៉ាងខ្លាំង និងអរគុណដល់រដ្ឋាភិបាល ដែលតែងតែគិតគូរពីជីវភាពរបស់ពលរដ្ឋ ។ ពលរដ្ឋម្នាក់និយាយថា វាជាគម្រោងល្អមួយរបស់រដ្ឋាភិបាលដើម្បីឱ្យអ្នកខ្វះលទ្ធភាពទិញផ្ទះមានឱកាសក្លាយជាម្ចាស់ផ្ទះ ហើយពលរដ្ឋចង់ឱ្យរដ្ឋាភិបាលបង្កើតគម្រោងបែបនេះជាបន្តបន្ទាប់ ៕

មហាជនអស់សំណើចនឹងការបង្រៀនសមត្ថកិច្ចឱ្យចេះតុបតែងមុខ និងថែទាំស្បែកដើម្បីមានទំនុកចិត្តក្នុងការងារ

0

ប្រទេសជប៉ុន ៖ គេហទំព័រ South China Morning Post រាយការណ៍ថា កាលពីខែមករា ឆ្នាំ២០២៥ វិទ្យាស្ថានអប់រំសមត្ថកិច្ច Fukushimaken នៅខេត្ត Fukushima ប្រទេសជប៉ុន បានប្រមូលសមត្ថកិច្ចចំនួន៦០នាក់ មករៀនពីវិធីតុបតែងមុខ និងថែទាំស្បែកដើម្បីមានទំនុកចិត្តក្នុងការងារ ។ ប៉ុន្តែវាបែរជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចយ៉ាងខ្លាំង និងផ្តាំផ្ញើទៅសមត្ថកិច្ចកុំភ្លេចចាប់ចោ.រ ផង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiL94xdI-MIGAwcqYcJF21I9khnnBSOL5hzQ0W7VP-GOASJdrkcTeqygVAewGjxVx0-1gFxUS8KnvIUTWfeLd60OV39wQeNgoHq1keNMhhiS9pf8iQfe6gMPGlTw1QRDLusQCfHbvoPgbuieQojwp-kLHEA10sdduxYA8VO8bE8eA_q_1Ot_5FV-qfRyZI4/s1024/image_2025-02-22_08-44-02.png
វិទ្យាស្ថានអប់រំសមត្ថកិច្ច Fukushimaken បានផ្តោតសំខាន់ទៅលើភាពស្រស់ស្អាត និងវិជ្ជាជីវៈរបស់សមត្ថកិច្ច ជាពិសេស ការរៀនតុបតែងមុខក្នុងគោលបំណងឱ្យសមត្ថកិច្ចមានទំនុកចិត្តក្នុងការងារពេលពួកគេចុះតាមតំបន់ផ្សេងៗ ។ នាយករងវិទ្យាស្ថាននេះបាននិយាយមកកាន់ទូរទស្សន៍ Nippon ថា យើងចង់ដាស់តឿនទៅសមត្ថកិច្ចថា ការថែទាំរូបរាងខាងក្រៅមានសារៈសំខាន់ណាស់ ពីព្រោះសមត្ថកិច្ចជាកម្លាំងរបស់សង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuczPUekJhiNzwlkPKr9wU8B5tXhIm4hsXAmxCJajXtRevvBe4ohOIl5w8MGrUo9aSuUdPmYkYgA-1a0GXpMt4AWCQHTjcA3FTIvANpFzIFKh_laLynf3z-qCoPttBieZQMX0vdbbgaD1WBrlj5VQHVyvZWElT9ew2S6kMxoICglI2kOt4BNM0QVIlyS89/s1020/image_2025-02-22_08-44-03%20(2).png
ហេតុនេះ ដើម្បីឱ្យសមត្ថកិច្ចចេះតុបតែងមុខ និងថែទាំស្បែកតាមលក្ខណៈស្តង់ដារ ហើយវិទ្យាស្ថានបាននាំអ្នកជំនាញតុបតែងមុខដ៏ល្បីនៅប្រទេសជប៉ុនមកជួយបង្រៀនពួកគេ ។ អ្នកជំនាញពុំត្រឹមតែណែនាំពីវិធីតុបតែងមុខប៉ុណ្ណោះទេ ប៉ុន្តែនឹងផ្តល់នូវដំបូន្មានជាក់លាក់ពីបុគ្គលិកលក្ខណៈរបស់សមត្ថកិច្ចម្នាក់ៗផងដែរ ។

