Home Blog Page 591

តាប៊ុយ ទម្លាយអ្នកសិល្បៈធ្លាប់ស្និទ្ធស្នាលគ្នាពេលអស់ប្រយោជន៍គេធ្វើសឹងតែមិនឃើញលោក

0

ពិធីករ ផលិតករ តាប៊ុយ បានទម្លាយពីអ្នកសិល្បៈធ្លាប់តែជាមនុស្សស្និទ្ធស្នាល ប៉ុន្តែនៅពេលលោកអស់ប្រយោជន៍បែរជាគេធ្វើសឹងតែមិនឃើញលោកជាពិសេសគឺទឹកមុខតែម្តង។ មិនត្រឹមតែ តាប៊ុយ អតីតប្រធានសមាគមសិល្បករវិញក៏បង្ហាញអារម្មណ៍ហួសចិត្តចំពោះអ្នកសិល្បៈមួយចំនួនដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjVR18NnjE-m9nC-ZgQw0OoV-fM6PzCpcBs4yV_zS6aO3Oxn6ua7l6EO2Bs2UWWifJKh88KWMHMCq6HHAJ6bfFkUQFLDVz-BmVA_ZXPQF5a8XkbaEM8hHZchvgT5UlweixfB9ojxJ2-Ov29SMh1Gmke33Jedob32BK3t_cqqsyx_dI_9ToaTVBbZlrnSGNf/s2048/image_2025-02-28_10-05-14%20(2).png

នៅយប់ថ្ងៃទី២៧ កុម្ភៈ តាប៊ុយ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «ម្សិលមិញបានចូលរួមកម្មវិធីសម្ពោធអគារថ្មីរបស់សមាគមសិល្បករខ្មែរ ហើយមានតារាច្រើនមែនទែនបានចូលរួម ហើយក៏បានជួបតារាដែលធ្លាប់តែស្និទ្ធិស្នាល តែគេធ្វើសឹងតែមិនឃើញយើងពិសេសទឹកមុខ»។ ផលិតកររូបនេះលើកឡើងទៀតថា «ក្នុងចិត្តដូចគេធ្លាប់ប្រាប់មែន ពេលយើងមានប្រយោជន៍ឱ្យគេ គឺគេមកអែបអបហើយ ពេលយើងគ្មានប្រយោជន៍គឺគេលេងទឹកមុខដាក់ហើយ សំខាន់មនុស្សដែលល្អដាក់គ្នាសោះមិនដែលមានរឿងទេ តែមកជួបចឹង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEihPBYEVu8_p61bxppDfNE4xfBo9rhxqaPNS3laTZh1tgt-eJgXPFE2wS8zGbafRiD91cgMrJftEsVJD2sH3yaT-4TRkH-D0zkDNFtj9eustZS3nhe9qjRqJbRL6uhsb1pVuu2KWdLxqTsn6htvszEB8if9-cIOdqhkkmb-sZUKY11nffT63NZgG8VICV3n/s2048/image_2025-02-28_10-05-16.png

មិនខុសពី តាប៊ុយ ប៉ុន្មានតារាសម្តែង ចន ច័ន្ទលក្ខណា អតីតប្រធានសមាគមសិល្បករខ្មែរក៏បានចែករលែកដូចគ្នាពីអ្នកសិល្បៈហើយខ្លួនគឺជួបប្រទះរឿងបែបនេះឡើងឆ្អែតហើយ។ ជំទាវ ចន ច័ន្ទលក្ខិណា បានចែករំលែកសាររបស់ តាប៊ុយ ដោយភ្ជាប់មកជាមួយសម្តីដែរថា «ជួបឆ្អែតហើយ ហើយក៏ជាមូលហេតុដែលខ្ញុំកាត់បន្ថយការចូលរួមកម្មវិធីសិល្បៈមួយចំនួនធំ លែងយកចិត្តយកបេះដូងទៅប្រើទៀតហើយ ខ្ញុំដើរផ្លូវផ្សេងដោយស្ងៀមស្ងាត់ លែងដឹងឮអ្វីទាំងអស់ អ្នកណាមកទូលពិតរាយការណ៍អ្វីក៏ខ្ញុំមិនយកខ្លួនទៅពាក់ព័ន្ធដែរ អ្នកណាមានការអី ឬ មានបញ្ហាអី រកវិធីដោះស្រាយដោយខ្លួនឯងទៅ ដល់ពេលដែលខ្ញុំធ្វើមនុស្សអាត្មានិយមម្តង ប្រឹងរកស៊ីឱ្យខ្លួនឯងកាន់តែរីកចម្រើន ជួយមនុស្សឱ្យចំគោលដៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0x_3EsJXljF-RCp0R1z2O1P3Vp-CSy9eBUacqC1sWtzOLY7Qx3UcOPrsVuvkyCJ2maajpA_raPuGBEcpYQMTVJXjzgUE9YGagDjwSYJte-_blw9wfHX4vEwfTEDA8UkEfHKCGGW68moc66QYnhgsQTd0q343MlpmjIC5mYGGK_2ASDRIwG9zNitLmkq6z/s2048/image_2025-02-28_10-05-22.png

មិនត្រឹមតែអ្នកទាំងពីរនោះទេបានសម្តែងចេញពីអារម្មណ៍ដែលអ្នកនៅក្នុងចង្កោមសិល្បៈមិនទទួលបានការរាប់អានដូចមុន អ្នកសិល្បៈមួយចំនួនទៀតក៏បានចែករំលែកសំណេររបស់ តាប៊ុយ ព្រោះតែជួបប្រទះរឿងបែបនេះដូចគ្នា៕

នាយករដ្ឋមន្ត្រីថៃផ្តល់អំណាចឱ្យគ្រូបង្រៀនមានសិទ្ធិចា.ប់បារីអេឡិចត្រូនិកពីកូនសិស្សជំនួសសមត្ថកិច្ច

0

ប្រទេសថៃ ៖ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា លោក ផើមភូន ឈិតឆប រដ្ឋមន្ត្រីក្រសួងអប់រំបានលើកឡើងពីនាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បញ្ជាឱ្យមន្ត្រីស្ថាប័នពាក់ព័ន្ធសហការគ្នាបង្ក្រា.ប និងដោះស្រាយបញ្ហាបារីអេឡិចត្រូនិកដែលកំពុងកើនឡើងខ្លាំងនៅប្រទេសថៃ ជាពិសេស ក្នុងសាលារៀន ព្រមទាំងផ្តល់អំណាចឱ្យគ្រូបង្រៀនមានសិទ្ធិចា.ប់បារីអេឡិចត្រូនិកពីកូនសិស្សជំនួសសមត្ថកិច្ច ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiJn2wJeThmsQAhsRa8GCHGrFXcIRRbbOhslM42bf-YxeStYlba9ebxE5RiWzf1tQHbpB63gI6cXtuUMQFKw11Ua3_EOJ5clnLZLjb80AVvKifGZJTf2NtceJapIJDcZ40fOtwj42gLr7Bgxw5F_tXWjeWXktWexcpJVyUqB2JLG643CL2bmUkSQIUvDqc8/s1280/photo_2025-02-28_13-55-17.jpg

