ចិនរកឃើញមេរោគថ្មីក្នុងសត្វប្រចៀវអាចឆ្លងមករាងកាយមនុស្សដូចជំងឺកូវីដ-១៩
ប្រទេសចិន ៖ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មាន South China Morning Post បានផ្សព្វផ្សាយពីរបាយការណ៍មួយដែលសរសេរពីអ្នកវិទ្យាសាស្ត្រចិនមួយក្រុមបានរកឃើញមេរោគថ្មីក្នុងសត្វប្រចៀវ ហើយមេរោគនេះអាចឆ្លងពីសត្វមករាងកាយមនុស្ស ដូចជំងឺកូវីដ-១៩ ដែរ ។.png)
ក្រុមអ្នកវិទ្យាសាស្ត្រចិនបានហៅឈ្មោះមេរោគថ្មីនេះថា HKU5 ដែលវាស្ថិតក្នុងក្រុមមេរោគ Merbecovirus និងស្ថិតក្នុងក្រុមមេរោគដែលបង្កឱ្យមានរោគសញ្ញាផ្លូវដង្ហើមនៅមជ្ឈិមបូព៌ា (Mers) ។ មេរោគថ្មីនេះត្រូវបានរកឃើញជាលើកដំបូងក្នុងសត្វប្រចៀវពូជ Japanese pipistrelle bat ដែលរស់នៅទីក្រុងហុងកុង ។ 
បើទោះជាគេពុំទាន់ជ្រាបពីប្រភពមេរោគក្នុងសត្វប្រចៀវច្បាស់លាស់ក្តី ប៉ុន្តែការស្រាវជ្រាវផ្សេងៗបង្ហាញថា ការវិវត្តរបស់មេរោគក្នុងខ្លួនសត្វប្រចៀវអាចឆ្លងទៅរាងកាយមនុស្សបាន ។
ក្រុមអ្នកវិទ្យាសាស្ត្រចិនបានសរសេររបាយការណ៍ស្តីពីការឃើញមេរោគថ្មីនេះ គឺដឹកនាំការសរសេរដោយលោកស្រី Shi Zhengli ឬមនុស្សភាគច្រើនហៅថា «Batwoman» ។ លោកស្រីជាអ្នកជំនាញផ្នែកមេរោគមកពីវិទ្យាស្ថានមេរោគវូហាន ស្ថិតនៅខេត្តហ៊ូប៉ី ប្រទេសចិន ។.png)
គួរបញ្ជាក់ថា វិទ្យាស្ថានមេរោគវូហាន ត្រូវបានមហាជនរិះគន់ថា គឺជាមូលហេតុធ្វើឱ្យជំងឺកូវីដ-១៩ ធ្លាយចេញពីបន្ទប់ពិសោធន៍ និងឆ្លងរាលដាលនៅទូទាំងពិភពលោក កាលពីពេលកន្លងមក ។ ប៉ុន្តែវិទ្យាស្ថាននេះបានបដិសេធថា ពុំជាប់ពាក់ព័ន្ធនឹងការឆ្លងរាតត្បាតជំងឺកូវីដ-១៩ ទេ ៕









.jpg)
.jpg)

នៅខែមេសា ឆ្នាំ 2015 សួនច្បារបានឈ្នះពានរង្វាន់ Moselle សម្រាប់បទពិសោធន៍សួនថ្មីប្រចាំឆ្នាំដោយ Garden Tourism Award 2015។ ក្នុងឆ្នាំ 2013 វាត្រូវបានប្រកាសថាជាសួនដ៏ធំបំផុតរបស់ពិភពលោក។ បច្ចុប្បន្ន នៅសួននេះមានផ្ការីកស្រស់ជាង 500,000 ហើយរុក្ខជាតិផ្សេងៗដែលដុះនៅទីនោះជាបន្តបន្ទាប់ត្រូវបានចុះក្នុងបញ្ជី Guinness World Records ជារចនាសម្ព័នផ្កាដ៏ធំបំផុតនៅលើពិភពលោក។
សួននេះត្រូវបានគេស្គាល់យ៉ាងទូលំទូលាយថាមានផ្កា ជាច្រើនចម្រុះពណ៌ជាច្រើនដូចជា hyacinths, daffodils, Lily, rose , carnations និង irises ជាពិសេសនោះគឺផ្កា tulips តែម្ដង។ Keukenhof ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ 1949 មកម្លេះដោយអ្នកដាំ និងអ្នកនាំចេញផ្កាដ៏ជំនាញ ដើម្បីបង្ហាញផលិតផលរបស់ពួកគេ និងគាំទ្រដល់ឧស្សាហកម្មនាំចេញ។ សួនច្បារនេះបានបើកជាសាធារណៈនៅឆ្នាំ 1950 ដោយមូលនិធិសប្បុរសធម៌របស់ Count Carel De Gaaf van Lynden ហើយបានទទួលភ្ញៀវចូលទស្សនា 200,000 នាក់ក្នុងឆ្នាំដំបូង៕

.jpg)
.jpg)




.png)











.jpg)

.jpg)



.png)