អ្នកជំនាញនឹងបង្រៀនពីគន្លឹះផ្សេង ដូចជា ៖ ការតុបតែងមុខ ថែទាំស្បែក គូចិញ្ចើម កាត់រោមចិញ្ចើម និងរៀបចំម៉ូដសក់ ។ ប៉ុន្តែសមត្ថកិច្ចភាគច្រើនពិបាករៀនយ៉ាងខ្លាំង ដោយសារពួកគេពុំធ្លាប់តុបតែងមុខ សមត្ថកិច្ចខ្លះគូរមុខរញ៉េរញ៉ៃ ខណៈខ្លះទៀតពឹងពាក់ឱ្យមិត្តភក្តិជួយតុបតែងមុខឱ្យខ្លួន ។ សមត្ថកិច្ចម្នាក់ប្រាប់ថា ៖ «ខ្ញុំពុំធ្លាប់តុបតែងមុខទេ ខ្ញុំគិតថា សមត្ថកិច្ចបានបំពេញការងារនៅខាងក្រៅញឹកញាប់ ។ ដូច្នេះ ខ្ញុំចង់មានភាពទាក់ទាញពេលទៅធ្វើការ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPpPkvG1mnusnRfWjOM8zhradCazjN3JIQJEGqLeziYJNMon93qM_zPhdNCBHyuZ4tmC4iTRa5TscKEyndpGZYytpel2HZfVKrL2n28fapCCjQi68m4K64nrxf0aPfESbg6JCyQX4nn00K1HFCFCSg3GCFlJ9NqxEr3n8s6gUV4Bm55pQdF7opC98E3SFj/s1024/image_2025-02-22_08-44-03.png

មិនមែនមានតែវិទ្យាស្ថានអប់រំសមត្ថកិច្ច Fukushimaken មួយទេ ដែលបង្រៀនឱ្យសមត្ថកិច្ចចេះតុបតែងមុខ កន្លងមក វិទ្យាស្ថានអប់រំសមត្ថកិច្ចនៅខេត្ត Yamaguchi ក៏បានបង្រៀនសមត្ថកិច្ចឱ្យចេះតុបតែងមុខដែរ ដោយបង្រៀនពីវិធីលាងសម្អាតមុខឱ្យត្រឹមត្រូវតាមក្បួន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJ_YgSXpT2tCT62x3ZrL0SZPi3xRWp9dc0kMBo56V1lJ8zudtlZ8koEjJyR_pTqxF6WDZPd3f3MH1KEWHgsL8VvCVZCHhGFP6mCTg92Xbz5SyUFCpf-JF4SpmvSKE756spX0NSm7kSi7HsLAI3M8YsAUG1iQZcHC2AqIT2jdtUsT-ewwJx6QGFMzW6ra9d/s1024/image_2025-02-22_08-44-05.png

ប៉ុន្តែវាបែរជាធ្វើឱ្យអ្នកលេងបណ្តាញសង្គមអស់សំណើចយ៉ាងខ្លាំងនឹងការបង្រៀនពីវិធីតុបតែងមុខដល់សមត្ថកិច្ច ដោយពួកគេនិយាយថា វាពុំចាំបាច់ ។ អ្នកខ្លះទៀតថា ការបង្រៀនឱ្យសមត្ថកិច្ចចេះជំនាញច្រើន គឺជារឿងល្អ ប៉ុន្តែសំខាន់ សមត្ថកិច្ចកុំភ្លេចចាប់ជនល្មើសផង ៕

មិត្តប្រុសរបស់ Rihanna ឈ្នះក្តីបន្ទាប់ពីតុលាការរកឃើញថាគ្មានកំហុស

0

យោងតាម សារព័ត៌មាន AP កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅក្នុងបន្ទប់សវនាការក្នុងទីក្រុង Los Angeles ចៅក្រមបានប្រកាសថា តារាចម្រៀងរ៉េប A$AP Rocky គ្មានកំហុសក្នុងការបាញ់កាំភ្លើងទៅអតីតមិត្តភ័ក្តិម្នាក់។ លោកបានរត់ទៅរក Rihanna ដែលអង្គុយនៅជួរមុខជាមួយម្តាយ និងប្អូនស្រីរបស់លោកហើយស្រក់ទឹកភ្នែក។ បន្ទាប់មក តារារ៉េបរូបនេះបានត្រឡប់ទៅកន្លែងអង្គុយក្បែរមេធាវីរបស់លោក ដើម្បីស្តាប់ការកាត់ទោសដែលនៅសល់ ដោយថ្លែងអំណរគុណដល់គណៈវិនិច្ឆ័យ មុនពេលចាកចេញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7lpIHqpa-ZUnCSPIed6xsVO6yTJs6QvZ1HyTONp83V5vLN4UgILnyWv4IopTwxEW7mZ-mQbxpo1pFsEjJx25L0oMNyfwas7RULWuRp1tY9c4MulDKvldA6uO9-pxtbyikzkapTQsntwaMGOQYaZ_qXx5DBWAxlJ6IjxvBk4mpC7XhziIC9cCxav57W1nM/s992/image_2025-02-20_16-16-16%20(2).png

នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម វីដេអូរបស់ A$AP Rocky លោតចូលទៅក្នុងដៃរបស់ Rihanna ត្រូវបានមនុស្សជាច្រើនបង្ហោះឡើងវិញ ដោយទាក់ទាញអ្នកទស្សនារាប់លាន។ មហាជនជាច្រើនបានអបអរសាទរគូស្នេហ៍មួយគូនេះ ដោយបានបញ្ចេញមតិថា នេះជាអនុស្សាវរីយ៍មួយសម្រាប់អ្នកទាំងពីរ។ មនុស្សមួយចំនួនបាននិយាយថា ពួកគេរំភើបចិត្តពេលឃើញ Rihanna គាំទ្រមិត្តប្រុសរបស់នាង។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxSQLOhN_eoA-_IkXZ-i8xAEgdnX7povH8sEu0ui_g3qECF6IElEIdSW-Y5a_OS_gS1Kt00aq9WJrXIifs7fC36x2FpdUXV-OroB41nk2rKu7w9p9lFBSyzklLf7Ug5PBHDs3RcOOeCY_Pg7X3Bz9c5Z3Guug3yIZmgR-D0a85zR2UJbmmP2Xf6PeGy94F/s937/image_2025-02-20_16-16-17%20(3).png

ក្នុងឆ្នាំ ២០២២ A$AP Rocky ត្រូវបានប៉ូលិស Los Angeles ចាប់ខ្លួនពីបទប្រើប្រាស់កាំភ្លើងវាយប្រហារ A$AP Relli ដែលជាមិត្តភ័ក្តិ និងជាមិត្តរួមក្រុម អំឡុងពេលឈ្លោះគ្នានៅហូលីវូដក្នុងខែវិច្ឆិកា ឆ្នាំ ២០២១។ លោក Reelli បាននិយាយថា Rocky បានបាញ់ចំនួនពីរគ្រាប់ដែលធ្វេសប្រហែសកែងដៃរបស់លោក បណ្តាលឱ្យមានរបួសស្រាល។ Rocky បានចំណាយថវិកា៥៥ម៉ឺនដុល្លារដើម្បីនៅក្រៅឃុំ ខណៈមានសវនាការដំបូងនៅឆ្នាំ២០២៣។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjdlXphNvQtkOaIAO3Kb81LllGghPelZr8o0ZVyK_5YCcjhQszIpl8653G_b8WtyqHrssSuoP4A_kYzDEuLHgh4ZBfHts5GYlbR6UZHB4kEr3pqoLd6F3a1pRgLqlQx4sTI5kpGedtU_TAlrLk890F0JDQ5KG5xyqGWypZcAEVNQ6F7uAm9KbbHBBp8pXwp/s1200/image_2025-02-20_16-16-18.png

មេធាវីនិងសាក្សីរបស់គូស្នេហ៍ Rihanna បាននិយាយថា កាំភ្លើងក្នុងសំណុំរឿងនេះជាវីដេអូចម្រៀងដែលមានតែគ្រាប់កាំភ្លើងក្លែងក្លាយ។ កាលពីខែមុន តារារ៉េបរូបនេះបានយកវាពីស្ទូឌីយោក្នុងការការពារខ្លួន។ គាត់បានបាញ់ព្រមានទៅលើ Reelli ដែលកំពុងវាយប្រហារសមាជិកម្នាក់ទៀត។ ប្រសិនបើត្រូវបានកាត់ទោស Rocky ប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ២៤ឆ្នាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrODe_UqaF4ZNE0QY0sE5CajSL4NZO9So4kvmHO2QcRqNOCwTjjEWdJlKbRaZs_nx3E713RGMqFlHmE2FpM9xmZRm3w6nHcmbO7ldBDbYG-Hb1Jqy_IRoh8NffrPKBf3bogf9X8OQBrR1g2Vcosj3ZV8InAMTKNvOxBmjNZc3asFCjg3_JU-XugkNaoW2g/s1720/image_2025-02-20_16-16-21.png

