Home Blog Page 571

វណ្ណដា សប្បាយៗជាមួយនឹងបទ «បើកលុយ» របស់រៀមច្បងឧកញ៉ា ខេមរៈ សិរីមន្តនិង ឌីជេ ក្តិប

0

បន្ទាប់ពីបញ្ចប់ការប្រកាសជាផ្លូវការនៃផលិតកម្មបារមីសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire សិល្បករក៏នាំគ្នាជប់លៀងកម្សាន្តសប្បាយហើយមានការចែករំលែកនៅលើបណ្តាញសង្គម វណ្ណដា គឺមានភាពរីករាយច្រៀងនិងរាំបទ «បើកលុយ» របស់រៀមច្បងឧកញ៉ា ខេមរៈ សិរីមន្ត និង ឌីជេ ក្តិប។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgOTJTSB8uCsr6WNk3HBJNKKMKDX7d0gGvTarNZw5y-xIvRTLsY9E8e08nwU1i2stvJJw2ztduF-3yeXtjG9y4UVPCwgzzmnfua5FJuteM1g2U-ytKgwVCNCgCoHFA9i9GQu2JqNJvRj0BZJ3X8WnGTBCuxNZyDyv6SB-zfyVNef5Q30ph0ti3dJTcB_6To/s2048/image_2025-04-01_11-45-33.png

កន្លងមកនេះប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាចម្រៀងឧកញ៉ា ខេមរៈ សិរីមន្ត បានបង្ហាញថាលោកក៏បានស្តាប់បទចម្រៀងរបស់ វណ្ណដា ទៅលើបទចម្រៀង អាមុំបង«អើយ» បន្ទាប់ពីបង្ហាញថាបទរបស់លោកបានជាប់ចំណាត់ថ្នាក់លេខ១លើតារាងយូធូប។ លើសពីនេះទៅទៀតកាលពីខែមករា ក្នុងកម្មវិធីរបស់ វណ្ណដា ទស្សនិកជនក៏បានជ្រាបមកហើយថា ឌីជេ ក្តិប បានបង្ហាញការគាំទ្រដល់សិល្បករជំនាន់ក្រោយដោយលោកក៏បានចូលរួមកម្មវិធីតារារ៉េបរូបនេះដូចគ្នា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgTMilqaGYJzoFsJJ0PIiITlcbI-IRDTzBw7JF9a1U6ej0XiMCHpYeeMHLJ0YAPtwnat6rMsZ7Dnu2QTvFy21mVyqOYDUnkMzWKvbKGOPU3ENNb_2jDqO4Wiao63F3NB42b4SERr7L-9LykRONvPcgrK70foyRg9pQCT2euEQ-qyh-qndrumwFi9bI99rNh/s2048/image_2025-04-01_11-45-31.png

នាយប់ថ្ងៃទី៣១ មីនា បន្ទាប់ពីបញ្ចប់ការប្រកាសជាផ្លូវការនៃផលិតកម្មបារមីសហការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire គេបានឃើញមានការចែករំលែកវីដេអូខ្លីៗជាច្រើននៅលើបណ្តាញសង្គមដោយឃើញថាសិល្បករ សិល្បការិនី និងអ្នកចូលរួមដទៃទៀតបង្ហាញពីការជួបជុំរាំលេងកម្សាន្ត។ អ្វីដែលកាន់តែចាប់អារម្មណ៍អ្នកគាំទ្រក៏បានឃើញ វណ្ណដា ឡើងចាក់ DJ ខ្លួនឯងតែម្តង ធ្វើឱ្យអ្នកគាំទ្រចំអន់ថា DJ Da។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMs2lWT8tQu2uftyqohlOTrPRX4vMi8wXyntSdu-AS05ZDfBZBbBPZlxeVSu0zCFTIYcRB15UFVDrn3hRZwnW9yjs4C0m18Fm8F7c0AqvaOqnBw8kA9dgpdsE8A0HMHQgr9Ym0Qf2CxmdfiTvv-vhwsvHusWj0Z61MppvrjsTzwrPhiU1Azo7WAdqaTgAg/s2048/image_2025-04-01_11-45-28.png

ក្នុងវីដេអូផ្សេងទៀតគឺនៅក្នុងកម្មវិធីជប់លៀងនេះ បានចាក់បទ បើកលុយ ដែលជាបទល្បីល្បាញមួយរបស់រៀមច្បង ឧកញ៉ា ខេមរៈ សិរីមន្ត និង ឌីជេ ក្តិប។ វណ្ណដា បានបង្ហាញពីភាពសប្បាយរីករាយជាមួយនឹងបទរៀមច្បងថែមទាំងច្រៀងតាមយ៉ាងសប្បាយរីករាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhd-WVegikqAHZW-n7aHiUv59JdbzBCslW0A3QPY59U_yE5oaEX-DKW2Lilq9_xtCxlXHQM7j4ptmGw1Glh8UB3DoEq9CMw-0CXvgiEQ2zFqnYYAivh75v5jafPUgV-qavKDMhaA_C9uH90hF7ssQGIqAd3NuQpPAKlfs3vDyPpcE8MhJWqSI-eG3f0U1kN/s1920/image_2025-04-01_11-45-36.png

មែនទែនទៅទំនាក់ទំនងរវាងសិល្បករនិងសិល្បករមិនមានបញ្ហាចោទនោះទេ ប៉ុន្តែកត្តាមួយក្នុងចំណោមនោះគឺអ្នកគាំទ្រខ្លះបានទាញឈ្មោះអាយដលចូលទៅទើបធ្វើឱ្យមានបញ្ហា។ ជាក់ស្តែងនៅលើបណ្តាញសង្គមឧកញ៉ា ខេមរៈ សិរីមន្ត បានតបតរបស់ខ្លួនទៅកាន់អ្នកមួយចំនួនដែលប្រៀបធៀបខ្លួននឹងតារាចម្រៀងរ៉េបរូបនេះជាពិសេសពាក្យ wo eh eh eh ដែលមានការខម្មិនផ្សេងៗរហូតធ្វើឱ្យតារាចម្រៀងមានងារជាឧកញ៉ារូបនេះបង្ហាញពីអ្នកដែលនិយាយពាក្យនេះដំបូងគេមុន វណ្ណដា និយាយ៕

“ស្រង់ព្រះ” ពិធីចាំបាច់បំផុតមួយ ដែលមិនគួររំលងនឹងថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ

0

ពិធីស្រង់ព្រះ គឺជាការលាងជម្រះនូវបាបកម្មទាំងឡាយដែលប្រព្រឹត្តិឡើងកាលពីឆ្នាំចាស់ ដើម្បីទទួលយកមកវិញនូវពរជ័យសិរីសួស្តីក្នុងឆ្នាំថ្មី ជាពិសេសជាការសុំសេចក្តីសុខ សេចក្តីចម្រើន ក្រុមគ្រួសារ ។

ជាទូទៅ ពិធីនេះ តែងប្រារព្ធនៅក្នុងថ្ងៃវារៈឡើងស័ក ដោយពុទ្ធបរិស័ទតែងតែធ្វើឡើងនៅតាមវត្តអារាម ឬតាមផ្ទះរៀងៗខ្លួន គឺដើម្បីសុំសេចក្តីសុខចម្រើន សម្តែងការដឹងគុណ ការតបស្នងសងគុណចំពោះជូនព្រះរស់។

បច្ចុប្បន្ននៅតាមវត្តអារាមមួយចំនួន ប្រាព្ធពិធីស្រង់ព្រះតាំងពីថ្ងៃពីមហាសង្ក្រាន្ត ពោលគឺថ្ងៃទី១នៅថ្ងៃចូលឆ្នាំប្រពៃណីជាតិខ្មែរ។
មានជំនឿតៗគ្នាមកយូរមកហើយថា ស្រង់ព្រះទាំងព្រះបដិមាថ្ម និង ព្រះរស់ អ្នកមានគុណ សុទ្ធតែទទួលបានមកវិញនូវសេចក្ដីសុខចម្រើន ត្រជាក់ត្រជុំគ្រប់ក្រុមគ្រួសារកាច់ផ្តាច់កម្មអកុសល លះបង់បាបអកុសលចាស់ៗចោល ហើយយើងសាងនូវកុសលថ្មី។

ការស្រង់ព្រះនៅវត្តអារាម តម្រូវឱ្យពុទ្ធបរិស័ទទាំងអស់ ធ្វើពិធីស្រោចស្រពទឹកលាយជាមួយផ្កាភ្ញីទឹកអប់ ដើម្បីស្រោចស្រពដល់ព្រះបដិមា ដោយមានជំនឿតៗគ្នាថា ពិធីនេះ នឹងផ្តល់សេចក្ដីសុខ លះបង់បាបអកុសលចាស់ៗចោល និងសាងនូវកុសលថ្មី

