មនុស្សរាប់លាននាក់ចូលចិត្តទំពារស្ករកៅស៊ូជារៀងរាល់ថ្ងៃ មិនថាដើម្បីតែដកដង្ហើមស្រស់ស្រាយ ឬគ្រាន់តែចលនានៃការទំពារនោះទេ។ ទោះជាយ៉ាងណា ការស្រាវជ្រាវថ្មីៗពីសាកលវិទ្យាល័យ Queen’s Belfast បានបង្ហាញនូវបញ្ហាបង្កប់ដ៏គួរឱ្យភ្ញាក់ផ្អើលមួយគឺ៖ ការទំពារស្ករកៅស៊ូនឹងបញ្ចេញមីក្រូប្លាស្ទិក ដែលជាបំណែកល្អិតតូចៗនៃប្លាស្ទិកចូលទៅក្នុងទឹកមាត់របស់យើង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgqMtEeUeQQVWwYofPi-8z8o8JtrkEUxSc7clakZBhxracRpVDRyDAn-AzJO2YBOZO9LHeZtyzIntPABezRD_kMpJP61FsmvDLjzfWDp1ClNcqjP7suApp5w4KsJBgJo28DicTVV3RnW-cAkRk1OJkdasodwwCQIzgqswchp-sfE565mYBa-hgqJlCkYm4Z/s2560/image_2025-04-10_14-05-27.png
តើមីក្រូប្លាស្ទិកជាអ្វី? មីក្រូប្លាស្ទិក គឺជាភាគល្អិតប្លាស្ទិកតូចៗ ដែលមិនអាចមើលឃើញដោយភ្នែកទទេនោះទេ ដែលវាបានបង្កឱ្យមានការព្រួយបារម្ភជាសកល ដោយសារតែវត្តមានរបស់វានៅក្នុងអាហារ និងទឹក ហើយឥឡូវនេះសូម្បីតែការទំពារស្ករកៅស៊ូ។ នៅក្នុងការសិក្សានេះ អ្នកស្រាវជ្រាវបានប្រើបច្ចេកវិទ្យាទំនើបដែលហៅថា automated Raman spectroscopy ដើម្បីស្វែងយល់ថាតើមីក្រូប្លាស្ទិកប៉ុន្មានត្រូវបានបញ្ចេញក្នុងពេលទំពារ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhp2XQO7ate4Yj94WHVshiQas-36uiagsPC0C8mlCgwkzBigQTgHA0Xrv8lCT0AgtJnwn8CD0FXAlms1IPsgWIc8FMSRO97U3ad3UTpUco1bddlHL_8SPQrKkFRpWFrBSrRkVgmY1cPq7PPwiuCe9RuohoKPwSXX-KbkcUR9q15mVz7OmCA1mGyRoHeaRUK/s1280/image_2025-04-10_14-05-28.png
តួរលេខបង្ហាញថា ក្នុងរយៈពេលមួយម៉ោងនៃការទំពារ ភាគល្អិតមីក្រូប្លាស្ទិករហូតដល់ ២៥០០០០ បានបញ្ចេញហើយអាចចូលទៅក្នុងទឹកមាត់របស់អ្នក។ នោះជាចំនួនដ៏ច្រើនលើសលប់ដែលបានបញ្ចាញពីស្កកៅស៊ូតូចមួយនេះ ដែលមើលទៅហាក់ដូចជាគ្មានបង្ករគ្រោះថ្នាក់អ្វីសោះ ខណៈពេលដែលអ្នកវិទ្យាសាស្ត្រនៅតែមិនប្រាកដអំពីផលប៉ះពាល់រយៈពេលវែងនៃមីក្រូប្លាស្ទីកទាំងនេះលើសុខភាពមនុស្ស ការរកឃើញនេះកាន់តែធ្វើឲ្យប្រភពនៃការប៉ះពាល់ផ្លាស្ទិច ត្រូវបានមនុស្សជាច្រើនមើលរំលង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgn65gr8ZdTQ7xFGMiT51ufBay3jQGFKTQUXm2UuZ6m-E843A8MuOqWCPQ6FN6UfiYEWXTJKjjDMI7G4n32CkorwvKxofKuz7T9TgvFV2SrbFrshAgxw-zaAiO3FT7PXqvuPowZTQ3BL6IHdLnzPNHR1YTP6ebg0QUspsdVxJ5uLbUiU8aPRW1aJMu_q_0z/s2400/image_2025-04-10_14-05-29%20(2).png

ហេតុអ្វីយើងគួរយកចិត្តទុកដាក់ចំពោះបញ្ហានេះ? ការបំពុលដោយប្លាស្ទិកគឺជាការព្រួយបារម្ភពីបរិស្ថានកាន់តែខ្លាំងក្នុងពេលបច្ចុប្បន្ននេះ។ តាមរយៈការរកឃើញមីក្រូប្លាស្ទិកនៅក្នុងស្ករកៅស៊ូ ការសិក្សានេះមិនត្រឹមតែបង្កើនការយល់ដឹងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីសារៈសំខាន់នៃការដោះស្រាយប្រភពនៃការប៉ះពាល់ដែលមើលរំលង—ប្រភពប៉ះពាល់ដែលយើងប្រហែលជាមិនបានចាប់អារម្មណ៍ពីមុនមក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirnvEVTwsaqqinW6hRTaX2jNPLjj7gQZ5YCjQp-RP8v7mG1e2NySFRPtHnx1sgTRUKEhEAYmB5lpnT36uRmFzoU1YV_TuD1a-1mMeZPGbgvIVV8UkqhQeClGEkh-GtMWYSr8n62W_wnbeOZguG0jG8hNcD62UYRgDVLmcDuWJZ6TTE2Zci_AE_p8JuQzBL/s1920/image_2025-04-10_14-05-29.png

គួរបញ្ជាក់ផងដែរថា មីក្រូប្លាស្ទីកបង្កគ្រោះថ្នាក់ខ្លាំងដល់សុខភាព ដោយសារតែសមត្ថភាពរបស់វាក្នុងការចូលទៅក្នុងខ្លួនតាមរយៈការស្រូបចូល និងការប៉ះពាល់ស្បែក ដែលបង្ករបញ្ហាដូចជា៖ ខូចកោសិកា និងរលាក រំខានដល់ពោះវៀន អ័រម៉ូន បញ្ហាផ្លូវដង្ហើម រាងកាយមានជាតិពុល និងការកកកុញ ដោយសារមីក្រូប្លាស្ទីកអាចបង្កើតនៅក្នុងជាលិកា ហើយផ្ទុកនូវសារធាតុពុលផ្សេងៗដែលបង្កគ្រោះថ្នាក់។ ដូច្នេះ នៅពេលដែលអ្នកទំពារស្ករកៅស៊ូលើកក្រោយ សូមចាំថាវាមិនមែនគ្រាន់តែធ្វើឱ្យខ្យល់ដង្ហើមស្រស់ថ្លានោះទេ វាគឺជាផ្នែកមួយនៃការបំពុលដោយប្លាស្ទិកផងដែរ៕