កន្លងមក តំណាងអយ្យការបានស្នើថា ប្រសិនបើលោកសារភាពកំហុស លោកនឹងជាប់ពន្ធនាគារត្រឹមតែ ៦ ខែ ព្យួរទោស ៧ ឆ្នាំ និងបម្រើសហគមន៍ចំនួន ៥០០ ម៉ោងប៉ុន្តែលោកបានបដិសេធដោយអះអាងថាលោកគ្មានកំហុស។ បន្ទាប់ពីការកាត់ក្តីចុងក្រោយ Rihanna បានបង្ហោះសារសប្បាយរីករាយជាមួយអ្នកគាំទ្ររបស់នាងនៅលើ Instagram Story ៕

ស៊ីន យូប៊ីន បំពេញតួនាទីជាម្ចាស់ផ្ទះបានយ៉ាងល្អបំផុត

0

តារាសម្តែង ស៊ីន យូប៊ីន ទទួលបានការកោតសរសើរយ៉ាងខ្លាំងក្នុងសកម្មភាពដែលនាងបានជូនវត្ថុអនុស្សាវរីយ៍បង្ហាញអ្វីដែលជារបស់ខ្មែរទៅកាន់តារាល្បីៗដែលបានមកចូលរួមកម្មវិធី Bulgari ដែលបានរៀបចំនៅខេត្តសៀមរាប។ យូប៊ីន បានបំពេញតួនាទីក្នុងនាមជាម្ចាស់ផ្ទះបានយ៉ាងល្អខណៈគឺគេសង្កេតឃើញថានាងមានភាពទំនាក់ទំនងស្និទ្ធស្នាលជាមួយតារាសម្តែង ម៉ៃ ដាវីកា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcLCTK236P80F1KsBAeRfZt59ZUL6VZmsDa49jZA9TBOwIkeSG-Tkv3jxsEnBS2MIGOJikm02LLwK7bWxFRK_BaKHu7u_jZVI3ClZvJAp5doL2e71pRGf6mGukvn026EY62OBVIT0QhZlRTOBwhzNgPVFeQSX9LWrjn3CQFr-igU-KrpCG-EcsGpbo8hiP/s2048/image_2025-02-21_14-28-29.png

ដូចប្រិយមិត្តមួយចំនួនបានដឹងហើយថាតារាសម្តែង ស៊ីន យូប៊ីន ធ្លាប់បាននិយាយហើយថានៅពេលចូលរួមកម្មវិធីនានាមិនឱ្យខ្មែរបាក់មុខនោះទេ បើទោះបីជាកម្មវិធីនោះធំយ៉ាងណាប៉ុន្តែមិនបានឱ្យតម្លៃមកខ្មែរគឺនាងមិនចូលរួមដាច់ខាត ជាពិសេស យូប៊ីន គឺនិយមចូលចិត្តបង្ហាញអ្វីដែលជារបស់ខ្មែរនៅលើឆាកអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjroxHIKr3RD9rEozgl97xvq56JFZEXw7VBT7oCiotSKRaX2f8T25aal47ev39VwC38sKNuj_eWzPpxRP3AySWGklwKYi4PQ-Xzm05U-GOTtuJtH5qEiVPmqjvWCOPziE6i8QIZnox_1oJ1zs4G3Dl2OvE2cJC6pByLdA7YI0iVu0iGGiGNwevmTyIFWP8z/s2048/image_2025-02-21_14-28-30.png

ថ្មីៗនេះទស្សនិកជនភាគច្រើនក៏បានដឹងហើយថាប្រ៊េនលំដាប់ពិភពលោករបស់ Bulgari បានមករៀបចំកម្មវិធីដ៏ធំនៅមុខប្រាសាទបាយ័នដោយប្រមូលផ្តុំទៅដោយតារាល្បីៗជាច្រើនចូលរួមក្នុងនោះមានទាំងតារាខ្មែរ តារាហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម និងតារាជាច្រើនទៀតមកចូលរួមនិងបានផ្សព្វផ្សាយពីគ្រឿងអលង្ការម៉ាយីហោនេះដែលភ្ជាប់ជាមួយប្រាសាទខ្មែរ មើលហើយត្រជាក់ភ្នែកជាទីបំផុតពីតារាសម្តែងសិង្ហបុរី តារាសម្តែងថៃ បវរកញ្ញាចក្រវាលឆ្នាំ២០១៥ Miss Cosmo 2024 ជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxZKgSYsx3E3eeNNb31STlOQ-6CktM2otgzlKyz94GSBJdSrlsTEIpteAjaVmXTJ2Zdf6Iq_jPhTbUJlp0fv8z8ozDJpDKN2kPDFGUygfNK-_nB0Os2FnvAMVF_pZ8qJjkXkuCpDIGjX_2hSpapogdyrcw-le09SVsbCIKqQ773wHmsaxcvV5kpqWL4E5L/s2048/image_2025-02-21_14-28-33.png