តែយ៉ាងណាមិញ បើស្រង់ព្រះនៅវត្តហើយ កុំភ្លេចស្រង់ព្រះនៅផ្ទះផង ព្រោះផ្ទះយើងក៏មានព្រះរស់២ដែរ គឺឪពុក ម្ដាយយើងនោះហើយ៕

 

រំលងជិត១០ឆ្នាំ! លោក ស៊ី ជី​ន​ពីង នឹង​បំពេញ​ទស្សនកិច្ច​មក​កម្ពុជា​សារជាថ្មី

0

ប្រធានាធិបតីចិនលោក ស៊ី ជី​ន​ពីង នឹង​មក​បំពេញ​ទស្សនកិច្ច​នៅបណ្តាប្រទេសតំបន់អាស៊ានចំនួន៣ នៅនៅខែមេសានេះ ក្នុងនោះក៏មានកម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPSI_m0Y0YhiOL8vWd0VLIDkCvcJJwS06zPd3PMusl6nYptYIkf0RBsG57irZlZxv0u_Sc7hcoiWv7RWjb78y4d8uSsz-v6zJPyCTU8XlbeUpOwDRWP5S0WHnzbfkemQ7dSJrJpC8WwLsmHSIWYQGoM4tOCUBxwp5zwNhQqCMtikK5NuSkN_J9LX8uLjjR/s616/image_2025-04-01_11-52-41.png
នៅក្នុងដំណើរទស្សនកិច្ចនេះ លោកស៊ី ជី​ន​ពីង នឹងទៅកាន់ប្រទេស​វៀតណាម ដើម្បីពិភាក្សា​ភាព​តានតឹង​ ជុំវិញបញ្ហាសមុទ្រ​ចិន​ខាងត្បូង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUL9oP3SN4OoJ7oLpxoQdzQOXyt98Rt2dR3mPj-KhxhxroymbtxTplzwQ3azsirGOXYlgmZaXviq_Zr7Eb8HOCOIIhhLy3vHl5-J8aMNIwbYilyu_tzwff_enVgw1Di16juCwpHdin1XqSALXOpJ6QSoREcjeOHFfg7pVPlasUjr6j3IypOSIb2RXzcoDb/s800/image_2025-04-01_11-52-41%20(2).png

បន្ទាប់មក លោកក៏បន្តទៅកាន់ប្រទេសម៉ាឡេសុី ដែលជាប្រធានប្តូរវេនអាស៊ាន មុននឹងធ្វើដំណើរ​ទស្សនៈកិច្ច​មក​កាន់​កម្ពុជា​។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdzVAYmQp8EDjHzFGGjrce6IYY5t1U9WIVEKaoaWRuF8bvaY5rfLL_gl9g5Tl5KzOezlJmz2DwyWJlVsIxHQmScvhwPGNJbMwgh5XX3Us7WS1fVg42-IqJfm9LPHoQQE-P6NNu80j9J5Mv_ejKD0JECGRYe4UWfO9wLB-NBiqNYwf4057icMVRDT33X4td/s900/image_2025-04-01_11-52-40%20(4).png

ការ​បំពេញ​ទស្សនកិច្ច​របស់លោកស៊ី ជី​ន​ពីង  ត្រូវ​គេ​រំពឹង​ថា​នឹង​ផ្តល់​ផល​ប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​កម្ពុជា ទាំង​សេដ្ឋកិច្ច នយោបាយ និង​ការ​អភិវឌ្ឍ​សង្គម​ផង​ដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGosHL1P5o6TS4_FVc6h6QisNd1PJBFOt7nLmAKsDtMUGjaNTDsCaMEFqwLLaV5Y-xgpOs1X_W4VTmk7lLJdDCdK4MOIz2n3ZUmorLk1Bs4ndTJFSvN1hyphenhyphenm_x5sY3HO6_pNV8OBIyrxE7yhIn9zoySDBsBoWiIRUArK5vzgfr6-Kod4GSgU9VfU3it5jEH/s1600/image_2025-04-01_11-52-38%20(2).png

តែយ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចនេះ ភាគីកម្ពុជាមិន​ទាន់​បញ្ចេញព័ត៌មានផ្លូវការនៅឡើយនោះទេ​ ខណៈសារព័ត៌មានធំៗនៅប្រទេសចិនចេញផ្សាយព្រោងព្រៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhY9mn_fIP9qZbKbeLh0n6r65gOBJA8hV_zsw7B3DFAzOnEvuy6Ov9VUTas1LMcvR6N4r6zj1byhbb-tcjWcBAF7mWUgHgs8Oy9HNTs5VXO-iqcQSEOpxjjru-RvZvpf7N7Qh6Rt9OE9QvDc5BHrg8Txr6GsZgybSYG_fJJ85OdBmYS6xCRin8tg70oSBT0/s750/image_2025-04-01_11-52-38.png
គួរបញ្ជាក់ថា លើកចុងក្រោយ ដែលលោក ស៊ី ជី​ន​ពីង មកបំពេញទស្សនកិច្ចនៅកម្ពុជា គឺនៅឆ្នាំ២០១៦ តាម​ការ​អញ្ជើញ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ ព្រះបាទ​នរោត្តម សីហមុនី៕

 

បាត់បង់ភ្ញៀវទេសចរមកលេងមាត់សមុទ្រពាក់កណ្តាល ក្រោយពីទឹកសមុទ្រស្រកជាសញ្ញាមិនល្អ

0

ប្រទេសថៃ ៖ ក្រោយកើតគ្រោះរញ្ជួយដីខ្លាំងក្លានៅទីក្រុងបាងកក ដែលធ្វើឱ្យអគារជាច្រើនកន្លែងរងផលប៉ះពាល់ ដូចជា ៖ អគារកំពុងសាងសង់នៅតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុងបណ្តាលឱ្យមនុស្សស្លា.ប់ រងរបួស និងបាត់ខ្លួនជាច្រើននាក់ ធ្វើឱ្យពលរដ្ឋថៃបារម្ភពីគ្រោះរញ្ជួយដីអាចនឹងកើតឡើងជាបន្តបន្ទាប់ ។ អ្វីដែលពួកគេកាន់តែបារម្ភខ្លាំង ក្រោយពីទឹកសមុទ្រនៅខេត្តភូកេតស្រកចុះ គឺអាចជាសញ្ញាកើតរលកយក្សស៊ូណាមិ ។ ហេតុនេះ មាត់សមុទ្រនានាមានសភាពស្ងប់ស្ងាត់ ក្រោយពីភ្ញៀវទេសចរលុបចោលដំណើរកម្សាន្ត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhIoYAyswpWKEEc0qlfM_EOGMH7Ae2ScqVxk3xObILJsB-Sov54wYafylepwYWRZGVfpXuM2MEa7tBTWBWpVo7rPWBufeRUWuL-B1Iv_3i-UBC_GxKoDHX3kSKYdmQ9HCaxMCmtwFkCGLg4E56SOn1WiMpn1W1zKiUYptCB0vYz-hXI3pAT9yf1A0nPRPEW/s800/photo_2025-03-31_15-34-44%20(3).jpg