លោកស្រីនាយករដ្ឋមន្ត្រីថៃបានណែនាំឱ្យសាលារៀនទាំងអស់កំណត់វិធានការតឹងរ៉ឹងទប់ស្កាត់បារីអេឡិចត្រូនិក ដើម្បីឱ្យសាលារៀនក្លាយជាកន្លែងមានសុវត្ថិភាព ។ ក្រៅពីនេះ ត្រូវត្រួតពិនិត្យកន្លែងលក់ដូរនៅជុំវិញសាលារៀនផងដែរ ដោយទំនាក់ទំនងជាមួយអាជ្ញាធរក្នុងតំបន់ចុះមកត្រួតពិនិត្យកន្លែងលក់ដូរថា តើការលក់ដូរទំនិញផ្សេងៗប៉ះពាល់ដល់កូនសិស្សដែរឬទេ?
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1h_Rmrp-Wpio3MkIH5BW8BhGZVNxMiRrTr5DIAB8vHg2PNSnCpNXRO6fhHMvI4g0LUC7ZTE8swuB_fnbFPZ5Nnec80ul1ceV9UsIiNnvXTBvx0RRdeAyPeS7k73HyqMRIL-_jE1dzryJUxc22J9GvIDTUmXjjqGw7Ri-0mLLqIb9Oh084eSHVeJSzXk6S/s1280/photo_2025-02-28_13-55-18%20(2).jpg
ក្រសួងអប់រំបានចេញសេចក្តីប្រកាសទៅសាលារៀនទាំងអស់ឱ្យកំណត់វិធានការតឹងរ៉ឹង និងហាមកូនសិស្សប្រើប្រាស់បារីអេឡិចត្រូនិក ។ ក្រសួងអប់រំនឹងចាត់ទុកថា នាយកសាលា និងថ្នាក់គ្រប់គ្រងសាលាមានទោសកំហុស បើបណ្តោយឱ្យកូនសិស្សប្រើប្រាស់បារីអេឡិចត្រូនិកក្នុងបរិវេណសាលា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg4avFjiCKnRWBDp7s5SXb9cg-AmGbIPmZz1-NDbMHKgxAZ0DIzHy8hOUsxmw07iROqV-oQYqBqt85YTKYXMOeSDIQ0rRJ04Og23r1idu5qYYer1Pcg_Ye3o5hf99-YWpxppAoEjHKrbueQzlXu7ZXwEQa9jYJSvGqBwcX67xWDByFFXx5XOuuAdB0DRW2T/s1280/photo_2025-02-28_13-55-18.jpg

បច្ចុប្បន្ន ក្រសួងអប់រំកំពុងរង់ចាំនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងក្រសួងពាណិជ្ជកម្មធ្វើវិសោធនកម្មបទប្បញ្ញត្តិពាក់ព័ន្ធនឹងសេចក្តីប្រកាសកាលពីឆ្នាំ២០១៤ ដែលកំណត់ឱ្យបារីអេឡិចត្រូនិក គឺជាទំនិញហាមនាំចូលប្រទេសថៃ ។ ក្រោយពេលធ្វើវិសោធនកម្មបទប្បញ្ញត្តិក្នុងសេចក្តីប្រកាសរួច នាយកសាលា និងគ្រូបង្រៀននឹងមានសិទ្ធិចាប់បារីអេឡិចត្រូនិកពីកូនសិស្សជំនួសសមត្ថកិច្ច ហើយសិទ្ធិនេះអនុវត្តបានតែក្នុងបរិវេណសាលាប៉ុណ្ណោះ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhrqdX6Ytq0xdNOyAXWVY1D2BCulcryhlkyC0NjWu5Grp4XqJh3LPFDfTZ6MHZkV1CfBnj2aj_7IUbuscl-4N-VoKZJJDUzJZkFn_mUHDPaCYNJNhzHK1EB9bAU8T3ytNX7dhD6pAIbuE2gkFTDjFKrqu0BWYAdmpFXlMgV1esxvMwwNCv-y_P24cDHZlXO/s1080/image_2025-02-28_14-25-30.png
កន្លងមក សាលារៀនគ្រាន់តែរឹតបន្តឹង និងតាស់តឿនកូនសិស្សកុំឱ្យប្រើប្រាស់បារីអេឡិចត្រូនិក ហើយបើគ្រូបង្រៀនចាប់បារីអេឡិចត្រូនិកពីកូនសិស្ស គឺគ្រូនឹងខុសច្បាប់ ។ ហេតុនេះ ក្រសួងអប់រំនឹងរង់ចាំឱ្យក្រសួងពាណិជ្ជកម្មចាត់ការរឿងនេះសិន ហើយក្រសួងអប់រំសង្ឃឹមថា ចាប់ពីពេលនេះ សាលារៀននីមួយៗនឹងអាចបង្ក្រាបបារីអេឡិចត្រូនិកយ៉ាងមានប្រសិទ្ធភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgcrHF6e_8IOtuByxAI1-LdByyiFyWDjdI8bExBRkvwkw2H6xu0eaLe2cLoa71trUPNc2a7hgwAJb6a6xAdR4_OAyD9tlbTD4-QxiKYa82QJGlTvc5Yln91tusIy-96MqNvKHPvmeltmYBdb32lgRs5GSlDNEtTe0VZHuMsElwvGEIOQ7MMxddwMhA32jhf/s1024/image_2025-02-28_14-26-12.png

ក្រសួងអប់រំពុំចង់ឱ្យកម្លាំងសមត្ថកិច្ចចូលមកចាប់កូនសិស្សដែលប្រើប្រាស់បារីអេឡិចត្រូនិកក្នុងសាលាទេ ពីព្រោះវាពុំចាំបាច់ ។ បើគ្រូបង្រៀនមានអំណាចចាប់បារីអេឡិចត្រូនិកពីកូនសិស្ស គឺចាត់ទុកថា វាជាតួនាទីរបស់គ្រូបង្រៀន ដែលធ្វើការជាអ្នកអប់រំ ប្រៀនប្រដៅសិស្ស ។ នេះបើតាមការលើកឡើងរបស់លោក ផើមភូន ឈិតឆប រដ្ឋមន្ត្រីក្រសួងអប់រំ ៕

ទស្សនិកជនទទូចឱ្យលោក លៀក លីដា បង្ហាញពីសត្វឆ្មាដែលបានយកទៅថតក្នុងភាពយន្តរបស់ខ្លួន

0

ចាប់តាំងពីមហាជនអ្នកស្រលាញ់សត្វចិញ្ចឹមចេញមុខប្រតិកម្មការថតរបស់ ផលិតកម្ម LD ត្រង់ឈុតសត្វឆ្មាមកទល់ពេលនេះនៅមិនទាន់បានបង្ហាញថាសត្វឆ្មានោះទៅជាយ៉ាងណាទៅហើយខណៈទស្សនិកជនមួយចំនួននៅតែទទូចឱ្យលោក លៀក លីដា ចាងហ្វាងផលិតកម្មបង្ហាញសត្វឆ្មានោះនៅរស់ដើម្បីស្រាយមន្ទិលមហាជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyIRVGLNgZk-_lwmcoTUsR2UH0MgF1BnChj1MC_isYfF7NYB1ynGqYx69SJslBao2v6T3_ehpfptLElWBw2XN1hlkJxUTVc23M_rgkaONrAO81eqnQ84ARvTidnAlazcXXiu92mS_6MRQNn0OiGMpzjqvdX6kTfDXzcbT0X1_merfElX9gPd-Cn1qT1SJd/s960/image_2025-02-27_15-01-35.png