នាថ្ងៃទី២១ នេះ តារាសម្តែង ស៊ីន យូប៊ីន បានចែករំលែកវីដេអូមួយដែលធ្វើឱ្យអ្នកគាំទ្ររំភើបចិត្តជាខ្លាំងក្រោយពីឃើញសកម្មភាពនាង។ យូប៊ីន បានជូនវត្ថុអនុស្សាវរីយ៍ជាប្រអប់ស្មុករបស់ដែលធ្វើដោយដៃដោយក្នុងនោះមានជាក្រមាខ្មែរ និងដំណាប់ស្វាយ។ កាលពីថ្ងៃទី២០ កុម្ភៈ តារាថៃ ម៉ៃ ដាវីកា ក៏បានភ្លក្សរសជាតិអាកោខ្មែរ ប្រហិតឆឹង ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBnJ2HlBDWlJ291zEhpw71ILH_qY3ccx_8qoGzx5oSfphSPsC1MWZRouOAcECbuXDHXFxdplcJdyN_XuqgfSdAAsCrkdq-5cuO1MBVEp2-xxRPJzULyOlvr3LcDt3QoRn_bc8PyQl9N_gPsIkFnEJOSneMsaE_A_B6uYSzUx71MFYYj5yTi4voOo7Ubc2p/s2048/image_2025-02-21_14-28-38.png

សកម្មភាពនេះអ្នកគាំទ្រសរសើរ ស៊ីន យូប៊ីន មិនដាច់ពីមាត់ដែលនាងបានបំពេញតួនាទីបានយ៉ាងល្អក្នុងនាមជាម្ចាស់ផ្ទះដែលកម្មវិធីលំដាប់ថ្នាក់ពិភពលោកនេះមករៀបចំលើទឹកដីកម្ពុជាជាលើកដំបូង៕

Rosé ដកខ្លួនចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េស្របពេល BLACKPINK ប្រកាសប្រគំតន្រ្តី

0

Rosé សមាជិកក្រុម BLACKPINK បានដកសមាជិកភាពរបស់នាងចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ (KOMCA) នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្តាច់មុខនៅថ្ងៃទី២០ ខែកុម្ភៈ។ ស្របពេលរបាយការណ៍នេះក្រុមចម្រៀង BLACKPINK ក៏ប្រកាសពីដំណើរទេសចរណ៍ពិភពលោករបស់ពួកគេដែលនឹងចាប់ផ្តើមនៅដើមខែកក្កដា ខាងមុខនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghvW1FWPje_o-uRnZS03-U_9ESrXehJdJa0L3yJlxbegwRJFX9gFABbSd39izFXmXh56lrZFthQQZz8yi1lfCs1rfkW8Dx5YJ29hf8zQNRRS3AS1VPrbBCQm9k0hDHXoy9iBDkWUa-VXUX187eKly2HQKtDvlhUlc4W8hOeRPloserrf7Z9CKcAYgTdI4g/s1144/image_2025-02-20_15-52-13.png

នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ Rosé បានស្នើសុំឱ្យបញ្ចប់កិច្ចព្រមព្រៀងសមាជិកភាពរបស់នាងជាមួយសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ KOMCA ។ បីខែក្រោយមក កិច្ចព្រមព្រៀងសមាជិកភាពរបស់នាងត្រូវបានបញ្ចប់ជាផ្លូវការ។ ការរក្សាសិទ្ធិទាំងអស់ដែលទាក់ទងនឹងតន្ត្រីរបស់ Rosé នឹងត្រូវបានគ្រប់គ្រងដោយស្លាកសញ្ញាអាម៉េរិកបស់នាងគឺ Atlantic Records ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEieKXvfcE2mB8zSVwZOWOOfM5sA4mplc_n6J-rTUz3k68hyphenhyphentBtZEd6wM7qeh-sexbZFUnsfCLtwDWn9V4oyL0Zxd5B4LyO6hKbuz_D7GuDvV5nUOQguKqDbE3bhwxvJ8r03VbnbfV-66_bznmA_z5rwI61qmq3CAo9_4PB-Gr3HTYFSgXTO4AgXDbrKfGCt/s1284/image_2025-02-20_15-52-12.png

