រដ្ឋវ៉ាស៊ីនតោន៖ សេតវិមានបាននិយាយកាលពីថ្ងៃអង្គារថា ពន្ធរបស់ប្រធានាធិបតី Donald Trump លើការនាំចូលទំនិញពីប្រទេសចិន ត្រូវបានកំណត់ថានឹងកើនឡើងដល់ 104% ខណៈដែលទីក្រុងប៉េកាំងបដិសេធមិនព្រមដកពន្ធសងសឹករបស់ខ្លួនលើការនាំចេញរបស់សហរដ្ឋអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9TEDf1xOi1gH_5r-6mJJ34N15DineCB4VGwwNVH2KqxF1Dse9cYzYbrs_UEFmtd6Ho5O0TAV7kJ9-8JRQUvrwjXBCCgyKLCn-mAtKg5_LDN_m2U53xwW6ylRfcJE63uKLqPctOBioljfq6jL_2YfHrG1KvNy-xLDBis3jxQU1cuaMmoeuX7yGGTfxQL1c/s1280/image_2025-04-10_13-42-36.png

យោងតាមសារព័ត៌មានCNN នៅយប់ថ្ងៃអង្គារ ថ្ងៃទី៨ ខែមេសា បានឲ្យដឹងថា៖ អ្នកនាំពាក្យសេតវិមានលោកស្រី Karoline Leavitt បាននិយាយនៅក្នុងសន្និសីទកាសែតខ្លីមួយជាមួយអ្នកយកព័ត៌មានថា “វាជាកំហុសមួយសម្រាប់ប្រទេសចិនក្នុងការសងសឹកមកកាន់អាមេរិក។ ហើយពន្ធទំនិញ 104% នឹងចូលជាធរមានលើប្រទេសចិននៅយប់នេះនាពាក់កណ្តាលអធ្រាត្រ។”

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQiH7gnQhnuBwdskChg3juRZjLXdats4dECf40MoajwUJxVxdSEUB0cfh4Lb8h4ZDH6qJc-_I8IYXzyE9fz2A6rnbT1QM9MQrBBSpmFS-fs37tjsAL9jVN93jZoS7F8itrlI6lCnAUcW6PPNHmE6oWCryMfqmneUR1ABkGuKI3C03S_3IUbGxqHfcXTkOK/s1500/image_2025-04-10_13-42-36%20(2).png
ការសម្រេចរបស់អាមេរិកក្នុងការដំឡើងពន្ធលើទំនិញចិនដល់ ១០៤% នៅពេលនេះ គឺជាការបន្ថែម៥០%ទៀតទៅលើពន្ធទំនិញដែលបានកំណត់កាលពីចុងខែមីនា ដោយក្នុងនោះមានពន្ធគយចំនួន ២០% និងពន្ធទំនិញ ៣៤% ដែលជាពន្ធបន្ថែមក្រោយពេលចិនបានសងសឹកមកកាន់អាមេរិក និងចុងក្រោយនេះ លោក Donald Trump សម្រេចបន្ថែម ៥០% ពីលើទៀត បានធ្វើអោយពន្ធសម្រាប់ប្រទេសចិនបានកើនឡើងដល់ ១០៤%។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjA3E3H3kgRGI8Uv_-5sMBw3eIGxWshAyz8KiBbltdHW8flbOygkY8-tk0XWwFVZ8X5Ys_Q6C5g-SmJUAUtkWXNldzhurEP6R9Cl6iLKFxl4-CQLGk0TqL9TvYfj_dZsuOnCocmR5AgeKqY0LZJQVXZqUYfe_luKcmhCievSBtnr7HtRfWPijQYAkD0KVPG/s700/image_2025-04-10_13-42-35.png

អ្នកស្រី Leavitt បានបន្តថា ៖ លោកTrump ជឿថា ” ប្រទេសចិន និងប្រធានាធិបតីចិនលោកXi Jinping ចង់សុំចរចាធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិកដែរ ប៉ុន្តែគ្រាន់តែពួកគេ មិនដឹងថាត្រូវចាប់ផ្តើមវាដោយរបៀបណា” ដោយអ្នកស្រី Leavitt បានបន្ថែមទៀតថា ៖ ប្រសិនបើប្រទេសចិនមកសុំចរចាជាមួយលោក Donald Trump ប្រហែលជាគាត់នឹងមានចិត្តសប្បុរសហើយ ប៉ុន្តែគាត់នឹងធ្វើអ្វីដែលល្អបំផុតសម្រាប់ប្រជាជនអាមេរិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibi93yQQ7pf5Af8B8JkcwAshQc3mA8ba8LI3y_exXWWI_Rxw0jDUUbPIm8AhFbE35BcOWch41W5bsnHVfFZsuhsjH2MjuqjgMTpwvwxm_6VvFgXjfR83DcuU7XMpKCu_RXHYJKV2W9L748Yx06hdWKLp6NV8C5XGFviJST-GxYCzsgBXS-a3dhsmrzdHLx/s1600/image_2025-04-10_13-42-34.png

ក្រុងប៉េកាំងកាលពីថ្ងៃអង្គារបានចេញសេចក្ដីថ្កោលទោសយ៉ាងម៉ឺងម៉ាត់ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងរបស់លោក Trump នៃពន្ធបន្ថែម 50% លើការនាំចូលរបស់ចិនដោយហៅទង្វើនេះថា “ការគំរាមកំហែង” ព្រមទាំងប្តេជ្ញាចិត្តថានឹង “តស៊ូដល់ទីបញ្ចប់” ។ ក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីថ្ងៃអង្គារ ទី៨ ខែមេសា ថាចិននឹង “តស៊ូដល់ទីបញ្ចប់” ដើម្បីប្រឆាំងនឹងពន្ធរបស់លោក Trump ៕