ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា ពលរដ្ឋរស់នៅស្រុកបរក្លឿ ខេត្តណាន ប្រទេសថៃ បានភ្ញាក់ផ្អើលនាំគ្នាមកមើលហ្វូងត្រីជាច្រើនក្បាលហែលពពាក់ពពូនគ្នាឡើងមកលើផ្ទៃទឹកខុសប្លែកពីធម្មតា ហើយអ្នកឃើញហេតុការណ៍បានហៅហ្វូងត្រីទាំងនេះថា «ត្រីសាម៉ុនស្រុកថៃ» ។ ការបង្ហាញខ្លួនរបស់ហ្វូងត្រីពាសពេញផ្ទៃទឹកធ្វើឱ្យពលរដ្ឋក្នុងតំបន់បារម្ភអាចជាប្រផ្នូលមានគ្រោះធម្មជាតិកើតឡើង ប៉ុន្តែអ្នកជំនាញជលផលថា ពួកវាហែលមកលើផ្ទៃទឹកដើម្បីទម្លាក់ព.ង ប៉ុណ្ណោះ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjvE7Ki47GbuZkfStxvXosY2ghyiLJBaT_RthTXc-2oY0xFltBlVQxqGV0-7P38FZzq8OPeotu8iyypz1a7yIFrR_zwQ3mJkdrdffegbPAnkM2JfyXyjZ3Sp-Wt66k19vFSpkqdsUdgPVzTsCDQ_M0jbyZc8xPTjGIgxsx0-plpDyWB-rFMeLepkXwqO2jg/s1024/photo_2025-04-02_10-28-44%20(2).jpg

កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ អ្នកលេងហ្វេសប៊ុកម្នាក់បានបង្ហោះរូបភាពបាតុភូតធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល ស្ថិតនៅភូមិផាសុក ឃុំភូហ្វា ស្រុកបរក្លឿ ខេត្តណាន ហើយធ្វើឱ្យពលរដ្ឋនៅក្នុងតំបន់ភ្ញាក់ផ្អើលតាមៗគ្នា ដែលបានឃើញហ្វូងត្រីហែលមកទម្លាក់ពងលើផ្ទៃទឹកក្នុងពេលតែមួយ ។ ត្រីទាំងនេះមានលក្ខណៈស្រដៀងនឹងត្រីសាម៉ុននៅក្រៅប្រទេស ហើយរូបភាពត្រីធ្វើឱ្យផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងបណ្តាញសង្គម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQA9kQ3mgfAY5sca-zWgN-MzOu1oIiOc5ALzQIAZesNUe2Do0LDeynCVD9esgeW_mf9IhY9niWEL-VP1mPwgi_hEgBtFh9peJvowKl1p9xtxaQ9iKg4QQkstg5ni9qFjT4r19s9EHJT2jloAPyQ97IUyz_JYy7Be5FTdoo5__kJtDQkHScZ-RDnMBEE8za/s1024/photo_2025-04-02_10-28-44.jpg
ត្រីជាច្រើនក្បាលបានសម្រុកហែលមកលើផ្ទៃទឹក ស្របពេលនៅខេត្តណាន ដល់រដូវត្រីពង ។ ត្រីទាំងឡាយតែងតែហែលមកពងនៅតំបន់មានទឹកស្អាត និងមានអុកស៊ីសែនខ្ពស់ ។ ការពពាក់ពពូនគ្នាជាច្រើនក្បាលរបស់ហ្វូងត្រី បានបង្កើតជារូបភាពដ៏ស្រស់ស្អាត និងប្លែកភ្នែក ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-3Iw5rj41u88Vj851f9aKWHllVUnbK1nPFtD0YuvKyKjNge7uyEI8pkeAtd0al-c4Zf2Abt_yGlfTvKzXZnBUJHW54cvRQk3eoOkQhDhAGXc6IFsLOaRHSx7FsyVFe07D5ZDTu0qyIlgg8dDPdbUhBm4nrflhzu_9js9fxhjBqaxQxld6gz-3OYgGUkCW/s1024/photo_2025-04-02_10-28-45.jpg

ពលរដ្ឋម្នាក់រស់នៅឃុំភូហ្វា និយាយថា ហ្វូងត្រីហែលសម្រុកហែលមកលើផ្ទៃទឹកបែបនេះ បានកើតឡើងជារៀងរាល់ឆ្នាំនៅរដូវត្រីពង ប៉ុន្តែនៅឆ្នាំ២០២៥ ខុសពីឆ្នាំមុនៗ គឺមានត្រីច្រើនជាងឆ្នាំ២០២៤ ទើបធ្វើឱ្យមហាជនចាប់អារម្មណ៍ និងសន្និដ្ឋានខុសៗគ្នា ។ ក្រៅពីនេះ ក៏មានភ្ញៀវទេសចរមកមើលហ្វូងត្រីបង្ហាញខ្លួនតាមធម្មជាតិផងដែរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEideJLyLfoiiyJeyQfCch9Ww6nlBTZ9CCk4NSdR4yYzn-aZQOdps-Us6Q56uAlI5MT68Ajuk-mozCMHop2yydOoF1guqcnmWmhiq-O3EqCB9MtOn0x3IQ-Q1OBOIdK8Xp4HCrSmkZXnNQAaVHZBNcy_lKPpphXPuuJo2PNDUQTGRKD05tGw4nQFtTH5Wv3F/s1024/photo_2025-04-02_10-28-43%20(2).jpg

ដោយឡែក បើតាមអ្នកជំនាញជលផល គឺត្រីប្រមូលផ្តុំគ្នាជាច្រើនក្បាលបែបនេះបង្ហាញពីភាពសម្បូរបែបរបស់ប្រភពទឹកក្នុងតំបន់ ហើយពលរដ្ឋគួរតែជួយគ្នាអភិរក្សពូជត្រីឱ្យនៅគង់វង្សដើម្បីធ្វើជាប្រភពអាហារ ។ បើនៅទីនេះសម្បូរត្រី អាជ្ញាធរមូលដ្ឋានគួរតែបង្កើតជាតំបន់ទេសចរណ៍ធម្មជាតិដ៏សំខាន់របស់ខេត្តណាន នាថ្ងៃអនាគត ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiEQ08-4Dul_p724EasnV8mgjvxyV3aHf5ZAK4UbSYO9adG83KAhMxhNWI2ZMLynJRcQIwYOGkv11mnF8PYa4D4GKaDA7HBC48lbJlagbylRBnP0zoZUhUewvNhwq_UV45Cp2R8eh8gMx1oMHGOBGkReFGn-deIbVxd4ZTQMJe5Sga1GsUDdH39lg_PBz-G/s1024/photo_2025-04-02_10-28-43.jpg

ចំណែកមន្ត្រីមកពីស្ថាប័នពាក់ព័ន្ធបានចុះមកត្រួតពិនិត្យហ្វូងត្រី និងប្រមូលព័ត៌មានការបង្ហាញខ្លួនរបស់ត្រីទាំងនេះដើម្បីយកទៅស្រាវជ្រាវ ព្រមទាំងបង្កើតគម្រោងអភិរក្សធនធានធម្មជាតិក្នុងតំបន់ប្រកបដោយនិរន្តរភាព ៕