ទន្ទឹមនឹងអ្នកគាំទ្រឃើញសកម្មភាពល្អៗនិងចុះសម្រុងគ្នារវាង យូហៃ និង រ៉េត ស៊ូហ្សាណា រួមទាំង នរិទ្ធ ផង ពេលនេះតារាចម្រៀងស្រស់សោភា ហ្សាណា បានបញ្ជាក់ថាអ្នកទាំងបីនឹងមានជា Short Film ។ ទន្ទឹមនឹងការប្រកាសដំណឹងនេះអ្នកលេងបណ្តាញសង្គមបានចូលទៅខម្មិនថាកែវភ្នែកដែល យូហៃ សម្លឹងទៅ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgybu3xV2gFrh0XLRv9PgCCOM5skFstjmxCfe6ZuqyGF8SFQ_97NCShoBZxEJgM9gbpflIGWpPYLRsjZD4iC2EBB5Y54VTjXiaI3r9StIvnIRhdmatzZSofU-FUBD9SUhDAJk2Oq3SjHtSjMLLNh_tG0B0aXVw1ocBP8OD2KTLuIZVjUAme74yajTlmCKJZ/s2048/image_2025-04-02_09-32-38.png
ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារារ៉េប យូហៃ និង រ៉េត ស៊ូហ្សាណា បានធ្វើឱ្យអ្នកគាំទ្រជាច្រើន Ship អ្នកទាំងពីរជាគូស្នេហ៍បន្ទាប់ពីឃើញភាពស្និទ្ធស្នាលរបស់អ្នកទាំងពីរខណៈបានសហការគ្នាជាលើកដំបូងទៅលើបទចម្រៀង 2AM ហើយទទួលបានការគាំទ្រយ៉ាងច្រើនពីទស្សនិកជនទាំងចម្រៀងនិងទំនាក់ទំនងរបស់អ្នកទាំងពីរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhxCkMJnz-EfBl7mkMFxUFJDOld2wyLeyOqaGi9bf3kN-T-2n5v7evGiJ6S3O7FZyNoQ8OqJdHjUaZXCQVWiHh9twBUWGaeBz2M0xZfoQO98fYv0vRbpU0a8L4ol1BAfQNP9FIXOJasstJUFGMqqydlEx7mJ00pr5RpISExlHhHfpLRN9AmO2-ub4uwD60y/s2048/image_2025-04-02_09-32-42.png

នាពេលថ្មីៗនេះទៀតសោតក្នុងពេលសន្និសីទកាសែតពីផលិតកម្មបារមីសហការគ្នាជាមួយផ្លូវការជាមួយនឹងក្រុមហ៊ុនអន្តរជាតិ Empire ដើម្បីនាំសិល្បករខ្មែរទៅកាន់ឆាកអន្តរជាតិ។ ជាមួយគ្នានេះ រ៉េត ស៊ូហ្សាណា ក៏បានបង្ហើបពីគម្រោងថ្មីរបស់ខ្លួនផងដែរ។ តារាចម្រៀងរូបនេះបាននិយាយថា «សម្រាប់ Short Film របស់នាងគឺមានភ្ញៀវកិត្តិយសពិសេសដែលមានចម្រៀងជា EP ដែលមានសិល្បករចូលរួមគឺ នរិទ្ធ រួមទាំងយូហៃ នឹងចូលរួមក្នុងគម្រោង Short Film ផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjlSOU3NcD_6vV3uWtPGajdfNaLpOwbSdDqNnB4h_0wk5WyuPaq6ATRVrKYxHoFzjR9-fY99Pfl6A7h0DwPksBnhn7We4J_rKPTFS_BFJN2YelX1b1sIaKb7E7pLgAshTeV5KvXRmdyQK7lIab8tIuMebhgfoi57upoV8dab7KBlmP2ZcQS8fNYz6xlnyMB/s2048/image_2025-04-02_09-32-45.png

យ៉ាងណាមិញជាមួយនឹងការបង្ហើបរបស់ រ៉េត ស៊ូហ្សាណា ទៅកាន់ទស្សនិកជនថានឹងគម្រោងចេញជា Short Film នាពេលខាងមុខ អ្នកគាំទ្របែរជាមានការចាប់អារម្មណ៍កែវភ្នែកដែល យូហៃ សម្លឹង ទៅកាន់ ហ្សាណា ដែលកំពុងនិយាយពីគម្រោងរបស់នាង។ អ្នកលេងបណ្តាញសង្គមទិកតុកបានចូលទៅខម្មិនថា « The look of love ,កែវភ្នែកបញ្ជាក់ពីក្ដីស្នេហាពេញទំហឹង, សម្លឹងដល់ហើយ, Eye never lie , ញញឹមម្នាក់ឯងទៀតហើយ, Yuhai : អនាគតកូនក្រមុំរបស់បងពូកែណាស់ រួមទាំងមតិយោបល់ជាច្រើនទៀតដែលបង្ហាញថាកែវភ្នែក យូហៃ សម្លឹងទៅ ហ្សាណា គឺពោរពេញដោយក្តីស្រលាញ់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKqI8vwQRKIE1vDvv8-IG2N6tlQdLjY_NTKr0ja-pgYV9Qf8wr3_U3IpI4TSr-HvvYhIZJZ_039m0r0y8TVBBngHNY6RrZzGZ1omK5GmNumJw5rbvMGACjvWUy9zpQb1mgkx3AxbTslbyEUTZ_Q_3bz-MW2xMwontm1xUIg2NxJFcthz6337pCLTk9iUU7/s2048/image_2025-04-02_09-32-39.png

គួរបញ្ជាក់ផងដែរថា ការ Ship របស់អ្នកគាំទ្ររវាង រ៉េត ស៊ូហ្សាណា និង យូហៃ កើតមានជាយូរមកហើយ ប៉ុន្តែសាមីខ្លួនទាំងទ្វេមិនទាន់បានចេញមកបញ្ជាក់ឱ្យច្បាស់លាស់នោះឡើយថាត្រឹមតែជាទំនាក់ទំនងមិត្តរួមការងារឬលើសពីនេះ៕