ស្លាកសញ្ញានេះនឹងគ្រប់គ្រងការរក្សាសិទ្ធិរបស់ Rosé ជាអន្តរជាតិតាមរយៈអង្គការនានាជាច្រើនដូចជា American Society of Composers, Authors and Publishers (ASCAP) និង Broadcast Music Inc (BMI)។ នេះជាវិធីសាស្ត្រដែលសិល្បករបរទេសភាគច្រើនប្រើ។ ជាមួយគ្នានេះដែរក៏មានការលើកឡើងដែរថា ប្រសិនជានាងសម្តែងបទណាមួយក្នុងអាល់ប៊ុមរបស់នាងនឹងត្រូវចំណាយទ្វេដង ហើយនាងនឹងទទួលបានផលលាភទ្វេគុណ។ ទន្ទឹមនឹងនេះ នៅប្រទេសកូរ៉េខាងត្បូង Rosé គឺជាតន្ត្រីករទីពីរបន្ទាប់ពី Seo Taiji ក្នុងឆ្នាំ ២០០២ ដែលបានដកខ្លួនចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi5LYmOQpRbbFv58ZLtcww_HDLmzk8TICVx8kXXe2B671BQWF92uhVeNe3wM9Toez7K6XXkOYcaKGXaexiVXA-kQpNc5zq1Q29Qipj5m74BdMczPMLRvEy4UxUmFiuj4CBVQp0DqvZOimoY3nTGmsP02KDtmIo2VshVeIx-4pONbzNNXwJqpRep-O2Rlo_y/s2048/image_2025-02-20_15-52-18.png

ស្របពេលមានរបាយការណ៍ Rosé ដកខ្លួនចេញពីសមាគមរក្សាសិទ្ធិតន្ត្រីកូរ៉េ ក្រុមចម្រៀង BLACKPINK បានប្រកាសកាលបរិច្ឆេទដំណើរទេសចរណ៍ពិភពលោករបស់ពួកគេឡើងវិញ ជាមួយការចាប់ផ្តើមចំនួនពីរយប់នៅថ្ងៃទី ៥-៦ ខែកក្កដា មុនពេលធ្វើដំណើរទៅកាន់ទីក្រុង Los Angeles, Chicago, Toronto, New York, Paris, Milan និង Barcelona៕

ខ្មែរមួយជីវិត គាំទ្របំបាត់ចោលបទចម្រៀងរ៉េបខណៈសង្ឃឹមថាចម្រៀងខ្មែរនឹងត្រឡប់ទៅសម័យកាលចម្លងគេ

0

តារារ៉េប ខ្មែរមួយជីវិត (Khmer1Jivit ) គាំទ្រក្នុងការលុបបំបាត់បទចម្រៀងរ៉េបចោលនៅកម្ពុជា។ ក្នុងនោះលោកក៏សង្ឃឹមថាសិល្បៈចម្រៀងខ្មែរនឹងត្រឡប់ទៅសម័យកាលចម្លងពីគេ ស្រួលផលិតមួយឆ្នាំ២០អាល់ប៊ុមក៏បាន។ ការគាំទ្រនេះគឺបន្ទាប់ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានចេញសេចក្តីណែនាំបញ្ឈប់រាល់ស្នាដៃសិល្បៈដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះនិងលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះកន្លងមក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7qDqCcCyeqC-UCsX2P11UCb25Np1431uLiF1GxyVMMUtr-Ee56p-tUXUBu7G_Bs32uuyPkAg9Z4Q3vvy2tSOFVzTmkDm5RfG3K97RUnRq7bFB3pPXUeKi2uz5Jv_fLuufzU8UIKrraINyXk9SMTQ-nBhq7qYlVqO4AxU19zvFXknq76kGhiHwAJs9b3WJ/s960/image_2025-02-21_13-40-32.png
បង្ហោះចេញពីទឹកដីអាម៉េរិកត្រូវនឹងយប់ថ្ងៃទី២០កុម្ភៈ ម៉ោងនៅកម្ពុជា តារាចម្រៀងរ៉េប ខ្មែរមួយជីវិត បានបង្ហោះសំណេរមួយថា «បំបាត់ចោលបទចម្រៀងរ៉េបចោល ក៏ល្អដែរ ខ្ញុំសង្ឃឹមថា សិល្បៈចំរៀងខ្មែរនឹងត្រឡប់ទៅកាន់សម័យកាលបទចម្លងពីគេវិញ យ៉ាងហោចណាស់ស្រួលផលិត ម៉ាឆ្នាំ២០អាល់ប៊ុមក៏បានដែរ«។ ខ្លឹមសារដែលលោកបានបង្ហោះនេះគឺក្រោយពេលក្រសួងវប្បធម៌ និងអ្នកសិល្បៈមួយចំនួនពេញចិត្តចំពោះចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលឱ្យអ្នកសិល្បៈទាំងអស់បញ្ឈប់បទចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5rvn_X3JXE6Saur3mRPLGhf8NwyFp7Z5XZsd93Qwu__Ez9hZcOGq-vZekOPGSQYmml9B0-zOkEXL5Nk-rqBy3-Ztl6JWgY5NbZ7wOg5OHre-VXk_-6GkyB7TmZSVzgQS4m8HHvenETEHqeeMVsu8d_2Pyw-XJhbFvRuqZip5ntZNgiQJir7eEVTCm_8z2/s1350/image_2025-02-21_13-40-33.png