បច្ចុប្បន្ន មន្ត្រីធ្វើការពាក់ព័ន្ធនឹងវិស័យទេសចរណ៍បានបង្ហាញកី្តកង្វល់ពីការបាត់បង់ចំនួនភ្ញៀវទេសចរមកលេងមាត់សមុទ្រ ។ បើទោះជាអាជ្ញាធរខេត្តភូកេត និងបណ្តាខេត្តផ្សេងទៀតដែលមានសមុទ្រ អះអាងថា សូមភ្ញៀវទេសចរកុំបារម្ភពីរលកយក្សស៊ូណាមិ ពីព្រោះការចែកចាយព័ត៌មានក្នុងបណ្តាញសង្គមពីទឹកសមុទ្រស្រកចុះ គ្រាន់តែជាព័ត៌មានក្លែងក្លាយ និងយករូបភាពចាស់ៗមកបង្ហោះប៉ុណ្ណោះ ប៉ុន្តែវាពុំបានធ្វើឱ្យភ្ញៀវទេសចរឈប់ភ័យខ្លាចទេ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuBZSBQTsRKhmKLy4Q2PjfFBQ9VMlHsjtVXV6nh4oZh7EI2_uARVZg4BPWXdD6OgWP0lTpbLd4KZNuLyX1IOnVfTPksKFGybQgw65uQDYv5xmusf9PeZaN4krBA6THJQZTwFrMQN8Nhj_hlfdWeaPix8Smw-2Y3BcliZbSeagau-sCbOECEjQzumzkhd-V/s1280/photo_2025-03-31_15-34-44.jpg
ជាក់ស្តែង ចំនួនភ្ញៀវទេសចរមកកម្សាន្តនៅសមុទ្រអាន់ដាម៉ាន់ ក្នុងខេត្តត្រាំង គឺបាត់អស់ជាងពាក់កណ្តាល ខណៈភ្ញៀវទេសចរខ្លះបានលុបចោលដំណើរកម្សាន្ត ក្រោយកើតគ្រោះរញ្ជួយដីនៅប្រទេសថៃ ។ ភ្ញៀវទេសចរពុំហ៊ានមកកម្សាន្តនៅមាត់សមុទ្រដូចមុន ដោយសារបារម្ភពីរលកយក្សស៊ូណាមិ ក្រោយពីមានការចែកចាយព័ត៌មានពីទឹកសមុទ្រស្រកក្នុងបណ្តាញសង្គម ប៉ុន្តែវាជាព័ត៌មានមិនពិត ។ នេះបើតាមការលើកឡើងរបស់អភិបាលរងខេត្តត្រាំង លោក អាណាន់ ប៊ុនសាំរ៉ាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEijemCA7pbUK60sm5T8G5CWOnEC2szPjSfE-dsbY_iCr9PiBNeBTxShNLmsEToiLlRnoehzyKuTvPzbQqkdiwjoBD2Gwaz5sI9_ykx-isYXkMQf9iYyFdxRJ15xZWuKiSJe8Lv-SXuVQ0xZGeOzIl4jFmsct68k5yMzBNt3uC59xng8g75k6OnqrcXKHVk4/s730/image_2025-04-01_13-37-43.png

កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៥ អភិបាលរងខេត្តត្រាំង លោក អាណាន់ ប៊ុនសាំរ៉ាន បានធ្វើជាប្រធានបើកកម្មវិធីតន្ត្រីតូចមួយនៅឆ្នេរខ្សាច់រ៉ាជមង្គល ស្ថិតក្នុងស្រុកសិកៅ ខេត្តត្រាំង ហើយលោកក៏បានលើកឡើងពីស្ថានការណ៍ក្រោយគ្រោះរញ្ជួយដីកើតឡើងនៅប្រទេសថៃថា វាធ្វើឱ្យភ្ញៀវទេសចរមកលេងនៅសមុទ្រអាន់ដាម៉ាន់ លែងមានទំនុកចិត្តក្នុងការដើរកម្សាន្ត ដោយសារបារម្ភពីរលកយក្សស៊ូណាមិ ក្រោយរញ្ជួយដី ។ លោកបានផ្តាំផ្ញើទៅអ្នកលេងបណ្តាញសង្គមថា សូមកុំបង្កការភ្ញាក់ផ្អើល ឬផ្សព្វផ្សាយព័ត៌មានមិនពិត https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEho5FEQ51BjRB1HDbTefHXnp5o2D4GX3V05_xZ3VcHqQ0Wqm7OJwFog03tBdlRz6DNyddUbn4Q2sp-s_wBlcSixbjQkP_h0OaWvNQIqJ_PpMrReu43ENiMW5Q_8o6Voh6Zljpu0xZYeVOwQPedlsb-x01YhBCH93-j34CxwuGkOA2FhnyEOm39x0zlvziWq/s693/photo_2025-03-31_15-34-44%20(2).jpg

ក្រោយពីតំបន់ជាច្រើនរបស់ថៃរងឥទ្ធិពលដោយសាររញ្ជួយដី កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បានធ្វើឱ្យភ្ញៀវទេសចរដែលមកកម្សាន្តនៅសមុទ្រអាន់ដាម៉ាន់ បាត់អស់ជាងពាក់កណ្តាល ។ ការបាត់បង់ចំនួនភ្ញៀវទេសចរនេះ ដោយសារពួកគេពុំជ្រាបព័ត៌មានច្បាស់លាស់ ហើយក៏មានការបារម្ភ បើភ្ញៀវទេសចរទទួលបានព័ត៌មានពិតប្រាកដ គឺពួកគេពុំបារម្ភរហូតដល់លុបចោលដំណើរកម្សាន្តទេ ។ ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយក្នុងបណ្តាញសង្គមពីទឹកសមុទ្រស្រកនេះ គឺអាចជារូបភាពចាស់ៗ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgWZmJwE9yUWlSUfN467VXPcaGBFCc17Z4e5VkSKRBpD5R2ZGI9qF0laJ37FrBfOsACvrV7RzQHcvQL9Gx7cllsLPHDo1JZieVFkLNbCNWWhclZQvsHhp6YSeeGmA4vbfEqAK4sSTVx1jAU3iS1DnZs8q1LzhfkoIFEkEhvmH_AxPVV_H5gN3wHmjY4vPFg/s730/image_2025-04-01_13-37-43%20(2).png

ពលរដ្ឋថៃភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយមានគ្រោះរញ្ជួយដីកើតឡើងកាលពីរសៀលថ្ងៃទី២៨ ខែមីនា កន្លងមក ស្មើកម្រិត៧.៧រិចទ័រ នៅកណ្តាលប្រទេសមីយ៉ាន់ម៉ា និងបណ្តាលឱ្យមានឥទ្ធិពលមកដល់តំបន់ភាគខាងជើង ភាគកណ្តាលប្រទេសថៃ រួមទាំងទីក្រុងបាងកក ។ ហេតុការណ៍នេះធ្វើឱ្យសមុទ្រអាន់ដាម៉ាន់ បាត់បង់ភ្ញៀវទេសចរយ៉ាងច្រើន ដោយសារការបារម្ភពីរលកយក្សស៊ូណាមិនៅសមុទ្រនេះ ។ វាជាផលប៉ះពាល់មកលើវិស័យទេសចរណ៍ថៃ ក្រោយការចែកចាយព័ត៌មានពីរលកយក្សស៊ូណាមិក្នុងបណ្តាញសង្គម ។ នេះជាការលើកឡើងរបស់អភិបាលរងខេត្តត្រាំង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgGH9v1S6YFfvNO4PQaXjNoBtntI05-S05owB_rkIOcBFB8LUdywd_IScwwmtQoeRBR6XhJ4TBlxhJNFd6UbUQ1Yg4MMaeacQPmNlq23n1roJq6hNW83_Cob3V3evtJDxRjUIfdeQwmgoKhT_0xr_NFNFM_pk7n9ABATAXlit4ipQUD2ql2wGEHy2R5O-sx/s1800/image_2025-04-01_13-37-42.png

គួរបញ្ជាក់ថា ក្រោយពីមានតំបន់ជាច្រើនរបស់ប្រទេសថៃ ជាពិសេស អគារជាច្រើនទីក្រុងបាងកក រងផលប៉ះពាល់ខ្លាំង ដូចជា ៖ អគារកំពុងសាងសង់នៅតំបន់ចាក់តុចាក់ បានបាក់រលំទាំងស្រុងដោយសារឥទ្ធិពលរញ្ជួយដីដែលកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា បានធ្វើឱ្យបារម្ភថៃបារម្ភយ៉ាងខ្លាំងពីការស្នាក់នៅអគារខុនដូក្នុងទីក្រុងបាងកក ។ លើសពីនេះ ថែមទាំងមានការចែកចាយក្នុងបណ្តាញសង្គមពីទឹកសមុទ្រនៅខេត្តភូកេតស្រេកចុះ ទើបធ្វើឱ្យដំណើរកម្សាន្តនៅតាមមាត់សមុទ្រនានាមានសភាពស្ងប់ស្ងាត់ ព្រោះបារម្ភពីរលកយក្សស៊ូណាមិ ៕

ក្រសួងអប់រំ បានចេញមកបំភ្លឺពាក់ព័ន្ធនឹងការលើកឡើងថា “កម្ពុជាជាប្រទេសដែលមានវិស័យអប់រំខ្សោយជាងគេនៅក្នុងអាស៊ាន”

