តារាចម្រៀង លាន បញ្ចានីត បានទម្លាយនៅក្នុងកម្មវិធីសម្ភាសន៍មួយថារូបលោកធ្លាប់ទទួលបានសម្តីវាយប្រហារពីមិត្តភក្តិរបស់ខ្លួនគ្មានថ្ងៃភ្លេចថាលោក «គ្មានថ្ងៃល្បីម្តងទៀត»នោះទេ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZmTjILkXrOO1M8LKIK9ejkuo61DHWD06yBVJYvJyP1pWabSsjhvIA202ic5o2E-Lcz5n3z9l7z1p4WLQCVe7QkFTS38ZMbzVXYkUAIDuu_hB3MULE6pTOnWvHoM7mFQww7P1o-A0PPEjcu_raEcXS8HQC5SJ2ERtUunLbFMnmt0IUuxs-3wfZRKyv7F1F/s1350/image_2025-04-02_12-06-51.png
នៅក្នុងកម្មវិធីសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីពេលថ្មីៗនេះ បញ្ចានីត បាននិយាយថាពាក្យសម្តីវាយប្រហារដែលខ្លួនលោកចងចាំគ្មានថ្ងៃភ្លេចនោះគឺ «ក្មេងហ្ហែងគ្មានថ្ងៃល្បីម្តងទៀត»ដែលពាក្យសម្តីនេះគឺយូរមកហើយចេញពីមាត់មិត្តភក្តិរបស់ខ្លួន។ បញ្ចានីត ថាមិនដឹងថាពាក្យនេះជាពាក្យលេងសើចរបស់មិត្តភក្តិឬយ៉ាងណាទេប៉ុន្តែសម្រាប់លោកផ្ទាល់គឺខឹងមែនទែន។ បញ្ចានីត បានបន្ថែមទៀតថា ពាក្យសម្តីមួយទៀតគឺ ក្រុមហែងគ្មានប្រយោជន៍អ្វីទេ ហើយពាក្យនេះគឺមិត្តភក្តិរបស់លោកជាអ្នកនិយាយទៀត។ ក្រោយមកទំនាក់ទំនងក៏បានឃ្លាតឆ្ងាយលែងដើរជាមួយគ្នានិងរវល់ការងាររៀងៗខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj5S9eoc3vx-GBfIqs-acm_yN2eEfOaZ3w5mG8mtTnIeo5WQmkBuMD6ICIXeZINLgP-r1zQIbKybgcqQ0BZsSZLodoW5ZPD8BgEcWcBmSnbb_5DwMMb5zCIK6b1ibz3Joe52EygehyI0CFeEg6Lh19jOV5oGv0T0Hj6pF4iO3a1YZ_ZrRt-cdmCURPJnt70/s2016/image_2025-04-02_12-06-51%20(2).png

ម្ចាស់បទ «ចេញឱ្យឆ្ងាយ» បានទម្លាយទៀតថាការវិលមកធ្វើចម្រៀងវិញគឺទទួលបានការជំរុញទឹកចិត្តខ្លាំងបំផុតគឺម្តាយរបស់លោក ប្អូនៗនៅក្រោយ មានអ្នកគ្រប់គ្រង និងក្រុមគ្រួសារ។ ម្តាយរបស់លោកបានលើកទឹកចិត្តឱ្យខំប្រឹង ដោយលោកបានឆ្លើយតបថានឹងខិតខំប្រឹងប្រែងឱ្យម្តាយមានមោទនភាព។ ជុំវិញការរៀបរាប់នេះ លាន បញ្ចានីត ក៏បានទម្លាយរឿងតូចចិត្តបំផុតក្នុងជីវិតគឺបងប្អូនមើលងាយគ្រួសារ មើលងាយម្តាយរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjgASkzXE5uUpVGvPHgtj-0KG2KON7Tm4dDp_pU2iVtqpp0KopYczSh3hBg3Lw9D1RLzenxekw_D4FCRbvah78y4eVMbtEtAU09ZofPWKvJt4dOv0uT7h18Qxk8Uawyri2CUr8eNqhSJxNHb97jtHnlgcrjhYFoMkiUHn0OLtzSthevDKOVeYBXlaMuchG-/s1350/image_2025-04-02_12-06-50%20(2).png

គួរបញ្ជាក់ផងដែរថា កាលពីប៉ុន្មានឆ្នាំមុន លាន បញ្ចានីត ទទួលបាននូវប្រជាប្រិយភាពតាមរយៈបទមនោសញ្ចេតនាជាច្រើនដូចជាបទ «ចេញឱ្យឆ្ងាយ» និងបានក្លាយជាតារាចម្រៀងក្នុងទ្រនំសាន់ដេ ដោយបានចេញបទ«អារម្មណ៍ឆ្កួត» «ដោះលែង» សុទ្ធតែទទួលបានការគាំទ្រ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ បញ្ចានីត គឺស្ងប់ស្ងាត់លើអាជីពសិល្បៈ ខណៈបានធ្វើឱ្យមានការចាប់អារម្មណ៍កាលពីចុងខែមករា បន្ទាប់ពីប៉ះពារសម្តីជាមួយនឹង ហ្សេដេស ហើយបញ្ចានីត ក៏បានចេញបទចម្រៀងបែប Diss Track ទៀតផង៕