ខ្សែភាពយន្ត «១៤ កុម្ភៈ» ដែលចាក់បញ្ចាំងក្នុងរោងកុនក្រោមការផលិតរបស់ LD បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនប៉ុន្តែមិនមែនជាផលល្អព្រោះតែរងនូវការរិះគន់ខឹងសម្បារពីទស្សនិកជនជាអ្នកស្រលាញ់សត្វ។ បន្ទាប់ពីមានឈុតឆាកសត្វឆ្មាដេកស្តូកស្តឹងទស្សនិកជនជាច្រើនបង្ហាញការខឹងសម្បារនិងមានទាំងការខម្មិនពហិការឿងមួយនេះទៀតព្រមទាំងបោះសម្តីធ្ងន់ថាដើម្បីអាជីវកម្មខ្លួនយកផលប្រយោជន៍ពីសត្វ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjDlgnZ8oBy8hvhSRbVF3hRHs18Z7gxre4IWjBn0XRhTf0UYpvp7zEIkZ__eqDfwuHKdwTWoxOGaRrE6Bl_wbcQXvM50btJLpsKBbrl8IaYQt3Zletm5RmeW4DVcEs0eDvs5l-MIGoJ5ebjcc3lHfwDwHKJZw4uJo00-g0dOkExTmgwwkvO79qZPY-joLx2/s2048/image_2025-02-27_15-01-33.png
ជុំវិញការប្រតិកម្មរបស់មហាជន ផលិតកម្ម LD ក៏បានបញ្ជាក់ថា «សម្រាប់ការថតឆ្មានេះគ្រាន់តែជាបច្ចេកទេសក្នុងការថតនិងការឱ្យឆ្មាដេក មិនបានធ្វើការសំ.លាប់ឆ្មានោះទេ ហើយនៅក្នុងរឿងក៏អត់មានសកម្មភាពសំ.លាប់ឬប្រើហិស្សាលើសត្វដែរ។ ទោះបីជាមានការបញ្ជាក់យ៉ាងដូច្នេះក្តីអ្នកមួយចំនួននៅតែទាមទារឱ្យខាងផលិតកម្មបង្ហាញពីសភាពសត្វឆ្មានោះដើម្បីស្រាយបញ្ជាក់ថា សត្វឆ្មា នៅមានជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjCypJgus7mHHb0isReq70w8gCk5qolXJBMPL0WTf0KDc27cSPkF98dtmvIJcm4TAIpjcmPqt75eJGUChVI0pvOIkSR7BlCBB12yQOtUJE7ORufTDVweKaDuoDJcVTuPJ6y2ILYmp4To13it990Wo7wVR3kxOKaEbMKYNwV7OCpUuo8HF6XZzCQO58hGzot/s2048/image_2025-02-27_15-01-36.png
មកទល់នឹងចុងខែកុម្ភៈ នេះខាងផលិតកម្ម LD ពុំទាន់បានបង្ហាញពីសត្វឆ្មានោះនៅឡើយខណៈគេសង្កេតឃើញថា អ្នកមួយចំនួនបានទទូច ព្រមទាំងបានចូលទៅខម្មិនលើការបង្ហោះរបស់លោក លៀក លីដា ជាចាងហ្វាងផលិតកម្មបង្ហាញពីសត្វឆ្មានោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgX_E84DnYgJgZ3rmRarBUkkAdEgirAAfJqwFBskp9ZMYLeJOhBsxQdEFftsaG0FYnI_uI3AatkYsfHv0bFyFKvhFi9iNzayiEbYSuTwR6A6Gy_27BJ6xRdpmcnDRguguRovf-08gjHYsruQ7Fp1EN8ZbCihEmkay6xpMssdr64VcmvWHlbke4qSisrkoAt/s2048/image_2025-02-27_15-01-46.png

នៅថ្ងៃទី២៤ កុម្ភៈ លោក លៀក លីដា បានបង្ហោះរូបភាពមួយសន្លឹក ខណៈអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថា «ជីវិតសត្វឆ្មា ពេលណា លោកពូបង្ហាញវាឱ្យឃើញ? ខ្ញុំចាំទទួលវាយកមកចិញ្ចឹម ខ្ញុំសរសើរលោកពូ ចេះរស់នៅសុខដែរ ឃោរឃៅដាក់ជីវិតគេយ៉ាងនឹងហើយ, ឈប់គាំទ្រផលិតកម្ម បើឃោរឃៅបែបនេះ , ជីវិតឆ្មា???? កុំធ្វើមិនដឹងមិនឮ, ឆ្មានៅឯណា?»៕

ចែកគ្នាដឹង «ពាក់ចិញ្ចៀនដេកពេលយប់ ក៏មានផលប៉ះពាល់ដល់សុខភាពហួសពីការស្មាន»

0

វាជាទម្លាប់ធ្វើបែបនេះយូរហើយ ថ្ងៃនេះ ទើបដឹងថា ការពាក់ចិញ្ចៀនសម្រាកពេលយប់ ក៏មានផលប៉ះពាល់ដល់សុខភាពហួសពីការស្មានផងដែរ ។ បើយោងតាមអ្នកជំនាញគ្រឿងអលង្ការអង់គ្លេសផ្តាំផ្ញើថា អ្នកដែលចូលចិត្តពាក់ចិញ្ចៀនសម្រាកពេលយប់គួរតែប្រុងប្រយ័ត្ន ពីព្រោះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពស្បែកប៉ុណ្ណោះទេ ប៉ុន្តែយើងអាចនឹងបាត់បង់វត្ថុដ៏មានតម្លៃនេះ ។ អ្នកជំនាញបានណែនាំឱ្យដោះចិញ្ចៀនទុកដើម្បីកាត់បន្ថយសំណើមលើម្រាមដៃ, មានខ្យល់ចេញ-ចូលល្អ និងកាត់បន្ថយផលប៉ះពាល់សុខភាព ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZl9N1X0PpOV_f-Scd4JWmPJxREDxEk2sAtvQjRtlYjGJQEh6w5O2Xw6ly5cKGlfDjrLJJVw4UlXe45JTx4NQQHHeeQiykeplJvYtfqp7Dha_d-Hxe5bJC1DShyphenhyphenKj13L9TZ36RMP3RDzbMnpQaWrEG7mRx9iLmdTKwwpE81X6o3IYqvx67y58gM8x3VNAU/s1500/image_2025-02-28_13-47-46.png

ជាទូទៅ ចិញ្ចៀនភ្ជាប់ពាក្យ និងចិញ្ចៀនរៀបការ ត្រូវបានមនុស្សភាគច្រើនពាក់ជាប់នឹងដៃគ្រប់ពេលវេលា ដើម្បីតំណាងឱ្យសេចក្តីស្រឡាញ់របស់ខ្លួនជាមួយគូស្នេហ៍ ហើយពួកគេពុំដោះវាចេញពីដៃទេ ។ ប៉ុន្តែការពាក់ចិញ្ចៀនគ្រប់ពេលវេលាបែបនេះ អាចប៉ះពាល់ដល់សុខភាពស្បែកហួសពីការស្មាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRaeA3JSnvfN8_X-EWQTmRFoEYLoUJ1kJ8kJNZjycyVJFKRTwJAoPCsM8RQrq43wGW7OUrJlRT-iqMSTT7kuF31BvI3B8D8paTxTwRMAKickZPcF9TzIVMZofhCYRfIYsJdM7ierfffN84ptpOUlsqOaYhzs22ewmWWJmeXFjBlz8FdU2yyeB4BHyZYUvj/s1160/image_2025-02-28_13-47-47%20(2).png

