ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាកាលពីពេលថ្មីៗនេះព្រះនាង ជេនណា ត្រូវបានអ្នកលេងបណ្តាញសង្គមផ្ទះលេខ២ចូលមកខម្មិនដាក់ទ្រង់ថាគ្រងឈុតប្រពៃណីថៃដែលធ្វើឱ្យមានការហួសចិត្តយ៉ាងខ្លាំង។ បន្ទាប់ពីព្រះនាង ជេនណា ពេលនេះតារាចម្រៀង សុគន្ធ និសា ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលមកខម្មិនបែបនេះបន្តទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRlXgEoMTQzj73pqRF_Bx7XFwq18JYfWERU_xiHArRFPQK53jCmYMABV_3fks8zAxhudpHInKykOeE965RSIWT823y1vWzhkrrhLdUPcouApRdGmp836QOcbwmib8agTJG0Vn5TbNaTqx-TUGyla1VSA1d1vNlgs9mijYWMF_K2NhlRuCp8AO8vmaZUlzh/s2048/image_2025-04-02_15-08-38.png

នៅថ្ងៃទី១ មេសា តារាចម្រៀង សុគន្ធ និសា បានទម្លាក់បទសម្រាប់អបអរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលឆាប់ៗខាងមុខនេះមានចំណងជើងថា «សង្ក្រាន្តចួបស្នេហ៍»។ MV មួយបទនេះបានផ្តិតយកទិដ្ឋភាពនៅប្រាសាទអង្គរវត្តជាមួយនឹងឈុតប្រពៃណីខ្មែរ។ MV នេះក៏មិនរំលងកន្លែងល្បីល្បាញមួយគឺភូមិព្រះដាក់ដែលល្បីថាមានអាកោខ្មែរឆ្ងាញ់ដាច់គេ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKv_LbjFswhlbJsbh5jkbMUb0mYNUUJD7ON-Js4xth2gOs8Yp_zGTSFg8LUcVzg_SxAPyoQkbXIhaNbeJMkaDk2CLw6VM3zy8VDOb8zdQRm59GfjUdQ2RRk2IGrl5cqeXVAOWCpx1mUmKKPm6gov94pKoh7uAWvsFhPAwayH_ZER2f-CUVrsnpQxGKuQTm/s2048/image_2025-04-02_15-04-45.png

ទោះយ៉ាងណា ការគ្រងសំលៀលបំពាក់ប្រពៃណីខ្មែរថតនៅលើទឹកដីអង្គរវត្តរបស់ខ្លួន នៅលើបណ្តាញសង្គមទិកតុករបស់តារាចម្រៀងរូបនេះផ្ទាល់ត្រូវបានអ្នកលេងបណ្តាញសង្គមថៃមួយចំនួនចូលទៅខម្មិនឆាឆៅថា តារាចម្រៀង សុគន្ធ និសា ស្លៀកសំលៀកបំពាក់របស់ថៃទៅវិញ។ នេះមិនមែនជាលើកទី១នោះទេដែលអ្នកលេងបណ្តាញសង្គមប្រទេសជិតខាងមួយនេះចូលចិត្តថាតារាខ្មែរគ្រងស្លៀកឈុតប្រពៃណីខ្មែរតែខម្មិនថាជារបស់ប្រពៃណីខ្លួនទៅវិញហើយបញ្ហាមួយនេះកើតឡើងជាញឹកញាប់រវាងជាតិសាសន៍ទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhuZXzEVC29C_NAzYK4gqFE78jzLeG6TJ1LqejBHFNCatqSiFrE1thmACCX_C650oYcYt3sDjLUVf_kgGRsYxUSzI-nmZssu__cbT-M6t9ndYB-tchxIFRLBukZbrbmCFNQENHVB2Nruorl6Q-5Ozg2rMr7q0XQvri3jWBpb7q5ikhBhv1uCHdEMlTwwkQc/s1800/image_2025-04-02_15-08-42.png

គេចាំបានដែរថាកន្លងមកថ្មីៗនេះព្រះនាង ជេន ណា បានគ្រងឈុតប្រពៃណីជាតិខ្លួនក្នុងបទចម្រៀង «សូរិយា (អេតាស៊ីវិល) ហើយត្រូវបានផ្ទះលេខពីរចូលមកលុកលុយយ៉ាងខ្លាំងរហូតផេកមួយឈ្មោះថា បុរាណាចារ្យ លើកយកបញ្ហានេះមកនិយាយដោយសារតែព្រះនាង ជេនណា ត្រូវរងការវាយប្រហារច្រើនជាងគេដោយសារតែទ្រង់គ្រងឈុតបែបប្រពៃណីចូលកម្មវិធីធំៗជាច្រើន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEghn9WL25otXOXkzZ4X8TNGVHjmUEAsTY3OKZVCoJMj1EyWt3I07ldTMd6aiOjZBz9tvL3EUQ0hhmJWFMpxfi_DITXYbZhE9pG3h3dh2fIUbuCuwb1jWv4rxDU15HQZlPDot-Qi2T5fLzhmagrmptoarxHU1e8_s-GrEeCcyynMDGx0skQ6IqzFw2q5dTMH/s1008/image_2025-04-02_15-05-22.png

គួរឱ្យដឹងថា «សង្ក្រាន្តចួបស្នេហ៍» របស់ សុគន្ធ និសា គឺជាបទទី២ក្នុងការអបអរចូលឆ្នាំខ្មែរសម្រាប់ឆ្នាំ២០២៥បន្ទាប់ពីបទ «ចាក់ក្រឡែកទយ»សហការជាមួយនឹង រ៉ូលីន ដែលបទសហការលើកដំបូងរបស់អ្នកទាំងពីរផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជនរហូតពេលនេះទទួលបានការទស្សនា១លានដងហើយ៕