0

ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការឆ្លើយតប ទៅនឹងការចាត់ចំណាត់ថ្នាក់អប់រំរបស់កម្ពុជាអោយស្ថិតនៅលេខរៀងទី ១២០ នៅលើគេហទំព័រ World Population Review សម្រាប់ឆ្នាំ២០២៥ ដែលចាត់ថ្នាក់នេះ បាននាំអោយប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេសដែលមានកម្រិតនៃវិស័យអប់រំខ្សោយជាងគេបង្អស់ប្រចាំបណ្ដារប្រទេសនៅក្នុងអាស៊ាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirFB-nniUWPjQagPQRux3oEhYexqtz7_ruumVa5GqkPDjJEissmGEsIjU6XkCA28Ur2QZthDjPSwYPI8Bx_wSAWneE2TGg8lcoFVN4jxoG_GLaXRiXCytVSRdeb7MfDG0jzb9R4YVKXTjpT_bq5qacWA6NMIMEq5zbltG-XNpZWGEEy-Oe7w3oYtXlbKat/s770/image_2025-04-01_13-33-51.png

យោងតាមការបង្ហោះ នៅលើផេកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា នាព្រឹក ថ្ងៃចន្ទ ទី៣១ ខែមីនា ឆ្នាំ២០២៥ បានបង្ហាញថា៖ ក្រសួងសូមធ្វើការឆ្លើយតប និងបំភ្លឺទៅនឹងការចេញផ្សាយថ្មីៗនេះរបស់គេហទំព័រ World Population Review 2025 ដែលនៅក្នុងនោះ ប្រទេសកម្ពុជាត្រូវបានចាត់ចំណាត់ថ្នាក់អប់រំនៅលេខរៀងទី ១២០ ក្នុងចំណោមប្រទេសនៅលើសកលលោក។ ក្រសួងចាត់ទុកថា ការចាត់ចំណាត់ថ្នាក់នេះ មិនទាន់ត្រូវបានធ្វើឡើងតាមបែបវិទ្យាសាស្រ្ត និងអាចទទួលយកបាននឡើយ នៅក្នុងការប្រៀបធៀប ឬការចាត់ចំណាត់ថ្នាក់នៃការអប់រំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjkuloHNELp_ing2ZzV0gXOhtRhCHLxXniERxe18HKMfnKmFqoypMU5ealQA5yQGrJWJUWKP1E5f21AG0PE29BAow2bZMYJGJLcElhaXz1TloNXECPZfpiqzCbl_IkVVz6K-kGcdpjRF28lfpytCZsiLUMeUID33ZoQmiAk2InZzF7JBeFhqVfJhHz_wdrH/s1024/photo_2025-03-31_11-55-35.jpg

នៅក្នុងសេចក្ដីបំភ្លឺខាងលើ ក្រសួងបានលើកយកចំណុច២ធំៗមកធ្វើជាអំណះអំណាង ដើម្បីបញ្ជាក់ថា ការវាយតម្លៃនៃកម្រិតវិស័យអប់រំនៅកម្ពុជាអោយជាប់ចំណាត់ថ្នាក់លេខ ១២០ គឺជាការដែលមិនទាន់អាចទទួលយកបាននោះទេ ហើយចំណុចទាំងនោះមានអត្ថន័យដូចខាងក្រោម៖

១. ការចាត់ចំណាត់ថ្នាក់របស់ World Population Review បានធ្វើឡើងតាមរយៈការស្ទង់មតិមនុស្សរាប់ពាន់នាក់នៅទូទាំង ៧៨ប្រទេស បន្ទាប់មកដាក់ចំណាត់ថ្នាក់ប្រទេសទាំងនោះ ដោយផ្អែកលើការឆ្លើយតបនៃការស្ទង់មតិនេះ ដែលការធ្វើបែបនេះ កំពុងត្រូវបានពិនិត្យ និងច្រានចោលដោយក្រុមជំនាញរបស់ប្រទេសមួយចំនួនផងដែរ។ ជាតឹកតាង ការចាត់ចំណាត់ថ្នាក់អោយប្រទេសទីម័រខាងកើត ថាមានភាពប្រសើរជាងម៉ាឡេស៊ី គឺហាក់ផ្ទុយពីភាពជាក់ស្ដែង ព្រោះប្រទេសទីម័រខាងកើត កំពុងប្រឈមនឹងបញ្ហាជាច្រើននៅក្នុងវិស័យនយោបាយ សន្តិសុខ និងសេដ្ឋកិច្ច។ ហើយប្រទេសទីម័រខាងកើត មិនទាន់បានចូលរួមអនុវត្តកម្មវិធីអន្តរជាតិស្ដីពីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្ស (PISA) នៅឡើយ ខណៈប្រទេសម៉ាឡេស៊ីវិញ បានឈានមុខទាំងផ្នែកបរិមាណ និងគុណភាពលើវិស័យអប់រំ នៅក្នុងរង្វាយតម្លៃអន្តរជាតិនៃ PISA។ មួយវិញទៀត ប្រទេសឡាវ និងទីម័រខាងកើត មិនមានភាពល្អប្រសើរជាងកម្ពុជា និងថៃនៅឡើយទេ ទាំងការអប់រំចំណេះទូទៅ និងឧត្តមសិក្សា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgblPCA7Shz28Q0s4rdPkm3WRFM5O-N1qUEUpK408pCK6yuIy8bFM-DwVjINFuFyA9Z7S1svhbktvibw7ISmfhJzYVeq-psMPkN-JwEJE2wKY-WXxaA0ehelKc2q8AtYJpq_Lr6yCFcX7Rl-mU2k448Gt9Qh12RLRSZDn-MUtvm1WY58kOzoiashnujJUr3/s780/photo_2025-03-31_11-55-36.jpg

២. ជាលក្ខណៈវិទ្យាសាស្រ្ត ការចំណាត់ថ្នាក់អប់រំជាលក្ខណៈអន្តរជាតិ ត្រូវធ្វើឡើងដោយពិនិត្យលើកត្តាជាច្រើនដូចជា៖ អត្រាអក្ខរកម្ម និងលទ្ធផលសិក្សា, លទ្ធភាពទទួលបានការអប់រំ, គុណភាពនៃការបង្រៀន និងកម្មវិធីសិក្សា, ហេដ្ឋារចនាសម្ព័ន្ធអប់រំ, ការវិនិយោគរបស់រដ្ឋាភិបាលក្នុងវិស័យអប់រំ, ភាពខ្លាំងនៃឧត្តមសិក្សា និងការស្រាវជ្រាវ, សមត្ថភាពប្រកួតប្រជែង និងការវាយតម្លៃពីអន្តរជាតិ ។ល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhTrGxJRRKb-oiuHwINtcBQUKqiBsynbI1CNy9eqlljQiK4rPufLFziniut7ap9fkxzK17HZJkdXnNr4jLaTjsGfgm6HW1wrVWINTy36DoTF__zmM7jbd84_HXc5Z-VtJiqrzNqHEMwQw0ZudItNs8byKJjj-3l2ElCPdtkFc9gTsJ9Cj2k6uRCQ7HoReQ/s1144/photo_2025-03-31_11-55-34.jpg

ក្នុងន័យនេះ ក្រសួងចង់បង្ហាញថា៖ ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ វិស័យអប់រំសម្រេចបាននូវវឌ្ឍនភាពទាំងបរិមាណ និងគុណភាព។ ហើយទោះជាយ៉ាងណាក៏ដោយ បញ្ហាប្រឈមក៏នៅតែមាន ដែលទាមទារអោយភាគីពាក់ព័ន្ធគ្រប់រូបធ្វើការរួមគ្នា ដើម្បីពង្រឹងប្រព័ន្ធអប់រំរបស់ប្រទេសកម្ពុជាបន្ថែមទៀត៕

គួរឱ្យរ.ន្ធត់! ឆេះស្ថានីយចាក់ប្រេង Petronas នៅម៉ាឡេស៊ី អណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅ

0

ប្រទេសម៉ាឡេស៊ី ៖ សារព័ត៌មានបរទេសរាយការណ៍ថា កាលពីវេលាម៉ោង៨និង១០នាទីព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ មានហេតុការណ៍គួរឱ្យតក់ស្លុតមួយបានកើតឡើងនៅទីក្រុង Putra Heights ប្រទេសម៉ាឡេស៊ី គឺបំពង់បង្ហូរឧស្ម័នបានផ្ទុះយ៉ាងខ្លាំងបណ្តាលឱ្យភ្លើងឆាបឆេះស្ថានីយចាក់ប្រេង Petronas ក្លាយជាអណ្តាតភ្លើងយក្សខ្ពស់ដល់អាកាស ។ អណ្តាតភ្លើងបានឆាបឆេះលំនៅឋានជាច្រើនខ្នង និងបណ្តាលឱ្យមនុស្សរងរបួសចំនួន៣៣នាក់ ខណៈអ្នកឃើញហេតុការណ៍ភ័យខ្លា.ច យ៉ាងខ្លាំង ដោយសារអាចមើលឃើញអណ្តាតភ្លើងពីចម្ងាយរាប់សិបគីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh5CQJzHTan1nCPWEWIVJ0IHMcqIhp4-flATGVyIM1BtFxyw_GA_6uygk8qzkG8D4BvGz8WUtOANFvGVpSe05lxVU0-PP5TZ1lzM6ojBudAK-wmtdnfCzw0dkMVy1ytGgxim5C1eNOBvPUP1CqjKuDlGCRTMMn8nsyu85DwEgZhnUiQBmsJATzcfgsIVsYH/s1200/image_2025-04-01_13-27-35.png