Neil Dutta គឺជាអ្នកជំនាញគ្រឿងអលង្ការមកពី Angelic Diamonds ប្រទេសអង់គ្លេស និយាយថា ការពាក់ចិញ្ចៀនសម្រាកនៅពេលយប់ គឺអាចធ្វើឱ្យរមាស់ដៃ, រលាក, មានប្រតិកម្មអាឡែហ្ស៊ី, ឆ្លងមេរោគផ្សេងៗ ព្រមទាំងអាចបាត់បង់ពេលសម្រាកលង់លក់ ។ ហេតុនេះ យើងគួរតែទម្លាប់ដោះចិញ្ចៀនទុកពេលសម្រាក ដើម្បីអាចរក្សាទុកវាឱ្យបានគង់វង្ស និងកុំឱ្យស្បែកម្រាមដៃមានបញ្ហា មិនថាចិញ្ចៀនទាំងនេះពិសេសខ្លាំងយ៉ាងណាក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhJj3BVhoD65DRkBK4fxGcnPt0yLPDVwaA3vlaVbfV9LyEQOeTnv3HbhCB_MdEG5zFrx5iSMJjncxeFaYK8UhkGLZC4jFoNWlcOzUGPxsJyLdb1Fd3ZXJ7oe-lHWLswoa2rfkcFNbRdYIe1J0nXfFYUbteRJNa4GRxHTy7VM3sol0aZmL3CXa1YuKsPKcXo/s1254/image_2025-02-28_13-47-47.png
ការពាក់ចិញ្ចៀនរាល់ថ្ងៃ ជាពិសេស ការពាក់ពេលយប់ វានឹងធ្វើឱ្យស្បែកមានបញ្ហា ពីព្រោះចិញ្ចៀននឹងរារាំងសំណើម, ធ្វើឱ្យកោសិកាស្បែកងាប់ ព្រមទាំងប្រមូលផ្តុំមេរោគជាច្រើនលើដៃ ។ ចុងក្រោយ យើងក៏កើតជំងឺរលាកស្បែក និងក្លាយជាកន្ទួលក្រហម រមាស់ ជាពិសេស អ្នកមានអាឡែស៊ីជាមួយលោហៈ ។ លើសពីនេះ កំដៅ និងសំណើមរបស់គ្រែដែលយើងសម្រាក នឹងជំរុញឱ្យយើងឆ្លងមេរោគលើម្រាមដៃកាន់តែខ្លាំង ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUgSdPVsApErII2U8JsK8mntFkhsk85HJmjst86hOgdlhpAFnPCpvrxpkf2-i2ROCc2d7abIDMqW1ySzuDf9pxXRoVyY_T5-55trtGLeFnqyeQ4DoQUDsYVaiKoYcx2uJ_aJipQIoMvtQO40LLp4Wem2-tPyx5wyRqW73NcyRsed9glPfwhtcjoqDuJk9O/s700/image_2025-02-28_13-47-48.png
ប៉ុន្តែការដោះចិញ្ចៀនពេលយប់ នឹងអាចជួយកាត់បន្ថយសំណើមនៅលើម្រាមដៃ, មានខ្យល់ចេញ-ចូលល្អ និងកាត់បន្ថយផលប៉ះពាល់សុខភាពផ្សេងៗ ។ ដូច្នេះ គ្រឿងអលង្ការផ្តល់ទាំងគុណសម្បត្តិ និងគុណវិបត្តិ ៕

វិធីសម្រកទម្ងន់យ៉ាងឆាប់រហ័សរបស់ Selena Gomez កំពុងទាក់ទាញការចាប់អារម្មណ៍ខ្លាំងពេញបណ្តាញសង្គម!

0

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះតារាចម្រៀងអាមេរិក Selena Gomez គឺកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកមួយ ដោយសាររូបរាងរបស់នាងគឺបានប្រែប្រួលខ្លាំងមិនគួរឱ្យជឿ។ មានន័យថា កាលពីចុងឆ្នាំ ២០២៤ តារាស្រីរូបនេះគឺមានរូបរាងធាត់ខ្លាំងណាស់ ខណៈទើបតែដើមឆ្នាំ ២០២៥ សោះ Selena ស្រាប់តែផ្លាស់ប្តូររូបរាងគួរឱ្យភ្ញាក់ផ្អើល ដោយនាងបានស្រកគីឡូយ៉ាងឆាប់រហ័សបំផុត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXa0UoSaaJ9vlBSguoupFOI0hvkWE9FQ4oINK9FM5j119dLwuUnnlIkKiifDggwFwPhYuqXSRhxu8mkG2zmsgY1Pyfg0tU3VSRsZhio4llN5by06gzef2Ku5YTnJTX_KKxCR0yEYD1clpB6Iuy0Yc7HAntHprnSdYsTba4ewEPGRrLxE_nSongw7diQfHi/s1280/photo_2025-02-27_17-25-53%20(2).jpg
នៅក្នុងកម្មវិធី SAG Awards 2025 តារាចម្រៀងរបស់ពិភពលោកគឺ Selena Gomez បានបង្ហាខ្លួននៅលើកម្រាលព្រំក្រហមជាមួយរូបរាងដ៏ទាក់ទាញ ធ្វើឱ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំនូវរូបរាងដ៏ស្លីមស្អាតរបស់នាង និងងឿងឆ្ងល់ ហើយក៏បានចោតសួរពីវិធីសាស្ត្រសម្រកទម្ងន់របស់តារាស្រីរូបនេះផងដែរ។ យោងតាមប្រភពព័ត៌មាន Yahoo News តារាចម្រៀង Selena Gomez ធ្លាប់មានជំងឺ Lupus ជាហេតុធ្វើឱ្យនាងឡើងទម្ងន់លឿនខុសធម្មតា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhLCe9iDNSNx3Tv6ac-LcXeS3gC6vw8xObyy56QyKeV-J0pV29RQn7CgAHe-F83YZCdnWcLNyUe0-nXhwOFIFSk9rAOKlTe41alNi533vPAz2AdKOxGz9KJnSe_xaH5lo0GNqzdxVjIy4pu9Jp_xQ2-1ZcI3OVGkzf1cqLAztX87xOIrhmD2nD76IV0-YvJ/s1280/photo_2025-02-27_17-25-53.jpg

ប៉ុន្តែមូលហេតុដែលតារាវ័យ ៣២ ឆ្នាំរូបនេះស្គម និងមានរូបរាងស្រឡូនស្អាតឡើងវិញនោះ គឺដោយសារតែនាងបានប្រើប្រាស់ថ្នាំព្យាបាលជំងឺ Lupus ដែលមានសារធាតុ ????????????????????????????????????????????។ លើសពីនេះ Selena ក៏រឹតបន្តឹងរបបអាហារគួរសមដែរ មានន័យថា នាងមិនបរិភោគអ្វីផ្សេងទេ ក្រៅពីបន្លែបៃតង ផ្លែឈើ ប្រូតេអ៊ីនគ្មានខ្លាញ់ និងខ្លាញ់ដែលមានសុខភាពល្អ ដែលការជ្រើសរើសអាហារទាំងនេះអាចចិញ្ចឹមរាងកាយរបស់នាងឱ្យប្រសើឡើងជាងមុន ដោយកាត់បន្ថយការទទួលទានជាតិស្ករ និងជៀសវាងអាហាររហ័ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhmQmcXuJ1NG0wK_rr8grhyphenhyphenXTr7LDGT8ORQ3q_W3arJV2kguLdoCh8gHVp0X2gLdybzgwauhnsPRufdIrNrOP8b_S6mIM4DqMQRWLNsr2ij9vRGeWqqtib724VNJirm-KRHppXCvwkmPTOSHqvmJmPvt0QR4vZ2c7oJv3vFyWGV7MezNaetzdFSZMHAMWma/s1280/photo_2025-02-27_17-25-54.jpg

លើសពីនេះការធ្វើលំហាត់ប្រាណជាប្រចាំដូចជា Pilates, ឡើងភ្នំ, រាំ, cardio, ការហ្វឹកហាត់សៀគ្វី, យូហ្គា, និងការបង្វិល ក៏ជួយឱ្យតារាអាមេរិករូបនេះផ្លាស់ប្តូររូបរាងយ៉ាងឆាប់រហ័សផងដែរ។ ទន្ទឹមនឹងនេះ Selena Gomez ក៏ព្យាយាមថែរក្សាផ្លូវចិត្តឱ្យបានល្អផងដែរ ដោយមានការគាំទ្រពីគូស្នេហ៍ និងមនុស្សជុំវិញខ្លួន៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc-NW-7nBVGtOJwkUW6x811ukakda7h4ETq1Ijuu2CcfthgVCfTmV1WVYSHD-YCFi5AIhMIUoLJeJqyvIhR2U_ubM3lowC228gERo43-mHqKaAHxJi_UVNgkoLc4sLVlTGNh9iTgEnjpMlUpVn7cBXubTMjB7d4tUaG0I04GvBdVkZ-7mdYOGPWptpw929/s1280/photo_2025-02-27_17-25-55.jpg

អត្តចរិត និងទម្លាប់ល្អ ៦ យ៉ាងរបស់ប្រជាជនជប៉ុន ដែលលោកអ្នកគួររៀនសូត្រតាម!

