យើងសង្កេតឃើញមានការលើកឡើងពីសត្វត្រីម្យ៉ាងដែលត្រូវបានគេរកឃើញនៅលើឆ្នេរសមុទ្រមួយក្នុងប្រទេសថៃ មុនពេលមានហេតុការណ៍គ្រោះរញ្ជួយដីកើតឡើង ដែលមានមតិខ្លះលើកឡើងថាវាគ្រាន់ជាការចៃដន្យប៉ុណ្ណោះ ខណៈអ្នកខ្លះទៀតយល់ថាមិនដូច្នោះទេ ការឃើញត្រីនេះអាចនឹងជាបណ្ដាសារ រឺសញ្ញាដែលបង្ហាញថានឹងមានគ្រោះធម្មជាតិអា..ក្រក់កើតឡើងក្នុងពេលឆាប់ៗ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdG7sNzg3vJD8p_TegWXTFNh6bn6XpkTDgrgpM9SmbE3GzSioKo8-79aqICt0D09zwQBKHH4EGrs8VQX-pilhL4y-rbDtL-bWmky7Xp3HITjWcvGgKfyv33cs-DbM7DnoRVou62hRfUTBwUBVYCmB7RPLk9OLgjp_43FDe2ZuzYRIJy7lDhPqShgyd06zL/s1280/photo_2025-03-31_15-19-12%20(2).jpg
ជាការពិតណាស់ ត្រីនេះបានស្ថិតនៅក្នុងជំនឿរបស់ប្រទេសមួយចំនួនដូចជា ជប៉ុន និង ហ្វីលីពីន ដែលតាំងពីយូរលង់ណាស់មកហើយ គែជឿជាក់ថា ការប្រទះឃើញត្រីនេះនៅក្នុងប្រទេសរបស់ពួកគេ នោះវានឹងនាំគ្រោះអា..ក្រក់ៗអោយកើតមានជាក់ជាមិនខាន ដោយថែមទាំងមានប្រជាជនមួយចំនួនហៅវាថា ជាត្រីបណ្ដាសារ រឺ ត្រីនៃសេចក្ដីវិនាសទៀតផង។ តើត្រី Oarfish រឺ Doomsday Fish នេះពិតជានាំគ្រោះច..ង្រៃដល់មនុស្សលោកមែនដែរ រឺទេ?https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgxu-B6DXygemBygvYID94JxwXcMZBJ2RSxO6cLf1UE1sjIuluKuRXrO5LPdGepJpvWrkK1L7b2Xjhng6upSacjwx2HfzFXDghr5MuLDVjnJ1ygf78DA0lqd-xxPCyfRAi2QefcTqxYKMdkqiYkiBQ5QjAgX6bwVP2DfMWtq_OlECn8HHH8-zDh5bbfCkd5/s1280/photo_2025-03-31_15-19-12%20(3).jpg

តាមការសិក្សារបស់អ្នកវិទ្យាសាស្រ្ត បានបង្ហាញថា ត្រីOarfish គឺជាប្រភេទសត្វសមុទ្រម្យ៉ាងដែលមានប្រវែងខ្លួនរហូតដល់ 15ម៉ែត្រ រស់នៅក្នុងទឹកដ៏ជ្រៅហៅថា “Twilight Zone” ដោយមានជម្រៅពីផ្ទៃទឹកខាងលើប្រមាណ 600 ទៅ 3,300 ហ្វីត រឺជាង ១គីឡូម៉ែត្រ និងមិនងាយមានអ្នកស្រាវជ្រាវណាបានទៅដល់កន្លែងដែលពួកវារស់នៅឡើយ។ ដូចនេះ វាគឺជាត្រីដែលកម្រ ហើយនៅមិនទាន់មានសិក្សាស្រាវជ្រាវបានច្រើននោះទេ ព្រោះករណីដែលគេឃើញវាច្រើនតែក្នុងសភាពឈឺ រឺស្លា..ប់ប៉ុណ្ណោះ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg7Na3fckCv_jUMGlEZYEXlm-1vsZBzA5kXlRpqGyEW8ttDrp-V6QrueKL8ovUJ6KSWgoADwLqx6mMFMr7wPSMkTNm1ZEGtO3AcwCTzmLgoCYTjNJb9BR2Oa5ja5s353jio9b9Db7Agh6uqozg5nXj_ZxrTgfk3DA-MQMtKROrLl2murPhvR-lxxiDT0giY/s640/photo_2025-03-31_15-19-12.jpg

