សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជម្រុញអោយមានការប្រើប្រាស់ផលិតផលក្នុងស្រុកអោយបានច្រើនផុសផុល ដោយយផងតាមគោលនយោបាយជាតិស្ដីពីការជម្រុញចលនាភូមិមួយផលិតផលមួយ”។

ក្នុងការអបអរសាទរនាឳកាស “ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ ៩មេសា លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ៖ ប្រើប្រាស់ផលិតផលខ្មែរ គឺមានមោទនភាពខ្មែរ”។ 
សម្ដេចនាយករដ្ឋមន្រ្តីនៃរាជាណាចក្រកម្ពុជាបានថ្លែងថា៖ កម្ពុជាបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច និងធ្វើទំនើបកម្មលើគ្រប់វិស័យ ជាពិសេសការជម្រុញផលិតកម្មគ្រប់ប្រភេទ និងលើកកម្ពស់សក្ដានុពលទីផ្សារ សម្រាប់ផលិតផលក្នុងស្រុក។
ដើម្បីជាការជម្រុញទឹកចិត្ត សម្ដេចហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ ក្រសូង ស្ថាប័នពាក់ព័ន្ធនិងសមាជិក ដែលបានរួមគ្នាដោះស្រាយនូវបញ្ហាប្រឈមជាច្រើន ព្រមទាំងបានផ្ដល់នូវអនុសាសន៍សំខាន់ៗចំនួន៤គឺ៖
១. គ្រប់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការលើកកម្ពស់ និងបំផុសចលនាដាំដុះ ចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍនូវការផលិតតាមគ្រួសារ សហគមន៍ អោយមានប្រកបដោយភាពរស់រវើក និងច្នៃប្រឌិតអោយកាន់តែល្អប្រសើរ សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងក្រុង និងក្រៅប្រទេស។ .jpg)
២. គណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងពាណិជ្ជកម្ម ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាន ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័នពាក់ព័ន្ធទាំងឡាយផ្សេងទៀត ត្រូវបន្តសហការគ្នា ដើម្បីជម្រុញការអភិវឌ្ឍផលិតៀលក្នុងស្រុក និងពង្រីកទីផ្សារជូនកសិករ។
៣. គណៈកម្មធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយប្រចាំរាជធានី-ខេត្ត ទូទាំងប្រទេស ត្រូវមានទំនួលខុសត្រូវខ្ពស់ក្នុងការដាក់បញ្ចូលផលិតផលសក្តានុពលនានានៅក្នុងមូលដ្ឋានរបស់ខ្លួន ជាផលិតផលភូមិមួយផលិតផលមួយ និងចងក្រងបណ្ដាញសមាជិកបានទូលំទូលាយ ព្រមទាំងផ្ដល់កិច្ចអន្តរាគមន៍ដោះស្រាយបញ្ហាប្រឈមអោយបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។
៤. គណៈកម្មធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ត្រូវបន្តកិច្ចសហការជាមួយក្រសួងពាណិជ្ជកម្ម និងគណៈកម្មធិការជម្រុញចលនាភូមិមួយផលិតផលមួយនៃរាជធានី-ខេត្ត ដើម្បីរៀបចំការតាំងបង្ហាញ និងលក់ផលិតផលខ្មែរ នៅតាមទីកន្លែងមានសក្តានុពលក្នុងការលើកកម្ពស់ និងផ្សព្វផ្សាយពីផលិតផលខ្មែរ។.jpg)
នៅចុងបញ្ចប់សម្ដេចហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរលើកទី៨ ជាថ្មីម្ដងទៀត ហើយសូមធ្វើការអំពាវនាវដល់ដល់ប្រជាពលរដ្ឋគ្រប់រូប អោយចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់អោយបានផុសផុល ដើម្បីបណ្ដុះស្មារតីជាតិនិយម មនសិការស្នេហាជាតិ ជួយលើកកម្ពស់ និងលើកទឹកចិត្តដល់ផលិតកម្មក្នុងស្រុក៕