0

ប្រជាជនជប៉ុនត្រូវបានពិភពលោកស្គាល់ថា ជាពូជសាសន៍ដ៏ល្អមួយដែលប្រកបដោយវិន័យខ្ពស់ ទាំងការរស់នៅ ការគោរពពេលវេលា ការសិក្សា និងការបំពេញការងារ។ មិនថាកុមារ មនុស្សចាស់ ឬមនុស្សពេញវ័យនោះទេ ប្រជាជនក្នុងប្រទេសនេះភាគច្រើនគឺសុទ្ធតែមានអាកប្បកិរិយាល្អគួរឱ្យស្ងើចសរសើរ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhm77myaq-ElboT6JRTDWrRgnQOVfSZHrVlZ3_15PmATFSXKhmsRzK6OdMgzPLud31wC9-QH54KropMfOoF2GD-MHSdsHXEmVjnuhss3GKqnQPGhplahl4HOFXtyno2e04qQYXDpMNSETu5liBD46zCMqf_ZHiY87b8AWDhRExtruU5YNc5JEaaE2IAuzYQ/s1480/image_2025-02-28_13-45-04.png

ដោយសារវប្បធម៌ និងទំនៀមទម្លាប់ល្អឥតខ្ចោះរបស់ពួកគេ ប្រទេសជប៉ុនត្រូវបានពិភពលោកឱ្យតម្លៃ និងទទួលស្គាល់ថាជាប្រទេសមួយដែលគួរយកគំរូតាម។ ដូច្នេះហើយខាងក្រោមនេះគឺជាអត្តចរិត និងទម្លាប់ល្អ ៧ យ៉ាងរបស់ប្រជាជនជប៉ុន ដែលលោកអ្នកគួរតែដឹង៖

១.ការមិនចូលចិត្តអួត៖ នៅប្រទេសជប៉ុនអ្នកមានៗគឺកម្រអួ.តសម្ភារៈនិយមណាស់ មានន័យថាពួកគេច្រើនរស់នៅក្នុងជីវិតសាមញ្ញ មិនជិះឡានទំនើប មិនប្រើប្រាស់របសថ្លៃៗនោះទេ ខណៈអ្នកមាន ឬសេដ្ឋីនៅបណ្តាប្រទេសផ្សេងៗទៀតតែងតែរស់នៅក្នុងជីវិតហៃសូ ជិះឡានទំនើប ប្រើប្រាស់វត្ថុមានតម្លៃរាប់លានដុល្លារជាដើម។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhVGxnXlCOw5acPgtCEuCv4oGQwyal30XpsVrM7aNYSRfaZOXVuSa2ufcpwV82mm8xjnyzi_IcK7fkj6oDexf4T7mky6_iBvcQRLy0zEURkB3ed7F8Va3e7iHKtnJf9-ANte5n3K39U-dLRhgASOZ_2PlVNNBNdPFmT2W_1XTXo-Z5F3fyjTRXD7ANgMNgd/s1024/image_2025-02-28_13-41-20.png

មូលហេតុដែលជនជាតិជប៉ុនមិនចូលចិត្តអួត គឺដោយសារពួកគេគិតថាការបង្អួតសម្ភារៈនិយមនឹងធ្វើឱ្យបាត់បង់ការអាណិតអាសូរពីមិត្តរួមការងារ ឬមនុស្សជុំវិញខ្លួន ថែមទាំងប៉ះពាល់ដល់អាជីពការងាររបស់ពួកគេផងដែរ។ លើសពីនេះការបង្ហាញពីជីវិតរស់នៅហៃសូហួសហេតុ តែងតែធ្វើឱ្យអ្នកដទៃមានការសង្ស័យ ក៏ដូចជានាំមកនូវបញ្ហាសន្តិសុខជាច្រើន។

២.ការគោរពចំពោះមនុស្សគ្រប់គ្នា៖ ការគោរពគ្នាទៅវិញទៅមក មិនថាអ្នកស្គាល់ ឬអ្នកមិនស្គាល់នោះទេ ប្រជាជនជប៉ុនតែងតែបង្ហាញការគោរពចំពោះមនុស្សគ្រប់គ្នា ដែលនេះគឺជាទម្លាប់រស់នៅដ៏ល្អឥតខ្ចោះមួយរបស់ប្រជាជនជប៉ុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhlu5tAAXsPqb_UCxI2XpV1Rk2fpGhjciSSYjSeYjYXxkjfz5rYOS7LYdVPMTw-A13t60lPDkN_mP5kjwztb2rS8ryLakZUlhBnr6bpcsYVYYjsDdOi_DEvFI6HNVuj3pJ2yIdKzeuHpmlosIWP2bTjKasrJ-lchdLkTppjPBzjhYyhCkAEZv7RLAv4AOGr/s1280/image_2025-02-28_13-41-20%20(2).png

៣.ការងារគឺជារឿងសំខាន់បំផុតក្នុងជីវិត៖ ប្រជាជនជប៉ុនខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បីសម្រេចគោលដៅរបស់ពួកគេ។ ជប៉ុនគឺជាប្រទេសមួយក្នុងចំណោមប្រទេសដែលត្រួសត្រាយផ្លូវ និងឆ្ពោះទៅមុខបំផុតនៅលើភពផែនដី ដូច្នេះមនុស្សម្នាក់ៗមានកាតព្វកិច្ចបំពេញការងារឱ្យបានល្អ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិ ធ្វើឱ្យប្រទេសមានធនធានមនុស្សកាន់តែច្រើន។ ជនជាតិជប៉ុនក៏ត្រូវបានគេស្គាល់ថាធ្វើការយ៉ាងលំបាកក្នុងអាជីពរបស់ពួកគេផងដែរ ជាញឹកញាប់ពួកគេធ្វើការច្រើនម៉ោងដើម្បីផ្គត់ផ្គង់គ្រួសារ និងធ្វើការលើការអភិវឌ្ឍន៍ផ្ទាល់ខ្លួនរបស់ពួកគេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgLfyxklL59drqfGpdY-r4mICDC668-Jc7opYsAkiffmMxa1Al0yeyMmlcYJTJvuhTAhpPE4z0SssmudnDPHUBcflsvfdcvUJMd0YDw_VbQqg4kxj_ORmv8y1E5MlgO5s0makh_crKGuFSIC0zVVxMT9Qq9KK6EA-Z5vsYtaXgwVXD3KVt3aRAFBhugpe3/s2000/image_2025-02-28_13-41-21.png