កាលពីថ្ងៃទី១៤ កុម្ភៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញសេចក្តីណែនាំឱ្យអ្នកសិល្បៈបញ្ឈប់ជាបន្ទាន់ នូវការតែងនិពន្ធ ច្រៀង ការផ្សព្វផ្សាយបទចម្រៀង និងស្នាដៃសិល្បៈនានា ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ ប្រាសចាកពីក្រមសីលធម៌និងសេចក្តីថ្លៃថ្នូរសង្គម និងសូមលុបចោលនូវរាល់ស្នាដៃអវិជ្ជមានដែលបង្ហោះ ផ្សព្វផ្សាយក្នុងបណ្តាញសង្គមនាពេលកន្លងមក ដោយព្រួយបារម្ភពីការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី កិត្យានុភាពនៃសង្គមជាតិ ពិសេសប៉ះពាល់លើអនីតិជនដែលជាកុមារ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgYLxtAUsLlHshJi5xO6frRICisNS45d30kLshzXiOedXVm9ZjA-XRcMzGfHQOH5igFAwYpKjDqBLEjy_8VYemqK8UKu2xhIIF_djdLZ7hA4srhztB37R_QcvXAB4LFSThqHmrqoxnAGTJ5tiOLf7bZ7GatvMQQLOwF1DUW2NU5EWDELDU_tcyK5Iy3yWSE/s1800/image_2025-02-21_13-40-34.png

ក្រោយចេញសេចក្តីណែនាំនេះគេសង្កេតឃើញថាមានអ្នកទាំងគាំទ្រនិងមិនគាំទ្រជាពិសេសអ្នកគាំទ្រក្នុងចំណោមវិស័យហ៊ីបហប ខណៈគេក៏បានឃើញអ្នកសិល្បៈមួយចំនួនបានបង្ហាញការគាំទ្រចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ តារាមួយចំនួនក៏បាននិយាយដែរថាសិល្បៈរ៉េបឌីសគ្នាគឺជាវប្បធម៌របស់ប្រទេសលោកខាងលិចប៉ុន្តែយើងជាជនជាតិខ្មែរយើងមិនអាចទៅធ្វើតាមដូចជាគេបាននោះទេ៕

អ្នកនាង ខាត់ សុឃីម ថា Rapper និងអ្នកបង្កើតមាតិកាជំនាន់ក្រោយមិនគោរពចាស់ទុំ

0

មិនមែនជាលើកទី១នោះទេដែលមានរៀមច្បងនៅក្នុងវិស័យសិល្បៈបានចេញមកនិយាយពីអ្នកជំនាន់ក្រោយដែលមិនចេះគោរពនិងឱ្យតម្លៃទៅដល់សិល្បកររៀមច្បង។ ថ្មីៗនេះអ្នកនាង ខាត់ សុឃីម ក៏បានផ្តល់បទសម្ភាសន៍បាននិយាយពី Rapper និងអ្នកបង្កើតមាតិកា ប្អូនៗជំនាន់ក្រោយមិនចេះលើកដៃសូម្បីជម្រាបសួររៀមច្បងមានការបែងចែករើសអើងគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRsW7pWn-k0BEyWUoHqj4ytZiuDBxj0GKZc8EXDAgb8j2vOFhWbgTGddBDBKyMj-yAO6eHnkxHdpvOOel3zBqkkxRefLvne0xOgA3G3ZelVKB5RLDKQlZ9QbfePHRMv8Jr3oC9EWat-3E1ATMUA0ktfPJM8DlzPpvFliHj4ncpWcG-6RzsxVztonV8JETX/s2048/image_2025-02-21_10-20-40.png