តាមពិតវាគឺជាត្រី ដែលមិនងាយបង្ករគ្រោះថ្នាក់ដល់មនុស្សដល់មនុស្សឡើយ ព្រោះវាគ្មានពិស. គ្មានធ្មេញ ហើយវាស៊ីតែភាវៈរស់តូចៗដូចជា ប្លង់តុង និងប្រភេទខ្យង បង្គារប៉ុណ្ណោះ។ លើសពីនេះ ខ្លួនប្រាណរបស់វា គឺមានរឹងមាំនោះទេ វាងាយនឹងដា..ច់ រលាត់ និងងាយរងគ្រោះដោយសារសត្វសមុទ្រផ្សេងទៀតមកខាំ។ មូលហេតុនេះហើយទើប អ្នកវិទ្យាសាស្រ្តមិនសូវហ៊ានប៉ះពាល់វាឡើយ ពោលគឺសិក្សាបានតែលើសា..កស..ពវាដូច្នេះឯង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiArS7B7uC5sNtj9mudXUoflElzl25K79NmX7zcXIIGHVfCHeNfDAWoiYtTxidqGQPyZi1zqrGBXDfMqLwthIt7y60yBK5AU9cV70-lfQufUgCeDT-RmfXKY3neATGVH0c96km5uJ7bJOFSa086oHAZGmhyL-l1bVAJlugO7R5JDqlyBdswnTk5CfAleCoh/s1280/photo_2025-03-31_15-19-14.jpg
ដោយឡែក ការប្រទះឃើញវានៅលើផ្ទៃគោក រឺឆ្នេរសមុទ្រ ពិតជាមានហានិភ័យក្នុងការកើតមាននូវគ្រោះធម្មជាតិធំៗ ដូចជារលកយក្សស៊ូណាមិ និង រញ្ជួយដីពិតមែន ប៉ុន្តែមិនមែនបានន័យថា វាជាត្រីនាំច..ង្រៃនោះទេ ព្រោះបើយោងតាមហេតុផលជាក់ស្ដែង និងការបង្ហាញរបស់ង្នកវិទ្យាសាស្រ្ត ពួកវាមិនងាយចាកចេញពីមជ្ឍដ្ឋានដែលពួកវារស់នៅឡើយ លើកលែងតែក្រោមមូលហេតុមួយចំនួនដែលធ្វើអោយពួកវា មិនអាចរស់នៅទៀតបានដូចជា៖ លក្ខខណ្ឌទឹកដែលវារស់នៅផ្លាស់ប្ដូរ, ការរញ្ជួយដីក្រោមបាតសមុទ្រ, ពួកវាឈឺ រឺជិតស្លា..ប់ទើបបង្ខំចិត្តឡើងមកផ្ទៃខាងលើនៃសមុទ្រ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSYWSvGrB0RYP6rhw1MmsucpCi3z2-KQv2Nc_r503vb8uy70pFyygQQASfCbUPox8LpWM_vuU3yq5umSmhJJTCn4oC47_3aOodQ7c8CxTKqUhP72bjvkb6LQYOOVyCipbyPv-ljoZSeaWoHb77qYcbSJ15NiFmj7hDwm1QoqVegI_HB52RwAD11SjoUbNh/s1280/photo_2025-03-31_15-19-15%20(2).jpg

សរុបមក វាជាសត្វដែលគួរអោយអាណិតទៅវិញទេ ព្រោះវាគ្រាន់តែព្យាយាមគេចពីសេចក្ដីស្លា..ប់ប៉ុណ្ណោះ។ ទោះជាយ៉ាងណា ប្រសិនបើអ្នកប្រទះឃើញវានៅលើផ្ទៃទឹក រឺឆ្នេរសមុទ្រ សូមកុំប៉ះពាល់វាអី អ្នកគួរជូនដំណឹងទៅកាន់អ្នកជំនាញ ដើម្បីអោយគេមកសិក្សា និងធ្វើការពិនិត្យមើលរកសញ្ញានៃភាពមិនប្រក្រតីណាមួយ៕