ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កាន់តែជិតមកដល់ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានចេញសារដាស់តឿន និងព្រមានដល់យុវជនមួយចំនួន មេត្តារក្សាភាពរៀបរយ ពិសេស កុំបៀតបៀននារី។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះ បានលើកឡើងថា៖”ហាមដាច់ខាតមិនឱ្យលេងប៉ាតម្សៅ និងជះទឹក បន្លំបៀតបៀនកេរភេទនារី ឬបន្លំយកគ្រឿងអលង្ការ និងវត្ថុមានតម្លៃឡើយ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ និងបន្ទាប់ពីថ្ងៃចូលឆ្នាំខ្មែរបញ្ចប់ទៅឡើយ បើមិនចង់ត្រូវទទួលទោសចំពោះមុខច្បាប់”។

លោក ទូច សុឃៈ បានព្រមានធ្ងន់ទៀតថា៖” ក្រុមយុវជនទាំងអស់ កុំយការសប្បាយក្លាយជាទុក្ខ និងអាចឈានដល់បង្កហិង្សា ឬឈានទៅប្រព្រឹត្តបទល្មើស”។

ចំពោះការប្រព្រឹត្តបទល្មើស ឬសកម្មភាពបៀតបៀនទៅលើស្រ្តី នឹងប្រឈមមុខផ្លូវច្បាប់ ដែលនាំឱ្យមានការឃាត់ខ្លួន និងឃុំខ្លួនភ្លាមៗតែម្តង៕