ក្នុងបទសម្ភាសន៍ សខ្មៅ ដែលបានចាក់ផ្សាយនៅយប់ថ្ងៃទី២០ កុម្ភៈ តារាពហុជំនាញ ខាត់ សុឃីម គឺបានចូលរួមផ្តល់សម្ភាសន៍ដោយបានចែករំលែករឿងរ៉ាវជាច្រើនទាំងនៅក្នុងអាជីពសិល្បៈរួមទាំងជីវិតឯកជន។ ទាក់ទងនឹងអ្នកសិល្បៈជំនាន់ថ្មីអ្នកនាង ខាត់ សុឃីម ថា អ្នកជំនាន់ក្រោយមិនមានសុជីវធម៌ដៃធ្ងន់ មុខមិនញញឹម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgz2I8PZf4YFIbkoDrQIVq7zAhxuzfZ9oqw6_le6dLmJajUf0rtZpYn4h_-xGlG2TbrA_B0wgPuLL6F0Tg0w1IEUVMimEDjvLmbwuHeXJcoOTm4pNVO-ifRywiBmTJjQMeO4R-57CSoQJmaGffDPYpOtq7-ZJ0GYZP9QMQBeqz5n2qeTe_et1lXs5oH0o6r/s1440/image_2025-02-21_10-20-43%20(2).png

អ្នកនាង បាននិយាយថា មិនទទួលបានការឱ្យតម្លៃព្រោះតែជាអ្នកសិល្បៈចាស់ហើយខាងផ្នែកបុរាណទៀត ដែលមានបែងចែកភាពល្បីតាមកម្រិតA,B,C,D,E ជាដើម។ អ្នកនាង ខាត់ សុឃីម ថា Rapper មកក្មេងៗមិនដឹងថាក្រែងចិត្តយើងជាមនុស្សចាស់ក៏មិនដឹង តែតាមការសម្គាល់របស់ខ្លួនគឺភាគច្រើនរើសអើង មិនខ្វល់អ្វីទាំងអស់ មិនដឹងការគួរសមបាត់ទៅណា ទោះបីជា Rapper តែហ្នឹងជាអ្នកសិល្បៈ ជាកូនខ្មែរ អ្នកសិល្បៈពីមុននៅគួរសម ពេលឃើញគ្នា តែដល់សម័យនេះហេតុអ្វីបានទៅជាអ៊ីចឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi2S6_QEjvRpXGo1UAzfjOBPLCRMuBhQYbAbzcnbaGWO3TPm8K7WyIVXBrpNhz3GonQEpjpxi1kRq0s_oyhGnW7z4Zy0G4s7mV9Mnd7_drpwMMf6bIDY5aingh0OPIsb4XkDcfFxC46NsyOTakM3buuaCiFSZewmWEYLlMypUsRYnb6lIIBVgLvkoT9wbGp/s1440/image_2025-02-21_10-20-44.png

តារាពហុជំនាញរូបនេះថា «មិនត្រឹមតែប្អូនៗក្មួយៗ Rapper នោះទេ អ្នកធ្វើមាតិកាល្បីៗខ្លួនអ្នកនាងធ្លាប់ចូលរួមកម្មវិធីផ្សេងៗ នៅក្នុងបណ្តាញសង្គមពួកគាត់ឡូយ រួសរាយ តែពេលជួបក្រៅហេតុអ្វីបានជាដៃរាងធ្ងន់ មុខមិនញញឹម យើងមិនមែនជាខ្មែរដូចគ្នាទេឬយ៉ាងមិច»។ និយាយដោយចម្ងល់ អ្នកនាង ខាត់ សុឃីម ថា ឬមួយគេប្រកាន់មិនរាប់អានសិល្បករចាស់ៗព្រោះតែខ្លាចបាក់កាលីប មិនជម្រាបសួរខ្លាចគេថោក មិនញញឹមខ្លាចស្តាយស្នាមញញឹមឬក៏យ៉ាងមិច។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaSuKG3I8TUFoieMREmC-Gktmw7HFOPL48H9t3oejW1HtSqELnWGhwsq-9QVHMgoufhLEGUcFLq9SPuisQo8DcQZPTVenw8I2g0KqELZ_XXNqGzTv1v6ow4OCe6SeXw5s3HpwjsNUjKsgALTpBgTtfou0-TtkD2f2ZzExZJqkPuF6ZGNyoij-GThzKuAwK/s1440/image_2025-02-21_10-20-45.png

ក្នុងនោះដែរ អ្នកនាង ខាត់ សុឃីម ថាការនិយាយបែបនេះរបស់ខ្លួនបើថាស្អប់ក៏ស្អប់ចុះដើម្បីកែលម្អប្អូនៗក្មួយៗ ហើយនៅពេលអាយុប៉ិនខ្លួននៅពេលក្មេងៗធ្វើដាក់ចឹងវិញមានអារម្មណ៍បែបណា ៕