ភ្នាក់ងារពន្លត់ភ្លើងនៅទីក្រុងសុបាំងចាវ៉ា តំបន់ពេតាលីង ខេត្តសាឡាំងង៉ ឱ្យដឹងថា ក្រោយពីទទួលសេចក្តីរាយការណ៍បន្ទាន់ នៅព្រឹកថ្ងៃទី១ ខែមេសា នេះ មានភ្លើងឆេះយ៉ាងសន្ធោសន្ធៅតាមផ្លូវពុតត្រាហានម៉ូនី ភ្នាក់ងារពន្លត់ភ្លើងក៏ប្រញាប់បញ្ជូនកម្លាំងទៅពន្លត់ភ្លើងនៅកន្លែងកើតហេតុជាបន្ទាន់ ។ មូលហេតុបណ្តាលឱ្យភ្លើងឆេះយ៉ាងខ្លាំងនេះ គឺអាចបណ្តាលមកពីផ្ទុះបំពង់បង្ហូរឧស្ម័ន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhgCFjsKWAZ1OcXA8si6RN3EP8PoTD8cppH4z1UhJwdyQYswWS3V4cGB8GHi5MNNbd9aXU2Ys9si9w0eliTX5nJOsJ2CYUKpDcN6kQnL1N9Z-Yu2qBGqYEidinmtSc__vEarbPebF2NZ2cFxWvDOgGw0SuYzpPkX9T63kgxHg5nF_tZFvlsG_x8PYwylIVz/s1000/image_2025-04-01_13-27-36%20(2).png
អណ្តាតភ្លើងបានឆាបឆេះលំនៅឋានពលរដ្ឋជាច្រើនខ្នងដែលស្ថិតនៅក្បែរកន្លែងកើតហេតុ ហើយអាជ្ញាធររាយការណ៍ថា មានពលរដ្ឋមួយចំនួនជាប់នៅក្នុងលំនៅឋានជាច្រើនខ្នង ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សរងរបួសចំនួន៣៣នាក់ ក្នុងនោះមនុស្ស៦នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

រូបភាព និងវីដេអូហេតុការណ៍ភ្លើងឆេះស្ថានីយចាក់ប្រេង ត្រូវបានចែកចាយក្នុងបណ្តាញសង្គមធ្វើឱ្យពលរដ្ឋភ័យខ្លាចយ៉ាងខ្លាំង ពីព្រោះពួកគេមើលឃើញអណ្តាតភ្លើងយក្សពីចម្ងាយរាប់សិបគីឡូម៉ែត្រ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_nTTi8ksj1rBkTfW3mWiZGf2xOHAax3dv0FOounmicpAwRZhh5q79InRCZZtUzxqZTyvYxruzxvZ-tRVARLgGekKiCrpXQKDdsQlMG86uYZoYVZUNnpqg9k39H-oUCkjcKjWY0V3tWDwIY5ngKcfe_oTRTuI6nOY8j-1v5bmJiNSUFuLlubI-qBy2Q-mC/s1240/image_2025-04-01_13-27-36%20(3).png

លោក វង់ ឈឺន សមាជិកសភាតំណាងរាស្ត្រនៅទីក្រុងសុបាំងចាវ៉ា និយាយថា ភ្លើងបានឆាបឆេះស្ថានីយចាក់ប្រេងមួយកន្លែងតាមផ្លូវពុតត្រាហានម៉ូនី សូមពលរដ្ឋគ្រប់រូបប្រុងប្រយ័ត្នឱ្យបានខ្ពស់ ។ យើងនឹងផ្តល់ដំណឹងទៅពលរដ្ឋពេលទទួលបានព័ត៌មានបន្ថែម ហើយនៅព្រឹកថ្ងៃទី១ ខែមេសានេះ អាជ្ញាធរបានបញ្ជូនឧទ្ធម្ភាគចក្រមកកាន់កន្លែងកើតហេតុហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGeWdX7OV6TPyoOGA84M-Lzmiu-WxOVwJKvNO5POnrJVlHIY2b7Br2caQd3pP3zLxW-7ED6sCmi4A4uTp5DxGc_xEMtZ6IRPoZf3A1Opmpl8PY3QTCcxXb9FxlUSnBEE61qp3fR3KGNPzxCJ615jOFi_0Rmb8SxO6v5gsy5QhI1Xy2lCM0HeMrHlR9t9J9/s900/image_2025-04-01_13-27-36.png

បើតាមសេចក្តីរាយការណ៍ដំបូង គឺអណ្តាតភ្លើងយក្សនេះកើតឡើងដោយសារផ្ទុះបំពង់បង្ហូរឧស្ម័នរបស់ក្រុមហ៊ុន Petronas ស្ថិតនៅក្បែរស្ថានីយចាក់ប្រេង Petronas Putra Heights នៅទីក្រុងសុបាំងចាវ៉ា ។ ភ្នាក់ងារសង្គ្រោះនៅប្រចាំការកន្លែងកើតហេតុ រីឯមូលហេតុការផ្ទុះបំពង់បង្ហូរឧស្ម័នកំពុងស្ថិតក្នុងដំណាក់កាលស៊ើបអង្កេត ៕

មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេស ត្រូវបានសម្ពោធដាក់ដំណើរការជាផ្លូវការនៅកម្ពុជា