៤.ការធ្វើអំពើល្អ៖ ប្រជាជនជប៉ុនតែងតែមានទម្លាប់ចែករំលែក ផ្តល់ភាពកក់ក្តៅដល់មនុស្សជុំវិញខ្លួន ក៏ដូចជាការយកចិត្តទុកដាក់ ការផ្តល់បទពិសោធន៍ថ្មីៗ និងការជួយយកអាសារអ្នកដទៃ ដែលនេះគឺជារបៀបរស់នៅដ៏ល្អឥតខ្ចោះមួយ ដែលលោកអ្នកគួររៀនសូត្រតាម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiytWm0P5pkRhI4DQkLqp77ydeOK8l84GN7A_bXk4jSt6O5T-lDB03lZ7hpURpsj3jDHB1_AJPCOR6tvCB5jD9HCBJQp9iY9cXVCkU_rRK4nMFiNxkyoK6FBWNaLJOo5gzXZSyMuGLMHN2JmSLo24rqvtKmlvBNrl2PIlkssxxTO-qf0UMyIxb1NomxaR9z/s1200/image_2025-02-28_13-41-23.png

៥.ការរក្សាអនាម័យ៖ ប្រជាជនជប៉ុនប្រកាន់ភ្ជាប់នូវភាពស្អាតបាតណាស់ មិនថានៅក្នុងផ្ទះ ទីសាធារណៈ សួនកម្សាន្ត កន្លែងធ្វើការ ឬសាលារៀននោះទេ គឺតែងតែមានអនាម័យជានិច្ច ធ្វើ​ឱ្យ​ប្រទេស​នេះ​ក្លាយ​ជា​កន្លែង​ដ៏​ទាក់ទាញបំផុតក្នុងពិភពលោក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvtF19f0N1IAEc_gHVBI2VW7VYX47W2CZktfawZAd2vcHwym5Y4t6HYLUAgSm9Cp_VrjgXLGMJa9NiJ24bIx2pA4D7XPsxFW-bxvNs0QdViuNK6KjrYhqAKF8tUYEP5WLOacPbvFSz4YqNVjbHBiP9CzUt8CF1YAypnbPulBJe-ek7twwx21gkADhsIUYY/s1024/image_2025-02-28_13-41-24.png

៦.គ្រួសារគឺជារឿងសំខាន់បំផុត៖ ប្រជាជនជប៉ុនហ៊ានលះបង់ជីវិតរបស់ពួកគេដើម្បីគ្រួសារ ហើយអ្វីគ្រប់យ៉ាងដែលពួកគេធ្វើក្នុងជីវិតគឺដើម្បីគាំទ្រ និងកែលម្អស្ថានភាពសម្រាប់គ្រួសាររបស់ពួកគេ។ ដូច្នេះជនជាតិជប៉ុនគឺមានភាពស្មោះត្រង់ជាមួយគ្រួសារខ្លាំណាស់ ដែលគ្រួសារគឺជារឿងដ៏សំខាន់បំផុតក្នុងជីវិតរបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័របរទេស Meke Me Better៕

មានភាពចម្រូ.ងចម្រា.សរវាង Rick Kh និង Nook Nook

0

បន្ទាប់ពីការ Prank របស់ កាកា ទៅកាន់ក្មេងស្រីទួលសណ្តែកដីលក់រងនូវមតិរិះគន់ភ្លូកទឹកភ្លូកដី អ្នកបង្កើតមាតិកាល្បីឈ្មោះ Rick Kh បានចេញវីដេអូនិយាយអំពីអ្នកបង្កើតមាតិកាមួយចំនួនមិនត្រឹមតែរឿងនេះតែនៅមានអ្នកយកមនុស្សចាស់លេង Prank ដោយស្នើសុំបញ្ឈប់ការធ្វើមាតិកាបែបនេះ។ យ៉ាងណា ការចេញមុខនិយាយរបស់ Rick Kh បានធ្វើឱ្យអ្នកបង្កើតមាតិកាមួយរូបគឺ Nook Nook បានឆាតទៅ Rick Kh ហៅថាជាក្មេងខុសភេទ ជាហេតុផ្ទុះការរិះគន់យ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKKAsWenQ9zM45EtTUMykqXVXosQGqxEp646kNE8iQ4VQqR64znkPLrRId5a6viby3wefXN1tsTn1hPwuS6FzQYHi3n5Vu3O6BCxW-emHGy5Si6wuYIf7Mtkzafv2gVgpmcfBpD698TVVXuJbAVTLVuedsJ68yY5shdQ5RjOvD9UDGZZlz-2jQpqTCI6cD/s2048/image_2025-02-28_08-39-24.png

កាលពីយប់ថ្ងៃទី២៧ Rick Kh បានចេញវីដេអូមួយដោយបានដាក់ខ្លឹមសារថា «ខ្ញុំដាច់ចិត្តនិយាយត្រង់ រឿងក្មេងលក់សណ្តែក ក៏ដូចរឿងធ្វើបាបមនុស្សចាស់ពីបងៗ Creator លេង Prank មួយចំនួនដែរ មិនមែនសុតតែអ្នកក្រចង់បានលុយទេ ខ្ញុំសំពះសុំ សូមបងប្អូន ឈប់លេង Prank បែបតក់ស្លុតចឹងទៅ»។ នៅក្នុងវីដេអូ អ្នកបង្កើតមាតិកាល្បីឈ្មោះរូបនេះថា អ្នកបង្កើតមាតិកាមួយចំនួនដែលចូលចិត្តយកអ្នកក្រមកលេងសើចជាពិសេសមនុស្សចាស់ មិនត្រឹមតែជាក្មេងស្រីលក់សណ្តែកដីនេះទេ ដោយវីដេអូនោះបានយកដំបងឱ្យមនុស្សចាស់ដេញវាយភ័យស្លុតស្លោរហើយតាំងយកអំណោយមកជូនគាត់….។ Rick Kh ថា បើសិនជាចង់ធ្វើអំណោចទឹកចិត្តសប្បុរសធម៌គួរតែធ្វើដោយចិត្តសប្បុរស ធ្វើអ្វីដែលល្អទើបសង្គមយើងជះឥទ្ធិពលល្អមកវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGMC-KGSOr5S-G0JnWfgcQGU9T8oAMgCsy9kU3KzAUcAyUmBkf5PX3iuV1oTMJrzezbT_hueF5hc8CG3zjoi4YrQGpl6_0U1WhH6dAi_60ZFftRftYfKA5qjElXj6nKp3O4G1iyVmDQMCE4PGnQJIxSfzKg_GAkRs8DFrJx3X4319vw_rUezxXChcX0RKo/s2048/image_2025-02-28_09-02-44.png

ទោះយ៉ាងណា ការចេញវីដេអូរបស់ Rick Kh និយាយអំពីការយកមនុស្សចាស់មក Prank បានធ្វើឱ្យអ្នកបង្កើតមាតិកាមួយរូបគឺ Nook Nook នៅមិនសុខបានឆាតទៅផេក Rick Kh គោប្រាក់ ដោយប្រើសម្តីថា «អាក្មេងខុសភេទ… ការនិយាយនេះរាលដាលដល់អ្នកណានិយាយរឿងសណ្តែកដីឱ្យដឹងសណ្តែកដី ព្រមទាំងចង់ជួបសម្ភាសន៍ Rick Kh ផ្ទាល់ចង់សួរនាំ…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjJMa1UlPBtt4FNsL8phXUykijzNo1qmR_3PTJQzz8Hi2CBHgHkjB_ZQa9krb1hX3-RnPeuNwiQLmqntMdcuUxG5PsyofCJAho3v8UNwhY4y6J7dqGZRNmk7tY3qm5asG9x3eV_vlkAX3lq58eHB2rog30HE1oHbELr1jMp1yurofvpKZygm_PP6DszIsO/s1920/image_2025-02-28_08-39-27.png

ពាក្យសម្តីរបស់អ្នកបង្កើតមាតិកា Nook Nook ទៅកាន់ Rich Kh គោប្រាក់ថា ជាក្មេងខុសភេទនេះ បានធ្វើឱ្យសាធារណជនជាច្រើនបញ្ចេញមតិរិះគន់ចាស់ដៃទៅកាន់ Nook Nook ។

