ប្រទេសចិន ៖ ពលរដ្ឋចិនតែងតែបង្ហាញចំណីអាហារប្លែកៗឱ្យមនុស្សលើពិភពលោក បានឃើញជានិច្ច ដូចជា ៖ ដែកអាំងប្រឡាក់គ្រឿង និងតែបៃតងដាក់ស្លឹកខ្ទឹម ជាដើម នាពេលថ្មីៗនេះ ចិនបានបង្ហាញអាហារប្លែកមួយទៀត គឺចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេស ធានារសជាតិឆ្ងាញ់ គ្មានកាឡូរី បរិភោគហើយពុំឡើងទម្ងន់ ។ លើសពីនេះ ថែមទាំងលក់ក្នុងតម្លៃសមរម្យ ដែលស័ក្តិសមសម្រាប់នារីៗសម្រកទម្ងន់ទិញបរិភោគ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyYRJ_nNi6BpRf6-Q7o_otu5ZCVJ1X7SQOKxJxHhhFBSrzY0egF-9oQKU0O-9oTPem0RVIMsASH78p9RS8XGLquKJdyHZpDx9AsV7f3WW6N48DFt3l_-OnkAi3x9yQKDSUPmpqERN3UgfBqez78rnlLtj6vADk0m08MbeefUVkYxmBLXKegKytSzA_Czgo/s450/photo_2025-04-03_12-39-12.jpg
បើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ គឺមានភោជនីយដ្ឋានសាច់អាំងមួយកន្លែងនៅទីក្រុងឆៅយ៉ាង ខេត្តហ៊ូណាន ប្រទេសចិន បានល្បីល្បាញយ៉ាងខ្លាំង ក្រោយពីភោជនីយដ្ឋាននេះលក់ចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេសឱ្យអតិថិជនដែលចង់ភ្ភក្សរសជាតិសាច់អាំង ពុំកង្វល់ពីការឡើងទម្ងន់ ។ អាហារប្លែកនេះបានបង្កើតឡើងដោយលោក ម៉ា ជាម្ចាស់ភោជនីយដ្ឋាន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjnZeqod5cRX59ktSjjEzWr_YSIrKWDheDSs3kiMFz7jC5KmG78w5anp42ZcvwR-OR1mq449SbptXkDaYVPVf4jpKRuruj9HWSjmIiYsiXOXHSncVUwQRRpDTZNyzp_8e_hIVOb_KvdH9al6yukRGObPgnTyTmjeilcWmS1r0I1SintiODsw2MMM48uDjLl/s1200/photo_2025-04-03_12-39-12%20(2).jpg
លោក ម៉ា បានយកគ្រឿងផ្សំផ្សេងៗមកលាយជាមួយចង្កឹះឫស្សីតូចៗ ដូចជា ៖ ម្ទេស និងស្លឹកខ្ទឹម បន្ទាប់មក លោកក៏យកចង្កឹះឫស្សីទៅអាំងនៅលើចង្ក្រាន ។ ចង្កឹះឫស្សីអាំងនឹងលក់ជាបាច់ គឺ១បាច់ មានចង្កឹះឫស្សីចំនួន៥០ដើម ក្នុងតម្លៃត្រឹមតែ១០យាន់ (ឬស្មើ៤ពាន់រៀល) ប៉ុណ្ណោះ ។ រីឯវិធីបរិភោគវិញ គឺគ្រាន់តែជញ្ជក់យករសជាតិគ្រឿងផ្សំពីចង្កឹះឫស្សី ពុំចាំបាច់ទំពារទេ គ្រាន់តែធ្វើបែបនេះ អតិថិជននឹងទទួលបានរសជាតិឆ្ងាញ់របស់វា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAe2i79VJsE21RIIbP4HygulO0DKtXyqqymiHvwDe8mFb1BtesXekjuw3xoY8Q-F2opBlq4YmUf7QKzslXo0_lBDASjIHB5VhbgVxWRDxE0ynfFlZWgFngFz15GMi1AksRLj2bX_E193TzlbIVltrjblLEEZdhzg7WIT72j927Qu0yj3H7pShe3qHBbHu6/s459/image_2025-04-03_14-41-53%20(2).png

លោក ម៉ា បានបង្កើតអាហារប្លែកនេះ ដោយសារឃើញស្រីៗជាច្រើនចាប់អារម្មណ៍លើការសម្រកទម្ងន់ ។ ពួកនាងចូលចិត្តមកភោជនីយដ្ឋានរបស់លោកពេលយប់ ហើយបដិសេធពុំកុម្ម៉ង់អាហារបរិភោគ ពីព្រោះខ្លាចឡើងទម្ងន់ ។ ហេតុនេះ លោកក៏បង្កើតចង្កឹះឫស្សីអាំងផ្សំគ្រឿងពិសេសមានរសជាតិឆ្ងាញ់នេះសម្រាប់លក់ឱ្យពួកនាង ដោយពុំបារម្ភរឿងឡើងទម្ងន់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-LBtcDjXrSBUwUYQxuN0sT3-WB3rmcDLKP540spWPrMjLFGLsQTelf0gWdM9c0tVF2jl99c9RiLYqymSR-Fskq7T_F_f7eE2rc1LhmwIxM59E_qmYjggqKA33SoZ9sFzwv71eBOjSHyNoQIBV4BknGUqasYsUin5fQMg3UnWblKbauACj_iYMHLOsi-tW/s444/image_2025-04-03_14-41-53.png
ពីដំបូង លោកបង្កើតចង្កឹះឫស្សីអាំងដើម្បីទាក់ទាញការចាប់អារម្មណ៍ពីមហាជនក្នុងបណ្តាញសង្គមប៉ុណ្ណោះ ប៉ុន្តែក្រោយពីលោកបង្ហោះវីដេអូភ្លក្សរសជាតិអាហារប្លែកនេះ ស្រាប់តែអតិថិជនជាច្រើននាក់នាំគ្នាមកភោជនីយដ្ឋានរបស់លោក ដើម្បីសាកល្បងវាដោយខ្លួនឯង ។ បច្ចុប្បន្ន លោក ម៉ា ទទួលបានការកុម្ម៉ង់ទិញអាហារប្លែកពីអតិថិជនរាប់រយនាក់ក្នុង១ថ្ងៃ ហើយចង្កឹះឫស្សីអាំង១បាច់ លោកចំណេញចាប់ពី៥យាន់ ទៅ៦យាន់ (ឬប្រមាណ ២ពាន់រៀល) ៕