0

ភ្នំពេញ ៖ មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសរបស់ក្រុមហ៊ុន តេហ្សុងស៊ីប៉ី ជានស៊ីយ៉ានជីវយ័ន ត្រូវបានសម្ពោធដាក់ដំណើរការជាផ្លូវការ កាលពីព្រឹកថ្ងៃទី៣១ មីនា ២០២៥ ក្រោមអធិបតីភាពលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGD35NjHkvgKmu9zrrlRfuiWSeMUAhgq1g6HZkQJZ4nuMUg7qQghRwK7jC0CcLsP85fpJjmyqs39PBcnYdDO86FiWrjsZmm05ZK0VfC-pkM-IctP_6Mte7zEeA79UvcJW-LSwkTLudTBJLyyQWlAFqqGQW4QOU8lECibwLkmNxCPEGsLUzEyaMRJqWVfyh/s1280/photo_2025-03-31_21-34-19.jpg
នៅក្នុងពិធីសម្ពោធនាឱកាសនោះដែរ លោកជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានមានប្រសាសន៍ថា ការកើនឡើងនូវឧស្សាហូបនីយកម្ម ក៏ដូចជាការរីកដុះដាលនៃវិស័យអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា បានធ្វើឱ្យការប្រើប្រាស់ឧបករណ៍ពិសេស ដូចជាឡចំហាយ ធុងសម្ពាធ ជណ្ដើរយន្ត គ្រឿងចក្រលើកស្ទូច ទម្ងន់ជាដើម មានការកើនឡើងយ៉ាងគំហុក ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhTd2XyzKEdG2wk_4gsOYx9KUTBAVOYIfJ_SR3loTjMClFONgYVF9Q-IjsOgkBsZeCCNeoKa87Wzroikhv4_doivh5MopmsLPiywZ88_SgNVjTJqcaJwkUdbazCg4zA0cK1WehhaOTnNpKS2SC4dbv2on74VimKA6W4t1poXTSrx5gccd5uJI8fX0Kx-OLd/s1280/photo_2025-03-31_21-32-22.jpgក្នុងបរិការណ៍នេះ ការត្រួតពិនិត្យ និងការធ្វើតេស្តឧបករណ៍ពិសេសនេះ ឱ្យបានទៀងទាត់ពិតជាមានសារៈសំខាន់ណាស់ ជាពិសេសក្នុងការការពារអាយុជីវិតរបស់បងប្អូនដែលប្រើប្រាស់ឧបករណ៍ទាំងនេះជាប្រចាំ ។លោកបន្តថា មជ្ឈមណ្ឌលត្រួតពិនិត្យឧបករណ៍ពិសេសនេះ ជាសមិទ្ធផលថ្មីមួយរបស់កម្ពុជា ដោយមជ្ឈមណ្ឌលនេះនឹងក្លាយជាផ្នែកដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីរបស់វិស័យឧស្សាហកម្ម អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ ក្នុងការធានាបានថាឧបករណ៍ពិសេសដែលត្រូវបានប្រើប្រាស់គឺស្របតាមស្តង់ដារអន្តរជាតិ និងមានសុវត្ថិភាពខ្ពស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjO5d_LPoMr3DRb1asA_xsvttEG4h-xq10AcXvyvntrgvj6NqjmKq4JO5IPEuiXcta23jiqDOHzayIWbNaJSYs0fUah334BNrHDoSendwXeKWW-khNEKhpofw5HPTe9kxbv7HdHs5UOsyoH7ZzihvWuj0QgHSZhjeELo__e7oH3TxI8Uu_pmKa-V7bVR_A9/s1280/photo_2025-03-31_21-28-29%20(2).jpg
លោកហឺ ជីងវៃ ប្រធានមជ្ឈមណ្ឌលតេហ្សុងស៊ីប៉ី ជាស៊ឺយ៉ានជីវយ័ន បានមានប្រសាសន៍ថាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលមាសនៃការអភិវឌ្ឍឧស្សាហកម្មយ៉ាងឆាប់រហ័ស ។ ជាមួយនឹងការចាប់ផ្ដើមគម្រោងនេះ ឧបករណ៍ពិសេសដូចជាឡ ចំហាយ ធុងសម្ពាធ និងគ្រឿងចក្រលើកទម្ងន់ ត្រូវបានប្រើប្រាស់កាន់តែច្រើនឡើង ។ បច្ចុប្បន្នប្រព័ន្ធចុះបញ្ជី និងឧបករណ៍ធ្វើតេស្តនៅកម្ពុជាកំពុងស្ថិតនៅក្នុងដំណាក់កាលធ្វើឱ្យប្រសើរឡើង ខណៈដែលកង្វះខាតធនធានមនុស្សជំនាញផ្នែកត្រួតពិនិត្យ និងប្រព័ន្ធស្តង់ដារត្រួតពិនិត្យនៅតែស្ថិតក្នុងការកសាង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTdiTcDeaZHfUbv14nsko5U6u7eUT6OotyCs7a-eqBAhyphenhyphen4JF6bDDVU1QfoxcuPFL1CbPJCXcj4nZj9nSxGlE-bf-olRZ1-4ODjBRWkIiP2Mht0JTuy2JdYFswn7McHb9JmwRPDk8cjDzxPgA_e9oOlRDK1mOUTcFxumBgIhyphenhyphenVxwSznr4eh3sHyUDFAxKtH/s1280/photo_2025-03-31_21-28-29.jpg
លោកអាយ ស៊ិនហ៊្វូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនលីហ្វូតគ្រុបបានមានប្រសាសន៍ថា ការបង្កើតមជ្ឈមណ្ឌលនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ដើម្បីទប់ស្កាត់គ្រោះថ្នាក់ឱ្យបានពីដើមហេតុ តាមរយៈការធ្វើតេស្ដឧបករណ៍ពិសេសឱ្យបានហ្មត់ចត់ និងបណ្ដុះបណ្ដាលបុគ្គលិកប្រតិបត្តិការឱ្យមានជំនាញ ត្រឹមត្រូវ ។ ការធ្វើបែបនេះគឺដើម្បីទប់ស្កាត់នូវហានិភ័យ ហើយធានាសុវត្ថិភាពក្នុងវិស័យឧស្សាហកម្ម និងជួយជំរុញសេដ្ឋកិច្ច អភិវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែរុងរឿង ៕ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgpLkyBD4wfojAc6_Ol3wjeitHN6qd-8EKi17yOtJt6PVY6M_FVbnkp91FRMuPWwZuT0sxopopepQf_xPxuGqQcaX7xcJodzrsQvBcmScm7zxGMXBsRgFohlD9-13LzrXvmJFYqIO3o5aIKJ14FLAk60wIQS_IHyvXvTQjFXiodRsKtFcDglEJeXCJ8QtGK/s1280/photo_2025-03-31_21-28-31.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwz5S1bsqIQkW2oBn0uxRAInnprPjkJ4CsCbeUb_M8Y_mM9C0rfMEm6UFBrC1Jp57ltKXF5XjRYEFVJieNT_17724Ax4EFQav8G8vsV2hGXYN-1bZn3Nvw8DNipjQ1NJLlZTjuEdt0PvxdcubVs0bOYA0Q6oOmGddj5wE8oWCw6aDEA5l18PeTRmxifypB/s1280/photo_2025-03-31_21-32-17.jpg

រដ្ឋាភិបាលមីយ៉ាន់ម៉ាប្រកាសកាន់ទុក្ខពលរដ្ឋស្លា.ប់ដោយសាររញ្ជួយដីរយៈពេល១សប្តាហ៍

0

ប្រទេសមីយ៉ាន់ម៉ា ៖ តាមការប្រកាសរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ានៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ គឺគ្រោះរញ្ជួយដីកាលពីថ្ងៃទី២៨ ខែមីនា បានធ្វើឱ្យពលរដ្ឋមីយ៉ាន់ម៉ា ស្លា.ប់ រហូតដល់២,០៥៦នាក់, រងរបួសជាង៣,៩០០នាក់ និងបាត់ខ្លួន២៧០នាក់ ហើយរដ្ឋាភិបាលពិបាកនឹងបញ្ជាក់ចំនួនពលរដ្ឋស្លា.ប់ ដោយសាររញ្ជួយដី ពីព្រោះពលរដ្ឋស្លា.ប់ ចេះតែកើនឡើងបន្តបន្ទាប់ ខណៈការិយាល័យត្រួតពិនិត្យភូមិសាស្ត្រអាមេរិកសន្និដ្ឋានថា ចំនួនពលរដ្ឋមីយ៉ាន់ម៉ាស្លា.ប់ អាចកើនឡើងដល់ជាង១ម៉ឺននាក់ ។ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបានប្រកាសកាន់ទុក្ខពលរដ្ឋស្លា.ប់ រយៈពេល១សប្តាហ៍ គឺចាប់ពីថ្ងៃទី៣១ ខែមីនា តទៅ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhyk6Sn1XlZB0s0JAc6jhMbXMMP2OafaYaVLWj6sZrNen0MZLMxHQLO3E3RNX20jyxGz2K1cmC3W2hyS9L1JbaPBJ7cdw44zEddNG6J7UapW503_UIj4PVk_qygNniIq3me6VNgiGODvxOe0TsOQkQnwIrHppEUatL6AAAZV5T8_EGd4hhftXnXUV3118V/s1024/photo_2025-04-01_10-21-20.jpg
វាជាគ្រោះរញ្ជួយដីខ្លាំងក្លាបំផុតក្នុងរយៈពេល១០០ឆ្នាំ ស្មើកម្រិត៧.៧រិចទ័រ ដែលបានកើតឡើងនៅមីយ៉ាន់ម៉ា កាលពីវេលាម៉ោង១២និង៥០នាទីថ្ងៃទី២៨ ខែមីនា កន្លងមក ដែលមានចំណុចកណ្តាលនៅក្បែរទីក្រុងធំទី២ របស់មីយ៉ាន់ម៉ា គឺទីក្រុងម៉ាន់ដាឡៃ ។ វាបានរញ្ជួយនៅទូទាំងប្រទេសមីយ៉ាន់ម៉ា និងមានឥទ្ធិពលដល់ប្រទេសក្បែរខាង ដូចជា ៖ ថៃ ឥណ្ឌា និងចិន ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEipVhDy5mYZ_pHH8kNoxz3E2uiOraHQjJ3VQif3uxBOQiqA1NMt3X1cE4ptnJQ_72v0vD0i5P2NSIZ_Up2PLGGkRiwr_Ch09GspxPvSHWoyZNVDet8v5keUURmgwxquOZYNbWDHAIbdohb-PunVgJ9wuUs1qs34Xjok6A3acwfNZ6cyRrWaYIcJY6-Hao_m/s1280/photo_2025-04-01_10-21-21.jpg
រញ្ជួយដីលើកនេះធ្វើឱ្យទីក្រុងសាកាយ រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយលំនៅឋានពលរដ្ឋបានបាក់រលំបន្សល់ត្រឹមតែគំនរថ្មនៅសងខាងផ្លូវ ខណៈលំនៅឋានខ្លះទៀតបាក់ខ្ទេចទាំងស្រុងសល់តែដំបូលប៉ុណ្ណោះ ។ ដូចគ្នានេះ អគារខ្ពស់ៗជាច្រើនកន្លែងនៅទីក្រុងម៉ាន់ដាឡៃ បានបាក់រលំអស់ធ្វើឱ្យការជួយសង្គ្រោះជីវិតមនុស្សកប់នៅក្រោមគំនរអគារកាន់តែលំបាក ។ ក្រោយរដ្ឋាភិបាលមីយ៉ាន់អំពាវនាវសុំជំនួយមនុស្សធម៌ពីអន្តរជាតិ ប្រទេសនានាបានបញ្ជូនភ្នាក់ងារសង្គ្រោះ និងឧបករណ៍ផ្សេងៗមកជួយសង្គ្រោះមីយ៉ាន់ម៉ា ដែលរងផលប៉ះពាល់ខ្លាំងដោយសាររញ្ជួយដី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន China Media Group ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEij_UfHhEYkmietND9oYQyqcIx87Deyn4VrBnRXk_e-rbAvRrVJV1e1fPR3UTyS-ggojAGz3GlrZCVSa9uCAhrSBCWVJHGeU3Br13_FCFxHXMskFlkxGBooNOMyXy0pdFOJzHPIX3XJUotktCKEV1DDQIcoE79PhJyuJ0MSIZC3QAa7nRacz2rlja-Fxq7_/s1280/photo_2025-04-01_10-21-18.jpg
ចំណែកអង្គការសុខភាពពិភពលោក (WHO) បានអំពាវនាវទទួលការបរិច្ចាគប្រាក់ជាបន្ទាន់ ចំនួន៨លានដុល្លារ ដើម្បីជួយសង្គ្រោះជនរងគ្រោះដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា ក្រោយពីមន្ទីរពេទ្យជាច្រើនកន្លែងត្រូវបំផ្លាញ ។ មន្ទីរពេទ្យជាច្រើនគ្មានឧបករណ៍គ្រប់គ្រាន់សម្រាប់ព្យាបាលអ្នករងរបួសទេ ទើបធ្វើឱ្យអ្នករងរបួសសម្រាកពេញមន្ទីរពេទ្យ រង់ចាំការព្យាបាល ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAiUGlMR1aPDATm4PsdPpr_tqiMz3gKG-O0DwpsRZpvN2qRI-icdvvt8kgIog7pF9TIji9cO8aTiLZ22VgNdvzS5l3IXM46AtlRzhZB5nC0bB4NHKAxQ8KvWiiu895VeAftL601lWxY-Ca1ySkXhpQmNdZGuKO5WHz5iCQOG498gu2xRxFmJhNGL_66j7S/s1280/photo_2025-04-01_10-21-19%20(2).jpg