បន្ទាប់ពីសំឡេងរបស់ខ្លួនបានរីកសាយភាយនៅលើបណ្តាញសង្គម Nook Nook បានលើកឡើងថា រូបលោកសម្តីអាក្រក់តែចិត្តមិនអាក្រក់ទេ។ លោកបានសរសេរថា «អ្នកដែលស្គាល់ខ្ញុំដឹងពីចរិតខ្ញុំច្បាស់ហើយ ខ្ញុំមិនចេះយកមុខមាត់ដោយសារអ្នកដទៃទេ ខ្ញុំមិនដែលប៉ះពាល់អ្នកណាទេ ខ្ញុំមាត់អាក្រក់តែចិត្តខ្ញុំមិនអាក្រក់ឡើយ ខនថេនខុសគ្នា អ្នកដែលមើលវីដេអូខ្ញុំ គឺដឹងហើយ បើខ្ញុំអាក្រក់ មិនមែនខ្ញុំនៅដល់ថ្ងៃនេះទេ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTA-DbRsk7rmfmZekoBTulm5S85v6g99R_0e244kbEpKc-pnjmnkh2V-CC0dVwDmtoMZ0T8W8LF3Oo5BR2UeoRDasvxvQjf7WIKn0mJDYfL0BBKYbU0UP5yQAVEiiiY3IkRCyBmOh0lxb9Z2EEaGSi1PNK9k0uO-rSStFbd-hzZrv_Wlp-veU1VJtgzTTJ/s2048/image_2025-02-28_09-02-50.png

Nook Nook បានបង្ហោះទៀតថា ការឆាតរបស់ខ្លួនទៅកាន់ Rick Kh មិនមានបំណងនិយាយសម្តៅទៅលើបងប្អូនភេទទី៣នោះទេ គេជាអ្នកប៉ះលោកមុនទេព្រោះចរិតរបស់លោកមិនដែលចេះប៉ះពាល់អ្នកណាមុនឡើយ៕

Trump បង្ហោះវីដេអូ AI ខ្លីមួយពីការអភិវឌ្ឍតំបន់ Gaza ធ្វើឱ្យភ្ញាក់ផ្អើលពេញពិភពលោក

0

សហរដ្ឋអាមេរិក ៖ ភ្ញាក់ផ្អើលពេញពិភពលោក ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump បង្ហោះវីដេអូ AI ពីការអភិវឌ្ឍតំបន់ Gaza ក្នុងបណ្តាញសង្គម Truth Social កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ ។ ក្នុងវីដេអូមានបុរសមួយក្រុមដុះពុកមាត់វែង ស្លៀកពាក់សិ.ចស៊ី រាំបង្ហាញក្បាលពោះនៅឆ្នេរសមុទ្រ, រូបសំណាក់មាស Trump , លោក Elon Musk បាចប្រាក់ដុល្លារ, លោក Trump និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu អង្គុយនៅអាងហែលទឹកមុខសណ្ឋាគារ Trump Gaza និងភ្លេងគួរឱ្យរំភើប ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg250_ArxifUJZDCHUpAXnPSTFv_zbstd1ctY-j0gA2NFUQRN4wW1Gqlc9wKyHWwaTE-ZydoWeKWrsImJsa3iUrSJaQfPbfcpZGgT_aAL14vnCwhmSagids3S9zymM5s299S2pOlN8qX46x3bo2V1bT8DUdX1o_FDWGrWZnDS0UMdOD0d9i-ECrOl-iLBA/s1280/image_2025-02-28_13-21-06.png

សារព័ត៌មានអង់គ្លេសរាយការណ៍ថា ការបង្ហោះវីដេអូ AI នេះ គឺបង្ហាញពីមេដឹកនាំអាមេរិក លោក Trump នៅតែប្រកាន់គោលជំហរអភិវឌ្ឍន៍តំបន់ Gaza ឡើងវិញ ព្រមទាំងជម្លៀសពលរដ្ឋប៉ាឡេស្ទីនឱ្យទៅរស់នៅកន្លែងផ្សេង ។ ប៉ុន្តែវីដេអូនេះបែរជាធ្វើឱ្យមហាជនរិះគន់យ៉ាងខ្លាំងទៅវិញ ដោយសារលោករំលោភសិទ្ធិពលរដ្ឋប៉ាឡេស្ទីន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyQ0ZsI2s7KogmUocdc_4QdmGX0IQYjvfgR0Vv-y7Zgt-3nbd5kOgQhnSSgnNUGnYSSyTWM5VsNrIwk40_tiCVbWwIm3wfWqwQTsc2hPK5BRvE7wYHPFd4ANC3phJ4G2DBtS0bCedegI4nHp9G96YV0b4TPKnD6eTfiYDYgJMSRAJB5V4n1xcawYsPSuI5/s1024/image_2025-02-28_13-21-07%20(2).png
វីដេអូមានរយៈពេល៣០វិនាទី ដែលបង្ហាញពីបុគ្គលសំខាន់ៗ៣រូប ដូចជា ៖ ប្រធានាធិបតីអាមេរិក លោក Trump, មហាសេដ្ឋីអាមេរិកប្រាក់រាប់លាន លោក Elon Musk និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។ លើសពីនេះ ក្នុងវីដេអូថែមទាំងមានបុរសមួយក្រុមដុះពុកមាត់វែង ស្លៀកពាក់សិចស៊ី រាំបង្ហាញក្បាលពោះនៅឆ្នេរសមុទ្រ ប៉ុន្តែគេពុំដឹងថា តើលោក Trump ចង់សំដៅលើអ្នកណាទេ គ្រាន់តែដឹងថា កន្សែងចងលើក្បាលក្រុមបុរសដុះពុកមាត់នោះ គឺក្រុមប្រដាប់អាវុធហាម៉ាស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh_dmY9pF_D06SZRfFbevggF3_WLus97Z7l68NEOwv7JoyqShhl_HJhzlgl3Ff5BLepQuKMFCl-jhkHA9TUh2Ii2kUCElRuq9dHrryEKVKjl0FThGCCfevZ2JkUP7FS8q9Myldc2nLWIlB-VdacxCEm2A-5YvJ67fD3jGmBz5V5r1C5w8rk6zGSUUyDqEtL/s1242/image_2025-02-28_13-21-07%20(3).png

ក្នុងវីដេអូក៏មាននារីស៊ិចស៊ីម្នាក់ឈររាំនៅក្បែរលោក Trump, រូបសំណាកមាស Trump យ៉ាងធំនៅទីក្រុងឆ្នេរសមុទ្រយ៉ាងស្រស់ស្អាត ដែលមានអគារប្រណីតខ្ពស់ៗ ស្រដៀងនឹងអគារនៅទីក្រុងឌូបៃ, រថយន្តទំនើបស្រដៀងរថយន្ត Tesla របស់លោក Elon Musk, ក្មេងឈរកាន់បាឡុងក្បាលរបស់ Trump យ៉ាងធំ និងរូបសំណាកមាសតូចៗជាច្រើនស្រដៀងតុក្កតាមាសដាក់ក្រោមអក្សរ Trump Gaza ព្រមទាំងរូបលោក Elon Musk អង្គុយបរិភោគអាហារ និងបាចប្រាក់ដុល្លារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhpzPcXMwgO-5lwfeybDfunOiJhu49PQNSISI5xQ2M4jzJCh_mUlfvJKQgIph1EiDWafNls18_oi4AtMVR9yGw501FYcf8sEg6RY4WFIdnaAckBPZ0V2kIYTKsT38BdOE-iEUmm6xHRaqkj5m8fMHCjGmuxfq5yR6Xhcuri7k8wrTRHgTwPIihUv2GJEAkf/s852/image_2025-02-28_13-21-07.png