អ្នកស្រី Margaret Harris មន្ត្រីអង្គការ WHO ឱ្យដឹងថា រញ្ជួយដីបានធ្វើឱ្យមន្ទីរពេទ្យជាច្រើននៅមីយ៉ាន់ម៉ាខូចខាតទាំងស្រុង យ៉ាងហោចណាស់ មន្ទីរពេទ្យចំនួន៣កន្លែង ពុំអាចព្យាបាលអ្នករបួស១០០% ទេ ខណៈមន្ទីរពេទ្យ២២កន្លែងទៀតខូចខាតផ្នែកខ្លះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrlYqVe5mD3rsgoO_Fwa0ss3WJUa_OwyHMOX3gp8lk0olC8inuZgZdkb9Tq7ZfGZn0ugVl4psu4OWWLvFHfIOmbYhLCZfkhJOiEHwLcJIfgGkG04kFE6_yb4r11Inh_1sEXY5XFsK5BU_HWTFoEmG2Rp61RS7vdxjMPDzeXedCeXRuCN6tElrSoaZGfF6b/s1280/photo_2025-04-01_10-21-19.jpg

ដោយឡែក ពលរដ្ឋរស់នៅក្បែរអគារបាក់បែកឱ្យដឹងថា ពួកគេចាប់ផ្តើមធុំក្លិនសាកសពចេញពីគំនរអគារបាក់បែក ខណៈពលរដ្ឋខ្លះទៀតបានបោះតង់សម្រាកនៅតាមដងផ្លូវក្នុងទីក្រុងម៉ាន់ដាឡៃ ។ ពលរដ្ឋទាំងនេះពុំហ៊ានត្រឡប់ទៅលំនៅឋានរបស់ខ្លួនវិញទេ ដោយសារបារម្ភពី Aftershocks កើតឡើងជាច្រើនកន្លែងកាលពីចុងខែមីនា ៕

មកស្គាល់តំបន់ដែលចាត់ទុកថា ជាតំបន់ដែលងាយនឹងរងគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិបំផុត

0

គ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ គឺជារឿងដែលអាចនឹងកើតឡើងភ្លាមៗមិនថាក្នុងប្រទេស រឺតំបន់ណានោះទេ។ ប៉ុន្តែទោះជាយ៉ាងនេះក្ដី នៅតាមបណ្ដារប្រទេស រឺតំបន់មួយចំនួននៅលើពិភពលោក តែងតែទទួលរងឥទ្ធិពលពីគ្រោះធម្មជាតិ ដូចជារញ្ជួយដី និងរលកស៊ូណាមិនេះជាញឹកញាប់ រីឯប្រទេសមួយចំនួនផ្សេងទៀតបែរជាមិនដែលជួបជាមួយនឹងគ្រោះធម្មជាតិធ្ងន់ធ្ងរឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjWl3ivNZ5ZAOg-J8kIlUh4asQLPjyC7aVJvjMK8Azn3xKtpud-gpcdgA6ti6MeeOWTVk2l8eePnn-Gaz8WMiTxlvkKvgEm9FP55bodjiYVqmeTAlouqjVEFXnlAbk8AqpinW9UzmTL960UcSoX7IQKaO0QIhJ8iI4TuBN-mQXnUuz0_g-kYggAxrMEbj_B/s1200/photo_2025-03-31_10-21-49.jpg
តើមានមូលហេតុអ្វីបានជានៅលើផែនដីតែមួយដូចគ្នា តែតំបន់ខ្លះងាយរងគ្រោះធម្មជាតិ ចំណែកតំបន់ខ្លះទៀតបែរជាមិនសូវជួបប្រទះនឹងគ្រោះធម្មជាតិដូចនេះ?

ជាការពិតណាស់ មូលហេតុដែលបណ្ដាលអោយតំបន់មួយចំនួនតែងតែជួបប្រទះការរញ្ជួយដី និង រលកយក្សស៊ូណាមិ ភាគច្រើនគឺដោយសារតែតំបន់ទាំងនោះមានទីតាំងដែលដីទើបតែកករឹងថ្មីៗនៃសំបកផែនដី មាននៅតាមតំបន់មានជួរភ្នំដែលមានអាយុកាលតិច តំបន់បំណាក់ស្រុតធំៗ ហើយតំបន់ទាំងនេះត្រូវបានចាត់ទុកជាតំបន់ព្រោះដែនផ្លាកតិចតូនិច ដែលសំបកផែនដីមិនមានភាពរឹងមាំ ទើបងាយនឹងកើតមានគ្រោះធម្មជាតិ ដូចជារញ្ជួយដី និង រលកយក្សស៊ូណាមិជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEglb2CxELPU6iJe3Ii7LsIV84qfcuPJGxeN1RetUfT-MVool6SkcUoZ_eFzz_iVjtRoLUeJccCpE1lcKlu_o2R7QYHGI3zvzLB-wV81R7k6zws0fVq7ru8ysmnleJasb8z8iq3w7f6D6AVHoyfPKKc8J1tv23AmQVxD_wJrcwUqy_WQ3t1pXUUN8An7DI2r/s1200/photo_2025-03-31_10-21-50.jpg

ដូចនេះ យើងមកស្គាល់នូវតំបន់នៅតាមប្រទេសមួយចំនួន ដែលស្ថិតនៅចំទីតាំងដែលងាយនឹងទទួលរងឥទ្ធិពលនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិដូចជា៖