លោក Trump ចង់បង្ហាញថា មនុស្សគ្រប់គ្នាមានសេរីភាព នៅតំបន់នេះគ្មានផ្លូវរូងក្រោមដី ឬគំនរអគារបាក់បែកដោយសារសង្គ្រាមគួរឱ្យខ្លាចទេ ។ ប៉ុន្តែអ្នកប្រើប្រាស់បណ្តាញសង្គម Truth Social និយាយថា ពួកគេពុំគាំទ្រវីដេអូ ។ រីឯពលរដ្ឋរស់នៅតំបន់ Gaza ក្រោយពីបានមើលវីដេអូ ពួកគេសួរទៅលោក Trump ថា បើអ្នកណាម្នាក់ឱ្យលោកចាកចេញពីអាមេរិក តើលោកព្រមឬអត់? ពលរដ្ឋនៅទីនេះ នឹងពុំចាកចេញដាច់ខាត ។ អាមេរិកអាចអភិវឌ្ឍន៍តំបន់ Gaza ឱ្យរីកចម្រើនដូចក្នុងវីដេអូ លុះត្រាតែមានវត្តមានពលរដ្ឋប៉ាឡេស្ទីន ៕

កុំភ្លេចចូលរួមទស្សនាទាំងអស់គ្នា! នៅថ្ងៃទី២៨ ខែកុម្ភៈនេះនឹងមានភពចំនួន ៧ តម្រៀបគ្នានៅលើមេឃ

0

សម្រាប់បងប្អូនដែលចូលចិត្តតាមដានតារាសាស្ត្រ នៅល្ងាចថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះនឹងមានព្រឹត្តិការណ៍ដ៏កម្រមួយ គឺភពចំនួន ៧ ក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើងដែលរួមមាន៖ ភពអង្គារ ភពព្រហស្បតិ៍ ភពសុក្រ ភពសៅរ៍ ភពអ៊ុយរ៉ានុស ភពណេបទូន រួមទាំងបារត នឹងតម្រៀបគ្នានៅលើមេឃក្នុងពេលតែមួយបន្ទាប់ពីថ្ងៃលិច រហូតដល់ពាក់កណ្តាលអាធ្រាត នេះបើយោងតាមគេហទំព័របរទេស Starwalk.space។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjxa9grdYHaB0Vfm2X0lUrEPYqc2TjrRjdwSfAtMnoLzl7dpJ2ZrwUy18d2VlAZZo0pro20CyKiTXRRju5iqf4hoTspRr7DCLBCmNMmly8mdoHS95rBWuXTj5v-Rxu_W3Ix9r9YU8sqAfR1CRvShGhnvWLBSqwyFiWpORMRY6KguOmOfwK4LNN7DKuKYc13/s960/image_2025-02-28_13-18-19.png

ព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថា ជាព្រឹត្តិការណ៍ដ៏កម្រ និងមិនកើតឡើងម្តងទៀតទេក្នុងទស្សវត្សរ៍នេះ។ ដូច្នេះដើម្បីសង្កេតមើលបាតុភូតនេះ អ្នកជំនាញណែនាំឱ្យស្វែងរកកន្លែងងងឹត ឬកន្លែងដែលមានពន្លឺតិចបំផុត និងមានផ្ទៃមេឃស្រឡះល្អ អាចឱ្យអ្នកមើលឃើញយ៉ាងច្បាស់នូវភពទាំង ៧។ ទោះជាយ៉ាងណាភពចំនួន ៤ ដូចជា៖ ភពអង្គារ ភពព្រហស្បតិ៍ ភពសុក្រ និងបារត លោកអ្នកអាចមើលឃើញដោយភ្នែកទទេបាន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgciBGWKHT8puMBsXHMJQ0hncv-CVCKwYBIiRmU2LCNItEwd48oT7XcM-Ei0se9ye9KjV2MUzCgaAlGPtWthLY6OogL7Go6tDK9gIZWicKICSfP61BjKa2n7kyPfyNt14pHO7eMUSw3HUszcMbCu6xGcdyu3tVDgkoMIrjZbZIF2cQz8E4DabsBIAke8Ine/s1600/image_2025-02-28_13-18-19%20(2).png
ប៉ុន្តែចំពោះភពសៅរ៍វិញ ហាក់មើលមិនសូវឃើញនោះទេ ដោយសារនៅឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ ខណៈភពអ៊ុយរ៉ានុស និងភពណេបទូន គឺត្រូវការកែវយឺត ឬតេឡេស្កុប។ មូលហេតុដែលភពទាំង ៧ បង្ហាញខ្លួនដោយតម្រៀបគ្នានៅលើមេឃ គឺដោយសារតែភពនានាគោចរជុំវិញព្រះអាទិត្យក្នុងពេលតែមួយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn7-2AYOrPIRiAUKZW6SaIYQMsAq_0-HqPyr2W1WYrxMnOjCIy1g0TTjLlhJiK-TJqk6dCa-NI__Yvkq0B2_-HLdNtX3TZzsHNtUiVlreXAlQCXClCOvbUXRvmu-yb8zpv3Dh8XoWJrqv5c6LrdQAPd424i2Bv94dMFI6Lxw924SZqG0t-qUIIH9pBhvnV/s1600/image_2025-02-28_13-18-20.png

លោកវេជ្ជបណ្ឌិត Gerard van Belle នាយកផ្នែកវិទ្យាសាស្ត្រនៅ Lowell Observatory ក្នុងរដ្ឋ Arizona បាននិយាយថា នៅថ្ងៃទី២៨ កុម្ភៈនេះ ភពទាំងអស់ដែលនៅសេសសល់ក្នុងប្រព័ន្ធព្រះអាទិត្យគឺស្ថិតនៅក្នុងទីតាំងដែលធ្វើឱ្យពួកវាអាចមើលឃើញនៅលើមេឃបានយ៉ាងច្បាស់ ជាពិសេសនៅពេលថ្ងៃលិច ដែលអាចមើលឃើញស្ទើរតែគ្រប់ទីកន្លែងតែម្តងនៅលើភពផែនដី៕

ក្រសួងវប្បធម៌ ស្នើសមត្ថកិច្ចតាមវែកមុខអ្នកផលិតបទ “ក្តឹងរួយ”

0

ថ្មីៗនេះ មានទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា “ក្តឹងរួយ” ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

ពាក់ព័ន្ធនឹងករណីនេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការតាមស្វែងរកអត្តសញ្ញាណអ្នកផលិតបទចម្រៀងនេះឱ្យខានតែបាន។

បច្ចុប្បន្ន ម្ចាស់គេហទំព័រ ALL from me បានលុបវីដេអូចម្រៀងនេះចេញហើយ តែយ៉ាងណាក្រសួងវប្បធម៌ នៅតែស្វែងរកបុគ្គលនោះមកធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។

ក្រសួងបានលើកឡើងថា បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) ក៏ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

បន្ថែមពីនេះ ក្រសួងវប្បធម៌ ស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះបន្តទៀត៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEie9AVSB03TSpxOQH7HVlnS9MOk57bMTXmesySLzivIpXK93hbgsH0kRQx78j7Nh2C3ggVVzcS9P-MN4KAgBDrCElSdGB2I0G8FC4sqMRjKb-yLVDoX7mb5MDzW3gVDvJWbJFQsJSjUTnZY88oX0SRHzDyU7xPrYYAiz2BOmwryKeYel3dGwFyDdz-_SWNn/s1024/image_2025-02-28_10-24-55.png