១. តំបន់ដែលមានហានិភ័យខ្ពស់បំផុត៖ មាននៅជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក, ប្រទេសជប៉ុន, ប្រទេសឥណ្ដូនេស៊ី តំបន់សាន់មាដាហ្គាត្រាស, ប្រទេសហ្វីលីពីន, ប្រទេសឈីលី និងសហរដ្ឋអាមេរិក រដ្ឋអាឡាស្កា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjPg03Zi79KxQncIsiClecCV8BGHBMMhBjo9xyarFkT-Jk5AVNgcMYptCGwb51hMSqu-28uPonTNa0Sg9fkPyk9-smtNACaS37loG9zzFJtSbV8B5PvePUBNaf53bKr2E73xKhRNkEyASDq-6t2lrdbXpIVmLVfPAdKa9A1KlCkAmq6SVh18uRl2m8dcVCH/s1280/photo_2025-03-31_10-21-51.jpg
២. តំបន់ដែលមានហានិភ័យមធ្យមមាន៖ រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក, ប្រទេសម៉ិកស៊ិក នៅតាមបណ្ដោយឆ្នេរប៉ាស៊ីហ្វិក, នូវែលសេឡង់, តំបន់ការីបៀន ព័រតូរីកូ ហៃទី និងដូមីនីកេន, ប្រទេសប៉េរូ, ប្រទេសអេក្វាទ័រ, ប្រទេសតួគី, ប្រទេសក្រិក និងប្រទេសអ៊ីតាលីជាដើម។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjy0gzhbjrbQPl8I6WrTwOBVn5uL476qrfHnbnXARgnH1X5eC7a2K1-iW9pcd1oZR2uX6t5NwG08MDWEsB3Fx7gYplQHxPxutfoeTKFwWIHVH3lhMKMv-ZZ22Q-wHzeX6ayHNTXrCzQNmd-MHckHR_GZt0_5pyi_5xoOx4kngEFsp8NT_YUAlcik0GJ_zzN/s1280/photo_2025-03-31_10-21-56.jpg

ក្រៅពីនេះ អ្នកវិទ្យាសាស្រ្តក៏បានរកឃើញតំបន់ផ្សេងទៀតដែលក៏មានភាពសកម្មផងដែរ នោះគឺតំបន់ខ្សែក្រវ៉ាតរញ្ជួយដីAlphine ដែលតំបន់នេះបានលាតសន្ធឹងចាប់ពីកោះជ្វា ទៅកាន់កោះស៊ូម៉ាត្រា ដោយឆ្លងកាត់តាមជួរភ្នំហិម៉ាល័យ, សមុទ្រមេឌីទែរ៉ានេ និងឆ្ពោះទៅដល់មហាសមុទ្រអាត្លង់តិច៕

ព្រះនាងនរោត្តម ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលមកខម្មិនថាទ្រង់គ្រងឈុតសំលៀកបំពាក់ថៃ

0

ទទួលបានការចាប់អារម្មណ៍តាំងពីមិនទាន់ចេញបទពេញ ហើយនៅពេលបទចម្រៀងរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា ទម្លាក់ពេញកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងជាមួយនឹង MV ដែលផ្តិតយកទេសភាពនៅប្រាសាទអង្គរវត្ត។ យ៉ាងណាមិញ ការគ្រងសំលៀកបំពាក់ប្រពៃណីខ្មែររបស់ ព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃចូលទៅខម្មិនយ៉ាងច្រើននៅលើគណនីទិកតុករបស់ព្រះនាងថាជាសំលៀកបំពាក់ថៃទៅវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9fOOaQc1hMqJHcNt_YHpvl5qHJUmd8ndC2brY10HQD_DcyQJLLjJS4Hxq-B3cqpmhHHyJW5xlJlj4N4pICFua-Mrbp2uL5r1n1isqi3l9hiAwN4TdoaJj-Cnef2xcuFq5vrMCn1VxkWsU18wKDr9-MI3to2_qRPp1cuA1HTxHHKtcF63FvgalytKEp0G0/s1305/image_2025-03-31_11-12-07.png

«សូរិយា (អេតាស៊ីវិល)» បានទម្លាក់នៅថ្ងៃទី២៩ មីនា មានការពោលពីអ្នកនាង ខាត់ សុឃីម និងការបកស្រាយចម្រៀងពី All3rgy – អលជ្ជី និង ព្រះនាង ជេនណា ជាមួយនឹងការថតបែបសម័យលាយបុរាណ។ MV មួយនេះត្រូវបានទស្សនិកជនកោតសរសើរយ៉ាងខ្លាំងពីព្រោះបានផ្តិតយកទិដ្ឋភាពត្រជាក់ភ្នែកដ៏ស្រស់ត្រកាលនៅលើទឹកដីប្រាសាទសៀមរាប។ ចម្រៀងមួយបទនេះបានលាយបញ្ចូលទាំងប្រពៃណីទំនៀមទម្លាប់ខ្មែរនិងវប្បធម៌ខ្មែរផងដែរ។ បទចម្រៀងការសហការរបស់ All3rgy – អលជ្ជី និង ព្រះនាង ជេនណា គឺសម្រាប់សេចក្តីស្នេហារបស់ ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា និងគូដណ្តឹងទ្រង់គឺលោក អ៊ឹង ស៊ីវឈន់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjYpmmSXMJMXgiNwytW4hdVPcXzAK751paF3PcC1FIewyOzVDj1NMIvp_bN6pzLT8w3QN7Xam_-IAz08npP7EJS-atbaCzQRj1PvZB-9acHUP893Xx7DqMMOC12huUDxG11_5XxrHY8w6MvzGOPeS54-JaO-xLYZi22BZkRbQQ3jDP55G_8x3O_akTtrYro/s2048/image_2025-03-31_10-58-43.png
ស្របពេល MV បទចម្រៀងស្នេហាផ្អែមល្ហែមខាងលើនេះអមមកជាមួយនឹងវប្បធម៌ខ្មែរស្រាប់តែអ្នកលេងបណ្តាញសង្គមថៃជាច្រើនបានចូលទៅខម្មិនលើគណនីទិកតុកផ្លូវការរបស់ព្រះនាង ជេនណា ថាសំលៀកបំពាក់របស់ទ្រង់គ្រងនោះគឺជាសំលៀកបំពាក់ប្រពៃណីថៃ។ ជាមួយគ្នានេះដែរផេក បុរាណាចារ្យ បានចោទសួរថាតើគួរធ្វើបែបណាដើម្បីកុំឱ្យមានការយល់ច្រឡំរវាងជាតិសាសន៍ទាំងពីរទៅលើរឿងវប្បធម៌។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj6dZGBdFgpc_A_UO5lYFfkVXBklaDFlVs_x__aD7iv2a5Stz7i4yGKtdCsWF387bM3_0TMFLJQl9qD6M-01CZndVwxrIwzj0lqHn97BIB8VtxZ_Yq9DDhtXOcGL8H9hqp_xbAIM0zdw43S2nGBqHLdXhjewDgq8wIjbS9jJ8WjPwDPqC77Bg6T3dhwyYJD/s1080/image_2025-03-31_10-58-46.png

ផេកខាងលើនេះបានបង្ហោះថា «សំណួរតើយើងមានវិធីបែបណាដើម្បីបញ្ឈប់ការយល់ច្រឡំរវាងជាងសាសន៍ទាំង២ ។ នេះជាករណី១ ក្នុងចំណោមករណីជាច្រើនដែលអ្នកសិល្បៈខ្មែរ ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីស្បៃខ្មែរ ត្រូវបានមហាជនថៃ សម្រុកខំមិន Claim ។ ព្រះនាងតូច នរោត្តម ជេនណា ជាបុគ្គលដែលរងគ្រោះ ការប្រមាថមើលងាយច្រើនជាងគេ ក្នុងចំណោមនោះព្រោះប្រើប្រាស់សម្លៀកបំពាក់បុរាណខ្មែរ ទៅឆាកអន្តរជាតិធំៗច្រើន។ តើលោកអ្នកមាន វិធីសាស្ត្របែបណា ដើម្បីសម្រួលបញ្ហាទាំងនេះ រវាងប្រទេសទាំង២។ ប្រទេសទាំងពីរគួរសហការគ្នារៀបចាំ ការបកស្រាយជារួមឱ្យបានត្រឹមត្រូវចំពោះរឿងនេះ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgmNrGPDdwOaJdohVYHIhiuOWcd-FZkygn4gbaBm83OnNyflWaqmClygcIzfhZ_ACJjeFxD2zH6gsIRMKoh3foG8OfJMUFFeDikYu7NmtTJcD8T2bnrAJvkbQRKSbiRmuD09ocK1p41valUG73j-Ev1iVIaOOrzYzQtPo-vEdxbwrXZFkIpOSPAnwPn55yU/s1300/image_2025-03-31_11-12-06.png

បញ្ហារឿងប្រពៃណីវប្បធម៌ខ្មែរនិងថៃ តែងតែមានបញ្ហានៅលើបណ្តាញសង្គមហើយប្រជាជនទាំងពីរប្រទេសតែងតែមានសម្តីទាស់ទែងគ្នាជាញឹកញាប់ទៅលើបញ្ហានេះតាំងពីយូរយាណាស់មកហើយ៕